Arthur Jackson

You are here:
ការស្តាប់ដំបូន្មានបងប្រុសរបស់អ្នក

មាន​ពេល​មួយ អ្នក​ជិត​ខាង​របស់​ខ្ញុំ បាន​និយាយ​ទៅ​កាន់​ប្អូន​ប្រុស​គាត់​ថា “ប្អូន​ត្រូវ​តែ​ស្ដាប់​បង ពីព្រោះ​បង​ជា​បង​របស់​ឯង!” គាត់​បាន​ណែ​នាំ ដោយ​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្អូន​ប្រុស​គាត់ ដែល​កំពុង​ផ្លាស់​ប្តូរ​ទី​លំ​នៅ​ឆ្ងាយ​ពី​គាត់ ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ។ ជា​ការ​ពិត​ណាស់ ក្នុង​រឿង​នេះ កូន​ច្បង​អាច​វិនិច្ឆយ​បាន​ថា អ្វី​ដែល​ល្អ​បំផុត សម្រាប់​ប្អូន​គាត់។ តើ​យើង​ធ្លាប់​ជំទាស់​នឹង​ឱវាទ​ល្អ​ៗ​របស់​បង​ប្រុស ឬ​បង​ស្រី​របស់​យើង​ទេ? ជា​ការ​ពិត​ណាស់ មិន​មែន​មាន​តែ​អ្នក​ទេ ដែល​បាន​ទទួល​ផល​វិបាក ពី​ការ​មិន​ស្ដាប់​ដំបូន្មាន​ល្អ​ៗ ពី​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​ជាង។ គ្រួសារ​ស្ថិត​ក្នុង​ចំណោម​ធន​ធាន​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​អាច​មាន ​ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះយេស៊ូវ។ ត្រង់​ចំណុច​នេះ គ្រួសារ​ខាង​វិញ្ញាណ កើត​ឡើង​ពី​បង​ប្អូន​រួម​ជំនឿ ដែល​មាន​ការ​ជាប់​ទាក់​ទង​គ្នា ខាង​ឯ​វិញ្ញាណ។ ក្រុម​គ្រួសារ​នេះ​រាប់​បញ្ចូល ទាំង​បុរស និង​ស្ត្រី ដែល​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ ដែល​ស្រឡាញ់​ព្រះ​ ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ជួន​កាល យើង​ក៏​ត្រូវ​ការ​ពាក្យ​ដាស់​តឿន​ឲ្យ​ប្រុង​ប្រយ័ត្ន  ឬ​កែ​តម្រង់ ឲ្យ​ត្រឡប់​មក​ផ្លូវ​ត្រូវ​វិញ គឺ​មិន​ខុស​គ្នា​ពី​ប្អូន​ប្រុស របស់​អ្នក​ជិត​ខាង​ខ្ញុំ​ឡើយ។ រឿង​នេះ​គឺ​ពិត​ណាស់ ជា​ពិសេស នៅ​ពេល​យើង​ធ្វើ​ខុស ចំពោះ​នរណា​ម្នាក់ ឬ​ក៏​មាន​នរណា​ម្នាក់ ធ្វើ​ខុស​មក​លើ​យើង។ ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​លំបាក។ ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៥-២០ បាន​បង្ហាញយើង…

Read article
ឈរឲ្យមាំមួន

នៅ​ពេល​រដូវរងារ​ខ្លាំង ធ្វើ​ឲ្យ​ទឹក​រាវ​ប្រែ​ជា​កក ខ្ញុំ​មាន​គំនិត​ចង់​ចេញ​ពី​ឡាន​ដ៏​កក់​ក្តៅ ចូល​ទៅ​រក​អគារ​ដែល​មាន​ឧបករណ៍​កម្តៅ។ ពេល​ខ្ញុំ​ចុះពី​លើ​ឡាន ខ្ញុំ​ក៏​បាន​ដួល​ចុះ​ទៅ​លើ​ដី ធ្វើ​ឲ្យ​ក្បាល​ជង្គង់​របស់​ខ្ញុំ ក៏​បាន​ផ្គុំ​ចូល​គ្នា ហើយ​ប្រអប់​ជើង​ខ្ញុំ​ញែក​ចេញ​ពីគ្នា។ ខ្ញុំ​មិន​បាន​បាក់​ជើង​ទេ ប៉ុន្តែ ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា​ឈឺ។ ពេល​វេលា​ចេះ​តែ​រំគិល​ទៅ​មុខ ការ​ឈឺ​នេះ​ក៏​កាន់​តែ​អាក្រក់​ជាង​មុន ហើយ​អាច​បន្ត​ឈឺ​រាប់​សប្តាហ៍ ទំរាំ​តែ​ខ្ញុំ​ជា​សះ​ស្បើយ​ឡើង​វិញ។ ក្នុង​ចំណោម​យើង​រាល់​គ្នា តើ​មាន​នរណា​ខ្លះ ដែល​មិន​ធ្លាប់​ជំពប់​ដួល​នោះ? តើ​មិន​ល្អ​ទេ​ឬ បើ​មាន​អ្វី​ម៉្យាង ​ឬ​នរណា​ម្នាក់ មក​ទប់​ឲ្យ​ជើង​របស់​យើង​នៅ​ឈរ​មាំ គ្រប់​ពេល​វេលា​នោះ? ក្នុង​ការ​រស់​នៅ យើង​គ្មាន​ការ​ធានា​ថា ជើង​របស់​យើង​នឹង​នៅតែ​ឈររឹង​មាំ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មាន​ព្រះ​មួយ​អង្គ ដែល​ត្រៀម​ជា​ស្រេច ដើម្បី​ជួយ​យើង ក្នុង​ការ​ដែល​យើង​ប្រឹង​ប្រែង ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ជីវិត​នេះ ហើយ​ទ្រង់​រៀប​ចំ​ខ្លួន​យើង ឲ្យ​ឈរដោយ​អំណរ​ជា​មួយ​ទ្រង់ នៅ​ក្នុង​ជីវិត​បន្ទាប់ ដ៏​អស់​កល្ប​ជា​និច្ច។ ជា​រៀង​រាល់​ថ្ងៃ យើង​ជួប​ប្រទះ​ការ​ល្បួង (ហើយ​ថែម​ទាំង​ជួប​ប្រទះ​ការ​បង្រៀន​ក្លែង​ក្លាយ​ទៀត) ដែល​ព្យាយាម​បង្វែរ បំភាន់​ភ្នែក ហើយ​ដាក់​អន្ទាក់​ចាប់​យើង។ តែ​ក្នុង​ដំណើរ​ជីវិត​យើង ក្នុង​លោកិយ​នេះ ដើម្បី​កុំ​ឲ្យ​យើង​ដួល យើង​មិន​អាច​ពឹង​ផ្អែកកម្លាំង​ជើង​របស់​យើង​បាន​ទេ។ តើ​យើង​នឹង​មាន​ទំនុក​ចិត្ត​ខ្លាំង​ប៉ុណ្ណា ពេល​ដែល​យើង​ដឹង​ថា ព្រះ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​នៅ​ឈ​រមាំ  (យូដាស ១:២៤) ដោយ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត ពេល​ដែល​យើង​និយាយ​បក​ទៅ​គេ​វិញ…

Read article
ចូរស្ងៀមនៅ ឲ្យព្រលឹងខ្ញុំអើយ!

ចូរ​យើង​នឹក​ស្រមៃ​អំពី​ឪពុក​ឬ​ម្តាយ​ម្នាក់ ដែល​ឈ្ងោក​មក​រក​កូន​របស់​ខ្លួន​ ដោយ​ប្រើ​ម្រាម​ដៃ​ដាក់​ថ្មម​ៗ ពី​មុខ​ច្រមុះ និង​បបូរ​មាត់​ខ្លួន ហើយ​និយាយ​ប្រាប់​កូន​ឲ្យ​រំងាប់​អារម្មណ៍។ ឥរិយ៉ាបថ និង​ពាក្យ​សម្តី​ដ៏​សាមញ្ញ​នេះ គឺ​ដើម្បី​កម្សាន្តចិត្ត និង​រំងាប់​អារម្មណ៍​របស់​ក្មេង​តូច ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ខក​ចិត្ត ការ​មិន​សប្បាយ​ចិត្ត ឬ​ការ​ឈឺ​ចាប់។ ទិដ្ឋ​ភាព​ដូច​នេះ បាន​កើត​មាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ ឬ​បាន​ទទួល​នូវការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ។ ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ទំនុក​ដំកើង ១៣១:២ ខ្ញុំក៏បាន​នឹក​ឃើញ​រឿង​នេះ។ ភាសា និង​ភាព​ស៊ីសង្វាក់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​បង្ហាញ​ថា ស្តេចដាវី​ដែល​ជា​អ្នក​និពន្ធ​ទំនុក​មួយ​នេះ បានពិសោធន៍​នឹង​ការ​អ្វី​មួយ ដែល​នាំ​ឲ្យ​គាត់​មាន​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ។ តើ​អ្នក​ធ្លាប់​ពិសោធន៍​នឹង​ការ​ខក​ចិត្ត ឬ​បរា​ជ័យ ដែល​នាំ​ឲ្យ​អ្នក​មាន​ការ​អធិស្ឋាន ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ​ដែរ​ឬទេ? តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​អ្នកបាន​ដួល​ចុះ ដោយ​សារ​កាលៈ​ទេសៈ​នៃ​ជីវិត? ពេល​ដែល​អ្នក​បាន​ធ្លាក់​ការ​ប្រឡង ឬ​បាត់​បង់​ការងារ ឬ​ទំនាក់​ទំនង​របស់​អ្នក​បាន​បញ្ចប់? សម្រាប់​ស្តេច​ដាវីឌ​វិញ ទ្រង់​បាន​បើក​ចំហរ​ចិត្ត​ ថ្វាយ​ព្រះ​អម្ចាស់ ហើយ​ក៏​បាន​ឆែក​ពិនិត្យ និង​រៀប​ចំ​ចិត្ត​ខ្លួន​ឯង​ឡើង​វិញ ដោយ​ភាព​ស្មោះ​ត្រង់​(ទំនុកដំកើង ១៣១:១)។ ទ្រង់​ក៏​ទទួល​បាន​សន្តិ​ភាព​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​របស់​ទ្រង់ ដោយ​រក​បាន​ការ​ស្កប់​ចិត្ត ដូច​ក្មេង​តូច​ដែល​ស្កប់​ចិត្ត ពេល​ដែល​បាន​នៅ​ជា​មួយ​ម្តាយ​ខ្លួន(ខ.២)។ កាលៈ​ទេសៈ​នៃ​ជីវិត​មាន​ការ​ផ្លាស់​ប្តូរ ហើយ​ជួន​កាល យើង​ត្រូវ​ដួល​ចុះ។ តែ​យើង​នៅ​តែ​អាច​មាន​ក្តី​សង្ឃឹម…

Read article
ការអង្វររបស់បុរសពិការភ្នែក

កាល​ពីប៉ុន្មាន​ឆ្នាំ​មុន អ្នក​រួម​ដំណើរ​ម្នាក់ បាន​កត់​សំគាល់​ឃើញ​ថា ខ្ញុំ​កំពុង​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​មើល​វត្ថុ ដែល​នៅ​ឆ្ងាយ។ ការ​អ្វី​ដែល​គាត់​ធ្វើ​បន្ទាប់ គឺ​សាមញ្ញ​ទេ ប៉ុន្តែ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​ខ្ញុំ។ គាត់​បាន​ដោះ​វែន​តា​របស់​គាត់​ចេញ ហើយ​ប្រាប់​ខ្ញុំ ឲ្យ​ល​វែន​តា​របស់​គាត់។​ ពេល​ខ្ញុំ​ពាក់​វែន​តា​របស់​គាត់ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​លែង​ព្រិល​ភ្នែក​ទៀត។​ ទី​បំផុត ខ្ញុំ​ក៏​បាន​ទៅ​ជួប​អ្នក​ឯក​ទេស​ភ្នែក ហើយ​គាត់​ក៏​បាន​ឲ្យ​ខ្ញុំ​កាត់​វែន​តា ដើម្បី​ជួយ​កែ​សម្រួល​បញ្ហា​ភ្នែករបស់​ខ្ញុំ។ បទ​គម្ពីរ​លូកា ជំពូក១៨ បាន​ចែង​អំពី​បុរស​ម្នាក់ ដែល​ពិការ​ភ្នែក មិន​អាច​មើល​ឃើញ​អ្វី​បាន ហើយ​កំពុង​រស់​នៅ ក្នុង​ភាព​ងងឹត បាន​ជា​គាត់​ត្រូវ​បង្ខំ​ចិត្ត​សុំ​ទាន​គេ ដើម្បី​ចិញ្ចឹម​ជីវិត។ ពេល​គាត់​បាន​ទទួល​ដំណឹង អំពី​ព្រះ​យេស៊ូវ ដែល​គេ​ឮ​ល្បី​ថា ទ្រង់​ជា​គ្រូ​បង្រៀន និង​អ្នក​ធ្វើ​ការ​អស្ចារ្យ​ដ៏​ល្បី​ល្បាញ។ ដូច​នេះ ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​យាង​កាត់​ពី​មុខ​អ្នក​សុំទាន​ពិការ​ភ្នែក​រូប​នេះ ដែល​កំពុង​តែ​អង្គុយ​សុំ​ទាន គាត់​ក៏​មាន​សង្ឃឹម​ឡើង។ គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ឱព្រះយេស៊ូវ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង”(ខ.៣៨)។ ទោះ​គាត់​ខ្វាក់​ខាង​រូប​កាយ​មែន គាត់​មាន​ការ​យល់​ដឹង​ខាង​វិញ្ញាណ ដោយ​ស្គាល់​អត្ត​សញ្ញាណ​ពិត​របស់​ទ្រង់ ហើយ​ក៏​មាន​ជំនឿ​ថា ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់។ ដោយ​មាន​ការ​ជំរុញ​ពី​សេចក្តី​ជំនឿ ​គាត់​ក៏​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា “ឱ​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង”(ខ.៣៩)។ ជា​លទ្ធ​ផល ព្រះ​យេស៊ូវ​ក៏​បាន​បណ្តេញ​ភាព​ខ្វាក់​របស់​គាត់​ចេញ ហើយ​គាត់​ក៏​បាន​ចាក​ចេញ​ពី​ការ​សុំទាន​គេ ហើយ​ងាក​មក​សរសើរ​ដំកើង​ព្រះ…

Read article
ចូរមើលទៅព្រះយេស៊ូវម្តងហើយម្តងទៀត

លោកគ្រូ​ប្រាដឺ ចាស់ស្ទីស(Brother Justice) ជា​មនុស្ស​ស្មោះ​ត្រង់។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់ និង​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការងារ​ជា​បុគ្គលិក​ប្រៃសណីយ៍ ហើយ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ គាត់​បាន​ឈរ​បម្រើ​ព្រះ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ ក្នុង​តំបន់។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ទៅ​លេង​ព្រះ​វិហារ ដែល​ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​កាល​ពី​ក្មេង ហើយ​នៅ​លើ​ព្យាណូ​នៅ​ក្នុង​ព្រះវិហារ​នោះ មាន​ជួង​មួយ ដែល​លោក​គ្រូ​ប្រាដឺ ចាស់​ស្ទីស បាន​វាយ​កាល​ពី​មុន ជា​សញ្ញា​ឲ្យ​យើង​ដឹង​ថា ម៉ោង​រៀន​ព្រះ​គម្ពីរ ជិត​ចប់​ហើយ។ ជួង​នោះ បាន​ធន់​នៅ​អស់​កាល​ជា​ច្រើន​ឆ្នាំ។ ហើយ​ទោះ​បី​ជា​លោក​ប្រាដឺ​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​ហើយ​ក្តី កេរ​ដំណែល​នៃ​ភាព​ស្មោះ​ត្រង់​របស់​គាត់ បាន​ស្ថិត​ស្ថេរ​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បទ​គម្ពីរ​ហេព្រើ ជំពូក ៣ បាន​នាំ​ចិត្ត​អ្នក​អាន ឲ្យ​ពិចារណា​អំពី​អ្នក​បម្រើ និង​ព្រះ​រាជ​បុត្រា​ដ៏​ស្មោះ​ត្រង់។ ក្នុង​នាម​ជា “អ្នក​បម្រើ” ព្រះ លោក​ម៉ូសេ​មាន​ភាព​ស្មោះ​ត្រង់ យ៉ាង​ពិត​ប្រាកដ​មិន​អាច​ប្រកែក​បាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​បង្រៀន​អ្នក​ជឿ​គ្រប់​រូប​ឲ្យ​ផ្តោត​ចិត្ត ទៅ​លើ​ព្រះ​យេស៊ូវ។  “ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការងារ​ស្ថានសួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះយេស៊ូវចុះ”(ខ.១)។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត សម្រាប់​អស់​អ្នក​ដែល​ជួប​ការ​ល្បួង(២:១៨)។ កេរ​ដំណែល​ដ៏​ល្អ​របស់​ពួក​គេ អាច​កើត​មាន ដោយ​សារ​តែ​ពួក​គេ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ តែប៉ុណ្ណោះ ដែល​ទ្រង់​ជា​អង្គ ដ៏​ស្មោះ​ត្រង់។…

Read article
ភួយមួយ សម្រាប់មនុស្សគ្រប់គ្នា

ក្មេងប្រុស​ឈ្មោះ ឡាញនើស វែន ភែល(Linus Van Pelt) ដែល​មាន​ឈ្មោះ​ហៅ​ខ្លី​ថា “ឡាននើស” (Linus) ជា​តួឯក​ក្នុងសៀវ​ភៅរឿ​ងប្រឌិត ដែល​មាន​ចំណង​ជើង​ថា សណ្តែកដី ។ វា​មាន​ភាព​ឈ្លាវ​ឆ្លាត​ណាស់ តែ​វា​ចេះ​តែ​មាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ បាន​ជា​វា​យក​ភួយ​សុវត្ថិភាព​ដាក់​តាម​ខ្លួន​ជា​និច្ច។ រឿង​នេះ​ងាយ​យល់​ទេ ព្រោះ​ជាញឹកញាប់ យើង​ក៏មាន​ការ​ភ័យ​ខ្លាច និ​ងមាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិ​ភាព​ផង​ដែរ។ យ៉ាង​ណា​មិញ សាវ័ក​ពេត្រុស​ធ្លាប់​បាន​ពិសោធ​នឹង​ការ​ភ័យ​ខ្លាច នៅ​ក្នុង​ពេល​ដ៏​សំខាន់។ ពេលគេចាប់​ខ្លួន​ព្រះ​យេស៊ូវ លោក​ពេត្រុស​ក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ក្លាហាន ដោយ​តាម​ព្រះ​អម្ចាស់ ទៅ​ដល់​ទី​ជំនុំ​របស់​សម្តេច​សង្ឃ។ ប៉ុន្តែ ​បន្ទាប់​មក គាត់​ក៏​ចាប់​ផ្តើម​មាន​ការ​ភ័យ​ខ្លាច ដោយ​និយាយ​កុហក់ ដើម្បី​លាក់​បាំង​អត្ត​សញ្ញាណ​របស់​គាត់(​យ៉ូហាន ១៨:១៥-២៦)។ គាត់​បាន​និយាយ​ពាក្យ​សម្តី​ដ៏​អាប់​ឱន ដោយ​បដិសេធ​ព្រះ​អម្ចាស់​របស់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិនដែល​ឈប់​ស្រឡាញ់​លោក​ពេត្រុស​ឡើយ ហើយ​ទី​បំផុត​ ទ្រង់​ក៏​បាន​ស្អាង​គាត់​ឡើង​(មើល យ៉ូហាន ២១:១៥-១៩)។ ក្រោយ​មក ក្នុង​បទ​គម្ពីរ​១​ពេត្រុស ៤:៩ សាវ័ក​ពេ​ត្រុស​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សេចក្តី​ស្រឡាញ់​របស់​​អ្នក ដែលបាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេស៊ូវ។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ប្រើ​ពាក្យ “មុន​​ដំបូង​បង្អស់” ដើម្បី​និយាយ​សង្កត់​ធ្ងន់​អំពី​សារៈ​សំខា​ន់​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​ទំនាក់​ទំនង​របស់​យើង។ បន្ទាប់​មក…

Read article
ជំនួយសម្រាប់ខ្ញុំ

អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ហើយ ដែល​ក្រុម​ចម្រៀង​ប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បាន​ធ្វើ​ជា​ព្រះ​ពរ  ដល់​ហ្វូង​មនុស្ស​ជា​ច្រើន  តាម​រយៈ​បទ​ចម្រៀង​ដំណឹង​ល្អ ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​នៃ​មនុស្ស​ទាំង​ឡាយ​មាន​ភាព​ស្រស់​ថ្លា​ឡើង​។ ឧទាហរណ៍ ​ពួក​គេ​បាន​និពន្ធ​ចម្រៀង​មួយ​បទ ដែល​ផ្អែក​ទៅ​លើ​បទ​គម្ពីរ ទំនុក​ដំកើង ១២១ ដែល​មាន​ចំណង​ជើង​ថា “ជំនួយ​សម្រាប់​ខ្ញុំ”។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១ បាន​ចែង​អំពី​ការ​បង្ហាញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​អម្ចាស់ ដែល​បាន​នាំ​ឲ្យ​អ្វី​ៗ​គ្រប់​យ៉ាង​មាន​វត្ត​មាន​ឡើង​ ហើយ​ទ្រង់​ជា​ប្រភព​នៃ​ជំនួយ សម្រាប់​អ្នក​និពន្ធ​ទំនុក​មួយ​នេះ​ផង​ដែរ(ខ.១-២)។ តើ​ជំនួយ​ទាំង​នោះ មាន​អ្វី​ខ្លះ? គឺ​ ការ​មាន​លំនឹង(ខ.៣)​  ការ​មើល​ថែរ​គ្រប់​ពេល​វេលា(ខ.៣-៤) វត្ត​មាន​គង់​នៅ​ជា​មួយ និង​ការ​ការពារ​ជាប់​ជា​និច្ច(ខ.៥-៦) និង​ការ​ថែរក្សា ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​គ្រប់​យ៉ាង  នៅ​ពេល​ណា​មួយ និង​អស់​កល្ប​ជា​និច្ច​(ខ.៧-៨)។ រាស្រ្ត​របស់​ព្រះ​នៅ​គ្រប់​សម័យ​កាល បាន​ប្រកាស​ថា ព្រះ​អម្ចាស់​ជា​ប្រភព​នៃ​ជំនួយ​របស់​ពួក​គេ តាម​រយៈ​បទ​ចម្រៀង​របស់​ខ្លួន ផ្អែក​ទៅ​លើ​បទ​គម្ពីរ។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ធ្លាប់​លើក​សម្លេង​ច្រៀង​ជា​មួយ​អ្នក​ដទៃ អស់​ពី​ចិត្ត នូវ​បទ​ចម្រៀង​ដែល​លោក​ឆាល វេសលី(Charles Wesley)បាន​និពន្ធ ដែល​ច្រៀង​ថា “ឱ​ព្រះ​វរ​បិតា ទូល​បង្គំ​សូម​លើក​ដៃ​ឡើង​ទៅ​រក​ទ្រង់  ទូល​បង្គំ​គ្មាន​ជំនួយ​អ្វី ក្រៅ​ពី​ទ្រង់។ បើ​ទ្រង់​ចេញ​ពី​ទូល​បង្គំ តើ​ទូល​បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏​បាន​ពិពណ៌នា​នៅ​ក្នុង​សំណេរ​របស់​គាត់​ផង​ដែរ​ថា “ព្រះ​នៃ​យើង…

Read article
បង្កើតចិត្តដែលបម្រើអ្នកដទៃ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​កិច្ចការ “មួយទៀត” គឺ ធ្វើ​ជា​ឪពុក​ល្អ​មួយ​រូប។ មិន​យូរ​ប៉ុន្មាន ការ​ស្វាគមន៍​ពី​ភរិយា និង​កូន​ៗ​របស់​ខ្ញុំ មាន​ដូច​ជា “ប៉ា យើង​បាន​ម្ហូបអី​ញាំ​ល្ងាច​នេះ?” “សូម​ប៉ា​ដង​ទឹក​ឲ្យ​ខ្ញុំ​បន្តិច​មក?” “ប៉ា យើង​លេង​បាល់​ទាត់​បាន​អត់?” ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ច្រើន​ទេ គឺ​គ្រាន់​តែ​ចង់​អង្គុយ​ចុះ​ប៉ុណ្ណោះ។ ហើយ​ទោះ​បី​ជា ក្នុង​ខ្លួន​ខ្ញុំ មាន​ផ្នែក​ដែល​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ ធ្វើជា​ឪពុក​ដ៏​ល្អ​ម្នាក់​ក៏​ដោយ  ក៏​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ចង់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ខ្ញុំ មិន​ចេះ​ឈប់​នោះដែរ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​កាត​ថ្លែង​អំណរ​គុណ ដែល​ភរិយា​ខ្ញុំ​បាន​ទទួល​ពី​មនុស្ស​ម្នាក់ នៅ​ព្រះ​វិហារ។ នៅ​ក្នុង​កាត​នោះ មាន​រូប​ទឹក​មួយ​ផើង កន្សែង​ពោះ​គោ​មួយ និង​ស្បែក​ជើក​សង្រែក​ដែល​ប្រឡាក់។ នៅ​ខាង​ក្រោម មាន​ខ​គម្ពីរ លូកា ២២:២៧ ដែល​ចែង​ថា “ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”។ ខ​គម្ពីរ​នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ណាស់ បាន​ជា​ខ្ញុំ​នឹក​ចាំ អំពី​ខគម្ពីរ​មួយ​ទៀត ដែល​ចែង​ថា ទ្រង់​បាន​យាង​មក  ដើម្បី​ស្វែង​រក និង​បម្រើ​គេ(លូកា ១៩:១០)។ បើ​សិន​ជា​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​កិច្ច​ការ​ដ៏​កខ្វក់​សម្រាប់​ពួក​សាវ័ក​របស់​ទ្រង់ ដូច​ជា​ការ​លាង​ជម្រះ​ជើង​ដ៏​គគ្រិច​របស់​ពួក​គេ(យ៉ូហាន ១៣:១-១៧) នោះ​ខ្ញុំ​ក៏​អាច​ដង​ទឹក​មួយ​កែវ​ឲ្យ​កូន​ខ្ញុំ ដោយ​គ្មាន​ការ​ត្អូញ​ត្អែរ។ គឺ​នៅ​ពេល​នោះ​ហើយ…

Read article