បើអ្នកមិនមានការទទួលខុសត្រូវ ក្នុងជីវិតរបស់អ្នកទេ នោះទីបំផុត ជីវិតរបស់អ្នកនឹងមិនមានតម្លៃឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងធ្វើការបកស្រាយ អំពីមូលហេតុដែលជីវិតទាំងឡាយអាចមានន័យ ទាល់តែពួកគេមានទំនាក់ទំនងជាមួយព្រះដែលបានបង្កើតពួកគេមក។
អត្ថបទ
នៅសតវត្សរ៍ទី១៩ មនុស្សកាន់តែច្រើន មិនមានការប្ដេជ្ញាចិត្តក្នុងជំនឿសាសនា ដោយពួកគេបានអរសប្បាយនឹងសេរីភាព ដែលពួកគេទើបតែរកឃើញ នៅក្នុងការជឿថា ក្នុងចក្រវាលនេះ ព្រះមិនពិតជាមានមែននោះឡើយ។ ពួកគេនិយាយថា “ឥឡូវនេះ មនុស្សលោកមានសេរីភាព នៅក្នុងការកំណត់ជោគវាសនារបស់ខ្លួន”។ ទស្សនវិជ្ជានៅសតវត្សរ៍ទី១៩បានប្រកាសថា មនុស្សមិនត្រូវមានការទទួលខុសត្រូវចំពោះព្រះទៀតឡើយ។ ទស្សនវិជ្ជានៅសតវត្សរ៍ទី១៩ បាននាំឲ្យគេគិតថា ជីវិតមនុស្សគ្មានន័យអ្វីទេ។ ខ្ញុំសូមនិយាយឲ្យឡូហ្សិកថា បើយើងមិនរស់នៅដោយការទទួលខុសត្រូវ នៅចំពោះព្រះទេ នោះទីបំផុត ជីវិតយើងក៏គ្មានតម្លៃដែរ។ ខុសនិងត្រូវ គឺជាតម្រុយនៃអត្ថន័យរបស់ជីវិតនីមួយៗ ក្នុងចក្រវាលនេះ។