បាននៅផ្ទះជាមួយព្រះយេស៊ូវ
យ៉ូហាន ១៤:១-៧ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។ យ៉ូហាន ១៤:៣ មានពេលមួយដូរ៉ូធី(Dorothy) បានគោះកែងស្បែកជើងពណ៌ក្រហមដូចត្បូងទទឹម ហើយនិយាយថា “គ្មានកន្លែងណាល្អជាងផ្ទះទេ”។ ក្នុងខ្សែភាពយន្តរឿងអ្នកប្រាជ្ញនៃនគរអូហ្ស ស្បែកជើងនោះ មានសមត្ថភាពពិសេស អាចដឹកជញ្ជូនដូរ៉ូធី និងតូតូ ពីនគរអូហ្ស ត្រឡប់មកផ្ទះរបស់ពួកគេក្នុងរដ្ឋនេសាស់វិញ។ គួរឲ្យស្តាយណាស់ ពួកគេមិនមានស្បែកជើងពណ៌ក្រហមសម្រាប់គ្រប់គ្នាទេ។ មនុស្សជាច្រើនក៏មានចិត្តចង់ទៅផ្ទះដូចដូរ៉ូធីផងដែរ តែការរកឃើញផ្ទះដ៏កក់ក្តៅ ជួនកាល មិនងាយស្រួលដូចការនិយាយទេ។ ការរស់នៅក្នុងពិភពលោក ដែលមនុស្សមានការផ្លាស់ប្តូរទីលំនៅញឹកញាប់ ដោយគ្មានភាពស្ថិតស្ថេរ អាចនាំឲ្យយើងមានអារម្មណ៍ថា ខ្វះភាពកក់ក្តៅ ដោយមិនដឹងថា យើងនឹងអាចរកបានកន្លែង ដែលយើងពិតជាមានអារម្មណ៍កក់ក្តៅឬអត់ទេ។ អារម្មណ៍ដូចនេះ ក៏អាចឆ្លុះបញ្ចាំងអំពីការពិតដែលស៊ីជម្រៅជាងនេះទៀត គឺដូចដែលលោកស៊ី អេស លូអ៊ីស(C. S. Lewis) បានបកស្រាយថា “បើខ្ញុំពិនិត្យមើលក្នុងជម្រៅចិត្តខ្ញុំឃើញថា ខ្ញុំមានសេចក្តីប៉ងប្រាថ្នាមួយ ដែលគ្មានបទពិសោធន៍ណាមួយក្នុងលោកិយនេះ អាចធ្វើឲ្យស្កប់ស្កល់បាន នោះមូលហេតុទំនងបំផុតដែលខ្ញុំមានបញ្ហានេះ គឺដោយសារព្រះទ្រង់បានបង្កើតខ្ញុំមក សម្រាប់ឲ្យរស់នៅក្នុងពិភពលោកមួយទៀត”។ នៅពេលយប់មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ព្រះអង្គបានមានបន្ទូលធានាដល់មិត្តសំឡាញ់ទ្រង់អំពីផ្ទះនោះថា “នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន…
Read article