November 20, 2024

You are here:
ឱកាស​ចែក​ចាយ​អំពី​ព្រះយេស៊ូវ

កិច្ចការ ២១:២៧-២២:១ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំងឡាយ​បន្តិច​សិន​។ កិច្ចការ ២១:៣៩ សាវ័ក​ប៉ុល​បាន​ទៅ​ព្រះវិហារ​ទីក្រុង​យេរូសាឡិម ដើម្បី​ចូល​រួម​ពិធី​ញែក​ជា​បរិសុទ្ធ​របស់​សាសន៍​យូដា(កិច្ចការ ២១:២៦)។ ពួក​ញុះញង់​មួយ​ចំនួន​គិត​ស្មានថា គាត់​កំពុង​បង្រៀន​គេ​ឲ្យ​ប្រឆាំង​នឹង​ក្រឹត្យ​វិន័យ ហើយក៏​បាន​ព្យាយាម​សម្លាប់​គាត់​(ខ.៣១)។ ពួក​ទាហាន​រ៉ូម៉ាំង​ក៏បាន​ប្រញាប់​ទៅ​ធ្វើ​អន្តរាគមន៍ ហើយក៏​បាន​ចាប់ចង​សាវ័ក​ប៉ុល ​នាំ​គាត់​ចេញពី​តំបន់​ព្រះវិហារ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​បាន​ស្រែក​ឲ្យ​គេ​សម្លាប់​គាត់(ខ.៣៦)។ តើ​សាវ័ក​ប៉ុល​បាន​ឆ្លើយតប ចំពោះ​ការ​គំរាម​កំហែង​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ? គឺ​គាត់​បាន​សុំ​មេទ័ព​អនុញ្ញាត​ឲ្យ​គាត់​និយាយ​ទៅ​កាន់​ពួក​បណ្តាជន(ខ.៣៩)។ នៅពេល​ដែល​មេទ័ព​រ៉ូម៉ាំង​បាន​អនុញ្ញាត​ឲ្យ​គាត់​និយាយ ទាំង​ខ្លួន​គាត់​កំពុង​ហូរឈាម និង​មាន​ស្នាម​ជាំ​ពេញ​ខ្លួន គាត់​ក៏​បាន​ងាក​ទៅ​រក​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​ខឹង​សម្បា ហើយ​ក៏​បាន​ចែកចាយ​សេចក្តី​ជំនឿ ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ ឲ្យ​ពួក​គេ​ស្តាប់(២២:១-១៦)។ នេះ​ជា​រឿង​ដែល​បាន​កើត​ឡើង​ជាង​ពីរ​ពាន់​ឆ្នាំ​ហើយ ជា​រឿង​ចាស់​ក្នុង​ព្រះ​គម្ពីរប៊ីប ដែល​យើង​ប្រហែល​មិន​ងាយ​ជួប​រឿង​នេះ​ទេ​។ កាលពី​ពេល​ថ្មីៗ​នេះ មាន​បុរស​ម្នាក់​ឈ្មោះ ភីធ័រ(Peter) ត្រូវ​គេ​ចាប់​ខ្លួន ខណៈ​ពេល​ដែល​គាត់​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ ដែល​កំពុង​ជាប់គុក​។ មិត្ត​ភក្តិ​គាត់​ជា​អ្នកជឿ​ព្រះយេស៊ូវ ក្នុង​ប្រទេស​ដែល​គ្រីស្ទបរិស័ទ​បាន​ទទួលរង​ការ​បៀតបៀន​ជា​ប្រចាំ​។ លោក​ភីធ័រ​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ងងឹត ហើយ​ត្រូវ​គេ​រុំ​ភ្នែក ក្នុង​ពេល​ដែលគេ​សួរ​ចម្លើយ​គាត់​។ នៅពេល​ដែល​គេ​ដក​ក្រណាត់​រុំ​ភ្នែក​ចេញ គាត់​ក៏បាន​ឃើញ​ទាហាន​បួន​នាក់ កំពុង​ភ្ជង់​កាំភ្លើង​ដាក់​គាត់​។ តើ​លោក​ភីធ័រ​គួរ​ឆ្លើយតប​ដូច​ម្តេច​ខ្លះ? គាត់​បាន​មើល​ឃើញ​ឱកាស​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ចែកចាយ​សេចក្តី​ជំនឿ​របស់​គាត់ ដល់​ពួកគេ​។ សាវ័ក​ប៉ុល និង​លោក​ភីធ័រ​បាន​ចង្អុល​បង្ហាញ​ប្រាប់​គេ អំពី​សេចក្តី​ពិត​ដ៏​សំខាន់ ទោះ​គេ​ពិបាក​ទទួលយក​យ៉ាងណា​ក៏ដោយ​។ ទោះ​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ឆ្លង​កាត់​ពេល​វេលា​ដ៏​ពិបាក ឬ​ទទួលរង​ការ​បៀតបៀន​យ៉ាង​ក៏ដោយ ក៏​យើង​នៅតែ​មាន​ភារកិច្ច “ផ្សាយ​ដំណឹង​ល្អ”(ម៉ាកុស…

Read article