April 30, 2024

You are here:
យើង​មិន​អាច​ស្រឡាញ់ ខ្លាំង​ជាង​ព្រះអង្គ

១យ៉ូហាន ៤:១៥-២១ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន​។ ១យ៉ូហាន ៤:‌១៩ កាល​ហ្សាវា(Xavier) កូន​ប្រុស​របស់​ខ្ញុំ នៅ​រៀន​ក្នុង​សាលា​មត្តេយ្យ គាត់​បាន​លាត​សន្ធឹង​ដៃ​គាត់ ហើយ​និយាយ​ថា “កូន​ស្រឡាញ់​ម៉ាក់ ធំ​ប៉ុណ្ណេះ”។ ខ្ញុំ​ក៏បាន​លាត​សន្ធឹង​ដៃ​ខ្ញុំ ហើយ​និយាយ​ថា “ម៉ាក់​ស្រឡាញ់​កូន ធំ​ប៉ុណ្ណេះ”។ គាត់​ក៏​បាន​ដាក់ដៃ​ចុះ ហើយ​ច្រត់​ចង្កេះ រួច​និយាយ​ថា “កូន​ស្រឡាញ់​ម៉ាក់​មុន”។ ខ្ញុំ​ក៏បាន​គ្រវី​ក្បាល ហើយ​ប្រាប់​គាត់​ថា “ម៉ាក់​បាន​ស្រឡាញ់​កូន​មុន តាំងពី​ពេល​ដែល​ព្រះអង្គ​ដាក់​កូន​ក្នុង​ផ្ទៃ​ម្តាយ”។ ហ្សាវា​ក៏​បាន​បើក​ភ្នែក​ធំៗ “ម៉ាក់​ឈ្នះ​ហើយ” ខ្ញុំ​ប្រាប់​គាត់​ថា “យើង​ឈ្នះ​ទាំង​អស់​គ្នា ព្រោះ​ព្រះយេស៊ូវ​ស្រឡាញ់​យើង​មុន”។ សព្វថ្ងៃ​នេះ ហ្សាវា​មាន​គ្រួសារ​ហើយ​។ ខណៈ​ពេល​ដែល​គាត់​ត្រៀម​ខ្លួន​សម្រាប់​កំណើត​កូន​ដំបូង​របស់​គាត់ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​គាត់​បាន​ស្រឡាញ់​កូន​គាត់ ខ្លាំង​ជាង​កូន​គាត់​ស្រឡាញ់​គាត់ ខណៈ​ពេល​ដែល​ពួកគេ​បង្កើត​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​ជាមួយ​គ្នា​។ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​ត្រៀម​ខ្លួន​ធ្វើ​ជា​ជីដូន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ចៅ​ប្រុស​របស់​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​ហ្សាវា​ប្រាប់​ខ្ញុំ​ថា ភរិយា​គាត់​កំពុង​មាន​ផ្ទៃពោះ​។ សាវ័ក​យ៉ូហាន​បាន​ធ្វើ​ការ​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​យើង បាន​ផ្តល់​ឲ្យ​យើង​នូវ​សមត្ថភាព ដើម្បី​ស្រឡាញ់​ព្រះអង្គ និង​អ្នក​ដទៃ(១យ៉ូហាន ៤:‌១៩)។ ការ​ដឹង​ថា ព្រះអង្គ​ស្រឡាញ់​យើង​បាន​ផ្តល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត ដែល​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់តែ​ជ្រាល​ជ្រៅ​ជាមួយ​ព្រះអង្គ(ខ.១៥-១៧)។ ពេលណា​យើង​បាន​ស្គាល់​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​មាន​ចំពោះ​យើង(ខ.១៩)…

Read article