អគារសម្រាប់ថ្វាយបង្គំព្រះ
និក្ខមនំ ២៦:៣០-២៧:៨ ត្រូវដំឡើងរោងឧបោសថតាមគំរូដែលបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។ និក្ខមនំ ២៦:៣០ នៅពេលដែលអគាររដ្ឋសភារបស់ចក្រភពអង់គ្លេស ទទួលរងការបំផ្លិចបំផ្លាញដោយសារការទម្លាក់គ្រាប់បែក ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកវីនស្តិន ឈើឈីល(Winston Churchill) ជានាយករដ្ឋមន្រ្តី បានប្រាប់រដ្ឋសភាថា ពួកគេត្រូវសាងសង់អគាររដ្ឋសភា ឲ្យមានរូបរាងដូចដើមវិញ។ អគារនោះត្រូវមានទំហំតូច ដើម្បីឲ្យការជជែកវែកញែកតទល់នៅតែអាចបន្តមាន។ វាត្រូវមានរាងមូលទ្រវែង ជាជាងមានរៀងពាក់កណ្តាលរង្វង់ ដោយអនុញ្ញាតឲ្យអ្នកនយោបាយឡើងទៅនិយាយ នៅត្រង់ចំណុចកណ្តាល។ ការរៀបចំនេះបានថែរក្សាប្រព័ន្ធគណបក្សរបស់ចក្រភពអង់គ្លេសឲ្យស្ថិតស្ថេរ ដែលក្នុងនោះ សមាជិកគណបក្សឆ្វេងនិយម និងស្តាំនិយម អាចអង្គុយទល់មុខគ្នា នៅក្នុងសាលប្រជុំ ដោយតម្រូវឲ្យមានការគិតយ៉ាងប្រុងប្រយ័ត្ន មុនពេលពួកគេសម្រេចចិត្តចុះចូលគណបក្សមួយទៀត។ លោកឈើឈីល ក៏បានធ្វើការសន្និដ្ឋានថា “យើងសាងសង់អគាររបស់យើង ហើយក្រោយមក អគាររបស់យើងមានឥទ្ធិពលមកលើអាកប្បកិរិយា ទម្លាប់ និងវប្បធម៌របស់យើង”។ ព្រះអម្ចាស់ហាក់ដូចជាយល់ស្របចំពោះទស្សនៈនេះ។ កណ្ឌគម្ពីរនិក្ខមនំ មាន៨ជំពូក(ជំពូក ២៤-៣១) ដែលបានចែងអំពីការបង្គាប់របស់ព្រះអង្គ អំពីរបៀបសាងសង់រោងឧបោសថ ហើយមាន៦ជំពូកទៀត(ជំពូក ៣៥-៤០) ដែលពិពណ៌នា អំពីរបៀបដែលពួកអ៊ីស្រាអែលបានធ្វើតាមបង្គាប់របស់ព្រះអង្គ។ ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះការថ្វាយបង្គំរបស់ពួកគេ។ នៅពេលដែលពួកបណ្តាជនដើរចូលក្នុងបរិវេណនៃរោងឧបោសថ ភាពចាំងចែងនៃមាស និងពណ៌ដ៏ស្រស់ស្អាតនៃវាំងននរបស់រោងឧបោសថ(២៦:១,៣១-៣៧) បានធ្វើឲ្យពួកគេមានចិត្តស្ញប់ស្ញែងយ៉ាងខ្លាំង។ អាសនាសម្រាប់ដុតយញ្ញបូជា(២៧:១-៨) និងចានក្លាំសម្រាប់ដាក់ទឹកលាងសម្អាត(៣០:១៧-២១) បានរំឭកពួកគេ…
Read article