នៅម្នាក់ឯង តែមិនឯកោ
សូមអាន លោកុប្បត្តិ ៤០:៨-១៥,២០-២៣ ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ។ លោកុប្បត្តិ ៤០:២៣ ពេលដែលអ្នកស្តាប់អ្នកទោសចែកចាយរឿងរបស់ពួកគេ អ្នកនឹងបានដឹងច្បាស់ថា ភាពឯកោ និងភាពកណ្តោចកណ្ដែង អាចជាផ្នែកដែលពិបាកបំផុត នៅក្នុងការរស់នៅជាអ្នកទោស ក្នុងពន្ធធនាគារ។ តាមពិត ការសិក្សាមួយបានបង្ហាញថា ទោះពួកគេបានជាប់នៅក្នុងពន្ធធនាគារ មានរយៈពេលប៉ុណ្ណាក៏ដោយ អ្នកទោសភាគច្រើនមានសាច់ញាតិ ឬមិត្តភក្តិមកសួរសុខទុក្ខ តែពីរដងប៉ុណ្ណោះ ក្នុងអំឡុងពេលដែលពួកគេជាប់ពន្ធធនាគារ។ ភាពឯកោបានកើតមានចំពោះពួកគេ ជាប្រចាំ។ ខ្ញុំមិនដឹងថា លោកយ៉ូសែបមានការឈឺចាប់ប៉ុណ្ណាទេ ពេលដែលគាត់ជាប់នៅក្នុងគុក ដោយសារគេបានចោទបង្ខូចគាត់។ តែព្រះទ្រង់បានប្រទានពន្លឺនៃសេចក្តីសង្ឃឹមដល់គាត់។ ព្រះអង្គបានជួយគាត់ ឲ្យកាត់ស្រាយការយល់សប្តិយ៉ាងត្រឹមត្រូវ ឲ្យអ្នកទោសម្នាក់ដែលជាប់ឃុំជាមួយគាត់ ដែលអ្នកនោះជាអ្នកបម្រើជំនិតរបស់ស្តេចផារ៉ោន។ លោកយ៉ូសែបក៏បានប្រាប់បុរសនោះថា បុរសនោះនឹងបានត្រឡប់ទៅធ្វើការធម្មតាវិញ ហើយគាត់ក៏បានសុំឲ្យបុរសនោះទូលថ្វាយស្តេចផារ៉ោនអំពីគាត់ ដើម្បីឲ្យគាត់អាចមានសេរីភាពផងដែរ(លោកុប្បត្តិ ៤០:១៤)។ តែបុរសនោះបានភ្លេចលោកយ៉ូសែប(ខ.២៣)។ លោកយ៉ូសែបបានរង់ចាំអស់២ឆ្នាំ។ ក្នុងអំឡុងពេលរង់ចាំនោះ កាលៈទេសៈរបស់គាត់ហាក់ដូចជាគ្មានសញ្ញានៃការផ្លាស់ប្តូរសោះ តែគាត់មិនដែលនៅតែឯងឡើយ ព្រោះព្រះទ្រង់តែងតែគង់នៅជាមួយគាត់ជានិច្ច។ ទីបំផុត អ្នកបម្រើរូបនោះក៏បាននឹកចាំអំពីការសន្យារបស់ខ្លួន ហើយលោកយ៉ូសែបក៏ត្រូវគេដោះលែង បន្ទាប់ពីបានកាត់ស្រាយការយល់សប្តិឲ្យស្តេចផារ៉ោន(៤១:៩-១៤)។ ទោះយើងស្ថិតក្នុងកាលៈទេសៈដែលធ្វើឲ្យយើងមានអារម្មណ៍ថា គេបានភ្លេចយើង ហើយយើងឯកោយ៉ាងណាក៏ដោយ ក៏យើងអាចតោងឲ្យជាប់ព្រះបន្ទូល ដែលព្រះអង្គបានសន្យាកូនព្រះអង្គថា ព្រះអង្គនឹងមិនភ្លេចពួកគេឡើយ(អេសាយ ៤៩:១៥)។—Lisa…
Read article