លុយ! ហេតុអ្វីនៅតែមិនគ្រប់?

តើ​លុយ​ធ្វើ​ឲ្យ​ពិភព​លោក​វិល ឬ​មួយ​យ៉ាង​ណា? សម្រាប់​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​មនុស្ស​ជា​ច្រើន ដែល​យើង​បាន​ស្គាល់ ការ​ដេញ​តាម​លុយ គឺ​ជា​បញ្ហា​ដែល​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។ យើង​ត្រូវ​បង់​ថ្លៃ​នេះ​បង់​ថ្លៃ​នោះ មិន​ចេះ​ចប់ ហើយ​ក្នុង​ក្រុម​គ្រួសារ ក៏​មាន​មនុស្ស​ដែល​ត្រូវ​ការ​អាហារ​ប្រចាំ​ថ្ងៃ។ ម្យ៉ាងទៀត យើង​ក៏​ត្រូវ​មាន​លុយ​ត្រៀម​ទុក សម្រាប់​ការ​បន្ទាន់​ផង​ដែរ ហើយ​យើង​នៅ​តែ​មាន​អារម្មណ៍​ថា ​លុយ​របស់​យើង​នៅ​តែ​មិន​គ្រប់​គ្រាន់។

ក្នុង​សៀវភៅ លុយ : ហេតុ​អ្វី​នៅ​តែ​មិន​គ្រប់? យើង​នឹង​បាន​ធ្វើ​ការ​ពិនិត្យ​ជា​ថ្មី អំពី​បញ្ហា​នេះ តាម​ការ​បក​ស្រាយ​របស់​ព្រះ​គម្ពីរ​ប៊ីប។ បើ​សិន​ជា​អ្នក​មាន​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លុយ​ចេះ​តែ​មិន​គ្រប់? អ្នក​អាច​ប្រើ​កូន​សៀវ​ភៅ​នេះ ជា​ជំនួយ ដើម្បី​បក​ស្រាយ​អំពីស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដោយ​ចិត្ត​សប្បុរស និង​សេចក្តី​ស្រឡាញ់។ សៀវភៅ​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ​ដ៏​ពិត ដែល​ពួក​គេ​កំពុង​ស្វែង​រក ហើយ​ការ​រក​លុយ​ឲ្យ​បាន​ច្រើន​ជាង​មុន មិន​មែន​ជា​ដំណោះ​ស្រាយ​ឡើយ។

Download “លុយ! ហេតុអ្វីនៅតែមិនគ្រប់?”

Money-whey-its-never-enough.pdf – Downloaded 40 times – 489.83 KB

More articles