August 16, 2023

You are here:
អំណាចនៃការអធិស្ឋានឥតរសាយចិត្ត

សូមអាន លូកា ១៨:១-៨ នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញថា ត្រូវតែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ​។ លូកា ១៨:១ កាលពី​ឆ្នាំ១៩១៧ អ្នក​ស្រី​អ៊ែន ខូន(Ann Cone) ជា​ជាង​កាត់​ដេរ​វ័យ​ក្មេង​ម្នាក់ ដែល​មាន​ចិត្ត​រំភើប​រីករាយ ពេល​ដែល​បាន​ជាប់​ឈ្មោះ​ចូល​រៀន នៅ​សាលា​បង្រៀន​ឆ្នៃ​ម៉ូត​ល្បី​បំផុត នៅ​ទីក្រុង​ញូយ៉ក​។ តែ​នៅពេល​ដែល​គាត់​បាន​ធ្វើ​ដំណើរ​មកពី​រដ្ឋ​ផ្លូរីដា មកដល់​សាលា​នោះ ដើម្បី​ចុះ​ឈ្មោះ​ចូល​រៀន នាយក​សាលា​ក៏បាន​ប្រាប់​នាង​ថា សាលា​របស់​គាត់​មិន​ស្វាគមន៍​នាង​ឡើយ​។ គាត់​ថា “ខ្ញុំ​សូម​និយាយ​ឲ្យ​ត្រង់ អ្នក​ស្រីខូន យើង​មិន​បាន​ដឹង​សោះ​ថា អ្នក​ស្រី​ជា​ជនជាតិ​ស្បែក​ខ្មៅ”។ នាង​បដិសេធន៍​មិន​ព្រម​ចេញពី​សាលា​នោះ​ឡើយ ហើយ​ក៏​បាន​អធិស្ឋាន​ខ្សឹប​ៗ សូម​ព្រះអង្គ​ជួយ​ឲ្យ​គាត់​បាន​នៅ​រៀន​ក្នុង​សាលា​នោះ​។ ពេល​ឃើញ​នាង​មាន​ចិត្ត​តស៊ូ​ដូច​នេះ នាយក​សាលា​ក៏បាន​អនុញ្ញាត​ឲ្យ​នាង​នៅ​រៀន​ទីនោះ តែ​ត្រូវ​អង្គុយ​រៀន​ដាច់​ដោយឡែក សិស្ស​ដែល​ជា​ជនជាតិ​ស្បែក​ស ដោយ​គេ​បាន​បើកចំហ​ទ្វារ​ខាង​ក្រោយ​ថ្នាក់​រៀន ឲ្យ​នាង​បាន​ស្តាប់​សម្លេង​គ្រូ​បង្រៀន​។ អ្នក​ស្រី​អ៊ែន​មាន​អំណោយ​ទាន ដែល​មិន​អាច​ប្រកែក​បាន ដោយ​នាង​បាន​បញ្ចប់​ការ​សិក្សា មុន​សិស្ស​ដទៃ​ទៀត៦ខែ ហើយក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​លំដាប់​ខ្ពស់ ដែល​រួម​មាន​ភរិយា​របស់​លោក​ប្រធានាធិបតី​អាមេរិក ចន អេហ្វ ខេនេឌី(John F. Kennedy) ដោយ​នាង​បាន​ឆ្នៃ​ម៉ូត​រ៉ូប​អាពាហ៍​ពិពាហ៍​​ឲ្យ​គាត់ ហើយ​ក្រោយ​មក រ៉ូប​នោះ​ក៏បាន​មាន​ភាព​ល្បី​ល្បាញ​ទូ​ទាំង​ពិភពលោក។ នាង​ថែម​ទាំង​បាន​ដេរ​រ៉ូប​នោះ​ពីរ​ដង ដោយ​សូម​ព្រះ​អង្គ​ជួយ​នាង បន្ទាប់​ពី​ទុយោ​ទឹក​បាន​បែក​នៅ​ជាន់​ខាង​លើ​ហាង​កាត់ដេរ​របស់​នាង ធ្វើ​ឲ្យ​ខូច​រ៉ូបទី១​។…

Read article