May 24, 2023

You are here:
សកម្មភាពប្រចាំថ្ងៃដ៏មានពរ

ដ្បិត​តើមាន​អ្នកណា​អាច​នឹង​បរិភោគ ឬ​នឹង​មាន​សេចក្តី​អំណរ​ជាជាង​យើង​នេះ? សាស្តា ២:២៥ ពេល​ដែល​ខ្ញុំ​មើលទៅ​ហ្វូង​មនុស្ស​កំពុង​ប្រជ្រៀតគ្នា​ចូល​ទៅ​ក្នុង​រថភ្លើង នៅពេល​ព្រឹក ខ្ញុំ​មាន​អារម្មណ៍​ថា ភាព​ធុញថប់​នឹង​ការងារ​នៅ​ព្រឹក​ថ្ងៃច័ន្ទ កំពុងតែ​រើ​ឡើង​ទៀតហើយ។ ពេល​ខ្ញុំ​ឃើញ​ទឹក​មុន​ក្រញូវ ដ៏​ងោកងុយ របស់​អ្នកដំណើរ​ដែល​កំពុង​ផ្តុំគ្នា​យ៉ាង​កកកុញ​ក្នុង​ទូរថភ្លើង ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុងចំណោម​ពួក​គេ គ្មាន​នរណា​ចង់ទៅ​ធ្វើការ​ទេ។ ភាព​ធុញថប់​បាន​បង្ហាញ​ចេញ​នៅ​លើ​ផ្ទៃមុខ​ពួក​គេ ខណៈ​ពេល​ដែល​អ្នកខ្លះ​រុញគ្នា ដើម្បី​រក​កន្លែង​ឈរ ហើយ​មនុស្ស​កាន់តែ​ច្រើន​បាន​ខំ​ប្រជ្រៀត​ខ្លួន​ចូល​ថែមទៀត។ បន្ទាប់ពីនេះ ពួក​គេ​នឹង​ទៅដល់​កន្លែង​ធ្វើការ ដោយចិត្ត​ធុញទ្រាន់ មួយថ្ងៃ​ទៀត។ បន្ទាប់មក ខ្ញុំ​ក៏បាន​នឹក​ចាំ​ថា កាល​មួយឆ្នាំ​មុន រថភ្លើង​មិន​មាន​មនុស្ស​ជិះ ដោយសារ​ការ​បិទ​ខ្ទប់ ក្នុង​ពេល​ជំងឺ​កូ​វីត១៩ កំពុង​រាតត្បាត បាន​បណ្តាល​ឲ្យ​ការរស់នៅ​ប្រចាំថ្ងៃ មិន​អាច​ប្រព្រឹត្តទៅ​ជា​ធម្មតា។ កាលនោះ យើង​ថែមទាំង​មិន​អាច​ចេញទៅ​ទិញ​អាហារ ហើយ​អ្នកខ្លះ​ថែមទាំង​នឹក​កន្លែង​ធ្វើការ​ទៀត​ផង។ តែ​ឥឡូវនេះ យើង​បាន​វិលត្រឡប់​ទៅ​រក​សភាព​ដើម​ស្ទើរតែ​ទាំងស្រុង ហើយ​មនុស្សជា​ច្រើន​បាន​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ការិយាល័យ ជា​ធម្មតា​វិញ។ ខ្ញុំ​ក៏បាន​ដឹង​ថា “សកម្មភាព​ប្រចាំថ្ងៃ” គឺជា​ដំណឹង​ដ៏​ល្អ ហើយ “សកម្មភាព​ដែល​យើង​ធ្វើ​ដដែលៗ” គឺជា​ព្រះពរ! ស្តេច​សាឡូម៉ូន​បាន​ធ្វើការ​សន្និដ្ឋាន​ស្រដៀង​នេះ​ផង​ដែរ បន្ទាប់ពី​បាន​ជញ្ជឹងគិត អំពី​ការងារ​ដ៏​ហត់នឿយ​ប្រចាំថ្ងៃ ដែល​ហាក់ដូចជា​គ្មាន​ប្រយោជន៍(សាស្តា ២:១៧-២៣)។ នៅពេល​ខ្លះ កិច្ចការ​ទាំងនោះ​ហាក់ដូចជា​មិន​ចេះ​ចប់ “គ្មានន័យ” ហើយ​គ្មាន​ប្រយោជន៍អ្វី(ខ.២១)។ តែ​បន្ទាប់មក…

Read article