បានត្រៀមខ្លួនទៅរស់នៅជាមួយព្រះអង្គ
ភីលីព ១:២១-៣០ ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង។ ភីលីព ១:២៣-២៤ ក្នុងអំឡុងពេលនៃការរីករាលដាលរបស់វីរុសកូរ៉ូណា មនុស្សជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់ខ្ញុំក៏មានទុក្ខជាទំងន់ផងដែរ នៅពេលដែលអ្នកស្រី ប៊ី ក្រោឌ័រ ជាម្តាយខ្ញុំ បានលាចាកលោក នៅអាយុ៩៥ឆ្នាំ ទោះមិនមែនដោយសារជំងឺកូវីដ១៩ក៏ដោយ។ ពេលនោះ យើងមិនអាចជួបជុំគ្នា ដើម្បីកាន់ទុក្ខ ចំពោះការស្លាប់របស់គាត់ ឬលើកទឹកចិត្តគ្នាទៅវិញទៅមក គឺមិនខុសពីក្រុមគ្រួសារជាច្រើនទៀតឡើយ។ ផ្ទុយទៅវិញ យើងបានប្រើមធ្យោបាយផ្សេងទៀត ដើម្បីរួមគ្នាអបអរឥទ្ធិពលនៃសេចក្តីស្រឡាញ់របស់គាត់ ហើយយើងក៏បានរកឃើញការកម្សាន្តចិត្តដ៏មានន័យ ពីពាក្យផ្តាំផ្ញើរបស់គាត់ ដែលបានបន្តរំឭកយើងថា បើព្រះទ្រង់បានហៅគាត់ទៅនៅជាមួយព្រះអង្គ នោះគាត់បានត្រៀមខ្លួនជាស្រេច ហើយក៏មានចិត្តអន្ទះសារចង់ទៅនៅជាមួយព្រះអង្គផងដែរ។ ក្តីសង្ឃឹមដែលមានទំនុកចិត្តនេះ គឺបានបង្ហាញចេញមកជាញឹកញាប់ នៅក្នុងរបៀបនៃការរស់នៅរបស់ម្តាយខ្ញុំ ក៏ដូចជាក្នុងរបៀបដែលគាត់ប្រឈមមុខដាក់សេចក្តីស្លាប់។ កាលសាវ័កប៉ុលកំពុងប្រឈមមុខដាក់សេចក្តីស្លាប់ គាត់ក៏បានសរសេរក្នុងសំបុត្ររបស់គាត់ថា “ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ … ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង” (ភីលីព…
Read article