May 14, 2024

You are here:
ភាព​រួញ​ខ្លី​នៃ​ពេល​ដ៏​រីករាយ

សា​ស្តា ៨:១៤-១៧ រួច​យើង​បាន​និយម​ខាង​សេចក្តី​សប្បាយ ពីព្រោះ​នៅ​ក្រោម​ថ្ងៃ មនុស្ស​ឥតមាន​អ្វី​ល្អ​ជាង​ការ​ស៊ីផឹក ហើយ​មាន​ចិត្ត​រីករាយ​នោះ​ទេ​។ សា​ស្តា ៨:១៥ ផ្កា​សាគូរ៉ា​រីក​ស្គុះ​ស្គាយ និង​បញ្ចេញ​ក្លិន​ដ៏​ក្រអូប ដោយ​បាន​តុប​តែង​ទឹកដី​ប្រទេស​ជប៉ុន ឲ្យ​មាន​ទេ​សភាព​ពណ៌​ស៊ី​ជម្ពូ​ដ៏​ស្រទន់ យ៉ាង​ស្រស់​ស្អាត ក្នុង​រដូវ​ផ្កា​រីក​រៀង​រាល់​ឆ្នាំ ហើយ​បាន​នាំមក​នូវ​ភាព​រីករាយ ដល់​ប្រជា​ពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​។ សម្រស់​ផ្ការីក​ដែល​មាន​រយៈ​ពេល​ខ្លី​នោះ បាន​ក្រើន​រំឭក​ជនជាតិ​ជប៉ុន​ឲ្យ​គយគន់​ភាព​ស្រស់​ស្អាត និង​ស្រូប​យក​ក្លិន​ដ៏​ក្រអូប​នៃ​ផ្កា​សាគូរ៉ា ទាន់​នៅ​មាន​ឱកាស​។ ភាព​រួញ​ខ្លី​នៃ​បទ​ពិសោធន៍​ដ៏​រីករាយ​នេះ នាំមក​នូវ​អារម្មណ៍​សោក​ស្តាយ ចំពោះ​ភាព​មិន​ស្ថិត​ស្ថេរ​។ ពួកគេ​ក៏​បាន​ហៅ​ការ​សប្បាយ​ដែល​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ថា “ការ​ស្គាល់​រយៈ​ពេល​ខ្លី”។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​ចង់​មាន​អារម្មណ៍​ដ៏​រីករាយ ហើយ​បន្លាយ​ពេល​ដ៏​រីករាយ ឲ្យ​មាន​រយៈ​ពេល​កាន់តែ​វែង​។ នេះ​ជា​បញ្ហា​ដែល​យើង​មិន​ពិបាក​យល់​ទេ​។ តែ​ការ​ពិត​ដែល​ថា ជីវិត​យើង​មាន​ពេញ​ដោយ​ទុក្ខ​លំបាក គឺ​មានន័យថា យើង​ត្រូវតែ​រៀន​មើលទៅ​ទុក្ខ​លំបាក និង​ការ​សប្បាយ តាម​កញ្ចក់​ឆ្លុះ​នៃ​សេចក្តី​ជំនឿ លើ​ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់​។ យើង​មិន​ចាំបាច់​ត្រូវ​មាន​គំនិត​អវិជ្ជមាន​ច្រើន​ពេក ឬ​គួរតែ​មាន​គំនិត​វិជ្ជមាន​ពេក អំពី​ជីវិត​របស់​យើង​នោះ​ឡើយ​។ កណ្ឌ​គម្ពីរ​សា​ស្តា​បាន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​។ មនុស្ស​ជា​ច្រើន​យល់​ឃើញថា កណ្ឌ​គម្ពីរ​នេះ​បាន​និយាយ​អំពី​រឿង​អវិជ្ជមាន​ជា​ច្រើន តែ​ទោះជា​យ៉ាងណា​ក៏ដោយ ស្តេច​សាឡូម៉ូន​ដែល​បាន​សរសេរ​ថា “អ្វីៗ​សុទ្ធ​តែ​អសា​រឥតការ”(១:២) ក៏បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​របស់​គាត់ ឲ្យ​រក​ឃើញ​ក្តី​អំណរ ក្នុង​រឿង​ដ៏​សាមញ្ញ​ក្នុង​ជីវិត​យើង ដោយ​មាន​បន្ទូល​ថា នៅ​ក្រោម​ថ្ងៃ មនុស្ស​គ្មាន​កិច្ចការ​អ្វី​ដែល​ល្អ​ជាង​ការ​បរិភោគ​អាហារ និង​ផឹក​ភេសជ្ជៈ ហើយ​មាន​ចិត្ត​រីករាយ​នោះ​ទេ”(៨:១៥)។…

Read article