January 30, 2024

You are here:
ព្រះយេស៊ូវ​ប្រទាន​ទន្លេ​ជីវិត

និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦ អេសាយ ៣២:១-៨ មើល នឹង​មាន​ស្តេច១អង្គ​សោយរាជ្យ​ដោយ​សុ​ចរិត … ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួតហែង​។ អេសាយ ៣២:១-២ ខណៈ​ពេល​ដែល​គេ​កំពុង​ខួង​ដី​រករ៉ែ​ប្រេងឆៅ ក្នុង​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ហួតហែង​បំផុត នៅ​លើ​ពិភពលោក ក្រុម​ការងារ​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​រក​ឃើញ​ប្រព័ន្ធ​ទឹក​ក្រោម​ដី​ដ៏​ធំ​សម្បើម​មួយ​។ ដូច​នេះ នៅ​ឆ្នាំ១៩៨៣ គេ​ក៏បាន​ចាប់​ផ្តើម​អនុវត្ត​គម្រោង “ទន្លេ​សប្ប​និមិត្ត” ខ្នាត​ធំ ដោយ​ដាក់​ប្រព័ន្ធ​ទុយោ​ទឹក ដើម្បី​នាំ​ទឹក​មាន​គុណ​ភាព​ខ្ពស់ ចូល​ទៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ដែល​កំពុង​ត្រូវ​ការ​ទឹក​។ នៅ​ក្បែរ​កន្លែង​ដែល​គេ​បង្កើត​គម្រោង​នេះ មាន​ផ្លាក​មួយ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “មាន​សរសៃឈាម​ជីវិត​ហូរ​ចេញពី​កន្លែង​នេះ”។ ហោរា​អេសាយ​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ​អំពី​ទឹក​ក្នុង​វាល​រហោស្ថាន ដើម្បី​ពិពណ៌នា​អំពី​ក្សត្រ​ដ៏​សុចរិត​មួយ​អង្គ ដែល​នឹង​យាង​មក(អេសាយ ៣២)។ ស្តេច ឬ​អ្នក​ដឹកនាំ​ដែល​គ្រប់​គ្រង ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត គឺ​ប្រៀប​ដូចជា “ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូចជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ”(ខ.២)។ អ្នក​ដឹកនាំ​ខ្លះ​ជ្រើស​រើស​យក​ការ​ទទួល ជាជាង​ការ​ឲ្យ​។ ទោះជា​យ៉ាងណា​ក៏ដោយ សញ្ញា​សំ​គាល់​របស់​អ្នក​ដឹកនាំ​ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ គឺជា​អ្នក​ដែល​ផ្តល់​ឲ្យ​នូវ​ជម្រក ទី​ជ្រកកោន ភាព​ស្រស់​ថ្លា និង​ការ​ការពារ​។ កណ្ឌ​គម្ពីរ​អេសាយ​បាន​ចែងថា “ឯ​ការ​នៃ​សេចក្តី​សុចរិត នោះ​នឹង​បានជា​សន្តិ​សុខ…

Read article