ព្រះអង្គ​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​យើង

បរិ​ទេវ ៣:១៩-២៦

ឯ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់​។ បរិ​ទេវ ៣:២២-២៣

អ្នក​ស្រី​ស៊ូសិន(Susan) មិន​បាន​ទិញ​របស់​អ្វីមួយ​សម្រាប់​ខ្លួនឯង​ទេ ក្រៅ​ពី​របស់​របរ​ដែល​ចាំបាច់​សម្រាប់​គ្រួសារ​។ គាត់​បាន​អនុវត្ត​ដូច​នេះ​អស់​រយៈ​ពេល៣ឆ្នាំ​។ ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីត១៩ មាន​ផល​ប៉ះ​ពាល់​មក​លើ​ប្រាក់​ចំណូល​របស់​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​នេះ ហើយ​គាត់​ក៏​បាន​ឱប​ក្រសោប​យក​ការ​រស់នៅ​ដ៏​សាមញ្ញ​។ គាត់​បាន​ចែក​ចាយ​ថា ថ្ងៃ​មួយ នៅពេល​ដែល​គាត់​កំពុង​បោស​សំអាត​ផ្ទះ​របស់​គាត់ គាត់​ក៏​បាន​កត់​សំគាល់​ឃើញថា របស់របរ​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ​គាត់ មាន​ភាព​ចាស់​រីក​រិល និង​ស្លេក​ពណ៌​អស់​។ គឺ​នៅពេល​នោះ​ហើយ គាត់​ក៏បាន​ចាប់​ផ្តើម​នឹក​ដល់​ពេល​ដែល​គាត់​ទិញ​របស់របរ​ថ្មីៗ​ដាក់​ក្នុង​ផ្ទះ ដែល​នាំ​ឲ្យ​មាន​ចិត្ត​ស្រស់ស្រាយ និង​រំភើប​រីករាយ​។ អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន​គាត់ ហាក់​ដូចជា​មាន​ភាព​ហត់​នឿយ និង​ចាស់​រីក​រិល​។ ពេល​នោះ គាត់​ហាក់​ដូចជា​លែង​មាន​សេចក្តី​សង្ឃឹម​ថា ការ​ល្អ​នឹង​កើត​មាននៅ​ពេល​អនាគត​ទៀត​ទេ​។

អ្នក​ស្រី​ស៊ូសិន​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ក្នុង​កណ្ឌ​គម្ពីរ ដែល​ហោរា​យេរេមា​បាន​និពន្ធ បន្ទាប់ពី​ទីក្រុង​យេរូ​សាឡិម​បាន​ដួល​រលំ ដោយសារ​កងទ័ព​បាប៊ីឡូន​។ កណ្ឌ​គម្ពីរ​បរិទេវ​បាន​ពិពណ៌នា អំពី​របួស​នៃ​ការ​សោក​សង្រេង​ដែល​លោក​ហោរា និង​ប្រជាជន​គាត់​កំពុង​ឆ្លង​កាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​ពេល​នៃ​ការ​សោក​សង្រេង​នោះ ក្តី​សង្ឃឹម​ក៏បាន​កើត​មាន ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​។ បាន​ជា​ហោរា​យេរេមា​ពោល​ថា “សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច”( ៣:២២-២៣)។

អ្នក​ស្រី​ស៊ូសិន​បាន​នឹក​ចាំ​ថា សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះអម្ចាស់ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច​។ ពេលណា​កាលៈទេសៈ​របស់​យើង ធ្វើ​ឲ្យ​យើង​លែង​មាន​សង្ឃឹមថា ការ​ល្អ​នឹង​កើត​មាននៅ​ពេល​អនាគត ចូរ​យើង​នឹក​ចាំ អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ ហើយ​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​។ យើង​អាច​មាន​ក្តី​សង្ឃឹម នៅ​ក្នុង​ព្រះអង្គ ដោយ​ទំនុក​ចិត្ត ដោយ​ដឹង​ថា ក្តី​សង្ឃឹម​របស់​យើង​នឹង​មិន​ប្រែ​ជា​ការ​ខក​ចិត្ត​ឡើយ(ខ.២៤-២៥) ព្រោះ​ក្តី​សង្ឃឹម​របស់​យើង បាន​ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណិត​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអង្គ​។

អ្នក​ស្រី​ស៊ូសិន​ក៏​បាន​ពោល​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់ តែងតែ​ថ្មី​សម្រាប់​គាត់​ជា​រៀង​រាល់​ថ្ងៃ​។ គាត់​អាច​មើលទៅ​មុខ ដោយ​សេចក្តី​សង្ឃឹម​។—Karen Huang

តើ​អ្នក​មាន​អារម្មណ៍​ថា អស់​សង្ឃឹម ក្នុង​ស្ថានភាព​របស់​អ្នក​នៅ​ពេលណា​ខ្លះ?
តើ​ព្រះបន្ទូល​សន្យា អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដែល​ចេះតែ​ថ្មី​ជានិច្ច បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ក្តី​សង្ឃឹម​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ តែងតែ​ស្ថិត​ស្ថេរ​​ជា​រៀង​រាល់​ថ្ងៃ​។

Visit ODBU.org/OT221 to learn more about how to deal with pain and suffering.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ១-២ និង កិច្ចការ ៥:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles