May 6, 2023

You are here:
ចិត្តដែលដឹងគុណ

តើ​ឃើញ​មានតែ​សាសន៍​ដទៃ១នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ? លូកា ១៧:១៨ មាន​ពេល​មួយ លោក​ហ៊ែនស៊ល ផាចមឹន(Hansle Parchment) ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក។ គាត់​បាន​ឡើងជិះ​ឡានក្រុង ទៅ​ចូលរួម​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់ ក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិច នៅ​ទីក្រុង​តូក្យូ តែ​បាន​ទៅដល់​ទីកន្លែង​ខុស។ តែ​អរព្រះគុណ​ព្រះអង្គ​គាត់​បាន​ជួប​កញ្ញា​ទ្រីចាណា ស្តូកូ​វិច(Trijana Stojkovic) ជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​អ្នកចូលរួម​ការប្រកួត នៅ​ថ្ងៃ​នោះ។ នាង​ក៏បាន​ឲ្យ​លុយ​គាត់​ខ្លះ ដើម្បី​ជិះឡាន​តាក់ស៊ី។ លោក​ផាចមឹន ក៏បាន​ទៅដល់​កន្លែង​ប្រកួត​ទាន់ពេល ហើយ​ទីបំផុត គាត់​ទទួល​បាន​មេដាយមាស ក្នុង​ការប្រកួត​រត់​ផ្លោះ​ឧបសគ្គ​ចម្ងាយ១១០ម៉ែត្រ។ ក្រោយមក គាត់​ក៏បាន​ត្រឡប់ទៅ​រក​កញ្ញា​ស្តូកូ​វិចវិញ ហើយក៏​បាន​អរគុណ​នាង ដែល​បាន​បង្ហាញ​ចិត្តសប្បុរស​ចំពោះ​គាត់។ ក្នុង​បទ​គម្ពីរ​លូកា​ជំពូក១៧ យើង​ឃើញថា សាសន៍​សាម៉ារី​ដែល​កើត​ឃ្លង់ បាន​វិលត្រឡប់​មក​អរ​ព្រះគុណ​ព្រះយេស៊ូវ​ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យ​ជា(ខ.១៥-១៦)។ ព្រះយេស៊ូវ​បាន​យាង​ចូល​ភូមិ​មួយ ហើយក៏​បាន​ជួប​មនុស្ស​កើត​ឃ្លង់១០នាក់។ ពួក​គេ​សុទ្ធតែ​បាន​សូមឲ្យ​ព្រះអង្គ​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយក៏​បាន​ទទួលការ​ប្រោស​ឲ្យ​ជា​ពី​ព្រះអង្គ ដោយ​ព្រះគុណ និង​ព្រះ​ចេស្តា​។ ពួក​គេ​ទាំង១០នាក់​មានការ​សប្បាយចិត្ត ដែល​បាន​ទទួលការ​ប្រោស​ឲ្យ​ជា។ មានតែ​ម្នាក់​ទេ​ដែល​បាន​ត្រឡប់​មក​ព្រះយេស៊ូវ​វិញ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ។ គាត់​ក៏បាន “វិលមកវិញ ទាំង​សរសើរ​ដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង គាត់​ទំលាក់​ខ្លួន​ផ្កាប់មុខ នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ​ ទាំង​អរព្រះគុណ​ដល់​ទ្រង់​ផង”(ខ.១៥-១៦)។ ជា​រៀងរាល់ថ្ងៃ យើង​បាន​ដកពិសោធន៍​នឹង​ព្រះពរ​ព្រះ តាមរបៀប​ជាច្រើន។…

Read article