April 25, 2025

You are here:
ឡើង​កាំ​ជណ្តើរ​នៃ​សេចក្តី​ជំនឿ

យ៉ាកុប ១:១-១២ ដោយ​ដឹង​ថា ការ​ល្បងល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់ខ្ជួន​។ យ៉ាកុប ១:៣ មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​កម្សាន្ត ជាមួយ​មនុស្ស៣នាក់ នៅ​តាម​ជ្រលង​ភ្នំ​វ៉ាត់ឃីន គ្លែន ដ៏​ស្រស់​ស្អាត ដែល​មាន​ផ្ទាំង​ថ្ម​ធំៗ​ចោទៗ ក្នុង​រដ្ឋ​ញូយ៉ក​។ នៅពេល​ខ្លះ​យើង​បាន​ឈ​រទាំង​អស់​គ្នា ដោយ​ចិត្ត​ស្ញប់​ស្ញែង ខណៈ​ពេល​ដែល​យើង​មើល​ទឹក​ជ្រោះ និង​ជ្រោះ​ដែល​មាន​ជម្រៅ៦០ម៉ែត្រ​។ នៅពេល​ខ្លះ​ទៀត យើង​ត្រូវ​ឈប់​សម្រាក ឲ្យ​បាត់​ហត់ និង​ឲ្យ​បាត់​រោយ​ជើង ខណៈ​ពេល​ដែល​យើង​ឡើង​តាម​ផ្ទាំង​ថ្ម​ដែល​សើម និង​ឡើង​តាម​ជណ្តើរ​ថ្ម​ដែល​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់​។ នៅពេល​ដែល​យើង​ជិតទៅ​ដល់​កំពូល​ភ្នំ អ្នក​ឡើង​ភ្នំ​ផ្សេង​ទៀង ដែល​កំពុង​ធ្វើ​ដំណើរ​ចុះ​មកវិញ ក៏បាន​ប្រាប់​យើង​ថា “នៅសល់តែ១០កាំ​ទៀត​ប៉ុណ្ណោះ អ្នក​នឹង​បាន​ឡើង​គ្រប់៨៣២កាំ​ហើយ”។ យកល្អ យើង​មិន​គួរ​ដឹង​ជាមុន អំពី​ការ​ពិបាក​ក្នុង​ការ​ឡើង​ភ្នំ​នេះ​ទេ ព្រោះ​បើ​យើង​បាន​ដឹង យើង​ប្រហែល​ជា​មិន​បាន​ឡើង​មកដល់​កំពូល​ភ្នំ ហើយក៏​មិន​បាន​ដឹង​ថា ទា​សភាព​នៅ​ខាងលើ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណា​ដែរ​។ ការ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​យើង ក៏​មាន​ការ​ឡើង​ជណ្តើរ​ជា​ច្រើន​កាំ​ដ៏​ពិបាក​ផង​ដែរ​។ ព្រះយេស៊ូវ និង​សាវ័ក​ប៉ុល​បាន​ដាស់តឿន​អ្នកជឿ​ព្រះ អំពី​ទុក្ខ​លំបាក និង​ការ​បៀតបៀន​ដោយសារ​ជំនឿ(យ៉ូហាន ១៦:៣៣ និង ២ធីម៉ូថេ ៣:១២) ហើយ​យើង​ចាំ​បាច់​ត្រូវ​មាន​ការ​គិត​ដ៏​ត្រឹម​ត្រូវ​។ សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “ពេលណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ”(យ៉ាកុប ១:២)។ ហេតុ​អ្វី​យើង​ត្រូវ​រាប់​ទុក្ខ​លំបាក​ទាំង​នោះ​ជា​ក្តី​អំណរ​សព្វ​គ្រប់ ជា​ជាង​រាប់​វា​ជា​ការ​ឈឺ​ចាប់​សព្វ​គ្រប់?…

Read article