ព្រះអង្គឆ្លើយតប តាមព្រះទ័យប្រកបដោយប្រាជ្ញា
ទំនុកដំកើង ១៣ ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី? ទំនុកដំកើង ១៣:១ ចក្រភពអង់គ្លេសជាទឹកដី ដែលមានការផ្សព្វផ្សាយប្រវត្តិសាស្រ្តដ៏សំបូរបែប។ ទោះអ្នកទៅដល់កន្លែងណាក៏ដោយ អ្នកនឹងឃើញផ្លាកដែលគេសរសេរអក្សរ ដើម្បីផ្តល់កិត្តិយសដល់បុគ្គលល្បីៗក្នុងប្រវត្តិសាស្រ្ត ឬដើម្បីរំឭកទីកន្លែងប្រវត្តិសាស្រ្ត ដែលធ្លាប់មានព្រឹត្តិការណ៍សំខាន់ៗកើតឡើង។ ប៉ុន្តែ ក្នុងចំណោមផ្លាកសញ្ញាទាំងនោះ មានផ្លាកសញ្ញាមួយដែលមានលក្ខណៈចម្លែក។ នៅទីក្រុងស៊ែនវិច ប្រទេសអង់គ្លេស នៅក្បែរភោជនដ្ឋានអាហារពេលព្រឹក គេឃើញមានផ្លាកសញ្ញាមួយ ដែលមានអក្សរចារពីលើថា “នៅទីកន្លែងនេះ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៧៨២ មិនមានព្រឹត្តិការណ៍អ្វីកើតឡើងទេ”។ ជួនកាល យើងមានអារម្មណ៍ថា គ្មានអ្វីកើតឡើងសោះ បន្ទាប់ពីយើងបានអធិស្ឋាន។ យើងអធិស្ឋានហើយ អធិស្ឋានទៀត ដោយទូលសូមអ្វីមួយ ពីព្រះវរបិតារបស់យើង ដោយរំពឹងថា ព្រះអង្គឆ្លើយតប ក្នុងពេលឥឡូវនេះ។ ស្តេចដាវីឌ ក៏បានបង្ហាញភាពនឿយណាយដូចនេះផងដែរ នៅពេលដែលទ្រង់អធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា”(ទំនុកដំកើង ១៣:១) ។ យើងក៏ងាយនឹងគិតដូចទ្រង់ផងដែរថា ព្រះអម្ចាស់អើយ តើពេលណា ព្រះអង្គឆ្លើយតប? ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងមិនគ្រាន់តែមានប្រាជ្ញាដ៏ឥតខ្ចោះប៉ុណ្ណោះទេ តែក៏បានរៀបចំពេលវេលាយ៉ាងត្រឹមត្រូវ។…
Read article