ការលះបង់តាមគំរូព្រះគ្រីស្ទ
រ៉ូម ១២:១-៣ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង។ រ៉ូម ១២:១ អ្នកនិពន្ធជនជាតិអាមេរិក ឈ្មោះ អូ ហេនរី(O. Henry) សរសេរអំពីរឿងថ្ងៃណូអែល នៅឆ្នាំ១៩០៥ ជារឿងដ៏ពេញនិយម មានចំណងជើងថា “អំណោយរបស់ពួកហោរ”។ កាលនោះ គាត់កំពុងតែមានបញ្ហាផ្ទាល់ខ្លួន ដែលធ្វើឲ្យគាត់ដួលចុះ ពិបាកក្រោកឈរឡើងវិញ។ តែគាត់នៅតែបាននិពន្ធរឿងដែលបានលើកទឹកចិត្តមនុស្សជាច្រើន ដោយបានផ្ដោតទៅលើតួអង្គដែលមានចារិកលក្ខណៈដូចព្រះគ្រីស្ទ នៅត្រង់ការលះបង់។ ក្នុងរឿងនេះ ស្ត្រីជាភរិយាក្រីក្រម្នាក់បានលក់សក់ដ៏ស្រស់ស្អាតរបស់ខ្លួន នៅពេលល្ងាចមុនថ្ងៃណូអែលចូលមកដល់ ដើម្បីទិញខ្សែមាសសម្រាប់ដាក់នាឡិការរបស់ស្វាមីគាត់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក នាងក៏បានដឹងថា ស្វាមីរបស់នាងបានលក់នាឡិការរបស់គាត់ ដើម្បីទិញក្រាស់សិតសក់សម្រាប់សក់ដ៏ស្រស់ស្អាតរបស់នាង។ ក្នុងរឿងនេះ ការលះបង់គឺជាអំណោយដែលមានតម្លៃបំផុត ដែលពួកគេបានផ្តល់ឲ្យគ្នាទៅវិញទៅមក។ កាយវិការនៃការលះបង់របស់អ្នកទាំងពីរ សុទ្ធតែបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ។ រឿងនេះបានរំឭកយើង អំពីអំណោយនៃសេចក្តីស្រឡាញ់ ដែលហោរទាំង៣(ឬអ្នកប្រាជ្ញទាំងបី) បានយកមកថ្វាយព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គទើបតែបានប្រសូត ដោយសេចក្តីបរិសុទ្ធ(មើល ម៉ាថាយ ២:១,១១)។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ព្រះអង្គក៏បានចម្រើនវ័យធំឡើង ហើយក៏បានលះបង់ព្រះជន្មព្រះអង្គ សម្រាប់លោកិយទាំងមូល។ ក្នុងការរស់នៅរបស់យើងជារៀងរាល់ថ្ងៃ ជាអ្នកជឿព្រះគ្រីស្ទ…
Read article