Arthur Jackson

You are here:
ការប្រែចិត្តដ៏មានពរ

សូម​លើក​អស់ទាំង​អំពើទុច្ចរិត​ចោលចេញ ហើយ​ទទួល​យើងខ្ញុំ​ដោយ​ព្រះគុណ។ ហូសេ ១៤:២ មានផ្លូវ​មួយ​ឈ្មោះ​ផ្លូវ​ប្រេះ​បែក ហើយ​លោក​គ្រេឌី(Grady) ក៏បាន​​ឲ្យ​គេ​ធ្វើ​ផ្លាក​លេខ​រថយន្ត​របស់​គាត់ តាម​លំនាំ​ឈ្មោះ​នេះ។ ទោះ​គាត់​មិន​មាន​ចេតនា​ប្រើ​ឈ្មោះ​នេះ ក្នុង​ន័យ​ខាង​វិញ្ញាណ​ក៏ដោយ ក៏​ឈ្មោះ​នេះ​សក្តិ​សមនឹង​បុរស​វ័យ​កណ្តាល​ម្នាក់​នេះ​ណាស់ ដោយ​គាត់​ជា​អ្នក​ញៀន​ល្បែង ជា​មនុស្ស​កំផិត និង​ជន​បោកប្រាស់។ ជីវិត​គាត់​មានការ​ប្រេះ​បែក ក្ស័យ​ធន់ និង​ដាច់​ចេញ​ឆ្ងាយ​ពី​ព្រះ។ ទោះជាយ៉ាងណា​ក៏ដោយ បញ្ហា​ទាំងអស់​នេះ​មានការ​ផ្លាស់​ប្តូរ នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ដែល​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ក្នុង​បន្ទប់​សណ្ឋាគារ។ គាត់​ប្រាប់​ភរិយា​គាត់​ថា គាត់​បាន​ទទួល​សេចក្តី​សង្គ្រោះ​រួចពី​បាប​ហើយ។ នៅពេល​ល្ងាច​នោះ គាត់​បាន​សារភាព​បាប​របស់​គាត់ ដែល​គាត់​ធ្លាប់តែ​គិតថា បាប​ទាំងនោះ​នឹង​បណ្តាល​ឲ្យ​គាត់​ស្លាប់​មិនខាន តែ​គាត់​បាន​ងាក​មក​ព្រះយេស៊ូវ​ ដើម្បី​ទទួលការ​អត់ទោស​បាប។ គាត់​គិតថា គាត់​មិន​អាច​រស់នៅ​ដល់អាយុ៤០ឆ្នាំ​ឡើយ តែ​គាត់​បាន​បម្រើ​ព្រះ ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ដែល​មានការ​ផ្លាស់​ប្រែ អស់​រយៈ​ពេល​៣០​ឆ្នាំ​ហើយ។ គាត់​ក៏បាន​ផ្លាស់​ប្តូរ​ផ្លាក​លេខ​ឡាន​របស់​គាត់​ពី​ពាក្យ “ប្រេះ​បែក” ទៅជា​ពាក្យ “ប្រែចិត្ត”។ ទីបន្ទាល់​នៃ​ការ​ប្រែចិត្ត​របស់​លោក​គ្រេឌី បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ ឲ្យ​ពួក​អ៊ីស្រាអែល​ប្រែចិត្ត​ផង​ដែរ ដូច​មាន​ចែង ក្នុង​បទ​គម្ពីរ ហូសេ ១៤:១-២ ថា “ឱ​អ៊ីស្រាអែល​អើយ ចូរ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ​ចុះ … ចូរ​ប្រុងប្រៀប​ពាក្យសំដី ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា​ចុះ…

Read article
ជួយសង្គ្រោះឲ្យរួចពីទឹកជ្រៅ

ទ្រង់​បាន​ចាត់​ពីលើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់​ទូលបង្គំ​ចេញពី​ទឹកធំ។ ទំនុកដំកើង ១៨:១៦ កាលពី​ខែសីហា ឆ្នាំ២០២១ ភ្លៀង​បាន​ធ្លាក់ចុះ​មក​យ៉ាង​ខ្លាំង ក្នុង​តំបន់​វេវើ​លី រដ្ឋ​ថេ​នី​ស៊ី។ បើ​ធៀប​នឹង​កំរិត​ទឹកភ្លៀង​ដែលគេ​បាន​ព្យាករណ៍ គឺ​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​មក​មាន​កំរិត​ច្រើន​ជាង​៣ដង។ បន្ទាប់ពី​មាន​ព្យុះភ្លៀង​ដ៏​ខ្លាំង​នៅ​ថ្ងៃ​នោះ មនុស្ស២០នាក់​បាន​បាត់បង់ជីវិត ហើយ​ផ្ទះសម្បែង​រាប់​រយ​ខ្នង​បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ។ បើ​មិនមែន​ដោយសារ​ការ​អាណិត និង​ជំនាញ​របស់​លោក​ចូល បូ​យ័រ(Joel Boyers) ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ទេ នោះ​អាច​មាន​មនុស្ស​ស្លាប់​ច្រើនជាង​នេះ​ទៀត។ អ្នកបើកបរ​រួប​នោះ បាន​បើក​ឧទ្ធម្ភាគចក្រ បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ទូរស័ព្ទ​មក​គាត់ ដោយ​ការ​ព្រួយបារម្ភ​អំពី​មនុស្សជា​ទីស្រឡាញ់​របស់​ខ្លួន។ លោក​បូ​យ័រ​បាន​កត់សំគាល់​ឃើញថា ក្រៅពី​ឃើញ​មានផ្ទះ​ត្រូវ​ភ្លើង​ឆេះ និង​ឡាន​ទើរ​នៅ​លើ​ដើមឈើ គាត់​មើលឃើញ​ទឹកជន់​ជោរ ដែល​មាន​ភក់​ច្រើន។ ទោះជាយ៉ាងណា​ក៏ដោយ អ្នក​បើក​ឧទ្ធម្ភាគចក្រ​រូប​នេះ​ក៏បាន​ឃើញ​មនុស្ស១២នាក់​កំពុង​ជាប់​នៅ​លើដំបូល​ផ្ទះ ហើយក៏​បាន​ចាប់ផ្តើម​ជួយ​សង្គ្រោះ​ពួក​គេ ដោយចិត្ត​ក្លាហាន។ ជា​ញឹកញាប់ ជា​បញ្ហា​ធំៗ​ដែល​យើង​ជួបប្រទះ​ក្នុង​ជីវិត ប្រៀប​ដូចជា​ខ្យល់ព្យុះ ដែល​នាំឲ្យមាន​ទឹកជន់​លិច។ ក្នុង​ថ្ងៃ​ដែល​មិន​មាន​ភាព​ច្បាស់លាស់ និង​គ្មាន​ភាព​នឹងនរ យើង​អាច​មាន​អារម្មណ៍​ថា ពិបាក​ពេក ឬ​មិន​មាន​សុវត្ថិភាព ខាង​ផ្លូវ​អារម្មណ៍ ផ្លូវចិត្ត និង​ផ្លូវ​វិញ្ញាណ។ តែ​យើង​មិនត្រូវ​អស់សង្ឃឹម​ឡើយ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៨ យើង​ឃើញថា ខ្មាំងសត្រូវ​របស់​ស្តេច​ដាវីឌ​មានគ្នាច្រើន ហើយក៏​ខ្លាំងពូកែ តែ​ព្រះ​ទ្រង់​ខ្លាំងពូកែ​ជាង? តើ​ខ្លាំងពូកែ​ប៉ុណ្ណា? គឺ​ខ្លាំងពូកែ​ណាស់(ខ.១) បាន​ជា​ស្តេច​ដាវីឌ​ពិពណ៌នា…

Read article
ផ្ទះដែលបាក់បែកទាស់គ្នាឯង

អស់ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នាឯង នោះ​នឹង​នៅ​ស្ថិតស្ថេរ​ពុំ​បានទេ។ ម៉ាថាយ ១២:២៥ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៨៥៨ ក្នុងនាម​លោក​អ័​ប្រា​ហាំ លិ​នខិន(Abraham Lincoln) ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​សមាជិកព្រឹទ្ធសភា​អាមេរិក មក​ពី​រដ្ឋ​អ៊ី​លី​នយ គាត់​បាន​ឡើង​ថ្លែង​សន្ទរកថា ដ៏​ល្បីល្បាញ អំពី​ផ្ទះ​ដែល​បែក​ទាស់គ្នា​ឯង ដើម្បី​និយាយ​សង្កត់ធ្ងន់ អំពី​ភាព​តានតឹង​រវាង​ភាគី​ដែល​មាន​ជម្លោះ​ក្នុង​សង្គ្រាម​ស៊ីវិល នៅ​សហរដ្ឋ​អាមេរិក ដោយសារ​បញ្ហា​ទាសករ។ សន្ទរកថា​នោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ចិត្ត​មិត្តភក្ដិ និង​សត្រូវ​របស់​លោក​លីនខិន។ លោក​លី​នខិន​យល់​ឃើញថា គាត់​ចាំបាច់​ត្រូវ​លើក​យក​ពាក្យ​ប្រៀបប្រដូច អំពី “ផ្ទះ​ដែល​បែក​ទាស់គ្នា​ឯង” ដែល​ព្រះយេស៊ូវ​​បាន​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១២:២៥ ពីព្រោះ​នៅ​អាមេរិក ពាក្យ​ប្រៀប​ប្រដូច​នេះ មាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ ហើយក៏​ងាយ​យល់​ផង។ គាត់​ប្រើ​ពាក្យ​ប្រៀបប្រដូច​នេះ ដើម្បី​ដាស់តឿន​ចិត្ត​របស់​ជនជាតិ​អាមេរិក ឲ្យបាន​ដឹង អំពី​វិនាសកម្ម​នៃ​សង្គ្រាម​ស៊ីវិល នៅ​សម័យ​នោះ”។ ផ្ទះ​ដែល​មានការ​បែក​ទាស់គ្នា​ឯង មិន​អាច​ឈរ​នៅ​បាន តែ​ផ្ទះ​ដែល​មានការ​រួបរួម​អាច​ឈរ​យ៉ាង​មាំមួន។ ព្រះ​ទ្រង់​បាន​រៀប​ចំ​មហា​គ្រួសារ​របស់​ព្រះអង្គ ឲ្យ​មានការ​រួបរួម​ដូចនោះ​ឯង(អេភេសូរ ២:១៩)។ ពួក​ជំនុំ​របស់​ព្រះ​មាន​មនុស្ស​ដែល​មាន​ប្រវត្តិ​ផ្សេងគ្នា ហើយ​បាន​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​​ នៅ​លើ​ឈើឆ្កាង (ខ.១៤-១៦)។ ផ្អែក​ទៅលើ​សេចក្តី​ពិត​នេះ (មើល​អេភេសូរ ៣) សាវ័ក​ប៉ុល​បាន​បង្គាប់​ដល់​អ្នកជឿ​ព្រះយេស៊ូវ​​ឲ្យ “ខំប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ…

Read article
គ្រាន់តែទូលសូម!

តែ​មិនបាន​អ្វី​សោះ ពីព្រោះ​មិន​សូម។ យ៉ាកុប ៤:២ មាន​ពេល​មួយ​ខ្ញុំ​បានឮ​សម្លេង​ស្រែក​ដោយ​អំណរ ចេញពី​បន្ទប់ក្រោមដី។ ភរិយា​ខ្ញុំ ឈ្មោះ សឺ​រលី(Shirley) បាន​ខិតខំ​សរសេរ​ព្រឹត្តិបត្រ អស់​ជាច្រើន​ម៉ោង ហើយ​ចង់​បោះបង់​ការ​ព្យាយាម។ ដោយសារ​ការ​ថប់បារម្ភ និង​ភាព​មិន​ច្បាស់លាស់ អំពីអ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត នាង​ក៏បាន​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ។ នាង​ក៏បាន​ស្វែងរក​ជំនួយ​ពី​មិត្ត​ភក្តិ​ក្នុង​ហ្វេសប៊ុក ហើយ​មិនយូរ​ប៉ុន្មាន គម្រោង​ធ្វើ​ព្រឹត្តិបត្រ​នោះ​ក៏បាន​បញ្ចប់ ដោយ​ការងារ​ជា​ក្រុម។ គម្រោង​ធ្វើ​ព្រឹត្តិបត្រ​ជា​រឿង​តូចតាច​ក្នុង​ជីវិត តែ​រឿង​តូច​អាច​នាំឲ្យមាន​ការ​ព្រួយបារម្ភ ឬ​ថប់បារម្ភ។ អ្នក​ប្រហែលជា​ឪពុក​ម្តាយ​ដែល​កំពុង​ដើរកាត់​ដំណាក់កាល​នៃ​ការ​ចិញ្ចឹម​កូន​ ជាលើកដំបូង ឬ​ជា​សិស្ស​កំពុង​ប្រឈមមុខ​ដាក់​បញ្ហា​ប្រឈម​ក្នុង​ការសិក្សា ឬក៏​កំពុង​សោកសង្រេង ដោយសារ​ការបាត់បង់​មនុស្សជា​ទីស្រឡាញ់ ឬមួយ​កំពុង​ជួប​បញ្ហា​ប្រឈម ក្នុង​គ្រួសារ ឬ​ការងារ​ជាដើម។ ជួនកាល យើង​ហាក់ដូចជា​ស្ថិតនៅ​លើ​មាត់ជ្រោះ ដោយ​មិន​ចាំបាច់ ព្រោះ​យើង​មិនបាន​ទូល​សូមឲ្យ​ព្រះ​ជួយ​យើង(យ៉ាកុប ៤:២)។ សាវ័ក​ប៉ុល​ចង្អុលបង្ហាញ​អ្នកដើរតាម​ព្រះយេស៊ូវ​ នៅ​ទីក្រុង​ភីលីព ក៏ដូចជា​យើង​រាល់គ្នា ឲ្យ​ងាក​ទៅ​រក​ការពារ​របស់​ព្រះ ក្នុង​ពេល​ដែល​យើង​ត្រូវការ​ជំនួយ យ៉ាងដូច​នេះ​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង​”(ភីលីព ៤:៦)។ ពេលណា​ជីវិត​យើង​មាន​ភាព​ស្មុគស្មាញ យើង​ត្រូវការ​ការ​រំឭក ដូច​បទចម្រៀង​ទំនុក​សកល “​ព្រះយេស៊ូវ​​ជា​មិត្តសំឡាញ់​ពិត​” ដែល​ច្រៀង​ថា យើងខ្ញុំ​តែងតែ​ខាន​មាន​សុខសាន្ដ…

Read article
ព្រះអង្គជ្រាបអំពីចិត្តរបស់ខ្ញុំ

  អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​នឹង​ជំនុំជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្តី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ។ អេសាយ ១១:៣ បន្ទាប់​ពី​អ្នក​ទិញ​ឥវ៉ាន់ នៅ​ហាង​លក់​ទំនិញ បាន​បង់​លុយ​ទិញ​ឥវ៉ាន់​ហើយ ខ្ញុំ​ក៏​បាន​ចូល​ទៅ​កន្លែង​គិត​លុយ ដើម្បី​ស្គែន​ឥវ៉ាន់​ដែល​ខ្ញុំ​បាន​ទិញ។ ពេល​នោះ ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា មាន​មនុស្ស​ម្នាក់​បាន​មក​បញ្ចេញ​កំហឹង​ដាក់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ដឹង​សោះ​ថា គាត់​ត្រូវ​ចូល​ទៅ​បង់​លុយ​មុន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ទទួល​ស្គាល់​កំហុស ហើយ​ក៏​បាន​និយាយ​សុំទោស​គាត់ ដោយ​ចិត្ត​ស្មោះ។ តែ​គាត់​នៅ​តែ​មិន​អត់​ឱន​ឲ្យ​ខ្ញុំ ហើយ​ស្តី​ឲ្យ​ខ្ញុំ ដោយ​គ្មាន​ត្រា​ប្រណី។ តើ​អ្នក​ធ្លាប់​បាន​ធ្វើ​ខុស អ្នក​បាន​ទទួល​ស្គាល់​កំហុស ហើយ​ក៏​បាន​ព្យាយាម​សុំ​ទោស​គេ តែ​គេ​បដិសេធ​មិន​ព្រម​ទទួល​ការ​សុំទោស​របស់​អ្នក​ទេ? យើង​មិន​មាន​អារម្មណ៍​ល្អ​ទេ ពេល​ដែល​គេ​យល់​ច្រឡំ ឬ​វិនិច្ឆ័យ​យើង​ខុស ហើយ​បើ​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​គាត់ កាន់​តែ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ យើង​ក៏​កាន់​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ដែរ។​ ពេល​នោះ យើង​ពិត​ជា​ចង់​ឲ្យ​គាត់​យល់​ពី​ជម្រៅ​ចិត្ត​យើង​ណាស់។ បទ​គម្ពីរ​អេសាយ ១១:១-៥ បាន​ចែង​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ជ្រើស​តាំង អ្នក​ដឹក​នាំ​ដែល​មាន​ប្រាជ្ញា ឬ​ការ​វិនិច្ឆ័យ​ដ៏​ល្អ​ឥត​ខ្ចោះ។ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា អ្នក​ដឹក​នាំ​នោះ “នឹង​ជំនុំជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្តី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ គឺ​នឹង​ជំនុំជំរះ​ពួក​ទាល់ក្រ ដោយ​សេចក្តី​សុចរិត ហើយ​សំរេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្តី​ទៀង​ត្រង់”(ខ.៣-៤)។ បទ​ទំនាយ​នេះ​បាន​សម្រេច ក្នុង​ព្រះ​ជន្ម និង​ព្រះរាជ​កិច្ច​របស់​ព្រះ​យេស៊ូវ។ ក្នុង​នាម​យើង​ជា​មនុស្ស​មាន​បាប និង​មាន​ភាព​កម្សោយ យើង​មិន​តែង​តែ​ធ្វើ​ការវិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ​ជា​និច្ច​ឡើយ…

Read article
ការអធិស្ឋានដ៏ជ្រាលជ្រៅ ក្នុងពេលដ៏ងងឹត

សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​សេចក្តី​វេទនា ដោយ​សេចក្តី​សុចរិត​របស់​ទ្រង់។ ទំនុកដំកើង ១៤៣:១១ ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត​១៩ នារី​ដែល​មាន​ឈ្មោះ​ល្បី​ម្នាក់ បាន​បង្ហាញ​ការ​ឈឺ​ចាប់​ក្នុង​អារម្មណ៍​របស់​គាត់ ដោយ​និយាយ​អំពី​ពេល​ដ៏​ខ្មៅ​ងងឹត ដែល​គាត់​បាន​ឆ្លង​កាត់។ គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ សម្រប​ខ្លួន​នឹង​សភាព​ធម្មតា​បែប​គន្លង​ថ្មី ហើយ​ក្នុង​ពេល​ដ៏​វឹកវរ​នោះ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ព្យាយាម​ជម្នះ​ចិត្ត​ដែល​ចង់​ធ្វើ​អត្តឃាត។ គាត់​ក៏​បាន​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ការ​ធ្លាក់​ដាំ​ក្បាល​ចុះ​នេះ ដោយ​ចែក​ចាយ​អំពី​ទុក្ខ​លំបាក​របស់​គាត់ ដល់​មិត្ត​ភក្តិ​ម្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ យើង​រាល់​គ្នា​សុទ្ធ​តែ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ពេល ថ្ងៃ ឬ​រដូវ​កាល​ដ៏​វឹកវរ។ យើង​ធ្លាប់​ស្គាល់​អស់​ហើយ ជ្រលង​ភ្នំ​ដ៏​ងងឹត និង​ទីកន្លែង​ដ៏​ពិបាក តែ​ការ​ចាក​ចេញ​ពី​កន្លែង​ទាំង​នោះ អាច​មាន​ការ​ពិបាក។ ហើយ​ជួន​កាល យើង​ប្រហែល​ជា​ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា​ផ្លូវចិត្ត ពី​អ្នក​ជំនាញ​ទៀត​ផង។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៣ ស្តេច​ដាវីឌ​បាន​ពោល​ពាក្យ​អធិស្ឋាន ក្នុង​អំឡុង​ពេល​ដ៏​ខ្មៅ​ងងឹត នៃ​ជីវិត​ទ្រង់ ដែល​ជា​គំរូ និង​ការ​បង្រៀន​ដល់​យើង​ផង​ដែរ។ យើង​មិន​ដឹង​ច្បាស់​ថា កាល​នោះ​ទ្រង់​កំពុង​ជួប​រឿង​អ្វី​ទេ តែ​សេចក្តី​អធិស្ឋាន​របស់​ទ្រង់ មាន​ភាព​ស្មោះ​ត្រង់ ហើយ​ពេញ​ដោយ​ក្តី​សង្ឃឹម។ គឺ​ដូច​ដែល​ទ្រង់​បាន​អធិស្ឋាន​ថា “ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀតបៀន​ព្រលឹង​នៃ​ទូលបង្គំ គេ​បាន​វាយ​ជីវិត​ទូលបង្គំ​ចុះ​ដល់​ដី​ហើយ ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​អាស្រ័យ​នៅ​ក្នុង​ទី​ងងឹត ដូច​ជា​ពួក​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ ហេតុ​នោះ​បាន​ជា​វិញ្ញាណ​នៅ​ក្នុង​ខ្លួន ទូលបង្គំ​ត្រូវ​អន់ថយ​ទៅ ហើយ​ចិត្ត​នៅ​ក្នុង​ទូលបង្គំ ក៏​នៅ​តែលតោល”(ខ​.៣-៤)។ សម្រាប់​អ្នក​ជឿ​ព្រះ ការ​ចែក​ចាយ​ដល់​មិត្ត​ភក្តិ ឬ​ពេទ្យ​ចិត្ត​សាស្រ្ត អំពី​រឿង​ដែល​យើង​កំពុង​ជួប​ប្រទះ…

Read article
មានចិត្តលំហើយ នៅផ្ទះរបស់លោកសាយមិន

គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ និង​ចិត្ត​អ្នក​រាល់​គ្នា​ផង ដូច្នេះ ចូរ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ។ ១កូរិនថូស ១៦:១៨ មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​របស់​លោក​សាយមិន(Simon)។ វា​ជា​បទ​ពិសោធន៍​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ។ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ដ៏​តូច​ទាប​របស់​គាត់ ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច នៅ​ក្រោម​ស្បៃ​រាត្រី​ដែល​មាន​ផ្កាយ​រះ​ពេញ​មេឃ នៅ​តំបន់​យ៉ាហ៊ូរូរូ ប្រទេស​កេនយ៉ា។ ផ្ទះ​គាត់​មាន​ដី​ជា​កម្រាល​ឥដ្ឋ ហើយ​ពន្លឺ​ភ្លើង​ចង្កៀង​បាន​ឆ្លុះ​បញ្ចាំង អំពី​លទ្ធភាព​របស់​លោក​សាយមិន ដែល​មាន​កំណត់។ ខ្ញុំ​មិន​បាន​ចាំ​ថា យើង​ញាំ​អាហារ​អ្វី​ជា​មួយ​គ្នា នៅ​យប់​នោះ​ទេ តែ​ខ្ញុំ​មិន​អាច​បំភ្លេច​ក្តី​អំណរ​ដែល​លោក​សាយ​ម៉ុន​មាន ដោយសារ​យើង​បាន​ទៅ​លេង​ផ្ទះ​គាត់។ គាត់​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ តាម​គំរូ​ព្រះយេស៊ូវ ដោយ​គ្មាន​ចិត្ត​អាត្មា​និយម នាំ​ឲ្យ​ប៉ះ​ពាល់​ជីវិត និង​នាំ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា។​ ក្នុង​បទ​គម្ពីរ១កូរិនថូស ១៦:១៥-១៨ សាវ័ក​ប៉ុល​បាន​និយាយ អំពី​គ្រួសារ​របស់​លោក​ស្ទេផានាស(ខ.១៥) ដែល​មាន​ឈ្មោះ​ល្បី​ខាង​ផ្នែក​មើល​ថែ​អ្នក​ដទៃ។ ពួកគេ​មាន​ការ​ប្តូរ​ផ្តាច់ ក្នុង​ការ​បម្រើ​រាស្រ្ត​របស់​ព្រះ​អម្ចាស់(ខ.១៥)។ ការ​បម្រើ​របស់​ពួក​គេ​ទំនង​ជា​រាប់​បញ្ចូល​កិច្ចការ​ជាក់​ស្តែង ដែល​ពួក​គេ​បាន​ធ្វើ(ខ.១៧) តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​អ្នក​ដទៃ បាន​ជា​សាវ័ក​ប៉ុល​​សរសេរ​ថា “គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ និង​ចិត្ត​អ្នក​រាល់​គ្នា​ផង”(ខ.១៨)។ ពេល​ដែល​យើង​មាន​ឱកាស​បម្រើ​អ្នក​ដទៃ វា​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​យើង​គិត​ដល់​រឿង​អាហារ ការ​រៀប​ចំ និង​រឿង​ផ្សេង​ទៀត ដែល​មាន​ភាព​សមរម្យ​សម្រាប់​ពេល​ដូច​នោះ។ តែ​ជួន​កាល យើង​ភ្លេច​ថា អ្វី​ដែល​យើង​អាច​ប្រើ និង​ទីកន្លែង​ដែល​យើង​មាន គឺ​ជា​រឿង​សំខាន់ តែ​មិន​សំខាន់​បំផុត​នោះ​ទេ។ អាហារ​ដែល​មិន​អាច​បំភ្លេច​បាន និង​ការ​រៀប​ចំ​ដ៏​សោមនស្ស មាន​ភាព​ចាំបាច់…

Read article
មានអារម្មណ៍ថា ដូចធូលីដី

ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។ ទំនុកដំកើង ១០៣:១៤ ក្នុង​អំឡុង​ពេល​ការ​ប្រជុំ​ការងារ​ប្រចាំ​សប្តាហ៍ លោកវ៉រិន(Warren) បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា រូប​កាយ​គាត់​ដូច​ល្អង​ធូលី​ដី។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា គាត់​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​បញ្ហា​ប្រឈម​ផ្នែក​រូប​កាយ ដែល​ទាក់​ទង​នឹង​ការ​មាន​វ័យ​ចាស់ និង​សុខភាព​មិន​ល្អ​ជា​ដើម។ លោក​វ៉រិន និង​ភរិយា​គាត់​មាន​អាយុ​ជិត​៧០​ឆ្នាំ​ហើយ ហើយ​នៅ​ឆ្នាំ​២០២០ គាត់​ត្រូវ​ជួប​វេជ្ជបណ្ឌិត គាត់​ត្រូវ​ពិភាក្សា​អំពី​ការ​វះកាត់ ហើយ​រៀប​ចំ​ផ្ទះ​របស់​ខ្លួន សម្រាប់​ព្យាបាល​សុខភាព​នៅ​ផ្ទះ។ ពួក​គេ​ដឹង​ថា ខ្លួន​កំពុង​តែ​មាន​វ័យ​ចាស់​ហើយ។ យើង​អាច​ដឹង​ថា ខ្លួន​យើង​មាន​ចំណុច​ខ្វះ​ខាត មិន​ល្អ​ឥត​ខ្ចោះ និង​ទន់​ខ្សោយ ខាង​ផ្លូវ​កាយ ផ្លូវ​ប្រាជ្ញា ផ្លូវ​អារម្មណ៍ និង​ផ្លូវ​វិញ្ញាណ ទោះ​ជា​យើង​មិន​ទាន់​មាន​វ័យ​ចាស់​ក៏​ដោយ។ ព្រះយេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ បាន​បោះ​ជំហាន​ចូល​ក្នុង​លោកិយ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ហើយ​យក​ព្រះទ័យ​ទុក​ដាក់ ចំពោះ​អស់​អ្នក​ដែល​មាន​សេចក្តី​កម្សោយ ក្នុង​លក្ខណៈ​ជា​មនុស្ស​(ទំនុកដំកើង ១០៣:១៣)។ ជាង​នេះ​ទៅ​ទៀត ស្តេច​ដាវីឌ​ក៏​បាន​សរសេរ​ផង​ដែរ​ថា “ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ”(ខ.១៤)។ ពាក្យ ធូលីដី បាន​នាំ​យើង​វិល​ត្រឡប់​ទៅ​កណ្ឌ​គម្ពីរ​លោកុប្បត្តិ ដែល​បាន​ចែង​ថា “ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង”(២:៧)។ តើ​អ្នក​មាន​អារម្មណ៍​ថា ដូច​ល្អង​ធូលី​ទេ សព្វ​ថ្ងៃ​នេះ?…

Read article
ក្នុងព្រះហស្តដែលមានសុវត្ថិភាព

ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្តី​ទុក្ខ​លំបាក។ ទំនុកដំកើង ៣២:៧ ជីវិត​របស់​លោក​ដាក មើឃី(Doug Merkey) បាន​ដាច់​ម្តង​បន្តិច​ៗ ប្រៀប​ដូច​ជា​ខ្សែ​ពួរ​ដែល​ដាច់​ម្តង​មួយ​ធ្លុង​ៗ។ លោក​គ្រូ​គង្វាល និង​ជាង​ចម្លាក់​រូប​នេះ​ក៏​បាន​សរសេរ​ថា “ម្តាយ​របស់​ខ្ញុំ​បាន​ចាញ់​ការ​តយុទ្ធ​នឹង​ជំងឺ​មហារីក ដែល​អស់​ពេល​ជា​យូរ ទំនាក់​ទំនង​ស្នេហា ដែល​ខ្ញុំ​មាន​ជា​ច្រើន​ឆ្នាំ​កំពុង​តែ​ជួប​ការ​បែក​បាក់ ហិរញ្ញ​វត្ថុ​របស់​ខ្ញុំ​ក៏​បាន​ថយ​ចុះ ការងារ​របស់​ខ្ញុំ​មាន​ពេញ​ដោយ​ភាព​មិន​ច្បាស់​លាស់…ភាព​ងងឹត​ផ្លូវ​អារម្មណ៍ និង​ខាង​វិញ្ញាណ​នៅ​ជុំវិញ​ខ្លួន និង​នៅ​ក្នុង​ខ្ញុំ ក៏​មាន​ជម្រៅ​ជ្រៅ ហើយ​ហាក់​ដូច​ជា​មិន​អាច​គេច​ចេញ​រួច”។ បញ្ហា​ចម្រុះ​ទាំង​នេះ គួប​ផ្សំ​នឹង​ការ​រស់​នៅ​ក្នុង​បន្ទប់​ក្នុង​ដំបូល​ផ្ទះ​ដ៏​ចង្អៀត គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​គាត់​ឆ្លាក់​រូប​ចម្លាក់​ដ៏​ល្បីល្បាញ​មួយ ដែល​មាន​ចំណង​ជើង​ថា កន្លែង​ជ្រក​កោន ។ រូប​ចម្លាក់​នោះ​បាន​ពិពណ៌នា អំពី​ព្រះហស្ត​របស់​ព្រះ​យេស៊ូវ ដែល​មាន​ស្នាម​របួស​ដែល​ដែក​គោល​បាន​ចាក់​ទម្លុះ បាន​ផ្គុំ​ផ្ងារ​ទៅ​លើ​បង្កើត​បាន​ជា​កន្លែង​ជ្រក​កោន​ដែល​មាន​សុវត្ថិភាព។ លោក​ដាក​ក៏​បាន​ពន្យល់ អំពី​ការ​រចនា​ស្នា​ដៃ​សិល្បៈ​របស់​ខ្លួន យ៉ាង​ដូច​នេះ​ថា “រូប​ចម្លាក់​នោះ គឺ​បាន​ពិពណ៌នា អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​គ្រីស្ទ ឲ្យ​យើង​ចូល​ជ្រក​កោន​ក្នុង​ព្រះ​អង្គ”។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣២ ស្តេច​ដាវីឌ​បាន​រៀប​រាប់ អំពី​ការ​ដែល​ទ្រង់​បាន​រក​ឃើញ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត គឺ​នៅ​ក្នុង​ព្រះ​អម្ចាស់។ ព្រះ​អង្គ​ប្រទាន​ការ​អត់​ទោស​បាប​មក​យើង​(ខ.១-៥) ហើយ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​អធិស្ឋាន ក្នុង​ពេល​ដ៏​វឹកវរ(ខ.៦)។ ក្នុង​ខ.៧ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​រូប​នេះ ក៏​បាន​ប្រកាស អំពី​ជំនឿ​របស់​ខ្លួន​ថា “ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្តី​ទុក្ខ​លំបាក…

Read article
ការផ្សះផ្សាឲ្យបានឆាប់រហ័ស

ចូរ​ឲ្យ​អ្នក​ជា​ស្រុះ​ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា។ ម៉ាថាយ ៥:២៥ ជម្លោះ​ដ៏​ឈឺ​ចាប់ រវាង​លោក​សាយមិន(Simon) និង​លោក​ជែហ្វព្រី(Geoffrey) បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​លោក​សាយមិន​បាន​ព្យាយាម​ចាប់​ផ្តើម​ទំនាក់​ទំនង​ឡើង​វិញ តែ​បាន​ជួប​ការ​បដិសេធន៍។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ម្តាយ​របស់​លោក​ជែហ្វព្រី​បាន​ទទួល​មរណៈ​ភាព លោក​សាយ​មិន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ខាង​ជើង​នៃ​ប្រទេស​កេន​យ៉ា ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព។ លោក​សាយមិន​ក៏​បាន​រំឭក​អំពី​ការ​ជួប​គ្នា​នៅ​ពេល​នោះ​ថា “ខ្ញុំ​មិន​មាន​ការ​រំពឹង​គិត​ទាល់​តែ​សោះ​ថា រឿង​នេះ​នឹង​ប្រែ​ជា​យ៉ាង​ណា​ទេ តែ​បន្ទាប់​ពី​ពិធី​បុណ្យ​សព​ចប់ យើង​ក៏​បាន​បើក​ចំហ​ចិត្ត ហើយ​មាន​ការ​ជជែក​គ្នា​ដែល​មាន​ផ្លែ​ផ្កា។ យើង​ឱប​គ្នា ចំណាយ​ពេល​ជា​មួយ​គ្នា ​អធិស្ឋាន ហើយ​មាន​គម្រោង​ជួប​គ្នា​ទៀត”។ លោក​សាយមិន និង​លោក​ជែហ្វព្រី​អាច​ជៀស​វាង​ការ​ឈឺ​ចាប់​ជា​ច្រើន បើ​សិន​ជា​ពួក​គេ​បាន​ផ្សះផ្សា​គ្នា​តាំង​ពី​ដំបូង។ ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ក្នុង​បទ​គម្ពីរ ម៉ាថាយ ៥:២១-២៦ បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ទំនាក់​ទំនង។ កំហឹង​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ គឺ​ជា​បញ្ហា​ដ៏​​ធ្ងន់ធ្ងរ​(ខ.២២)។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​មាន​ការ​ផ្សះផ្សា​គ្នា​ឲ្យ​រួច​រាល់ មុន​នឹង​ទៅ​ថ្វាយ​បង្គំ​ព្រះ​(ខ.២៣-២៤)។ ព្រះ​បន្ទូល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ព្រះ​យេស៊ូវ ឲ្យ “ផ្សះផ្សា​ជា​មួយ​គូ​ជម្លោះ​របស់​យើង ឲ្យ​បាន​ឆាប់​រហ័ស”(ខ.២៥) បាន​រំឭក​យើង​ថា យើង​អាច​ផ្សះផ្សា​គ្នា​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។​ ទំនាក់​ទំនង​ងាយ​នឹង​មាន​បញ្ហា ដោយ​យើង​ត្រូវ​ធ្វើអ្វី​ម្យ៉ាង ក្នុង​គ្រួសារ កន្លែង​ធ្វើ​ការ នៅ​សាលារៀន និង​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ក្នុង​នាម​យើង​ជា​តំណាង​ឲ្យ​ព្រះ​អង្គ ដែល​ជា “ម្ចាស់​នៃ​មេត្រីភាព” (អេសាយ ៩:៦) ចូរ​យើង​បើក​ចំហ​ចិត្ត…

Read article