Arthur Jackson

You are here:
ចែកចាយសេចក្តីជំនឿ ដោយចិត្តក្លាហាន

គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នក​ណា​ទៀត​សោះ។ កិច្ចការ ៤:១២ បន្ទាប់​ពី​យន្ត​ហោះ​របស់​លោក​ប្រេម ប្រាដហាំ(Prem Pradham ឆ្នាំ១៩២៤-១៩៩៨) ត្រូវ​គេ​បាញ់​ទម្លាក់ ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី២ គាត់​ក៏​បាន​រង​របួស ក្នុង​ការ​លោត​ឆ័ត្រ​យោង ទៅ​រក​ទី​សុវត្ថិភាព។ គាត់​ក៏​បាន​ដើរ​ជើង​ម្ខាង អស់​មួយ​ជីវិត។ គាត់​ធ្លាប់​និយាយ​ថា “ខ្ញុំ​ពិការ​ជើង​ម្ខាង។ តើ​វា​មិន​ចម្លែក​ទេ​ឬ ដែល​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ ក្នុង​តំបន់​ជួរ​ភ្នំ​ហិម៉ាឡៃ?” ហើយ​គាត់​ក៏​បាន​ទៅ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​នេប៉ាល់ ដោយ​ជួប​ការ​បៀតបៀន ដែល​រាប់​បញ្ចូល​ការ​ជាប់​ឃុំ​ខ្លួន ក្នុង “គុក​មរណៈ” ដែល​នៅ​ទីនោះ អ្នក​ទោស​ត្រូវ​ជួប​ស្ថានភាព​ពិបាក​ធ្ងន់ធ្ងរ។ ក្នុង​រយៈ​ពេល​១៥​ឆ្នាំ លោក​ប្រេម​ជាប់​គុក នៅ​ក្នុង​ពន្ធ​ធនាគារ​១៤​កន្លែង​ខុស​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ធ្វើ​បន្ទាល់​ដ៏​ក្លាហាន​របស់​គាត់ បាន​បង្កើត​ផល​ផ្លែ​នៃ​ជីវិត​ផ្លាស់​ប្រែ ថ្វាយ​ព្រះ​គ្រីស្ទ ដែល​រួម​មាន អ្នក​យាម​គុក និង​អ្នក​ទោស ដែល​បាន​នាំ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ ទៅ​ប្រាប់​ប្រជាជន​របស់​ខ្លួន។​ សាវ័ក​ពេត្រុស​បាន​ជួប​ការ​បៀតបៀន ដោយសារ​ជំនឿ​លើ​ព្រះ​យេស៊ូវ ​ដោយសារ​ព្រះ​បាន​ប្រើ​គាត់​ឲ្យ​ប្រោស “បុរស​ពិការ​ម្នាក់” ឲ្យ​ជា​(កិច្ចការ ៤:៩)។ តែ​គាត់​បាន​ប្រើ​ឱកាស​ពេល​នោះ ដើម្បី​ថ្លែង​អំពី​ព្រះ​គ្រីស្ទ ដោយ​ចិត្ត​ក្លាហាន​(ខ.៨-១៣)។ សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​ជួប​ការ​បៀតបៀន​ដូច​សាវ័ក​ពេត្រុស​ផង​ដែរ​(ខ.១០-១១) តែ​យើង​មាន​សមាជិក​គ្រួសារ មិត្ត​រួម​ការងារ ​មិត្ត​រួម​ថ្នាក់ និង​អ្នក​ដទៃ​ទៀត​ដែល​យើង​ស្គាល់…

Read article
ការរស់នៅជាតំណាងព្រះយេស៊ូវ

ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ -កូល៉ុស ៣:១៧ “កូន​ប្រុស ពុក​មិន​មាន​របស់​ទ្រព្យ​អ្វី​ច្រើន ទុក​ឲ្យ​កូន​ទេ។ តែ​ពុក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ សម្រាប់​កូន ដូច​នេះ កុំ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ពុក”។ នេះ​ជា​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា ដែល​លោក​ចននី បេធីស(Johnnie Bettis) និយាយ​ទៅ​កាន់​កូន​ប្រុស​គាត់ ឈ្មោះ យេរ៉ូម មុន​ពេល​យេរ៉ូម​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ។ យេរ៉ូម​បាន​ដក​ស្រង់​ពាក្យ​សម្តី​នេះ នៅ​ក្នុង​ការ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់​ដាក់​តាំង​នៅ​ក្នុង​សាល​កិត្តិយស នៃ​កីឡា​បាល់​ទាត់​អាមេរិក។ ពាក្យ​លើក​ទឹក​ចិត្ត​ទាំង​នេះ ដែល​យេរ៉ូម​បាន​ដាក់​ជាប់​តាម​ខ្លួន ពេញ​មួយ​ជីវិត មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង គាត់​បាន​និយាយ​ផ្តាំ​ផ្ញើ​កូន​ប្រុស​របស់​គាត់ ដោយ​ប្រើ​ពាក្យ​ស្រដៀង​នេះ​ផង​ដែរ​ថា “កូន​ប្រុស ពុក​គ្មាន​អ្វី​ច្រើន ដែល​អាច​ផ្តល់​ឲ្យ​កូន ដែល​សំខាន់​ជាង​កេរ្តិ៍​ឈ្លោះ​ល្អ​នោះ​ទេ”។​ កេរ្តិ៍​ឈ្មោះ​ល្អ ក៏​សំខាន់​សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវផងដែរ។​ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​កូល៉ុស ៣:១២-១៧ បាន​រំឭក​យើង អំពី​ព្រះ​មួយ​អង្គ ដែល​យើង​កំពុង​តែ​រស់​នៅ ជា​តំណាង​ឲ្យ​ទ្រង់​(ខ.១៧)។ ចារិក​លក្ខណៈ​របស់​យើង គឺ​ប្រៀប​ដូច​ជា​សំលៀក​បំពាក់ ដែល​យើង​ស្លៀក​ពាក់ ហើយ​បទ​គម្ពីរ​នេះ​បាន​ប្រាប់​យើង​ឲ្យ  “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត…

Read article
ការសិក្សាព្រះគម្ពីរប៊ីបរបស់មនុស្សសាមញ្ញ

ក្នុង​សៀវភៅ​ដែល​លោក​ចេ អាយ ភែកឃ័រ(J. I. Packer ឆ្នាំ១៩២៦-២០២០) បាន​និពន្ធ មាន​ចំណង​ជើង​ថា ការ​ស្គាល់​ព្រះ គាត់​បាន​ពិពណ៌នា​អំពី​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ដ៏​ល្បី​ល្បាញ​៤​នាក់។ គាត់​បាន​ហៅ​ពួក​គេ​ថា “សត្វ​ប៊ីវើ សម្រាប់​ព្រះ​គម្ពីរ​ប៊ីប”។ ពួក​គេ​សុទ្ធ​តែ​មិន​បាន​ទទួល​ការ​បណ្តុះបណ្តាល​ឲ្យ​ក្លាយ​ជា​អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ តែ​ពួក​គេ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ នៅ​ក្នុង​ការ​ស្គាល់​ព្រះ ដោយ​កកេរ​ព្រះ​គម្ពីរ​ប៊ីប ដូច​សត្វ​ប៊ីវើ ដែល​កកេរ​ដើម​ឈើ​។ លោក​ភែកឃ័រ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ការ​ស្គាល់​ព្រះ តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប គឺ​មិន​គ្រាន់​តែ​សម្រាប់​អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “អ្នក​អាន​ព្រះ​គម្ពីរ និង​អ្នក​ស្តាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល ដ៏​សាមញ្ញ​ម្នាក់ ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​កាន់​តែ​ខ្លាំង​ជា​មួយ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្លួន បាន​ច្រើន​ជាង​អ្នក​ប្រាជ្ញ​ដែល​រៀន​ព្រះ​គម្ពីរ​ជ្រៅ​ជ្រះ​ជាង ដែល​គិត​ថា​ខ្លួន​មាន​ភាព​គ្រប់​គ្រាន់ នៅ​ក្នុង​ការ​មាន​ចំណេះ​ដឹង​ត្រឹម​ត្រូវ ក្នុង​ផ្នែក​ទេវសាស្រ្ត”។​ គួរ​ឲ្យ​ស្តាយ​ណាស់ មិន​មែន​អ្នក​សិក្សា​ព្រះ​គម្ពីរ​ទាំង​អស់ សុទ្ធ​តែ​បាន​ធ្វើ​ដូច​នេះ ដោយ​ការ​បន្ទាប​ខ្លួន ដោយ​មាន​គោល​ដៅ ចង់​ស្គាល់​ព្រះអង្គ​សង្រ្គោះ​កាន់​តែ​ច្បាស់ និង​ផ្លាស់​ប្រែ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​​នោះ​ទេ។ នៅ​សម័យ​ព្រះ​យេស៊ូវ មាន​អ្នក​ដែល​បាន​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់ តែ​មិន​បាន​ដឹង​ថា បទ​គម្ពីរ​ដែល​ពួក​គេ​លើក​យក​មក​និយាយ​នោះ និយាយ​អំពី​អ្វី​ពិត​ប្រាកដ​ទេ។ ហេតុនេះ​ហើយ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ទៅ​កាន់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ…

Read article
ពេលណាយើងមិនយល់ផែនការព្រះ

យុវជន​ម្នាក់​មាន​ក្តី​ស្រមៃ​ចង់​ជោគជ័យ ក្នុង​អាជីព​ជា​កីឡាករ។ ពេល​ដែល​ក្តី​ស្រមៃ​នោះ​ ជួប​ការ​ខកខាន​ជា​បណ្តោះ​អាសន្ន គាត់​ក៏​បាន​ផ្ញើ​សារ​ទៅ​ម្តាយ​របស់​គាត់​ថា “កូន​មិន​យល់​ផែនការ​របស់​ព្រះ​អង្គ​ទេ។ កូន​បាន​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ​អង្គ​ហើយ។ ហេតុ​អ្វី​រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​កូន?” ក្នុង​ចំណោម​យើង តើ​មាន​នរណា​ខ្លះ​ដែល​បាន​ជួប​រឿង​ខក​ចិត្ត ខុស​ពី​ការ​រំពឹង​គិត ធ្វើ​ឲ្យ​គំនិត​យើង​ជោរជន់​ទៅ​ដោយ​ការ​រអ៊ូរទាំ ឬ​សំណួរ? ឧទាហរណ៍ សមាជិក​គ្រួសារ​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង ដោយ​គ្មាន​មូល​ហេតុ សុខភាព​ស្រាប់​តែ​ចុះ​ខ្សោយ​វិញ​ភ្លាម​ៗ ការ​បាត់​បង់​ការងារ ឬ​គ្រោះ​ថ្នាក់​ដែល​បាន​ផ្លាស់​ប្តូរ​ការ​រស់​នៅ។​ បទ​គម្ពីរ​យ៉ូប ១-២ បាន​ចែង​អំពី​សោកនាដកម្ម និង​ភាព​អន់​ថយ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​ជីវិត​លោក​យ៉ូប។ តាម​ស្តង់​ដារ​របស់​មនុស្ស មុន​ពេល​ដែល​ជីវិត​គាត់​ធ្លាក់​ចុះ ជីវិត​របស់​លោក​យ៉ូប​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ។ លោក​យ៉ូប “ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោតខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់”(យ៉ូប ១:១)។ ប៉ុន្តែ​ ជីវិត​មនុស្ស​មិន​តែង​តែ​មាន​ដំណើរ​ការ ដូច​អ្វី​ដែល​យើង​ចង់​បាន គឺ​មិន​ខុស​ពី​ជីវិត​របស់​លោក​យ៉ូប​ឡើយ។ ពេល​ដែល​ភរិយា​គាត់​ប្រាប់​គាត់​ឲ្យ “ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់”(២:៩) លោក​យ៉ូប​ក៏​បាន​ឆ្លើយ​តប​ចំពោះ​នាង ដោយ​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​ប្រៀន​ប្រដៅ ហើយ​សក្តិសម​នឹង​ឲ្យ​យើង​យក​គំរូ​តាម។ បាន​ជា​ពេល​ណា​រឿង​ហេតុ​កើត​ឡើង ទោះ​តូច​ឬ​ធំ​ក្តី ដែល​យើង​មិន​ចង់​ជួប ចូរ​យើង​ពោល​ថា “យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?” គ្រប់​ទាំង​សេចក្តី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​បបូរ​មាត់​ទេ(ខ.១០)។ ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះ ចូរ​យើង​នៅ​តែ​ទុក​ចិត្ត…

Read article
ការថ្វាយបង្គំ ដោយទូលសួរ

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ មាន​អ្នក​ដំណើរ​ណា​ម្នាក់ ចោទ​សួរ​ថា “​តើ​យើង​ទៅដល់​ហើយ​ឬ​នៅ?” ឬ​សួរ​ថា “តើ​នៅ​យូរ​ប៉ុណ្ណា​ទៀត ទើប​ទៅ​ដល់?” តើ​នរណា ដែល​មិន​ធ្លាប់​ឮ​សំណួរ​ដ៏​សាមញ្ញ​នេះ ចេញ​ពី​បបូរ​មាត់​ក្មេង ឬ​មនុស្ស​ធំ ដែល​អន្ទះ​សារ​ចង់​ឲ្យ​ឆាប់​ទៅ​ដល់​គោល​ដៅ? ប៉ុន្តែ មនុស្ស​គ្រប់​វ័យ​សុទ្ធ​តែ​ងាយ​នឹង​សួរ​សំណួរ​ដូច​នេះ​ដែរ ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​បញ្ហា ដែល​ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ជាក់​ស្តែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣ យើង​ឃើញ​ថា ស្តេច​ដាវីឌ បាន​ចោទ​នូវ​សំណួរ​ដូច​នេះ។ ក្នុង​ខគម្ពីរ​ពីរខ​ដំបូង ស្តេច​ដាវីឌ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល បោះ​បង់​ចោល និង​មាន​អារម្មណ៍​ថា បរាជ័យ បាន​ជា​ទ្រង់​ពោល​ពាក្យ​ទំនួញ​បួន​ដង​ថា “តើ​ដល់​កាល​ណា​ទៀត?” ក្នុងខ.២ ទ្រង់​សួរ​ថា “តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា?” បទ​គម្ពីរ​ទំនុក​ដំកើង ដែល​មាន​ពោល​ទំនួញ​យ៉ាង​ដូច​នេះ គឺ​បាន​ប្រាប់​យើង​ថា យើងអាច​ចូល​ទៅ​ចំពោះ​ព្រះ​អម្ចាស់ ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ទូល​សួរ​ទ្រង់​ផង​ដែរ។ សរុប​មក ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខលំបាក និង​ការ​នឿយ​ព្រួយ​ដែល​បាន​អូស​បន្លាយ​ពេល​ដ៏​យូរ ព្រះ​ជា​ម្ចាស់​ជា​បុគ្គល​ដ៏​ល្អ​បំផុត ដែល​យើង​ត្រូវ​ថ្លែង​ប្រាប់​គ្រប់​រឿង ដែល​យើង​បាន​ជួប​ប្រទះ​។ យើង​អាច​ទូល​ថ្វាយ​ទ្រង់ អំពី​ទុក្ខ​លំបាក ដោយ​សារ​ជម្ងឺ ការ​កាន់​ទុក្ខ និងមនុស្ស​ជា​ទីស្រឡាញ់​ដែល​បាន​ដើរ​ខុស​គន្លង ហើយ​ផ្ទេរ​បន្ទុក​ទាំង​អស់​នេះ ដាច់​ដល់​ទ្រង់។ ការ​ថ្វាយ​បង្គំ​មិន​ត្រូវ​អាក់​ខាន ដោយ​សារ​យើង​មាន​សំណួរ…

Read article
ជាកម្មសិទ្ធរបស់ព្រះអម្ចាស់

សព្វ​ថ្ងៃ​នេះ យើង​ងាយ​នឹង​កត់​សម្គាល់​ឃើញ​ថា “ការ​សាក់​រូប” កំពុង​តែ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​បាន​សាក់​រូប​តូច​ៗ​ ស្ទើរ​តែ​មើល​មិន​ដឹង។ អ្នក​ខ្លះ​ទៀត រាប់​ចាប់​ពី​កីឡា​ករ ដល់​តារា​ភាព​យន្ត ក៏​ដូច​ជា​មនុស្ស​ទូទៅ​ជា​ច្រើន បាន​សម្រេច​ចិត្ត​សាក់​រូប​ដែល​មាន​ពណ៌​ចម្រុះ ឬ​សាក់​ពាក្យ និង​ការ​រចនា​ផ្សេង​ៗ នៅ​លើ​រូប​កាយ​របស់​ខ្លួន។ រឿង​នេះ​បាន​ក្លាយ​ជា​ទំនោរ​ ដែល​ហាក់​ដូច​ជា​មិន​សាប​រលាប​ដោយ​ងាយ​ៗ​ឡើយ គឺ​ទំនោរ​ដែល​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ជា​សរុប ៣​ពាន់​លាន​ដុល្លា ​ពី​អាជីវ​កម្ម​សាក់​រូប​នៅ​ទូទាំង​ពិភព​លោក ក្នុង​ឆ្នាំ​ ២០១៤ និង​ប្រាក់​ចំណូល​សរុប ៦៦​លាន​ដុល្លា បាន​ពី​ការ​លប់​រូប​សាក់ នៅ​ទូទាំង​ពិភព​លោក។ អ្នក​អាច​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​ អំពី​ការ​សាក់​រូប រឿង​នេះ​​ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​បទ​គម្ពីរ​អេសាយ ជំពូក ៤៤ ដែលបាន​ពិពណ៌​នា ក្នុង​ន័យ​ធៀប អំពី​មនុស្ស​ដែល​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា”(ខ.៥)។ ​ការ​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​នេះ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៃ​បទ​គម្ពីរ​នេះ​ទាំង​មូល ដែល​បាន​និយាយ អំពី​ការ​ដែល​ព្រះ​អម្ចាស់យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក ដែល​ទ្រង់​បាន​ជ្រើស​រើស​(ខ.១)។ ពួក​គេ​អាច​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ទ្រង់​(ខ.២) ហើយ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ទឹក​ដី និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​(ខ.៣)។ ការ​សរសេរ​ពី​លើ​ដៃ​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា” គឺ​ជាការ​សរសេរ​ពាក្យ​ធម្មតា តែ​មាន​អំណាច ដែល​បាន​បញ្ជាក់​ថា រាស្រ្ត​របស់​ព្រះ​ដឹង​ថា ពួក​គេ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​​ថែរក្សា​ពួក​គេ។ អ្នក​ដែល​ចូល​មក​រក​ព្រះ​ជា​ម្ចាស់ ដោយ​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ…

Read article
មានសុវត្ថិភាព ក្នុងព្រះហស្តទ្រង់

អាកាស​ធាតុ​នៅ​ខាង​ក្រៅ កំពុង​ការ​ធ្វើ​ការ​គំរាម​កំហែង ហើយ​ពត៌​មាន​ដែល​បាន​បង្ហាញ ក្នុង​ទូរស័ព្ទ​ចល័ត​របស់​ខ្ញុំ បាន​ដាស់​តឿន​ខ្ញុំ អំពី​ទឹក​ដែល​អាច​ជន់​ឡើង​ភ្លាម​ៗ។ នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ ខ្ញុំ​ឃើញ​មាន​ឡាន​ជា​ច្រើន ដែល​គេបាន​យក​មក​ចត ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ និង​អ្នក​ដទៃ​ទៀត បាន​ជួប​ជុំ​គ្នា ដើម្បី​ចាំ​ទទួល​កូន​របស់​ខ្លួន នៅ​កន្លែង​ចំណត​ឡាន​ក្រុង​របស់​សាលា។ នៅ​ពេល​ដែល​ឡាន​ក្រុង​មក​ដល់ ភ្លៀង​ក៏​ចាប់​ផ្តើម​ធ្លាក់។ គឺ​នៅ​ពេល​នោះហើយ ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ស្រី្ត​ម្នាក់​ចេញ​ពី​ឡាន ហើយ​ក៏​បាន​បើក​គំរប​គូត​ឡាន យក​ឆ័ត្រ​ចេញ​មក។ គាត់​បានដើរ​ទៅ​រក​ក្មេង​ស្រី​តូច​ម្នាក់ ហើយ​ខំ​បាំង​កុំ​ឲ្យ​នាង​ត្រូវ​ទឹក​ភ្លៀង ទាល់​តែ​បាន​ទៅ​ដល់​ឡាន។ នេះ​ជា​រូប​ភាព​ដ៏​ស្រស់ស្អាត នៃ​ការ​ថែរក្សា និង​ការ​ការពារ​របស់​ឪពុក​ម្តាយ ដែល​កើត​មាន​ពិត ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ថែរក្សា​របស់ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌។ ហោរា​អេសាយ​បាន​ធ្វើ​ការ​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ ចំពោះ​ការ​មិន​ស្តាប់​បង្គាប់ ដែល​បន្ទាប់​មក ថ្ងៃ​ដ៏​ភ្លឺ​ស្វាង​ក៏បាន​កើត​មាន សម្រាប់​រាស្រ្ត​របស់​ព្រះ​(អេសាយ ៤០:១-៨)។​ គាត់​ថា អ្នក​នាំ​ដំណឹង​ល្អ​នឹង​ឡើង​ទៅ​ប្រកាស នៅ​លើ​ភ្នំ​(ខ.៩) ដែល​ជា​ការ​ធានា​ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​នៅ​តែ​មាន​ព្រះ​វត្ត​មាន​ដ៏​មាន​ចេស្តា និង​ការ​ថែរក្សា​ដ៏ស្រទន់ សម្រាប់​ពួក​គេ។ ដំណឹង​ល្អ​នៅ​សម័យ​នោះ ក៏​ដូច​ជា​នៅ​សម័យ​បច្ចុប្បន្ន គឺ​បាន​ប្រកាស​ថា ដោយសារ​ព្រះចេស្តា​របស់​ព្រះ​ជា​ម្ចាស់ និង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​គេ​មិន​ចាំ​បាច់​ត្រូវ​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ(ខ.៩-១០)។ នៅ​ក្នុង​ការ​ប្រកាស​នោះ គឺ​មាន​ដំណឹង​អំពី​ការ​ការពារ​របស់​ព្រះ​អម្ចាស់ ដែល​ជា​ប្រភេទ​នៃ​ការ​ការពារ ដែល​ពួក​អ្នក​គង្វាល​ចៀម​បាន​ផ្តល់​ឲ្យ​(ខ.១១)…

Read article
ការស្តាប់ដំបូន្មានបងប្រុសរបស់អ្នក

មាន​ពេល​មួយ អ្នក​ជិត​ខាង​របស់​ខ្ញុំ បាន​និយាយ​ទៅ​កាន់​ប្អូន​ប្រុស​គាត់​ថា “ប្អូន​ត្រូវ​តែ​ស្ដាប់​បង ពីព្រោះ​បង​ជា​បង​របស់​ឯង!” គាត់​បាន​ណែ​នាំ ដោយ​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្អូន​ប្រុស​គាត់ ដែល​កំពុង​ផ្លាស់​ប្តូរ​ទី​លំ​នៅ​ឆ្ងាយ​ពី​គាត់ ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ។ ជា​ការ​ពិត​ណាស់ ក្នុង​រឿង​នេះ កូន​ច្បង​អាច​វិនិច្ឆយ​បាន​ថា អ្វី​ដែល​ល្អ​បំផុត សម្រាប់​ប្អូន​គាត់។ តើ​យើង​ធ្លាប់​ជំទាស់​នឹង​ឱវាទ​ល្អ​ៗ​របស់​បង​ប្រុស ឬ​បង​ស្រី​របស់​យើង​ទេ? ជា​ការ​ពិត​ណាស់ មិន​មែន​មាន​តែ​អ្នក​ទេ ដែល​បាន​ទទួល​ផល​វិបាក ពី​ការ​មិន​ស្ដាប់​ដំបូន្មាន​ល្អ​ៗ ពី​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​ជាង។ គ្រួសារ​ស្ថិត​ក្នុង​ចំណោម​ធន​ធាន​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​អាច​មាន ​ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះយេស៊ូវ។ ត្រង់​ចំណុច​នេះ គ្រួសារ​ខាង​វិញ្ញាណ កើត​ឡើង​ពី​បង​ប្អូន​រួម​ជំនឿ ដែល​មាន​ការ​ជាប់​ទាក់​ទង​គ្នា ខាង​ឯ​វិញ្ញាណ។ ក្រុម​គ្រួសារ​នេះ​រាប់​បញ្ចូល ទាំង​បុរស និង​ស្ត្រី ដែល​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ ដែល​ស្រឡាញ់​ព្រះ​ ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ជួន​កាល យើង​ក៏​ត្រូវ​ការ​ពាក្យ​ដាស់​តឿន​ឲ្យ​ប្រុង​ប្រយ័ត្ន  ឬ​កែ​តម្រង់ ឲ្យ​ត្រឡប់​មក​ផ្លូវ​ត្រូវ​វិញ គឺ​មិន​ខុស​គ្នា​ពី​ប្អូន​ប្រុស របស់​អ្នក​ជិត​ខាង​ខ្ញុំ​ឡើយ។ រឿង​នេះ​គឺ​ពិត​ណាស់ ជា​ពិសេស នៅ​ពេល​យើង​ធ្វើ​ខុស ចំពោះ​នរណា​ម្នាក់ ឬ​ក៏​មាន​នរណា​ម្នាក់ ធ្វើ​ខុស​មក​លើ​យើង។ ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​លំបាក។ ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៥-២០ បាន​បង្ហាញយើង…

Read article
ឈរឲ្យមាំមួន

នៅ​ពេល​រដូវរងារ​ខ្លាំង ធ្វើ​ឲ្យ​ទឹក​រាវ​ប្រែ​ជា​កក ខ្ញុំ​មាន​គំនិត​ចង់​ចេញ​ពី​ឡាន​ដ៏​កក់​ក្តៅ ចូល​ទៅ​រក​អគារ​ដែល​មាន​ឧបករណ៍​កម្តៅ។ ពេល​ខ្ញុំ​ចុះពី​លើ​ឡាន ខ្ញុំ​ក៏​បាន​ដួល​ចុះ​ទៅ​លើ​ដី ធ្វើ​ឲ្យ​ក្បាល​ជង្គង់​របស់​ខ្ញុំ ក៏​បាន​ផ្គុំ​ចូល​គ្នា ហើយ​ប្រអប់​ជើង​ខ្ញុំ​ញែក​ចេញ​ពីគ្នា។ ខ្ញុំ​មិន​បាន​បាក់​ជើង​ទេ ប៉ុន្តែ ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា​ឈឺ។ ពេល​វេលា​ចេះ​តែ​រំគិល​ទៅ​មុខ ការ​ឈឺ​នេះ​ក៏​កាន់​តែ​អាក្រក់​ជាង​មុន ហើយ​អាច​បន្ត​ឈឺ​រាប់​សប្តាហ៍ ទំរាំ​តែ​ខ្ញុំ​ជា​សះ​ស្បើយ​ឡើង​វិញ។ ក្នុង​ចំណោម​យើង​រាល់​គ្នា តើ​មាន​នរណា​ខ្លះ ដែល​មិន​ធ្លាប់​ជំពប់​ដួល​នោះ? តើ​មិន​ល្អ​ទេ​ឬ បើ​មាន​អ្វី​ម៉្យាង ​ឬ​នរណា​ម្នាក់ មក​ទប់​ឲ្យ​ជើង​របស់​យើង​នៅ​ឈរ​មាំ គ្រប់​ពេល​វេលា​នោះ? ក្នុង​ការ​រស់​នៅ យើង​គ្មាន​ការ​ធានា​ថា ជើង​របស់​យើង​នឹង​នៅតែ​ឈររឹង​មាំ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មាន​ព្រះ​មួយ​អង្គ ដែល​ត្រៀម​ជា​ស្រេច ដើម្បី​ជួយ​យើង ក្នុង​ការ​ដែល​យើង​ប្រឹង​ប្រែង ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ជីវិត​នេះ ហើយ​ទ្រង់​រៀប​ចំ​ខ្លួន​យើង ឲ្យ​ឈរដោយ​អំណរ​ជា​មួយ​ទ្រង់ នៅ​ក្នុង​ជីវិត​បន្ទាប់ ដ៏​អស់​កល្ប​ជា​និច្ច។ ជា​រៀង​រាល់​ថ្ងៃ យើង​ជួប​ប្រទះ​ការ​ល្បួង (ហើយ​ថែម​ទាំង​ជួប​ប្រទះ​ការ​បង្រៀន​ក្លែង​ក្លាយ​ទៀត) ដែល​ព្យាយាម​បង្វែរ បំភាន់​ភ្នែក ហើយ​ដាក់​អន្ទាក់​ចាប់​យើង។ តែ​ក្នុង​ដំណើរ​ជីវិត​យើង ក្នុង​លោកិយ​នេះ ដើម្បី​កុំ​ឲ្យ​យើង​ដួល យើង​មិន​អាច​ពឹង​ផ្អែកកម្លាំង​ជើង​របស់​យើង​បាន​ទេ។ តើ​យើង​នឹង​មាន​ទំនុក​ចិត្ត​ខ្លាំង​ប៉ុណ្ណា ពេល​ដែល​យើង​ដឹង​ថា ព្រះ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​នៅ​ឈ​រមាំ  (យូដាស ១:២៤) ដោយ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត ពេល​ដែល​យើង​និយាយ​បក​ទៅ​គេ​វិញ…

Read article
ចូរស្ងៀមនៅ ឲ្យព្រលឹងខ្ញុំអើយ!

ចូរ​យើង​នឹក​ស្រមៃ​អំពី​ឪពុក​ឬ​ម្តាយ​ម្នាក់ ដែល​ឈ្ងោក​មក​រក​កូន​របស់​ខ្លួន​ ដោយ​ប្រើ​ម្រាម​ដៃ​ដាក់​ថ្មម​ៗ ពី​មុខ​ច្រមុះ និង​បបូរ​មាត់​ខ្លួន ហើយ​និយាយ​ប្រាប់​កូន​ឲ្យ​រំងាប់​អារម្មណ៍។ ឥរិយ៉ាបថ និង​ពាក្យ​សម្តី​ដ៏​សាមញ្ញ​នេះ គឺ​ដើម្បី​កម្សាន្តចិត្ត និង​រំងាប់​អារម្មណ៍​របស់​ក្មេង​តូច ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ខក​ចិត្ត ការ​មិន​សប្បាយ​ចិត្ត ឬ​ការ​ឈឺ​ចាប់។ ទិដ្ឋ​ភាព​ដូច​នេះ បាន​កើត​មាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ ឬ​បាន​ទទួល​នូវការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ។ ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ទំនុក​ដំកើង ១៣១:២ ខ្ញុំក៏បាន​នឹក​ឃើញ​រឿង​នេះ។ ភាសា និង​ភាព​ស៊ីសង្វាក់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​បង្ហាញ​ថា ស្តេចដាវី​ដែល​ជា​អ្នក​និពន្ធ​ទំនុក​មួយ​នេះ បានពិសោធន៍​នឹង​ការ​អ្វី​មួយ ដែល​នាំ​ឲ្យ​គាត់​មាន​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ។ តើ​អ្នក​ធ្លាប់​ពិសោធន៍​នឹង​ការ​ខក​ចិត្ត ឬ​បរា​ជ័យ ដែល​នាំ​ឲ្យ​អ្នក​មាន​ការ​អធិស្ឋាន ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ​ដែរ​ឬទេ? តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​អ្នកបាន​ដួល​ចុះ ដោយ​សារ​កាលៈ​ទេសៈ​នៃ​ជីវិត? ពេល​ដែល​អ្នក​បាន​ធ្លាក់​ការ​ប្រឡង ឬ​បាត់​បង់​ការងារ ឬ​ទំនាក់​ទំនង​របស់​អ្នក​បាន​បញ្ចប់? សម្រាប់​ស្តេច​ដាវីឌ​វិញ ទ្រង់​បាន​បើក​ចំហរ​ចិត្ត​ ថ្វាយ​ព្រះ​អម្ចាស់ ហើយ​ក៏​បាន​ឆែក​ពិនិត្យ និង​រៀប​ចំ​ចិត្ត​ខ្លួន​ឯង​ឡើង​វិញ ដោយ​ភាព​ស្មោះ​ត្រង់​(ទំនុកដំកើង ១៣១:១)។ ទ្រង់​ក៏​ទទួល​បាន​សន្តិ​ភាព​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​របស់​ទ្រង់ ដោយ​រក​បាន​ការ​ស្កប់​ចិត្ត ដូច​ក្មេង​តូច​ដែល​ស្កប់​ចិត្ត ពេល​ដែល​បាន​នៅ​ជា​មួយ​ម្តាយ​ខ្លួន(ខ.២)។ កាលៈ​ទេសៈ​នៃ​ជីវិត​មាន​ការ​ផ្លាស់​ប្តូរ ហើយ​ជួន​កាល យើង​ត្រូវ​ដួល​ចុះ។ តែ​យើង​នៅ​តែ​អាច​មាន​ក្តី​សង្ឃឹម…

Read article