May 8, 2024

You are here:
បើក​ភ្នែក​យើង​ឲ្យ​មើល​ឃើញ​ការ​ពិត

២ពង្សាវតាក្សត្រ ៦:១៥-២៣ នោះ​អេលីសេ​ក៏​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ”។ ២ពង្សាវតាក្សត្រ ៦:១៧ អ្នក​ស្រី​ជយ(Joy) មាន​ការ​ខ្វល់ខ្វាយ​អំពី​អ្នក​ស្រី​ស៊ែនឌី(Sandy) ជា​សាច់​ញាតិ​របស់​គាត់ ដែល​កំពុង​ត​យុទ្ធ​នឹង​ការ​ញៀន​ស្រា និង​ជំងឺ​ផ្លូវ​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​។ នៅពេល​គាត់​ទៅ​ផ្ទះ​របស់​អ្នក​ស្រី​ស៊ែនឌី គាត់​ឃើញ​ទ្វារ​ចាក់​សោរ​ជាប់ ហើយ​ហាក់​ដូចជា​មិន​មាន​មនុស្ស​រស់នៅ​។ នៅពេល​ដែល​គាត់ និង​អ្នក​ដទៃ​ទៀត​មាន​គម្រោង​ស្វែងរក​អ្នក​ស្រី​ស៊ែនឌី គាត់​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ​អ្វី​ដែល​ទូល​បង្គំ​មើល​មិន​ឃើញ”។ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ចាក់​ចេញ អ្នក​ស្រី​ជយ ក៏​បាន​ក្រឡេកមក​ក្រោយ មើលទៅ​ផ្ទះ​របស់​អ្នក​ស្រី​ស៊ែនឌី ហើយក៏​បាន​ឃើញ​វាំងនន​មាន​ចលនា​កំរើក​តិច​ៗ​។ នៅពេល​នោះ គាត់​ដឹង​ថា អ្នក​ស្រី​ស៊ែនឌី​នៅ​មាន​ជីវិត​ទេ​។ ក្រុម​សង្គ្រោះ​បន្ទាន់​ក៏​បាន​មក​ជួយ​គាត់​ទាន់​ពេល​វេលា ហើយ​អ្នក​ស្រី​ជយ មាន​អំណរ​ណាស់ ដែល​ព្រះអង្គ​បាន​ឆ្លើយតប​ការ​អធិស្ឋាន​របស់​គាត់​។ ហោរា​អេលី​សេ​បាន​ដឹង​អំពី​អំណាច​នៃ​ការ​ទូល​សូម​ព្រះអម្ចាស់ បង្ហាញ​ការ​ពិត​ដល់​គាត់​។ នៅពេល​ដែល​កងទ័ព​នគរ​ស៊ីរី​បាន​ឡោម​ព័ទ្ធ​ទីក្រុង​របស់​ពួកគេ អ្នក​បម្រើ​របស់​ហោរា​អេលីសេ ក៏​បាន​ញ័រ​ខ្លួន ដោយ​ការ​ភ័យ​ខ្លាច​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​បម្រើ​ព្រះ​រូប​នេះ​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើង ព្រោះ​ព្រះអង្គ​ក៏​បាន​ជួយ​ឲ្យ​គាត់​មើល​ឃើញ​អ្វី​ដែលគេ​មើល​មិន​ឃើញ​។ លោក​អេលីសេ​ក៏​បាន​អធិស្ឋាន​ឲ្យ​ព្រះ​អង្គ​បើក​ភ្នែក​អ្នក​បម្រើ​គាត់ ឲ្យ​មើល​ឃើញ​ទិដ្ឋភាព​ពិត​ដែល​កំពុង​កើត​ឡើង ហើយ​ព្រះអង្គ​ក៏​បើក​ភ្នែក​អ្នក​បំរើ​នោះ ឲ្យ​​គាត់​​ក៏​មើលទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពលសេះ និង​រទេះ​ចំបាំង ដែល​សុទ្ធតែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ”(២ពង្សាវតាក្សត្រ ៦:១៧)។ ព្រះអម្ចាស់​ក៏បាន​ដក​របាំង​នៅ​ចន្លោះ​ពិភព​ខាង​វិញ្ញាណ និង​ពិភព​ខាង​សាច់ឈាម ឲ្យ​លោក​អេលីសេ និង​អ្នក​បម្រើ​គាត់​មើល​ឃើញ​រឿង​ពិត​ដែល​កំពុង​កើត​មាន​។ អ្នក​ស្រី​ជយ…

Read article