នរណាសក្តិសមនឹងទទួលការសរសើរ

ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯអ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំងអស់ នោះ​គឺជា​ព្រះ​វិញ។ ហេព្រើរ ៣:៤

មាន​ពេល​មួយ បុគ្គលិក​ក្រុមហ៊ុន​អចលនៈ​ទ្រព្យ​ម្នាក់​បាន​នាំ​ប្តី​ប្រពន្ធ​វ័យក្មេង​មួយ​គូរ ដើរ​មើល​ផ្ទះ​មួយ​ខ្នង ដែល​គួរ​ឲ្យ​ចង់​រស់នៅ មាន​ចំណុច​ល្អៗ​ជា​ច្រើន​រាប់​ចាប់តាំងពី​ជណ្តើរ​មូល ដល់​បន្ទប់គេង​ដែល​បំពាក់​ទៅ​ដោយ​គ្រឿង​ថ្លៃៗ និង​រាប់​ចាប់តាំងពី​រនាប​ធ្វើពីឈើ​ប្រណិត​ដល់​កំរាល​ព្រំ​ទន់ល្មើយ ហើយ​រាប់​ចាប់តាំងពី​បន្ទប់​បោកគក់​ខោអាវ​ធំ​មួយ ដល់​បន្ទប់​ការិយាល័យ​ដែល​មាន​សណ្ដាប់​ធ្នាប់។ នៅ​ជ្រុង​នី​មួយៗ ដែល​ពួក​គេ​បាន​មើល ពួក​គេ​មានចិត្ត​រំភើប​ចំពោះ​សម្រស់​របស់​ផ្ទះ​នោះ រហូតដល់​លាន់មាត់​ថា “លោក​បាន​ជ្រើសរើស​កន្លែង​ល្អ​បំផុត​ឲ្យ​ពួក​ខ្ញុំ។ ផ្ទះ​នេះ​ពិតជា​ស្អាត​ខ្លាំង​ណាស់!” បន្ទាប់មក បុគ្គលិក​អចលនៈ​ទ្រព្យ​រូប​នោះ​ក៏បាន​ធ្វើការ​ឆ្លើយតប​ដោយ​ពាក្យ​សម្តី​ចម្លែក​បន្តិច តែ​ជា​ពាក្យពិត​ថា “អ្នក​ដែល​សមនឹង​ទទួលការ​សរសើរ​គឺជា​ជាង​ដែល​បាន​សង់ផ្ទះ​នេះ។ សូមកុំ​សរសើរ​ផ្ទះ ឬ​សរសើរ​អ្នកនាំ​មើល​ផ្ទះ​នេះ​អី”។

ពាក្យ​សម្តី​របស់​បុគ្គលិក​អចលនៈ​ទ្រព្យ​នោះ ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចំា​បទ​គម្ពីរ​ហេព្រើរ ដែល​បាន​ចែងថា “មនុស្ស​សង់ផ្ទះ​តែង​មាន​កេរ្តិ៍ឈ្មោះ លើស​ជាងផ្ទះ”(៣:៣)។ ត្រង់​ចំណុច​នេះ បទ​គម្ពីរ​នេះ​បានប្រៀប​ធៀប​សេចក្តី​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជាមួយ​លោក​ម៉ូសេ(ខ.១-៦)។ ទោះ​លោក​ម៉ូសេ​មាន​ឯកសិទ្ធិ ក្នុង​ការ​និយាយទៅ​កាន់​ព្រះ ដោយ​ផ្ទាល់ ហើយ​បានឃើញ​ព្រះអង្គ​ក៏ដោយ(ជនគណនា ១២:៨) ក៏​គាត់​គ្រាន់តែ​ជា “អ្នកបម្រើ​ម្នាក់” នៅក្នុង​ដំណាក់​របស់​ព្រះអង្គ(ហេព្រើរ ៣:៥)។ ព្រះគ្រីស្ទ​ជា​ព្រះ​អាទិករ(១:២,១០) សក្តិ​សមនឹង​ទទួល​ព្រះ​កិត្តិនាម ជា​អ្នក “សង់​អ្វីៗ​ទាំង​អស់​មក” និង​ជា​ព្រះរាជបុត្រា​ដែល​ត្រួត​លើ​ដំណាក់​ទ្រង់(៣:៤,៦)។ ដំណាក់​របស់​ព្រះ​គឺជា​រាស្រ្ត​របស់​ព្រះអង្គ។

ពេលណា​យើង​បម្រើ​ព្រះអង្គ ដោយ​ស្មោះត្រង់ នោះ​អ្នក​ដែល​សក្តិ​សមនឹង​ទទួលការ​សរសើរ គឺ​ព្រះយេស៊ូវ​ ជា​ព្រះ​ដែល​បាន​សង់​បង្កើត។ ព្រះអង្គ​សក្តិ​សមនឹង​ទទួល​រាល់​ការ​សរសើរ​គ្រប់យ៉ាង ដែល​យើង​ជា​ដំណាក់​ព្រះអង្គ បាន​ទទួល។—ANNE CETAS

តើ​ព្រះ​ទ្រង់​បាន​ជួយ​អ្នកឲ្យ​សម្រេច​កិច្ចការ​អ្វីខ្លះ ថ្វាយព្រះ​អង្គ? តើ​អ្នក​អាច​នាំ​គេ​សរសើរ​ព្រះអង្គ​ដូចម្តេច​ខ្លះ ជាជាង​ឲ្យ​គេ​សរសើរ​អ្នក?

ឱ​ព្រះយេស៊ូវ​ ព្រះអង្គ​សក្តិ​សមនឹង​ទទួលការ​សរសើរ​របស់​ទូលបង្គំ។ សូមឲ្យ​ការរស់នៅ និង​ពាក្យ​សម្តី​ទូលបង្គំ បាន​ថ្វាយការសរសើរ​ដល់​ព្រះអង្គ នៅ​ថ្ងៃនេះ។

For further study, read Going the Distance: Practices to Strengthen Your Faith at DiscoverySeries.org​/Q0747.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១-៣ និង កិច្ចការ ១៧:១-១៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles