ដល់ពេលវិលត្រឡប់មកព្រះអង្គវិញ
លោកុប្បត្ដិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨ ទំនុកដំកើង ៨០:១,៧-១៤,១៩ ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។ ទំនុកដំកើង ៨០:៧ មានពេលមួយ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឃើញរូបថត ដែលមិត្តភក្តិខ្ញុំម្នាក់បានផ្ញើរមក។ ក្នុងរូបថតទាំងនោះ ខ្ញុំឃើញឡានហ្វ៊ត ម៉ាស្ទាំង ឆ្នាំ១៩៦៥ ដែលគាត់បានជួសជុលឲ្យស្អាតដូចដើមវិញ ធ្វើជាអំណោយដ៏ភ្ញាក់ផ្អើល សម្រាប់ភរិយាគាត់។ ឡាននោះមានផ្ទៃខាងក្រៅពណ៌ទឹកប៊ិច យ៉ាន់ពណ៌ក្រូមភ្លឺស្អាត ផ្ទៃខាងក្នុងពណ៌ខ្មៅ និងមានបំពាក់គ្រឿងទំនើបៗផងដែរ។ ហើយក៏មានរូបថតឡានដដែលនោះ មុនពេលគេជួសជុល ដែលមានរូបរាងចាស់ ពណ៌លឿងដែលមិនគួរឲ្យទាក់ទាញ។ គេប្រហែលជាពិបាកនឹកស្រមៃទុកជាមុនថា វានឹងមានការផ្លាស់ប្តូរយ៉ាងណា ប៉ុន្តែ កាលគេទើបតែយកវាចេញពីរោងចក្រផលិតថ្មីៗ វាទំនងជាមានសម្រស់ដ៏ទាក់ទាញសម្រាប់មនុស្សជាច្រើន។ តែជាច្រើនឆ្នាំក្រោយមក វាក្លាយជាឡានចាស់មានការសឹករីករិល រលាត់ដាច់ និងកត្តាផ្សេងទៀត ដែលធ្វើឲ្យគេគិតថា វាដល់ពេលដែលគេត្រូវជួសជុលឲ្យស្អាតដូចដើម។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំស្ថានភាពរបស់រាស្រ្តរបស់ព្រះអម្ចាស់ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៨០ ដែលក្នុងនោះ ក៏មានការអធិស្ឋានជាច្រើនដងថា “ឱព្រះអង្គអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ”(ខ.៣ និង ខ.៧,១៩)។ ទោះប្រវត្តិសាស្ត្ររបស់ពួកគេបានរាប់បញ្ចូលការរំដោះពួកគេ…
Read article