គ្រឿងសឹកដែលព្រះអង្គប្រទាន
អេភេសូរ ៦:១០-១៨ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស។ អេភេសូរ ៦:១១ ខ្ញុំនិងភរិយាខ្ញុំបានជិះកង់ចម្ងាយរាប់រយគីឡូម៉ែត្រ ជារៀងរាល់ឆ្នាំ ដោយធាក់កង់នៅតាមផ្លូវលំ នៅទូទាំងតំបន់ភាគខាងលិចនៃរដ្ឋមីឈីហ្កិន។ ដើម្បីឲ្យយើងកាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរផ្លូវឆ្ងាយដូចនេះ យើងបានដាក់ឧបករណ៍មួយចំនួន ភ្ជាប់នឹងកង់របស់យើង។ ភរិយាខ្ញុំមានភ្លើងសម្រាប់បំភ្លឺផ្លូវខាងមុខ ហើយក៏មានភ្លើងខាងក្រោយ កុងទ័រវាស់ចម្ងាយផ្លូវ ព្រមទាំងមានមេសោសម្រាប់ចាក់កង់កុំឲ្យចោរលួច។ កង់ខ្ញុំក៏មានឧបករណ៍សម្រាប់ដាក់ដបទឹកផងដែរ។ តាមពិត យើងអាចជិះកង់តាមផ្លូវធ្វើដំណើររបស់យើង យ៉ាងជោគជ័យជារៀងរាល់ថ្ងៃ បានចម្ងាយរាប់រយគីឡូម៉ែត្រ ដោយគ្មានឧបករណ៍ជំនួយទាំងនោះក៏បាន។ ឧបករណ៍ទាំងនោះសុទ្ធតែមានប្រយោជន៍ ប៉ុន្តែ យើងអាចជ្រើសរើសមិនប្រើពួកវាក៏បាន។ ក្នុងកណ្ឌគម្ពីរអេភេសូរ សាវ័កប៉ុលបានពិពណ៌នាអំពីឧបករណ៍មួយឈុតទៀត ជាគ្រឿងសឹកដែលយើងចាំបាច់ត្រូវប្រើដោយមិនអាចអាក់ខានឡើយ។ គាត់បានបង្រៀនថា យើងត្រូវតែបំពាក់ឧបករណ៍ទាំងនោះ ដើម្បីឲ្យយើងអាចរស់នៅ ដោយជោគជ័យ ក្នុងការរស់នៅដោយសេចក្តីជំនឿចំពោះព្រះយេស៊ូវ។ ជីវិតរបស់យើងមិនមែនជាការធ្វើដំណើរដ៏ងាយស្រួលនោះឡើយ។ យើងកំពុងរស់នៅក្នុងសង្គ្រាមខាងវិញ្ញាណ ដែលក្នុងនោះ យើងត្រូវ “ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស”(៦:១១) ហេតុនេះហើយ យើងត្រូវតែបំពាក់គ្រឿងសឹកខាងវិញ្ញាណ ឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ បើសិនជាយើងមិនបានប្រើប្រាជ្ញា ដែលមានក្នុងព្រះគម្ពីរប៊ីបទេ យើងងាយនឹងប្រព្រឹត្តខុស។ បើសិនជាយើងមិនអនុញ្ញាតឲ្យព្រះយេស៊ូវជួយយើង ឲ្យរស់នៅតាមសេចក្តីពិតរបស់ព្រះអង្គទេ យើងនឹងចាញ់ការបោកបញ្ឆោតមិនខាន(ខ.១៤)។ បើគ្មាន “ដំណឹងល្អ” ទេ យើងក៏គ្មាន “សេចក្តីសុខសាន្ត…
Read article