September 25, 2023

You are here:
ហេតុផលដែលនាំឲ្យមានការភ័យខ្លាច

សូមអាន : ទំនុក​ដំកើង ១១៨:១-៧ ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ​។ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? ទំនុក​ដំកើង ១១៨:៦ កាលពី​ក្មេង ទី​ធ្លា​សាលា គឺជា​កន្លែង​ដែល​ក្មេង​ទំនើង​ចូល​ចិត្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្មេង​ដទៃ​ទៀត ហើយ​ក្មេងៗ​ដូច​ខ្ញុំ​ត្រូវ​គេ​ធ្វើបាប ដោយ​យើង​ប្រឆាំង​តិចតួច​បំផុត​ចំពោះ​ពួកគេ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឈ្ងោក​មុខ នៅ​ចំពោះ​មុខ​ពួកគេ រឿង​ក៏​ប្រែ​ជា​កាន់តែ​អាក្រក់ ដោយ​ពួក​គេច​ម្អក​ឲ្យ​យើង​ថា “តើ​ឯង​ខ្លាច​ទេ? ឯង​ខ្លាច​យើង​ហើយ មែនទេ? គ្មាន​នរណា​ជួយ​ឯង​ទេ”។ តាម​ពិត ភាគ​ច្រើន​ខ្ញុំ​ពិតជា​មាន​ការ​ភ័យ​ខ្លាច​មែន ហើយ​ដោយ​មាន​ហេតុផល​ដ៏​ល្អ​។ ខ្ញុំ​ត្រូវ​គេ​វាយ​ដុំ​កាលពី​មុន បានជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ចង់​ត្រូវ​គេ​វាយ​ដុំ​ទៀត​ទេ​។ ហេតុ​នេះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ហើយ​តើ​ខ្ញុំ​អាច​ទុកចិត្ត​នរណា ពេល​ដែល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច? បើសិន​ជា​អ្នក​មាន​អាយុ៨ឆ្នាំ ហើយ​ត្រូវ​ក្មេង​ដែល​ធំជាង និង​ខ្លាំង​ជាង ធ្វើបាប​អ្នក នោះ​កា​រ​ភ័យ​ខ្លាច​នោះ ជា​រឿង​សម​ហេតុផល​។ កាល​ស្តេច​ដាវីឌ​ប្រឈម​មុខ​ដាក់​ការ​វាយ​ប្រហារ ទ្រង់​បាន​ឆ្លើយតប ដោយ​ទំនុក​ចិត្ត ជាជាង​ដោយ​ការ​ភ័យ​ខ្លាច ព្រោះ​ទ្រង់​ជ្រាប​ថា ទ្រង់​មិន​បាន​ប្រឈម​មុខ​ដាក់​ការ​គំរាម​កំហែង តែ​ម្នាក់ឯង​ឡើយ​។ គឺ​ដូច​ដែល​ទ្រង់​​ពោល​ឡើង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?”(ទំនុក​ដំកើង ១១៨:៦)។ កាលពី​ក្មេង ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​អាច​យល់​អំពី​កំរិត​នៃ​ការ​ទុកចិត្ត​របស់​ស្តេច​ដាវីឌ​នោះ​ឡើយ​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ខ្ញុំ​ធំ​ពេញវ័យ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន ពី​ការ​ដើរ​ជាមួយ​ព្រះគ្រីស្ទ​អស់​ជា​ច្រើន​ឆ្នាំ…

Read article