ការទទួលខុសត្រូវផ្ទាល់ខ្លួន
គេបានក្រោកឡើងពីព្រលឹមស្រាង ដើម្បីបង្ខូចអស់ទាំងកិរិយារបស់ខ្លួនវិញ។ សេផានា ៣:៧ កាលខ្ញុំទៅបោះជំរុំ ក្នុងវ័យជំទង់ មានពេលមួយ មិត្តភក្តិខ្ញុំបានបញ្ចេញទឹកមុខ ដែលបង្ហាញថា ខ្ញុំកំពុងមានការភ័យខ្លាច។ យើងទាំងពីរជាក្មេងជំទង់ ដែលមានអាកប្បកិរិយាមិនល្អ ហើយពេលនោះ យើងកំពុងមានការភ័យខ្លាច នៅចំពោះអ្នកដឹកនាំកម្មវិធីបោះជំរុំ។ គាត់បានស្គាល់ឪពុករបស់យើងម្នាក់ៗច្បាស់ ហើយក៏បានចែកចាយដោយក្តីស្រឡាញ់ ត្រង់ៗថា ឪពុករបស់យើងមុខជាមានការខកចិត្តចំពោះយើងយ៉ាងខ្លាំង។ យើងចង់តែលូនវានៅក្រោមតុ ដោយសារទម្ងន់នៃការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះកំហុសរបស់យើង។ កាលព្រះទ្រង់ឲ្យហោរាសេផានា ទៅប្រកាសព្រះរាជសាររបស់ព្រះអង្គ ដល់ប្រជាជនយូដា ដែលផ្ទុកទៅដោយពាក្យពេចន៍ធ្ងន់ៗ អំពីការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះអំពើបាបរបស់ពួកគេ(សេផានា ១:១,៦-៧)។ បន្ទាប់ពីបានពិពណ៌នា អំពីការជំនុំជម្រះដែលព្រះអង្គនឹងទម្លាក់មកលើខ្មាំងសត្រូវរបស់ពួកយូដា(ជំពូក២) ព្រះអង្គក៏បានបង្វែរព្រះនេត្រមកមើលរាស្រ្តព្រះអង្គដែលកំពុងជាប់មានអំពើបាប(ជំពូក៣)។ ព្រះអង្គក៏បានប្រកាសថា “វេទនាដល់ទីក្រុងរឹងចចេស ហើយស្មោកគ្រោក គឺដល់ទីក្រុងដែលសង្កត់សង្កិនគេ”(៣:១)។ “តែគេបានក្រោកឡើងពីព្រលឹមស្រាង ដើម្បីបង្ខូចអស់ទាំងកិរិយារបស់ខ្លួនវិញ”(ជំពូក៧)។ ព្រះអង្គបានទតឃើញចិត្តដ៏ខ្មៅកខ្វក់របស់រាស្រ្តព្រះអង្គ ដែលមានការព្រងើយកន្តើយខាងវិញ្ញាណ ភាពអយុត្តិធម៌ក្នុងសង្គម និងភាពលោភលន់ដ៏អាក្រក់ ហើយព្រះអង្គក៏បានធ្វើការកែតម្រង់ ដោយសេចក្តីស្រឡាញ់។ ពួកគេម្នាក់ៗសុទ្ធតែមានបាបនៅចំពោះព្រះអង្គ ទោះពួកគេជាអ្នកដឹកនាំ ជាពួកចៅហ្វាយ ឬពួកហោរាក្តី(ខ.៣-៤)។ នៅពេលដែលអ្នកជឿព្រះយេស៊ូវមួយក្រុម បានបន្តរស់នៅក្នុងអំពើបាប សាវ័កប៉ុលបានបង្រៀនពួកគេថា “ អ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ … ទ្រង់នឹងសងដល់គ្រប់គ្នា…
Read article