ការទទួលខុសត្រូវផ្ទាល់ខ្លួន

គេ​បាន​ក្រោក​ឡើង​ពីព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់ទាំង​កិរិយា​របស់​ខ្លួន​វិញ។ សេផានា ៣:៧

កាល​ខ្ញុំ​ទៅ​បោះ​ជំរុំ ក្នុង​វ័យ​ជំទង់ មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​បាន​បញ្ចេញ​ទឹកមុខ ដែល​បង្ហាញថា ខ្ញុំ​កំពុង​មានការ​ភ័យខ្លាច។ យើង​ទាំងពីរ​ជា​ក្មេង​ជំទង់ ដែល​មាន​អាកប្ប​កិរិយា​មិនល្អ ហើយ​ពេលនោះ យើង​កំពុង​មានការ​ភ័យខ្លាច នៅ​ចំពោះ​អ្នក​ដឹក​នាំ​កម្មវិធី​បោះ​ជំរុំ។ គាត់​បាន​ស្គាល់​ឪពុក​របស់​យើង​ម្នាក់​ៗច្បាស់ ហើយក៏​បាន​ចែកចាយ​ដោយ​ក្តី​ស្រឡាញ់ ត្រង់​ៗ​ថា ឪពុក​របស់​យើង​មុខ​ជា​មាន​ការ​ខកចិត្ត​ចំពោះ​យើង​យ៉ាង​ខ្លាំង។ យើង​ចង់តែ​លូន​វា​នៅ​ក្រោម​តុ ដោយសារ​ទម្ងន់​នៃ​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​កំហុស​របស់​យើង។

កាល​ព្រះ​ទ្រង់​ឲ្យ​ហោរា​សេផានា ទៅ​ប្រកាស​ព្រះរាជសារ​របស់​ព្រះអង្គ ដល់​ប្រជាជន​យូដា ដែល​ផ្ទុក​ទៅ​ដោយ​ពាក្យ​ពេចន៍​ធ្ងន់ៗ អំពី​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​អំពើបាប​របស់​ពួក​គេ(សេផានា ១:១,៦-៧)។ បន្ទាប់ពី​បាន​ពិពណ៌នា អំពី​ការ​ជំនុំជម្រះ​ដែល​ព្រះអង្គ​នឹង​ទម្លាក់​មក​លើ​ខ្មាំងសត្រូវ​របស់​ពួក​យូដា(ជំពូក២) ព្រះអង្គ​ក៏បាន​បង្វែរ​ព្រះនេត្រ​មក​មើល​រាស្រ្ត​ព្រះអង្គ​ដែល​កំពុង​ជាប់​មានអំពើ​បាប(ជំពូក៣)។ ព្រះអង្គ​ក៏បាន​ប្រកាស​ថា “វេទនា​ដល់ទី​ក្រុង​រឹង​ចចេស ហើយ​ស្មោកគ្រោក គឺ​ដល់ទី​ក្រុង​ដែល​សង្កត់សង្កិន​គេ”(៣:១)។ “តែ​គេ​បាន​ក្រោក​ឡើង​ពីព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់ទាំង​កិរិយា​របស់​ខ្លួន​វិញ”(ជំពូក៧)។

ព្រះអង្គ​បាន​ទត​ឃើញ​ចិត្ត​ដ៏​ខ្មៅ​កខ្វក់​របស់​រាស្រ្ត​ព្រះអង្គ ដែល​មានការ​ព្រងើយកន្តើយ​ខាងវិញ្ញាណ ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ភាព​លោភលន់​ដ៏​អាក្រក់ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើការ​កែ​តម្រង់ ដោយ​សេចក្តី​ស្រឡាញ់។ ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​មាន​បាប​នៅ​ចំពោះ​ព្រះអង្គ ទោះ​ពួក​គេ​ជា​អ្នកដឹកនាំ ជា​ពួក​ចៅហ្វាយ ឬ​ពួក​ហោរា​ក្តី(ខ.៣-៤)។

នៅពេល​ដែល​អ្នកជឿ​ព្រះយេស៊ូវ​មួយ​ក្រុម បាន​បន្ត​រស់នៅ​ក្នុង​អំពើបាប សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​គេ​ថា “ ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ …  ​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ”(រ៉ូម ២:៥-៦)។ ដូចនេះ ដោយ​ព្រះ​ចេស្តា​ព្រះយេស៊ូវ​ ចូរ​យើង​រស់នៅ ដោយ​ថ្វាយព្រះ​កិ​ត្ត​នាម​ដល់​ព្រះវរបិតា​នៃ​យើង ដែល​បរិសុទ្ធ និង​មាន​ក្តី​ស្រឡាញ់ ហើយ​កុំ​ឲ្យ​មានការ​ស្តាយក្រោយ​ឡើយ។—TOM FELTEN

ហេតុអ្វី​អ្នក​គួរតែ​មានការ​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​អំពើបាប​របស់​អ្នក? តើ​ការដែល​អ្នក​បានសម្រេច​ចិត្ត​ប្រព្រឹត្ត​ខុស បាន​បង្ខូច​ព្រះនាម​របស់​ព្រះអង្គ យ៉ាងណា​ខ្លះ?

ឱ​ព្រះ​វរបិតា ដែល​គង់នៅ​ស្ថានសួគ៌ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ថ្វាយព្រះ​អង្គ ក្នុង​ការរស់នៅ។

For further study, read Feeling the Weight of Sin at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧-៩ និង កិច្ចការ ១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles