April 5, 2024

You are here:
ព្រះវត្តមាន​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត

សា​ស្តា ៣:១-១១ ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ​។ សា​ស្តា ៣:១១ ម៉ូនិច(Monique) កំពុង​ជួប​ការ​លំបាក​។ នាងមាន​មិត្ត​ភក្តិ​ជា​អ្នកជឿ​ព្រះយេស៊ូវ ហើយ​នាង​បាន​ឲ្យ​តម្លៃ​មក​លើ​របៀប​ដែល​ពួកគេ​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ក្នុង​ជីវិត​។ នាង​ថែម​ទាំង​មាន​ចិត្ត​ច្រណែន​បន្តិច មក​លើ​ពួកគេ​។ ប៉ុន្តែ ម៉ូនិច​មិន​បាន​គិតថា នាង​អាច​រស់នៅ​ដូច​ពួកគេ​ឡើយ ព្រោះ​នាង​គិតថា ការ​ជឿ​ព្រះគ្រីស្ទ គឺជា​ការ​អនុវត្ត​តាម​ក្រិត្យ​វិន័យ​ជា​ច្រើន​។ ទី​បំផុត មិត្ត​រួម​ថ្នាក់​នាង​ម្នាក់​នៅ​មហាវិទ្យាល័យ ក៏​បាន​ជួយ​ពន្យល់​នាង​ថា ព្រះ​ទ្រង់​មិន​សព្វ​ព្រះទ័យ​ឲ្យ​នាង​ធ្វើ​អ្វី​តាម​ចិត្ត​ឡើយ ផ្ទុយ​ទៅវិញ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​នាង​រស់នៅ​ឲ្យ​បាន​ល្អ​បំផុត ទោះ​នាង​ជួប​ការ​លំបាក និង​មាន​ក្តី​អំណរ​យ៉ាងណា​ក៏ដោយ​។ នៅពេល​ដែល​នាង​បាន​យល់​អំពី​រឿង​នេះ នាង​ក៏បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ ហើយ​ក៏​បាន​ឱប​ក្រសោប​យក​សេចក្តី​ពិត អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​នាង​។ ស្តេច​សាឡូម៉ូន​ក៏​អាច​ផ្តល់​ឲ្យ​ម៉ូនិច​នូវ​យោបល់​ស្រដៀង​នេះ​ផង​ដែរ​។ ទ្រង់​ទទួល​ស្គាល់​ថា លោកិយ​នេះ ពិតជា​មាន​ទុក្ខ​ព្រួយ​មែន​។ ជា​ការ​ពិត​ណាស់ មាន​ពេល​សម្រាប់​គ្រប់​ការ​ទាំង​អស់(សា​ស្តា ៣:១) “មាន​ពេល​សំរាប់​សោយ​សោក និង​ពេល​សំរាប់​លោត​កព្ឆោង”(ខ.៤)។ ប៉ុន្តែ ជាង​នេះ​ទៅទៀត ព្រះអម្ចាស់​ក៏បាន “ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ”(ខ.១១)។ ពេល​ដ៏​អស់​កល្ប​ជានិច្ច គឺជា​ពេល​ដែល​ពួកគេ​នឹង​បាន​ទៅ​រស់នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​អស់​កល្ប​ជានិច្ច​។ ម៉ូនិច​ក៏បាន​ទទួល​ជីវិត​ពេញ​បរិបូរ នៅពេល​ដែល​នាង​ទទួល​ជឿ​ព្រះយេស៊ូវ(យ៉ូហាន ១០:១០)។ ប៉ុន្តែ នាង​ទទួល​បាន​លើស​នេះ​ទៀត! ដោយ​សេចក្តី​ជំនឿ នាង​មាន“ចិត្ត​ដែល​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ”(សា​ស្តា…

Read article