ព្រះទ្រង់កំពុងមានបន្ទូលមកកាន់យើង
នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ។ ១សាំយ៉ូអែល ៣:១០ មានលេខមិនស្គាល់មួយបានទូរស័ព្ទមកខ្ញុំ។ ជាញឹកញាប់ ខ្ញុំបានទុកឲ្យលេខដែលមិនស្គាល់ផ្ញើសារជាសម្លេងវិញ តែលើកនេះ ខ្ញុំក៏បានលើកទូរស័ព្ទ។ អ្នកដែលបានទូរស័ព្ទមកនោះ ក៏បាននិយាយពាក្យគួរសម ដើម្បីសុំពេលខ្ញុំតែ១នាទី ដើម្បីចែកចាយបទគម្ពីរខ្លីមួយ។ គាត់ក៏បានដកស្រង់បទគម្ពីរវិវរណៈ ២១:៣-៥ ដែលបានចែងអំពីពេលដែលព្រះទ្រង់នឹងជូតទឹកភ្នែកចេញពីភ្នែកយើង។ គាត់ក៏បាននិយាយអំពីព្រះយេស៊ូវថា ព្រះអង្គប្រទានការធានា និងក្តីសង្ឃឹមដល់យើង។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំក៏ជាអ្នកជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះដែរ។ តែគាត់មិនមានបំណងចង់ផ្សាយដំណឹងល្អដល់ខ្ញុំទេ។ ផ្ទុយទៅវិញ គាត់គ្រាន់តែបានសុំឲ្យខ្ញុំអធិស្ឋានជាមួយគាត់តាមទូរស័ព្ទប៉ុណ្ណោះ។ ហើយគាត់ក៏បានអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានការលើកទឹកចិត្ត និងកម្លាំងដល់ខ្ញុំ។ ការទំនាក់ទំនងតាមទូរស័ព្ទនោះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីការត្រាស់ហៅ ដោយសម្លេងដ៏ចម្លែក ក្នុងព្រះគម្ពីរ។ កាលហោរាសាំយ៉ូអែលនៅក្មេង ព្រះទ្រង់បានហៅគាត់ នៅពេលពាក់កណ្តាលអាធ្រាត្រ(១សាំយ៉ូអែល ៣:៤-១០)។ គាត់បានឮសម្លេងព្រះអង្គបីដង តែគាត់គិតថា លោកអេលី ដែលជាសង្ឃចាស់ជរា កំពុងតែហៅគាត់។ លើកចុងក្រោយ លោកសាំយ៉ូអែលក៏បានធ្វើតាមការណែនាំរបស់លោកអេលី ហើយក៏បានដឹងថា ព្រះទ្រង់កំពុងហៅគាត់ ហើយគាត់ក៏បានតបថា “សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ”(ខ.១០)។ ដូចគ្នានេះដែរ ព្រះទ្រង់ក៏អាចមានបន្ទូលហៅយើង នៅពេលថ្ងៃ ឬនៅពេលយប់ផងដែរ។ យើងចាំបាច់ត្រូវបើកចំហចិត្ត…
Read article