ខ្ញុំគ្រាន់តែអាចស្រមៃ

ធូលី​ត្រឡប់ជា​ដី​ដូចដើម​វិញ នឹង​វិញ្ញាណ ត្រឡប់ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ។ សាស្តា ១២:៧

ថ្ងៃមួយ ខ្ញុំ​បាន​ចូល​អង្គុយ​នៅ​លើ​កៅអីវែង ក្នុង​ព្រះវិហារ នៅ​ពីក្រោយ​ស្រ្តី​ម្នាក់ ខណៈ​ពេល​ដែល​ក្រុម​ថ្វាយបង្គំ​បាន​ចាប់ផ្តើម​ច្រៀង​បទ “ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ”។ ខ្ញុំ​លើកដៃ​ឡើង ហើយ​ច្រៀង​សរសើរ​ព្រះ ទន្ទឹម​នឹង​ពេល​ដែល​គាត់​ច្រៀង ដោយ​សម្លេង​ធំ យ៉ាង​ស៊ីសង្វាក់​ជាមួយ​សម្លេង​ខ្ញុំ។ ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​សុខភាព​របស់​គាត់ ហើយ​យើង​ក៏បាន​អធិស្ឋាន​ជាមួយគ្នា ក្នុងអំឡុងពេល​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​របស់​គាត់ នៅ​ពេល​ខាងមុខ។

ពីរបី​ខែ​ក្រោយ​មក អ្នកស្រី​លូ​អ៊ី​ស(Louise) ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខ្លាច​ស្លាប់។ ខ្ញុំ​ក៏បាន​ទៅ​អង្គុយ​ក្បែរ​គ្រែ ដែល​គាត់​កំពុង​គេង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយក៏​បាន​ឱនក្បាល​ទៅ​ជិត​ត្រចៀក​គាត់ អធិស្ឋាន​ខ្សឹប​ៗ ហើយ​ច្រៀង​សរសើរ​ដំកើង​ព្រះ យ៉ាង​ស្ងាត់ស្ងៀម។ ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ​ថា លូ​អ៊ីស​នឹង​មាន​អំណរ​យ៉ាងណា ពេល​ដែល​គាត់​បាន​ទៅ​ថ្វាយបង្គំ​ព្រះយេស៊ូវ​ មុខ​ទល់នឹង​មុខ ក្នុងរយៈពេល​ពីរបី​ថ្ងៃបន្ទាប់។

សាវ័ក​ប៉ុល​ក៏បាន​កម្សាន្ត​ចិត្ត​អ្នកអាន​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​គាត់ ដែល​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់(២កូរិនថូស ៥:១)។ ទុក្ខវេទនា​ដែល​យើង​ជួប នៅ​លើ​ផែនដី​នេះ អាច​ធ្វើឲ្យ​យើង​ទួញ​យំ តែ​ក្តី​សង្ឃឹម​របស់​យើង នៅតែ​បន្ត​បោះយុថ្កា​ជាប់ នឹង​ទីលំនៅ​ដ៏​ស្ថិតស្ថេរ​របស់​យើង នៅ​នគរ​ស្ថានសួគ៌ ជា​កន្លែង​ដែល​យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះយេស៊ូវ​អស់​កល្ប​ជានិច្ច(ខ.២-៤)។ ព្រះ​ទ្រង់​បាន​រចនា​យើង​មក ឲ្យ​មានចិត្ត​ស្រេកឃ្លាន​រក​ការរស់នៅ​ដ៏​អស់​កល្ប​ជាមួយ​ព្រះអង្គ(ខ.៥-៦) តែ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ក៏​សម្រាប់​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​រស់នៅ ថ្វាយព្រះ​អង្គ ក្នុង​ពេល​សព្វថ្ងៃ​ផង​ដែរ(ខ.៧-១០)។

ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះយេស៊ូវ​ និង​រង់ចាំ ព្រះអង្គ​យាង​ត្រឡប់មកវិញ ឬ​ហៅ​យើង​ឲ្យ​ទៅ​នៅជា​មួយ​ព្រះអង្គ យើង​អាច​អរ​សប្បាយ ក្នុង​សេចក្តី​សុខសាន្ត នៃ​ព្រះ​វត្ត​មាន​ដ៏​ស្ថិតស្ថេរ​របស់​ព្រះអង្គ​ក្នុង​ជីវិត​យើង។ តើ​យើង​នឹង​បាន​ជួប​អ្វីខ្លះ នៅពេល​ដែល​យើង​លាចាក​លោកនេះ ទៅ​រស់នៅ​ជាមួយ​ព្រះយេស៊ូវ​អស់​កល្ប​ជានិច្ច? សូម​យើង​ស្រមៃ​អំពី​រឿង​នេះ។—XOCHITL DIXON

តើ​អ្នក​បាន​ព្រួយបារម្ភ ឬ​បាក់​ទឹក​ចិត្ត ដោយសារ​ការ​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់ ឬ​ការ​បាត់​បង់​មនុស្សជា​ទីស្រឡាញ់ នៅពេល​ណា? តើ​ការសន្យា​របស់​ព្រះ​ថា ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច បាន​លើកទឹកចិត្ត​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការសន្យា​ថា នឹង​គង់នៅ​ជាមួយ​ទូលបង្គំ នៅ​លើ​ផែនដី​នេះ និង​អស់​កល្ប​ជានិច្ច។

For further study, read Crying for Us All: How Jesus Shares Our Grief at Discovery Series.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៣៦-៣៨ និង ម៉ាថាយ ២៣:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles