ការជ្រើសរើសយកផ្លូវជីវិត
សុភាសិត ១៤:៨-១២ មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់វិញ។ សុភាសិត ១៤:១២ មានពេលមួយ លោកគ្រូគង្វាល ដាមៀន(Damian) បានរៀបចំពេលទៅសួរសុខទុក្ខអ្នកជំងឺពីរនាក់ ដែលជិតស្លាប់ក្នុងមន្ទីរពេទ្យផ្សេងគ្នា ហើយធ្លាប់បានជ្រើសរើសយកផ្លូវជីវិតពីរខុសគ្នា។ អ្នកជំងឺទីមួយជាស្រ្តីដែលក្រុមគ្រួសារស្រឡាញ់យ៉ាងខ្លាំង។ ការបម្រើអ្នកដទៃដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន បានបណ្តាលឲ្យមនុស្សជាច្រើនស្រឡាញ់គាត់។ គ្រីស្ទបរិស័ទផ្សេងទៀតបានមកជួបជុំគ្នា នៅជុំវិញគាត់ ដោយថ្វាយបង្គំព្រះ អធិស្ឋានឲ្យគាត់ ហើយក្តីសង្ឃឹមក៏បានកើតមានពេញបន្ទប់ដែលគាត់សម្រាកព្យាបាល។ ក្នុងមន្ទីរពេទ្យមួយទៀត សាច់ញាតិរបស់សមាជិកពួកជំនុំរបស់លោកគ្រូ ដាមៀម ក៏កំពុងតែមានជំងឺជិតស្លាប់ផងដែរ។ បុរសនោះមានចិត្តរឹងទទឹង ជាហេតុនាំឲ្យការរស់នៅមានការលំបាកយ៉ាងខ្លាំង ហើយក្រុមគ្រួសាររបស់គាត់មានភាពរញ៉េរញ៉ៃ ក្នុងការរស់នៅ ដោយសារការសម្រេចចិត្តខុស និងទង្វើអាក្រក់របស់គាត់។ បរិយាកាសនៃជីវិតចុងក្រោយរបស់អ្នកទាំងពីរ បានឆ្លុះបញ្ចាំងអំពីភាពខុសគ្នានៃការរស់នៅរបស់ពួកគេ។ អ្នកដែលបានខកខានមិនបានពិចារណា អំពីគោលដៅដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅរក ក្នុងជីវិត ច្រើនតែជាប់គាំងជីវិត ក្នុងកន្លែងដ៏លំបាក មិនចង់ឲ្យរស់នៅ និងឯកោ។ បទគម្ពីរសុភាសិត ១៤:១២ បានកត់សំគាល់ថា “មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់វិញ”។ ទោះយើងក្មេងឬចាស់ មានជំងឺ ឬមានសុខភាពល្អ មានទ្រព្យសម្បត្តិច្រើន ឬក្រីក្រក្តី យើងនៅតែមានឱកាសពិនិត្យមើលផ្លូវជីវិតរបស់យើងឡើងវិញ គឺមិនទាន់យឺតពេលទេ។…
Read article