December 17, 2023

You are here:
ឧបសគ្គ​នៅ​ថ្ងៃ​ណូអែល

សុភាសិត ៣:៥-១៨ ដ្បិត​មនុស្ស​វៀច​ជាទី​ខ្ពើម​ឆ្អើម​ដល់​ព្រះយេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹងគេ​វិញ​។ សុភាសិត ៣:៣២ លោក​ដាវីឌ(David) និង​អ្នក​ស្រី​អេនជី(Angie) បាន​ចេញទៅ​បម្រើ​ព្រះអង្គ​នៅ​ក្រៅ​ប្រទេស តាម​ការ​ត្រាស់​​ហៅ​របស់​ព្រះអង្គ​។ ការងារ​ដែល​ពួកគេ​ធ្វើ​ថ្វាយ​ព្រះអង្គ​នៅ​ទីនោះ បង្កើត​បានផល​ផ្លែ​ជា​ច្រើន​។ ប៉ុន្តែ ពួកគេ​ក៏​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ផង​ដែរ​។ ឪពុក​ម្តាយ​របស់​លោក​ដាវីឌ​មាន​វ័យ​ចាស់​ហើយ តែ​គាត់​មិន​អាច​ទៅ​ជួប​ជុំ​ជាមួយ​ពួកគេ​នៅ​ថ្ងៃ​ណូអែល​បានទេ​។ លោក​ដាវីឌ និង​អ្នក​ស្រី​អ៊ែន​ជី​បាន​ព្យាយាម​កាត់​បន្ថយ​ភាព​ឯកោ​របស់​ឪពុក​ម្តាយ​គាត់ នៅ​ថ្ងៃ​ណូអែល ដោយ​ផ្ញើ​អំណោយ​ឲ្យ​ពួក​គាត់ មុន​ថ្ងៃ​ណូអែល​មកដល់ ហើយក៏​បាន​ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​ពួក​គាត់​នៅពេល​ព្រឹក​ថ្ងៃ​ណូអែល​។ ប៉ុន្តែ វត្ត​មាន​របស់​លោក​ដាវីឌ និង​អ្នក​ស្រី​អ៊ែនជី គឺជា​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​បំផុត​។ ដង្វាយ​ឧបត្ថម្ភ​ដែល​លោក​ដាវីឌ​បាន​ទទួល​ប្រចាំខែ អាច​ឲ្យ​គាត់​សន្សំ​លុយ​សម្រាប់​ធ្វើ​ដំណើរ​ម្តង​ម្កាល​ប៉ុណ្ណោះ តើ​ពួកគេ​ត្រូវ​ធ្វើ​ដូច​ម្តេច? ដូច​នេះ លោក​ដាវីឌ​ត្រូវ​ការ​ប្រាជ្ញា​មកពី​ព្រះ​។ បទ​គម្ពីរ​សុភាសិត ជំពូក៣ បាន​បង្រៀន​យើង​ថា ដើម្បី​ស្វែងរក​ប្រាជ្ញា យើង​ចាំបាច់​ត្រូវ​ទីពឹង​ព្រះអង្គ​ឲ្យ​អស់ពី​ចិត្ត ហើយ​ទទួល​ស្គាល់​ព្រះអង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​របស់​យើង(ខ.៥-៦) ហើយ​បាន​ពិពណ៌នា អំពី​លក្ខណៈ​ផ្សេងៗ​របស់​ប្រាជ្ញា ដែល​មាន​ដូច​ជា​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់(ខ.៣-៤,៧-១២) និង​អត្ថ​ប្រយោជន៍​របស់​ប្រាជ្ញា ដែល​មាន​ដូចជា​សន្តិភាព និង​ភាព​ស្ថិត​ស្ថេរ(ខ.‌១៣-១៨)។ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​ប្រាជ្ញា​យ៉ាង​ដូច​នោះ ដោយ​ទទួល​យើង​ធ្វើ​ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ(ខ.៣២)។ ព្រះ​អង្គ​ខ្សឹប​ប្រាប់​អំពី​ដំណោះ​ស្រាយ ដល់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ព្រះអង្គ​។ លោក​ដាវីឌ​ក៏​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះអង្គ អំពី​បញ្ហា​របស់​គាត់ នៅ​ពេលយប់​មួយ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​គំនិត​ប្រាជ្ញា​ដល់​គាត់​។ នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​បន្ទាប់ គាត់​និង​អ្នក​ស្រី​អ៊ែនជី​ក៏បាន​ស្លៀក​ពាក់​ខោអាវ​ស្អាត​បំផុត…

Read article