ហេតុ​ផល​ទាំង​១​០​យ៉ាង ដែល​ត្រូវ​ជឿថា​ ព្រះ​ពិត​ជា​មាន​មែន

តើព្រះពិតជាមានមែនឬ? មានមនុស្សជាច្រើនអះអាងថា ខ្លួនមិនជឿទេថា ព្រះពិតជាមានមែន តែពួកគេគ្មានភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះពិតជាមិនមានមែន ដូចការអះអាងរបស់ខ្លួនឡើយ។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះមិនដឹងច្បាស់ថា ព្រះមានពិតមែន ឬអត់នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានភស្តុតាងបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន ហើយព្រះអង្គកំពុងតែមានព្រះជន្មរស់នៅឬទេ? ខិតប័ណ្ណនេះនឹងបង្ហាញលោកអ្នក នូវហេតុផល និងភស្តុតាងយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន មិនតែប៉ុណ្ណោះ ខិតប័ណ្ណនេះ ថែមទាំងប្រាប់យើង ពីមូលហេតុដែលយើងត្រូវទទួលជឿព្រះអង្គផងដែរ។

បើសិនជាអ្នកបានបើកចំហរចិត្ត ព្រមទទួលជឿថា ព្រះពិតជាមានមែន តែអ្នកមិនដឹងច្បាស់ថា អ្នកអាចទទួលស្គាល់ថា ព្រះយេស៊ូវជា “ព្រះដែលបានយាងមកយកកំណើតជាមនុស្ស”ឬក៏អត់ នោះមិនមែនមានតែអ្នកទេដែលមានបញ្ហានេះ។ ព្រះយេស៊ូវជាគ្រូបង្រៀនព្រះបន្ទូលមកពីស្រុកណាសារ៉ែត  ដែលបានសន្យាថា  នឹងជួយដល់អស់អ្នកដែលយកចិត្តទុកដាក់ អំពីការធ្វើតាមបំណងព្រះហឫទ័យព្រះ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ”(យ៉ូហាន ៧:១៧)។

មាតិការ:

 1. មនុស្សមិនអាចជៀសផុតពីសេចក្តីជំនឿ
 2. ដែនកំណត់នៃវិទ្យាសាស្រ្ត
 3. បញ្ហារបស់ទ្រឹស្តីអំពីការវិវត្តន៍
 4. ទំលាប់នៃចិត្តរបស់មនុស្ស
 5. ប្រវត្តិរបស់កណ្ឌលោកុប្បត្តិ
 6. ប្រជាជាតិអ៊ីសា្រអែល
 7. ការអៈអាងរបស់ព្រះគ្រីស្ទ
 8. ភស្តុតាងនៃការអស្ចារ្យ
 9. ភាពលម្អិតនៃធម្មជាតិ
 10. បទពិសោធន៍របស់បុគ្គលអាចឆ្លើយប្រាប់បាន
 11. ភស្តុតាងនៃការអស្ចារ្យ
 12. ភាពលម្អិតនៃធម្មជាតិ
 13. បទពិសោធន៍របស់បុគ្គលអាចឆ្លើយប្រាប់បាន

បើអ្នកបានទទួលស្គាល់ភស្តុតាង ដែលព្រះបានបើកសម្តែងព្រះអង្គទ្រង់ តាមរយៈព្រះរាជបុត្រាព្រះអង្គហើយ នោះសូមចាំថា ព្រះគម្ពីរបានចែងថា ព្រះគ្រីស្ទបានសុគត ដើម្បីលោះយើងឲ្យរួចពីបាប ហើយអស់អ្នក ដែលជឿព្រះអង្គ នឹងបានទទួលការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ជាអំណោយ ដោយឥតគិតថ្លៃ។ សេចក្តីសង្រ្គោះដែលព្រះគ្រីស្ទប្រទាន មិនមែនជារង្វាន់ សម្រាប់ការខិតខំធ្វើការល្អនោះទេ តែជាអំណាយដល់អស់អ្នក   ដែលបានទទួលជឿព្រះអង្គ  ទោះបានឃើញភស្តុតាងឬអត់ក៏ដោយ(យ៉ូហាន ៥:២៤ រ៉ូម ៤:៥ អេភេសូរ ២:៨-១០)។

Download “ហេតុ​ផល​ទាំង​១​០​យ៉ាង ដែល​ត្រូវ​ជឿថា​ ព្រះ​ពិត​ជា​មាន​មែន”

10-reasons-to-believe-kh.pdf – Downloaded 92 times – 667.64 KB

More articles