adechandra

You are here:
ការខ្លាចសត្វពីងពាង

បើ​និយាយ​ពី​សត្វ​ពីង​ពាង ខ្ញុំ​មិន​ដឹង​ថា មាន​ក្មេង​ណា ដែល​ចូល​ចិត្ត​ពួក​វា​ឡើយ។ យ៉ាង​ហោច​ណាស់ ពួក​គេ​មិន​ចង់ឲ្យ​បន្ទប់ ឬ​ការ​ចូល​ដំណេក​របស់​ពួក​គេ មាន​សត្វ​ពីង​ពាង​នោះទេ។ ប៉ុន្តែ ពេល​ដែល​កូន​ស្រី​ខ្ញុំ​កំពុង​ត្រៀម​ខ្លួន​ចូល​គេង ​នាង​ក៏​បាន​ឃើញ​សត្វ​ពីង​ពាង​មួយ​ក្បាល​ នៅ​​ជិត​​គ្រែ​គេង​របស់​នាង​ពេក។ នាង​ក៏​ស្រែក​ឡើង​ថា “ប៉ា!!! ពី​ង​ពាង!!!”។ ទោះ​ខ្ញុំ​ព្យាយាម​រក​មើល​សត្វ​ពីង​ពាង​នោះ​ យ៉ាង​ណាក៏​ដោយ ក៏​នៅ​តែ​មិន​អាច​រក​ឃើញ​សត្វ​ជើង​៨​នោះ។ ខ្ញុំ​ក៏​បាន​និយាយ​ធានា​ថា “វា​នឹង​មិន​ធ្វើ​អី​កូន​ទេ”។ នាង​មិន​ជឿ​ខ្ញុំ​ឡើយ។ គឺ​ទាល់​តែ​ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​នឹង​នៅ​ក្បាល​ដំណេករបស់​នាង ហើយ​ការពារ​នាង ទើប​នាង​ព្រម​ចូល​គេង។ ពេល​កូន​ស្រី​ខ្ញុំ​ចូល​គេង ខ្ញុំ​ក៏​បាន​កាន់​ដៃ​នាង។ ខ្ញុំ​ប្រាប់​នាង​ថា “ប៉ា​ស្រឡាញ់​កូន​ណាស់។ ប៉ា​នៅ​ក្បែរ​កូន​ទេ។ តែ​កូន​​ដឹង​ទេ​ថា ព្រះ​ស្រឡាញ់​កូន ខ្លាំង​ជាង​ប៉ា និង​ម៉ាក់​ស្រឡាញ់​កូន​ទៅ​ទៀត។ ហើយ​ព្រះ​អង្គ​គង់​នៅ​ក្បែរ​កូន​ជា​និច្ច។ កូន​អាច​អធិស្ឋាន​ទៅ​កាន់​ទ្រង់ ពេល​ណាកូ​ន​មាន​ការ​ភ័យ​ខ្លាច”។ ការ​នេះ​ហាក់​ដូច​ជា​កម្សាន្ត​ចិត្ត​នាង ហើយ​នាង​ក៏​ឆាប់​គេង​លក់។ ព្រះ​គម្ពី​របា​ន​ធ្វើ​ការ​ធានា​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ក្បែ​រយើង​ជា​និច្ច(ទំនុកដំកើង ១៤៥:១៨ រ៉ូម ៨:៣៨-៣៩ យ៉ាកុប ៤:៧-៨) ប៉ុន្តែ ជួន​កាល យើង​ពិបាក​នឹង​ជឿ​ថា ទ្រង់​គង់​នៅ​ក្បែរ​យើង​។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​អធិស្ឋាន​ឲ្យ​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​អេភេសូរ ឲ្យ​មាន​កម្លាំង និង​ព្រះ​ចេស្តា…

Read article
ការបោះជំហានចូលទៅក្នុងឱកាស

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់។ ខ្ញុំ​ក៏​មាន​បញ្ហា​ដូច​ពួក​គេ​ផង​ដែរ។ ដូច​នេះ ថ្មី​ៗ​នេះ ខ្ញុំ​មាន​អ្វី​ម្យ៉ាង ដើម្បី​ជួយ​ជំរុ​ញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ហាត់​ប្រាណ។ វា​គឺ​ជា​ឧបករណ៍​រាប់​ជំហាន​ដើរ។ វា​ជា​ឧបករណ៍ធម្មតា​ទេ ប៉ុន្តែ វា​អស្ចារ្យ​ណាស់ ដោយសារ​វា​បាន​ជួយ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ហាត់​ប្រាណ។ ខ្ញុំ​ឈប់​រអ៊ូ​រទាំ ពេល​ដែល​ខ្ញុំ​ត្រូវ​ក្រោក​ដើរ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​មើល​ឃើញ​ថា វា​ជាឱ​កាស​ដើម្បី​ផ្លាស់​ទី ពីរ​បី​ជំហាន​ទៀត។ កិច្ច​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា​ការ​ដង​ទឹ​កមួយ​ពែង​ឲ្យ​កូន​ខ្ញុំ​ជា​ដើម បាន​ក្លាយ​ជា​ឱកាស​ដែល​ជួយ​ឲ្យ​ខ្ញុំ​ បន្ត​ដំណើរ​ទៅ​រក​គោល​ដៅ​ដែល​ធំ​ជាង។ បាន​សេចក្តី​ថា ឧបករណ៍​រាប់​ជំហាន​ដើរ​របស់​ខ្ញុំ បាន​កែ​ប្រែ​ទស្សនៈ និង​ការ​បណ្តាល​ចិត្ត​របស់​ខ្ញុំ​។ ស​ព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​រក​ឱកាស​ដើរ​ជា​ច្រើន​ជំហាន​ទៀត។ ខ្ញុំឆ្ងល់ថា តើ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ដូច​នេះ​ដែរ​ឬ​ទេ​? យើង​មាន​ឱកាស​ជា​ច្រើន សម្រាប់​ស្រឡាញ់ និង​បម្រើ ហើយ​ប្រាស្រ័យ​ទាក់​ទង​​​អ្នក​ដទៃ ជា​រៀង​រាល់​ថ្ងៃ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើកទឹក​ចិត្ត​ក្នុង​បទ​គម្ពីរ​កូល៉ុស ៤:៥​។ ប៉ុន្តែ តើ​ខ្ញុំ​ដឹង​ទេ​ថា ខ្ញុំតែ​ងតែ​មា​នឱកាស​ធ្វើ​ការ​ល្អ? តើខ្ញុំបាន​ចាប់​អារម្មណ៍ ​ចំពោះ​ឱកាស​ធ្វើ​ជា​អ្នក​លើក​ទឹក​ចិត្ត ​ក្នុង​ទំនាក់​ទំនង​ ដែល​ហាក់​ដូច​ជា​សាមញ្ញ​ឬ​ទេ? ព្រះ​ទ្រង់​កំពុ​ង​តែ​ធ្វើ​ការ​របស់​ទ្រង់ ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ ដែល​ខ្ញុំទំនាក់​ទំនង រាប់​ចាប់​ពី​ក្រុម​គ្រួសារ និង​មិត្ត​រួម​ការ​ងារ រហូត​ដល់​អ្នក​លក់​នៅ​ហាង​ទំនិញ។ ទំនាក់​ទំនង​នីមួយ​ៗ​បាន​ផ្តល់​ឱកាស ​ឲ្យ​ខ្ញុំ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ទោះ​ការ​នោះ​ហាក់ដូ​ចជា​ “កិច្ច​ការ​តូច​តាច” ដូច​ជា​ការ​សួរ​សុខ​ទុក្ខ​អ្នក​រត់​តុ…

Read article
ការសន្យា

ខ្ញុំ​និង​កូន​ស្រី​ពៅ​របស់​ខ្ញុំ  មាន​ល្បែង​កម្សាន្ត​មួយ ដែល​យើង​ហៅ​ថា “ល្បែង​តាម​ក្តិច”។ ពេល​នាង​ឡើង​ជណ្តើរ​ផ្ទះ ខ្ញុំនឹង​ដេញ​នាង​ពី​ក្រោយ ហើយ​ព្យាយាម​ក្តិច​នាង​តិច​ៗ។ ក្បួន​នៃ​ការ​លេង គឺ​​ខ្ញុំ​អាច​ក្តិច​នាង​តិច​ៗ តែ​នៅ​ពេល​ដែលនាង​នៅ​លើ​ជណ្តើរ​ប៉ុណ្ណោះ។ ពេល​នាង​បាន​ឡើង​ដល់​លើ​ហើយ គឺ​នាង​បាន​រួច​ខ្លួន​ហើយ។ ជួន​កាល នាង​មិន​មាន​អារម្មណ៍​ចង់​លេង​ទេ។ ហើយ​បើ​ខ្ញុំ​ដេញ​នាង​ឡើង​ជណ្តើរ នាង​នឹង​និយាយ​ថា “អត់​ឲ្យ​ក្តិច​ទេ!” ខ្ញុំ​ក៏​ឆ្លើយ​តប​ថា “អត់​ក្តិច​ទេ ម៉ាក់​សន្យា”។ សព្វ​ថ្ងៃ​នេះ ការ​សន្យា​នេះ​អាច​ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ធ្វើ នូវ​អ្វី​ដែល​ខ្ញុំ​បាន​សន្យា កូន​ស្រី​របស់​ខ្ញុំ ក៏​បាន​ចាប់​ផ្តើម​យល់​អំពី​ចរិយ៉ា​សម្បត្តិ​របស់​ខ្ញុំ។ ពេល​នាង​បាន​ឃើញ​ខ្ញុំ​ធ្វើ តាម​អ្វី​ដែល​ខ្ញុំ​បាន​និយាយ នាង​ដឹង​ថា ពាក្យសម្តី​របស់​ខ្ញុំ​ល្អ​ទេ ហើយ​នាង​អាច​ទុក​ចិត្ត​ខ្ញុំ។ ការ​កាន់​តាម​ពាក្យ​សន្យា​ដ៏​តូច​នេះ ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ការ​សន្យា ​និង​ការ​កាន់​តាម​ពាក្យ​សន្យា ជា​ជ័រ​កាវ​ដែល​ជួយ​​​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​រឹង​មាំ ហើយ​ក៏​បាន​សង់​គ្រឹះ​នៃ​សេចក្តី​ស្រឡាញ់  និង​ការ​ទុក​ចិត្ត។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ពេល​ដែល​គាត់​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ជួយ​ឲ្យ​យើង​អាច “មាន​ចំណែក​នៅ​ក្នុង​និស្ស័យ​របស់​ព្រះ”(២ពេត្រុស ១:៤)។ ពេល​យើង​ជឿ​ព្រះ​ ដោយ​ផ្អែក​លើ​ព្រះ​បន្ទូល​ទ្រង់ ពោល​គឺ​ជឿ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ព្រះ​អង្គ​ទ្រង់ និង​អំពី​យើង នោះ​មាន​ន័យ​ថា យើង​កំពុង​បើក​ចិត្ត​ចំហរ សម្រាប់​ឲ្យ​ទ្រង់​បង្ហាញ​បំណង​ព្រះ​ទ័យ​ចំពោះ​យើង។ ការ​នេះ​ក៏​បាន​ផ្តល់​ឱកាស…

Read article