មនុស្សម្នាក់ៗសុទ្ធតែថ្វាយបង្គំអ្វីមួយ
កិច្ចការ ១៧:២៤-៣២ ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់។ កិច្ចការ ១៧:២២ កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅលេងទីក្រុងអាថែន ប្រទេសក្រិក។ ខ្ញុំបានដើរមើលកន្លែងទីប្រជុំជនបុរាណ ជាទីផ្សារ ដែលកាលសម័យមុន ពួកទស្សនវិទូធ្លាប់ឈរបង្រៀន ហើយអ្នកក្រុងអាថែនធ្លាប់ថ្វាយបង្គំព្រះ ហើយខ្ញុំក៏បានឃើញអាសនារបស់ព្រះអាប៉ូឡូ និងព្រះហ្ស៊ូស នៅក្រោមម្លប់នៃព្រះវិហារអាក្រូប៉ូលិស ដែលធ្លាប់មានរូបចម្លាក់ព្រះនាងអាធីណាឈរ នៅទីនោះ។ សព្វថ្ងៃនេះ យើងមិនថ្វាយបង្គំព្រះអាប៉ូឡូ ឬព្រះហ្ស៊ូសទៀតទេ តែសង្គមមនុស្ស នៅតែបន្តថ្វាយបង្គំរូបព្រះ ឬព្រះក្លែងក្លាយ មិនចាញ់សម័យមុនឡើយ។ អ្នកនិពន្ធរឿងប្រលោមលោក ឈ្មោះ ដេវីឌ ហ្វូស្ទ័រ វ័រលេស(David Foster Wallace) បានដាស់តឿនថា “មនុស្សម្នាក់ៗសុទ្ធតែថ្វាយបង្គំអ្វីមួយ។ បើអ្នកថ្វាយបង្គំលុយ និងទ្រព្យសម្បត្តិ … អ្នកនឹងមិនដែលមានអារម្មណ៍ស្កប់ស្កល់ឡើយ … បើអ្នកថ្វាយបង្គំរូបកាយ និងសម្រស់របស់អ្នក … អ្នកនឹងមិនចេះស្កប់ចិត្តនឹងសម្រស់ខ្លួនឯងដែរ .. បើអ្នកថ្វាយបង្គំចំណេះដឹង … អ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងល្ងង់មិនខាន”។ យុគសម័យរបស់មនុស្សដែលមិនជឿព្រះ នៅតែមានរូបព្រះរបស់ខ្លួនសម្រាប់ថ្វាយបង្គំ ហើយវាមិនមែនជារឿងចម្លែកទេ។ កាលសាវ័កប៉ុលទៅមើលទីប្រជុំជននៅទីក្រុងអាថែន គាត់បានប្រកាសប្រាប់ហ្វូងមនុស្សនៅទីនោះថា…
Read article