បេសកកម្មស្វែងរក និងជួយសង្គ្រោះ
កាឡាទី ១:១-៥ ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោស ឲ្យយើងបានរួចពីលោកីយ៍ ដ៏អាក្រក់សព្វថ្ងៃនេះ។ កាឡាទី ១:៤ មិត្តភក្តិមួយក្រុម បានទៅជិះទូកកម្សាន្ត ក្នុងដៃសមុទ្ររបស់ប្រទេសអង់គ្លេស ដោយសង្ឃឹមថា ការព្យាករណ៍អំពីអាកាសធាតុដែលមានខ្យល់ព្យុះនឹងមានការផ្លាស់ប្តូរ។ ប៉ុន្តែ ខ្យល់ចាប់ផ្តើមបក់ និងទឹករលកកាន់តែខ្លាំង ដោយគំរាមកំហែងមកលើសុវត្ថិភាពរបស់ទូកពួកគេ ដូចនេះ ពួកគេក៏បានទំនាក់ទំនងទៅកាន់ទូលសង្គ្រោះ RNLI របស់ប្រទេសអង់គ្លេស តាមវិទ្យុទាក់ទង។ បន្ទាប់ពីពួកគេស្ថិតក្នុងពេលដ៏តានតឹងមួយរយៈមក ពួកគេក៏បានមើលឃើញនាវាសង្រ្គោះ មកពីចម្ងាយ ហើយក៏មានអារម្មណ៍ធូរស្បើយ ដោយដឹងថា មិនយូរទេ ពួកគេនឹងមានសុវត្ថិភាពមិនខាន។ ក្រោយមក មិត្តភក្តិខ្ញុំម្នាក់ ដែលបានចូលរួមដំណើរកម្សាន្តដ៏គ្រោះថ្នាក់នេះ ក៏បានរំឭកអំពីរឿងនេះដោយការដឹងគុណថា “ទោះគេបានអនុវត្តន៍តាមបទបញ្ជា សម្រាប់ការធ្វើដំណើរតាមសមុទ្រឬអត់ នាវាសង្គ្រោះនៅតែមកជួយគេ ឲ្យរួចផុតពីគ្រោះថ្នាក់”។ ខណៈពេលដែលគាត់ចែកចាយរឿងនេះឲ្យខ្ញុំស្តាប់ ខ្ញុំក៏បានគិតអំពីរបៀបដែលព្រះយេស៊ូវ បានដឹកនាំបេសកកម្មស្វែងរក និងជួយសង្រ្គោះ កាល២ពាន់ឆ្នាំមុន។ ព្រះអង្គបានយាងចុះមកផែនដី ដោយយកកំណើតជាមនុស្ស ហើយបានរស់នៅក្នុងចំណោមយើង។ តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ ព្រះអង្គបានប្រទានយើងនូវផែនការជួយសង្រ្គោះ ខណៈពេលដែលយើងបានដាច់ចេញពីព្រះអង្គ ដោយសារបាប និងការមិនស្តាប់បង្គាប់របស់យើង។ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់អំពីសេចក្តីពិតនេះ ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ ទៅក្រុងកាឡាទីយ៉ាងដូចនេះថា…
Read article