ព្រះគ្រីស្ទដែលគង់នៅក្នុងយើង
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ។ យ៉ូហាន ១៤:២០ លោក អេហ្វ ប៊ី មេយ័រ(F. B. Meyer ឆ្នាំ១៨៤៧-១៩២៩) ជាគ្រូអធិប្បាយជនជាតិអង់គ្លេស ដែលបានប្រើស៊ុតមួយ ដើម្បីពន្យល់ អំពី “ទេវសាស្ត្រស៊ីជម្រៅអំពីការគង់នៅរបស់ព្រះគ្រីស្ទក្នុងចិត្តគ្រីស្ទបរិស័ទ”។ គាត់បានកត់សំគាល់ថា ផ្នែកពណ៌លឿងនៅក្នុងស៊ុត ជា “ជីវិតដ៏តូច” ដែលលូតលាស់ជារៀងរាល់ថ្ងៃ រហូតដល់កូនមាន់ចេញរូបរាង្គនៅក្នុងស៊ុត។ យ៉ាងណាមិញ ព្រះយេស៊ូវគង់នៅក្នុងយើង តាមរយៈព្រះវិញ្ញាណព្រះអង្គ ដោយកែប្រែយើង ពីខាងក្នុង ឲ្យមានការលូតលាស់ខាងវិញ្ញាណ ជារៀងរាល់ថ្ងៃ។ គាត់ក៏បានធ្វើការសុំអភ័យទោសជាសាធារណៈ ចំពោះការលើកឡើងអំពីសេចក្តីពិតនៃព្រះយេស៊ូវ ដោយការប្រៀបធៀបដែលមានការខ្វះចន្លោះនេះ ដោយដឹងថា ពាក្យពេចន៍របស់គាត់មិនអាចពិពណ៌នាឲ្យគ្រប់ជ្រុងជ្រោយ អំពីព្រះវត្តមានរបស់ព្រះយេស៊ូវ គង់នៅក្នុងចិត្តអ្នកជឿ តាមរយៈព្រះវិញ្ញាណបរិសុទ្ធឡើយ។ តែគាត់បានជំរុញអ្នកស្តាប់របស់គាត់ ឲ្យចែកចាយដល់អ្នកដទៃ អំពីអត្ថន័យនៃព្រះបន្ទូលព្រះយេស៊ូវ ដែលបានថា “នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ”(យ៉ូហាន ១៤:២០)។ កាលនោះ ព្រះអង្គមានបន្ទូលដូចនេះ នៅពេលយប់ ក្នុងពិធីលៀងព្រះអម្ចាស់ ជាមួយពួកសាវ័ក…
Read article