May 8, 2023

You are here:
អ្នកស្វែងរកសេចក្តីពិត

គួរគប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយលំដាប់​ដែរ ឱព្រះ​តេជ​ព្រះ​គុណ​ថេវ​ភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំងនោះ តាំងតែពី​ដើម​រៀងមក ដោយ​ហ្មត់ចត់​ហើយ។ លូកា ១:៣ ស្រ្តី​ម្នាក់​បាន​ប្រាប់​ខ្ញុំ អំពី​ការ​មិន​ចុះសម្រុង ដែល​កំពុងតែ​ធ្វើឲ្យ​មានការ​បែកបាក់ ក្នុង​ពួក​ជំនុំ​របស់​គាត់។ ខ្ញុំ​ក៏បាន​សួរ​គាត់​ថា “តើ​ពួក​គាត់​មិន​ចុះសម្រុង​រឿង​អ្វី?” គាត់​ថា “ ពួក​គេ​ប្រកែកគ្នា ដោយសារ​ក្នុងចំណោម​ពួក​គេ មាន​អ្នកខ្លះ​ប្រកែក​ថា ផែនដី​មាន​រាង​សំប៉ែត មិនមែន​មូល​ទេ”។ ពីរបី​ខែក្រោយ​មក ព័ត៌មាន​បាន​ផ្សាយ​ថា មាន​បុរស​គ្រីស្ទាន​ម្នាក់ បាន​សម្រុកចូល​ក្នុង​ភោជនីដ្ឋាន​មួយ ប្រដាប់ដោយ​​កាំភ្លើង ដើម្បី​សង្គ្រោះ​ក្មេងៗ ដែល​គាត់​បាន​សន្និដ្ឋាន​ថា គេ​កំពុង​ធ្វើ​បាប​ក្មេងៗ​ទាំង​នោះ នៅក្នុង​បន្ទប់​ខាងក្រោយ។ ភោជនីយដ្ឋាន​នោះ​មិន​មាន​បន្ទប់​ខាងក្រោយ​ទេ ហើយ​ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​បុរស​នោះ។ ក្នុងករណី​ទាំងពីរ​នេះ ពួក​គេ​សុទ្ធតែ​ជឿ និង​ធ្វើ​នូវ​រឿង​ចម្លែកៗ ដោយសារ​ពួក​គេ​បាន​ទទួលការ​បង្រៀន​ប្លែក​​ អំពី​រឿង​អាថ៌កំបាំង នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​អ្នកជឿ​ព្រះអង្គ ឲ្យ​ធ្វើជា​ពលរដ្ឋ​ល្អ(រ៉ូម ១៣:១-៧) ហើយ​ពលរដ្ឋ​ល្អ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ឡើយ។ នៅ​សម័យ​លោក​លូកា មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន ដែល​បាន​និយាយ​អំពី​ព្រះយេស៊ូវ​(លូកា ១:១) ដែល​ក្នុងចំណោម​នោះ មាន​ខ្លះ​មិនមែន​ជា​ព័ត៌មាន​ពិត​ទេ។ លោក​លូកា​មិនមែន​ចេះតែ​ផ្សព្វផ្សាយ​បន្ត អំពី​រឿង​ដែល​គាត់​បានឮ​នោះ​ទេ គឺ​គាត់​បាន​ទៅ​ធ្វើការ​ស៊ើបអង្កេត ដោយ​ទៅ​ជជែក​ជាមួយ​ស្មរបន្ទាល់(ខ.២) និង “ពិនិត្យ​ពី​រឿង​ទាំងនោះ តាំងតែពី​ដើម​រៀងមក ដោយ​ហ្មត់ចត់”(ខ.៣)…

Read article