Bill Crowder

You are here:
សេចក្តីស្រឡាញ់ជាអ្វី

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់ ដែលបានភ្ជាប់ពាក្យ ជិតដល់ពេលរៀបការ។ ខ្ញុំក៏បានសួរគាត់ថា “តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកពិតជាស្រឡាញ់នាងមែន?”  នេះមិនមែនជាសំណួរដែលស្រួលឆ្លើយឡើយ តែវាបានជួយឲ្យគាត់ពិនិត្យមើលចិត្តខ្លួនឯង សម្រាប់មង្គលការ ដែលកំពុងរំគិលមកដល់។  បន្ទាប់ពីបានគិតមួយសន្ទុះហើយ គាត់ក៏បានឆ្លើយតបថា “ខ្ញុំដឹងថា ខ្ញុំពិតជាស្រឡាញ់នាងមែន ព្រោះខ្ញុំចង់ចំណាយពេលមួយជីវិត ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត”។ យើងក៏បានពិភាក្សាគ្នា អំពីអត្ថន័យនៃការស្វែងរកសុភមង្គល ឲ្យមនុស្សម្នាក់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងយកខ្លួនឯងជាទីមួយ។ សេចក្តីស្រឡាញ់ដ៏ពិត ត្រូវមានការលះបង់ខ្ពស់។ សេចក្តីបង្រៀននេះ មានភាពសមស្របតាមព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ មានសេចក្តីស្រឡាញ់ជាច្រើនប្រភេទ ដែលត្រូវបានសរសេរ ដោយប្រើពាក្យខុសៗគ្នា ក្នុងភាសាក្រិក ប៉ុន្តែ អាហ្កាពេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលប្រសើរជាងគេ ដែលបង្ហាញចេញ និងបណ្តាលឡើង ដោយការលះបង់ផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌មានចំពោះយើង គឺជាសេចក្តីស្រឡាញ់ដ៏ពិត ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ព្រះអង្គបានឲ្យតម្លៃយើងខ្ពស់បំផុត។ គឺដូចដែលសាវ័កប៉ុលបានលើកឡើងថា “តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។ ការលះបង់ជាភស្តុតាង ដ៏ពិតនៃសេចក្តីស្រឡាញ់ ដូចនេះគ្មានអំណោយអ្វី ដែលមានតម្លៃជាងព្រះយេស៊ូវឡើយ។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១…

Read article
បទចម្រៀងកំសត់

ថ្ងៃមួយ ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ លោកប្រាយអិន វីលសិន(Brian Wilson) និងម៉ៃ ឡោ(Mike Love) ដែលជាសមាជិកក្រុមចម្រៀងដឺប៊ីជ ប៊យ(the Beach Boys)  បាននិពន្ធបទចម្រៀងមួយបទ ដែលមានលក្ខណៈខុសពីបទចម្រៀងមុខៗរបស់ក្រុមនេះ ដែលច្រើនតែមានចង្វាក់លឿន។ បទចម្រៀងនោះ ជាបទសោកសង្រេង ដែលរៀបរាប់អំពីស្នេហាដែលបានបាត់បង់ទៅ។ ក្រោយមក លោកម៉ៃបានមានប្រសាសន៍ថា “ការបាត់បង់ស្នេហា គឺនាំឲ្យមានការឈឺចាប់ណាស់។ ទំនាក់ទំនងនោះមានចំណុចល្អតែនៅពេលដំបូង ដែលអ្នកទាំងពីរបានទទួលសេចក្តីស្រឡាញ់ពីគ្នា”។ ពួកគេក៏បានដាក់ចំណងជើងឲ្យបទចម្រៀងនេះថា “កម្តៅព្រះអាទិត្យ”។ តាំងពីសម័យបុរាណមក ទុក្ខព្រួយបានធើ្វជាកត្តាដែលនាំឲ្យអ្នកនិពន្ធតែងបទចម្រៀងកំសត់ៗ។ ស្តេចដាវីឌបាននិពន្ធទំនុកដំកើងជាច្រើនបទ ដែលក្នុងចំណោមនោះ ទ្រង់បានតែងទំនុកដំកើងមួយចំនួន នៅពេលដែលទ្រង់មានការបាត់បង់ដ៏ឈឺចាប់។ បទទំនុកដំកើង ជំពូក៦  មិនបានប្រាប់យើង  អំពីហេតុការណ៍ដែលបានបណ្តាលចិត្តទ្រង់ ឲ្យតែងទំនុកមួយនេះទេ តែបាននិយាយអំពីទុក្ខសោកជាច្រើន។ គឺដូចដែលទ្រង់បានរៀបរាប់ថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ”(ខ.៦-៧)។ តែទំនុកមួយនេះ មិនទាន់ចប់តែត្រឹមប៉ុណ្ណេះទេ។ ស្តេចដាវីឌស្គាល់ការឈឺចាប់ និងការបាត់បង់ តែទ្រង់ក៏ស្គាល់ការកម្សាន្តចិត្តរបស់ព្រះផងដែរ។ បានជាទ្រង់ពោលថា ព្រះអម្ចាស់បានស្តាប់ពាក្យដែលទ្រង់ទូលអង្វរហើយ…

Read article
កន្លែងសម្រាក

ពេលខ្ញុំបោះជំហ៊ានចូលក្នុងព្រះវិហារមួយ នៅស្រុកខ្លាង ប្រទេសម៉ាឡេស៊ី ខ្ញុំមានការចាប់អារម្មណ៍ ចំពោះផ្លាកសញ្ញាស្វាគមន៍ ដែលគេបានសរសេរថា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។ ព្រះវិហារជាកន្លែងដែលដោះបន្ទុកចេញ និងឲ្យអ្នកនឿយព្រួយបានសម្រាក  ហើយការនេះបានឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះគ្រីស្ទបានកាន់តែច្បាស់បំផុត។ នេះក៏ជាកិច្ចការដ៏សំខាន់   ក្នុងព្រះរាជកិច្ចព្រះអង្គ  បានជាព្រះអង្គមានបន្ទូលថា  “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះយេស៊ូវបានសន្យាថា ព្រះអង្គនឹងដកបន្ទុកចេញពីយើង ហើយឲ្យយើងទទួលបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល”(ខ.២៩-៣០)។ យើងអាចជឿជាក់ព្រះបន្ទូលសន្យារបស់ព្រះអង្គ ព្រោះព្រះអង្គមានកម្លាំងដ៏អស្ចារ្យ។ ទោះបី ជាយើងមានបន្ទុកធ្ងន់យ៉ាងណាក៏ដោយ ក៏ព្រះរាជបុត្រានៃព្រះទ្រង់នៅតែអាចសែងបន្ទុកជួសយើង ដោយស្មាព្រះអង្គមានកម្លាំងដ៏អស្ចារ្យ ហើយព្រះអង្គបានសន្យាថា នឹងដកបន្ទុកដ៏ធ្ងន់ចេញពីយើង ហើយឲ្យយើងសែងបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។ ព្រះគ្រីស្ទបានស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដ៏អស់កល្ប ហើយជ្រាបអំពីទុក្ខលំបាករបស់យើង ព្រមទាំងអាចឲ្យយើងទុកចិត្តថា ព្រះអង្គនឹងប្រទាននូវការសម្រាក ដែលយើងមិនអាចរក ដោយខ្លួនឯងបាន។ កម្លាំងរបស់ព្រះអង្គគឺគ្រប់គ្រាន់ ល្មមនឹងជួយភាពកម្សោយរបស់យើង ដូចនេះ ព្រះអង្គជា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។-Bill Crowder

Read article
វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល

សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងវប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល លើសពីសម័យណាៗទាំងអស់។ សូមយើងចំណាយពេលគិតបន្តិច អំពីរបស់ដែលគេបានផលិត សម្រាប់ឲ្យយើងប្រើហើយបោះចោល ដូចជាឡាមកោពុកមាត់ ដបទឹកផ្លាស្ទិក ដែកកេះ ចានក្រដាស់ ស្លាព្រា និងសមផ្លាស្ទិកជាដើម។ ផលិតផលទាំងនេះ ត្រូវគេប្រើប្រាស់ ហើយបោះចោល រួចគេយករបស់ថ្មីមកប្រើជំនួស ហើយបោះចោលទៀត ដោយមិនបានប្រើឲ្យស្ថិតស្ថេរ។ វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោលនេះ ក៏បានឆ្លុះបញ្ចាំងអំពីបញ្ហាទំនាក់ទំនង ដែលកើតឡើងក្នុងសង្គមយើងសព្វថ្ងៃ។ នៅក្នុងទំនាក់ទំនង គេចង់ធ្វើការប្តេជ្ញាចិត្ត ឬមិនចង់ ស្រេចតែចិត្ត។ ទំនាក់ទំនងប្តីប្រពន្ធត្រូវមានការតស៊ូកុំឲ្យមានការបាក់បែក។ បុគ្គលិកដែលបានធ្វើការជាយូរឆ្នាំ ត្រូវបានគេបញ្ឈប់ការងារ មុនពេលចូលនិវត្តន៍ ដើម្បីកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ឬអង្គការ។ កីឡាករដ៏ល្បីល្បាញ បានចាកចេញពីក្រុមមួយ ចូលក្រុមមួយទៀត។ ដូចនេះ យើងមើលទៅ ហាក់ដូចជាគ្មានអ្វីដែលស្ថិតស្ថេរសោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងមិនដែលប្រែប្រួលឡើយ។ ព្រះអង្គបានសន្យាថា សេចក្តីស្រឡាញ់ និងសេចក្តីមេត្តា របស់ព្រះអង្គស្ថិតស្ថេរជាដរាប។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៦  បានពោលពាក្យសរសើរព្រះបន្ទូលសន្យារបស់ព្រះអង្គ ដោយលើកឡើងអំពីការអស្ចារ្យ កិច្ចការ និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ បន្ទាប់មក គាត់ក៏បានភ្ជាប់ឃ្លានីមួយៗ ដែលនិយាយអំពីព្រះ ដោយពាក្យថា…

Read article
សារៈសំខាន់នៃការទុកចិត្ត

មាន​ព​ត៌មា​ន​មួ​យ បានផ្សា​យ​ចេ​ញ​ពី​ប្រទេសអូ​ស្រា្តលីថា​ ​អ្នកស្រី​ប៉ាស្កាល់ ហូណូរេ(Pascale Honore) ជា​ស្ត្រីពិ​ការ​​ជើង ដែលបា​ន​អ​ង្គុយ​នៅ​លើ​កៅអី​រុញអ​ស់​១៨​​ឆ្នាំ តែក្រោយ​ម​ក គាត់​ក៏បា​ន​ជិះ​ស្គីលើ​ទឹក​រល​ក។ តើគា​ត់អា​ច​ជិះស្គីលើ​ទឹ​ករ​លក​ដោយ​រ​បៀប​​ណា? តាម​ពិត លោកថា​យ ស្វន(Ty Swan) ដែលជា​កីឡា​ក​រជិះ​ស្គី​លើទឹ​ក​រលកវ័​យក្មេ​ង​ បាន​ប្រើ​ស្កុត​រុំ​ខ្លួន​អ្នកស្រី​ប៉ាស្កាល់ ជាប់​ពីក្រោ​យ​ខ្ន​ង​គាត់។ ពេល​​លោក​ថា​យ​អាច​ទប់​លំនឹ​ងបា​ន​ល្អហើ​យ គាត់​ក៏​បាន​អុំ​បន្ទះ​ក្តា​​ចូល​ស​មុទ្រ​ ​ទៅរ​ក​ទឹក​រ​លក​ធំៗ​ ​ហើយអ្ន​កស្រី​ប៉ាស្កាល់ក៏​បា​នទ​ទួល​បទ​ពិសោធន៍​នៃ​ភាព​រំភើ​ប​រីក​រា​យ នៃកា​​រជិះ​​ស្គី​លើ​ទឹករ​លក។ ការ​នេះ​​តម្រូវ​ឲ្យ​អ្នក​ស្រីប៉ាស្កាល់​​ មាន​កា​រទុ​ក​ចិ​ត្តលើ​លោ​កថា​យ​ខ្លាំង​ណា​ស់ ព្រោះ​មាន​ប​ញ្ហា​ជា​ច្រើ​នអា​ច​កើ​តឡើ​ង​។ តែ​ទំនុក​ចិត្ត​ដែ​ល​នា​ង​មាន​ចំពោះ​លោ​ក​ថាយ គឺ​ល្មម​នឹ​ង​ឲ្យ​គាត់​អា​ច​អ​រស​ប្បាយ​​នឹង​ក្តី​ស្រមៃដែ​ល​ក្លាយ​ជាកា​រ​ពិត​ ទោះ​បី​ជា​មាន​គ្រោះថ្នា​ក់​ក៏ដោ​​យ។ ការ​រស់​នៅ​រ​បស់​អ្ន​ក​ដើរ​តា​ម​ព្រះគ្រី​ស្ទ​ មានល​ក្ខ​ណៈដូ​ច​នេះ​​ផងដែ​រ​។ យើងកំ​ពុ​ង​រស់​នៅ​ក្នុ​ងពិ​ភពលោ​កដ៏​គ្រោះ​ថ្នាក់​ ​ដែល​មាន​ពេញទៅ​ដោ​យ​ឧប​ស័​គ្គដែ​ល​យើង​មិ​ន​អាច​ដឹ​ង​មុ​ន និង​មា​ន​គ្រោះ​ថ្នាក់ដែល​មើ​ល​មិនឃើ​ញ។ ប៉ុន្តែ យើង​មាន​ក្តី​អំ​ណរ ព្រោះ​យើង​ដឹ​ង​ថា មាន​ព្រះមួ​យអ​ង្គ ដែល​អាច​ព​រ​យើង ឆ្លង​កាត់​រលាក​នៃជីវិ​ត​ដែល​បោកប​ក់​ខ្លាំ​ង   ហើយ​គំរាម​កំហែង​យើ​ង​។   គឺដូ​ចដែ​ល​អ្ន​ក​និព​ន្ធ​ទំ​នុក​​ដំកើង​បាន​មាន​ប្រសាស​ន៍​ថា ​“នោះ​អ​ស់​​អ្នក​ដែល​​ពឹង​ដល់​ទ្រង់ គេ​នឹ​ង​​រីករាយ​ឡើង គេ​នឹង​ច្រៀង​ដោយ​អំណរ​ជានិច្ច ពី​ព្រោះ​ទ្រង់​តែងការពារ​គេ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​ទ្រង់ នឹង​បាន​ត្រេកអរ ដោយសារ​ទ្រង់”(ទំនុកដំកើង ៥:១១)។ ក្នុង​ការ​រ​ស់​នៅ ​ដែល​មាន​គ្រោះថ្នា​ក់ ​និង​ឧប​ស័គ្គ​ជា​ច្រើ​ន យើងអា​ច​ស្គាល់​ក្តី​អំ​ណរ ដែល​កើត​ចេញពី​កា​រទុ​ក​ចិ​ត្ត​លើព្រះ​។​ ព្រះអង្គ​មា​នក​ម្លាំ​ង…

Read article
នៅជាមួយព្រះអង្គរៀងរហូត!

ក្នុងឆ្នាំ​១៨៥៩ ក្នុងអំ​ឡុ​ង​ពេល​ដ៏​វឹ​កវរ មុន​ពេ​លស​ង្រ្គាម​ស៊ីវិល​នៅ​សហ​រដ្ឋ​អាមេរិក លោក​ប្រធានាធិ​បតី អ័ប្រាហាំ លីនខិន(Abraham Lincoln) មាន​ឱកា​សឡើ​ង​ថ្លែ​ង​សន្ទរក​ថា ទៅ​កាន់​សមាគមន៍​កសិក​ម្ម ក្នុងក្រុ​ងមី​វូគី រដ្ឋ​វីសខុនស៊ីន។ ពេល​នោះ គា​ត់បា​ន​ចែក​ចាយ អំពី​រឿង​របស់​ស្តេច​នៅ​សម័យ​បុរាណ​មួ​យអ​ង្គ​ ដែល​ស្វែង​រក​ពាក្យ​សម្តី​ “ដែល​និយាយត្រូ​វ ហើយ​សម​រម្យ ​សម្រាប់គ្រប់​​សម័យ​កាល និង​គ្រប់​ស្ថាន​ភាព​​ទាំ​ងអ​ស់”។ បណ្តា​ទីប្រឹក្សាដ៏​ឆ្លាត​វ័​យរ​បស់ទ្រង់ ក៏​បានទូ​លថ្វា​យទ្រ​ង់​​​ថា “ពាក្យសម្តី​ប្រភេទ​​នោះ ក៏គង់តែ​កន្លងផុតទៅ​ដែរ។ គ្មាន​អ្វី​ដែល​ស្ថិតស្ថេ​រ​ទេ”។ ជា​កា​រពិ​ត​ណា​ស់ ពាក្យ​មួយ​ប្រ​យោ​គនេះ​ពិ​តជា​​និយាយ​ត្រូវ ​សម្រាប់​ពិភព​លោក ក្នុង​ពេល​ប​ច្ចុ​ប្បន្ន ដែល​ការ​អាក្រក់​កំពុង​តែ​កើនឡើ​ង​ជានិ​ច្ច។ បញ្ហា​នេះ​មិន​គ្រា​ន់​តែ​បា​ន​កើត​ឡើ​ង ចំពោះ​ពិភព​លោក​ប៉ុ​ណ្ណោះទេ​ ព្រោះយើ​ងក៏​កំ​ពុងតែ​ប្រ​ឈម​មុខ​នឹង​ការ​ពិត ក្នុង​ជីវិ​ត​យើ​ង ដែល​ពេល​វេ​លា​ដែ​លយើ​ង​នៅ​សល់​លើ​ផែនដីនេះ កំពុ​ង​តែ​ខើច​ទៅ​ៗ​។​ គឺ​ដូច​ដែ​ល​សាវ័​ក​យ៉ាកុ​ប​បាន​មាន​ប្រសាសន៍ថា​ “អ្នក​​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ”​(យ៉ាកុប ៤:១៤)។ ទោះ​បី​ជា​ជីវិ​ត​យើ​ង​សព្វ​ថ្ងៃ​ គ្រាន់តែ​ជា​ជីវិ​តប​ណ្តោះ​អាស​ន្ន ហើយ​នឹង​ត្រូ​វប​ញ្ច​ប់​ក៏​ដោយ ក៏​ព្រះដែ​លយើ​ង​ថ្វាយ​ប​ង្គំ និង​បម្រើ គឺជា​ព្រះ​ដ៏​អស់​ក​ល្ប​ជានិ​ច្ច។ ព្រះ​អង្គ​បា​ន​ចែក​រំលែក​ជីវិត​អស់​កល្ប​ជាមួ​យយើ​ង​ តាម​រយៈ​ព្រះ​រាជ​បុ​ត្រា​ព្រះអ​ង្គ ព្រះនា​មយេ​ស៊ូវ​គ្រី​ស្ទ ដែល​ជាអំ​ណោយ​ដល់​យើងរា​ល់​គ្នា​។ ព្រះអ​ង្គបា​ន​សន្យា​ថា​ យើងនឹងមានជីវិតដែលនឹងគ្មានទីបញ្ចប់។ គឺដូ​ចដែ​ល​ព្រះ​អង្គ​បាន​មា​ន​ប​ន្ទូ​ល​ថា…

Read article
គំរូនៃការបន្ទាបខ្លួន

ក្នុង​អំឡុ​ងពេ​ល​រ​ដូ​វ​កា​ល នៃ​ពិ​ធី​បុ​ណ្យព្រះ​គ្រីស្ទមា​ន​ព្រះជន្មរស់​ឡើ​ង​វិ​ញ ខ្ញុំ​បាន​ទៅចូ​លរួ​ម​កម្ម​វិធី​ថ្វាយបង្គំ​រប​ស់​ព្រះវិហារ​មួ​យកន្លែ​ង ជាមួ​យភ​រិ​យាខ្ញុំ​ ​ដែល​នៅទី​នោះ​ អ្នកចូ​ល​រួម​ទាំ​ង​ឡាយ​អនុវ​ត្ត​តាម​គំ​រូ ​ដែល​ព្រះ​យេស៊ូ​វ ​និង​ពួក​សា​វ័ក​បា​ន​ធ្វើនៅ​ពេ​ល​យប់​ មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅឆ្កាង​។ ក្នុង​កម្ម​វិ​ធីថ្វា​យ​ប​ង្គំនៅ​ថ្ងៃនោះ​ ​មានក​ម្ម​វិធី​លៀង​ជើ​ង ដែ​លនៅ​ក្នុ​ងនោះ​ ​បុគ្គលិ​ក​ព្រះ​វិហារ​បានលា​ង​ជើង​ឲ្យ​អ្ន​ក​ស្ម័គ្រចិ​ត្ត​មួ​យចំ​នួ​ន ដែល​បម្រើ​ការ​ក្នុង​ពួក​ជំ​នុំ​។ ខណៈ​ពេល​ដែលខ្ញុំ​កំពុង​មើល​គេធ្វើ​ក​ម្ម​វិធី​នោះ​ ខ្ញុំ​ក៏​បា​ន​សួរ​ខ្លួន​ឯ​ង​ថា​ សព្វ​ថ្ងៃនេះ​ តើកា​រ​លា​ងជើ​ងឲ្យ​អ្ន​កដ​ទៃ  និ​ងកា​រ​ឲ្យ​គេលាងជើ​ង​យើ​ង​  មួ​យ​​​ណាមា​​​ន​កា​​រ​​ប​​ន្ទា​ប​​ខ្លួ​ន​​ជា​ង?  អ្នក​ដែល​កំពុង​ប​ម្រើគេ​  និងអ្ន​កដែ​លគេ​ប​ម្រើ​ កំពុ​ង​តែប​ង្ហា​ញ​នូវ​អ​ត្ថន័យ​នៃ​ការ​បន្ទាប​ខ្លួ​ន​ខុស​ពី​គ្នា​។ ពេល​ដែល​ព្រះ​យេ​ស៊ូវ និងពួ​ក​សាវ័​ក​កំ​ពុង​ជួ​ប​ជុំគ្នា​ធ្វើ​ពិ​ធីលៀង​ព្រះអ​ម្ចាស់(យ៉ូហាន ១៣:១-២០) ព្រះ​យេស៊ូ​វ​បាន​លាង​ជើងពួ​កសា​វ័ក ដោ​យកា​រ​បន្ទា​បខ្លួ​ន ក្នុង​ភាព​ជា​អ្នក​ប​ម្រើ​។ ប៉ុន្តែ ​លោកស៊ី​ម៉ូន ពេត្រុស​បាន​ប្រ​កែក​ថា​ “ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ”។ ព្រះយេ​ស៊ូ​វ​​មា​ន​​​ព្រះប​ន្ទូ​លតប​​ថា “បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ”(១៣:៨)។ ការ​លាង​ជើង​ឲ្យពួ​ក​គេ​ មិនគ្រា​ន់តែ​ជា​កា​រប្រ​តិបត្តិ​ប៉ុណ្ណោះទេ​ តែ​ក៏អា​ច​ឆ្លុះ​បញ្ចាំង ឲ្យ​យើ​ង​ដឹង​ថា​ យើ​ងត្រូ​វ​ការ​កា​រលា​ងស​ម្អា​ត​រប​ស់ព្រះ​គ្រី​ស្ទ គឺកា​រ​លាងស​ម្អាត ដែល​តម្រូវ​ឲ្យយើ​ងស្ម័​គ្រ​ចិត្ត​ប​ន្ទាប​ខ្លួ​ន នៅ​ចំពោះ​ព្រះ​អ​ង្គស​ង្រ្គោះ​ ពុំនោះ​ទេ​ យើងមិ​ន​អាច​ស្អា​ត​បាន​​ឡើយ។ ព្រះ​គម្ពី​រ​យ៉ាកុ​ប​បាន​ចែ​ង​ថា ​“ព្រះ​​​ទ្រ​ង់​​ទា​ស់​​ទទឹង​​នឹង​​​ពួក​​មា​ន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ យើងទ​ទួ​ល​ព្រះគុ​ណ​ព្រះ ​ពេលដែ​ល​យើង​ទ​ទួល​ស្គា​ល់ភា​ព​ធំ​ឧត្តម្ភ​រប​ស់ទ្រង់​ ដែល​បា​ន​បន្ទា​ប​ព្រះកា​យ នៅ​​លើឈើ​ឆ្កា​ង(ភីលីព ២:៥-១១)។-Bill…

Read article
អំណាចនៃភាពសាមញ្ញ

មាន​មនុស្សមិ​នច្រើ​ន​ទេ​ ដែលបា​ន​ចំណា​យពេ​លសិ​ក្សាច្បា​ប់ ស្តី​អំ​ពី​ការ​បង់​ពន្ធ​ប្រាក់ចំណូល នៅ​សហ​រដ្ឋ​អា​មេរិក។ ទស្សនា​វដ្តី​ហ្វូបេ បាន​ចេញ​ផ្សាយ​ថា ក្នុង​ឆ្នាំ២០១៣ ​ច្បាប់​ស្តីអំ​ពីកា​រប​ង់​ព​ន្ធ ត្រូ​វបា​ន​គេ​តាក់​តែ​ង​ម​ក ដោយ​សរសេរ​លើស​៤​លាន​ពាក្យ។ តាម​ពិត ​ច្បាប់ពន្ធ​ដា​នៅ​សហរដ្ឋអា​មេរិក បាន​ប្រែ​ជា​​មាន​ភា​ព​ស្មុ​គ្រ​ស្មាញ​យ៉ាង​ខ្លាំ​ង បាន​ជាសូ​ម្បី​តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ ក៏​មាន​ការ​ពិបា​ក​នៅ​ក្នុង​កា​រស្វែ​ងយ​ល់​ អំពី​ច្បាប់​ពន្ធ​ដារ​ឲ្យបា​ន​គ្រប់​ជ្រុង​​ជ្រោយ​ដែរ​។  ដូច​នេះ ភាពស្មុ​គ្រ​ស្មា​ញនេះ​គឺ​ជា​បន្ទុក ដែល​ធ្វើ​ឲ្យ​គេពិ​បាក​យល់ និង​អនុវត្ត​តា​ម​។ អ្នក​ដឹក​នាំ​សាស​នា​នៅ​នគរ​អ៊ីស្រាអែល​សម័​យ​បុ​រាណ​ ក៏​បាន​នាំ​ឲ្យ​​ប្រជា​ជន​​មាន​បញ្ហា​ដូចនេះ នៅ​ក្នុង​ទំនាក់ទំ​នង​ជាមួ​យ​ព្រះ​ផង​ដែរ។ ពួកគេ​បា​ន​ធ្វើ​ឲ្យ​ក្រឹត្យវិ​ន័យ ​មាន​ភា​ពស្មុ​គ្រ​ស្មាញ​កាន់​តែ​ខ្លាំង។​ ក្រឹត្យ​វិន័យ​សាសនា​របស់​ពួក​​គេ បាន​ប្រែ​ក្លាយ​ជា​បន្ទុ​ក​កាន់​តែធ្ង​ន់ បាន​ជាអ្ន​ក​ជំ​នា​ញខា​ង​ក្រឹ​ត្យវិ​ន័យ​របស់​លោកម៉ូ​សេ មាន​ការ​ពិបាក​នៅក្នុ​ងកា​រ​ស្វែង​យល់​ អំពី​ចំណុច​សំខាន់​នៃ​ក្រឹត្យ​វិន័យ​ទាំង​​នោះ​។ ពេលដែលអ្នកដឹកនាំសាសនាប្រភេទនោះ សួរព្រះយេស៊ូវថា តើក្រឹត្យ​វិន័យណា​ដែ​ល​សំ​ខា​ន់ជា​ង​គេ​ ​ព្រះអង្គក៏​បា​នឆ្លើ​យ​ថា​ “ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១។ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​​បញ្ញត្ត​​ណា​​​ទៀ​ត​​ ធំ​​ជាង​បទ​ទាំង​២​​នេះ​​ទេ”​(ម៉ាកុស ១២:៣០-៣១)។ ក្រឹត្យ​វិន័យ​រប​ស់លោ​កម៉ូ​សេជា​ប​ន្ទុក​សម្រាប់​អ្នក​កា​ន់តា​ម​ តែ​សេចក្តី​ជំនឿលើ​ព្រះ​គ្រីស្ទ​ មានភាពសា​មញ្ញ   ហើយ “បន្ទុក​ព្រះ​អង្គ​ក៏​ស្រា​ល”(ម៉ាថាយ ១១:៣០)  …

Read article
ទីក្រុងពំនាក់

ពេល​ដែលខ្ញុំ​​ធ្វើដំ​ណើរ​ចូល​ក្រុ​ង​មួយ នៅ​ប្រទេស​អូស្រ្តាលី ខ្ញុំ​ត្រូវ​បាន​គេ​ស្វាគមន៍ដោយផ្លា​ក​មួ​យ ដែល​គេបា​ន​សរសេ​រ​ថា​ “សូម​ស្វាគមន៍អ​ស់​អ្នក​ដែ​លកំ​ពុង​ស្វែង​រកកន្លែង​ជ្រក​កោន និង​ទីពំនា​ក់”។   ការ​ស្វាគមន៍​យ៉ាង​ដូច​នេះ​   ហាក់​ដូច​ជាមា​ន​អត្ថន័​យ   ដែ​លទា​ក់​ទង​នឹង​សេចក្តី​​ប​ង្រៀន​​ក្នុង​ព្រះ​គម្ពី​រស​ញ្ញាចា​ស់ អំពី​ទីក្រុ​ងពំ​នា​ក់។ ក្នុង​សម័យ​សញ្ញា​ចាស់ ក្រុង​ពំនាក់​(ជនគណនា ៣៥:៦) ត្រូវ​បាន​គេប​ង្កើតឡើ​ង សម្រាប់​ជា​ទី​ជ្រក​កោន​ដល់​អ្នក ដែល​បាន​សម្លាប់​អ្នក​ដទៃ ដោយ​​គ្មាន​​ចេតនា ហើយ​​ត្រូវ​​កា​រ​​ការ​ពារ។​ ព្រះ​បាន​ឲ្យ​គេ​បង្កើ​ត​ទីក្រុ​ង​​​នេះម​ក ដើម្បី​ផ្តល់​ឲ្យ​នូវ​កា​រ​ជ្រក​កោន​ប្រភេ​ទ​នោះ​ឯង​។ ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ គោល​បំណង​នៃកា​រ​បង្កើ​ត​ទីក្រុ​ង​នេះ គឺ​មិន​គ្រា​ន់តែ​ដើ​ម្បី​ឲ្យជ​ន​ជា​តិ​អ៊ីសា្រ​អែលស​ម័យ​ដើ​ម​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ​។ ជាងនេះ​ទៅ​ទៀ​ត​ ទីក្រុ​ងពំ​នាក់ បាន​ឆ្លុះ​បញ្ចាំ​ង​អំពី​បំ​ណ​ង​ព្រះទ័​យ​ ដែល​ព្រះ​មា​ន​ចំពោះ​មនុស្ស​គ្រប់​គ្នា។​ ព្រះ​អង្គ​ស​ព្វ​ព្រះទ័​យ​នឹ​ងធ្វើ​ជា​ក​ន្លែង​ជ្រកកោន​​​ និង​ធើ្វជា​ទី​ក្រុ​ងពំ​នា​ក់ ពេល​ដែ​លយើ​​ងបរាជ័​យ ​មាន​ការ​ឈឺចាប់ និង​ការ​បា​ត់​ប​ង់​។ ​ប​ទ​គម្ពីរ​ទំនុក​ដំ​កើង ៥៩:១៦-១៧  បាន​ចែង​ថា ​“តែ​​ទូ​លប​ង្គំ​នឹង​​ច្រៀង​​ពី​​ព្រះចេស្តា​នៃ​ទ្រង់ អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូលបង្គំ​មាន​សេចក្តី​វេទនា។ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​​អើយ ទូល​បង្គំ​​នឹ​ង​​ច្រៀង​​សរសើរ​​ដល់​ទ្រង់ ដ្បិត​ព្រះ​​ទ្រង់​​ជា​ប៉​ម​​យ៉ាង​​ខ្ពស់​នៃ​ទូលបង្គំ ក៏​ប្រកប​ដោយ​មេត្តាករុណា​ចំ​ពោះ​​ទូលបង្គំ​ផង។” សម្រា​ប់ម​នុ​ស្សគ្រ​ប់​ជំ​នាន់  ដែល​មា​ន​ចិត្ត​ដ៏​វេទ​នា  “ទី​ក្រុងពំ​នាក់”របស់យើ​ង  មិន​មែន​ជា​ទី​កន្លែ​ង​នៅ​លើ​ផែនដី​​ទេ​។​ តែទី​ក្រុ​ងពំ​នាក់របស់យើង​ ជា​ព្រះ​​ដែល​ស្រឡាញ់យើ​ង ដោយសេ​ចក្តី​ស្រឡាញ់​ដ៏​អស់ក​ល្ប។ ចូរ​យើង​ស្វែង​រ​ក​ការ​ជ្រ​ក​កោន​…

Read article
វិប្បដិសារីដ៏យូរអង្វែង

មាន​ពេល​មួ​យ ខ្ញុំបា​ន​ជួប​​អ្នក​លេ​ងព្យា​ណូដ៏ជំ​នាញ​ម្នា​ក់។​ ពេលយើ​ងកំ​ពុង​ជជែក​គ្នា នាង​ក៏​បាន​សួរ​ថា​ តើខ្ញុំ​ចេះ​លេ​ងឧបករណ៍​តន្រ្តីណា​មួ​យ​ឬ​ទេ​? ខ្ញុំ​ក៏បា​ន​ឆ្លើ​យថា​ ​“ខ្ញុំ​ចេះបើ​ក​វិទ្យុ​ស្តាប់តន្រ្តី​”។ នាង​ក៏អ​ស់​សំ​ណើច​ ហើយ​​ក៏​បា​​​ន​​សួរថា តើខ្ញុំច​ង់ចេះ​លេ​ង​ឧ​បករ​ណ៍ត​ន្រ្តី​ណា​មួយ​ឬទេ​?​ ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ដោយ​កា​រ​អៀ​នខ្មា​ស់​ថា​ “កាល​នៅក្មេ​ង​ ខ្ញុំ​ធ្លាប់​រៀ​ន​ព្យាណូ​ តែ​ខ្ញុំរៀ​ន​បាន​តែប​ន្តិច ហើយ​ក៏ឈ​ប់​រៀ​ន​ទៅ​”។ សព្វ​ថ្ងៃនេះ​ ​ខ្ញុំ​ធំ​ពេ​ញវ័​យ​ហើយ​ ខ្ញុំមា​ន​ការ​ស្តាយ​ក្រោយ ដែល​មិន​បា​ន​​រៀ​ន​ព្យាណូ​ឲ្យ​ចេះដូ​ចគេ​។​​ ខ្ញុំ​ចូ​លចិ​ត្ត​ត​ន្រ្តី បើសិ​ន​ជា​ខ្ញុំ​​អាច​លេង​ភ្លេងនៅ​​ថ្ងៃ​នេះ ​មិន​ដឹ​ង​ជា​ល្អ​យ៉ាង​​ណាទេ​។ ការ​សន្ទ​នានៅ​ថ្ងៃ​នោះ បាន​រំឭក​ខ្ញុំថា​​ ក្នុង​ការ​រ​ស់នៅ​ ​យើង​មាន​ការ​ស​ម្រេច​ចិ​ត្ត​ជាញឹ​ក​ញា​ប់​​ ហើយ​មា​ន​ការ​ស​ម្រេច​ចិ​ត្ត​ខ្លះ ​បាន​នាំម​ក​នូ​វ​កា​រស្តា​យ​ក្រោ​យ។​ ការ​សម្រេច​ចិ​ត្ត​ខ្លះ​បាន​នាំ​ម​ក​នូវ​វិប្ប​ដិសារី​ដែលកា​ន់​តែធ្ង​ន់​ធ្ងរ​ និង​ឈឺចា​ប់ជា​មុ​ន​ទៀ​ត។​ ស្តេច​ដាវីឌ​បាន​ជួប​ប​ញ្ហា​នេះ ​ពេលដែ​ល​ទ្រ​ង់​សម្រេ​ចព្រះ​ទ័​យ​ប្រព្រឹ​ត្ត​អំពើ​ផឹត​ក្បត់​ជាមួ​យ​ប្រពន្ធរ​ប​ស់បុ​រ​ស​ម្នាក់ ដែ​ល​ក្រោយ​មក​ ​ទ្រង់​ថែ​ម​ទាំង​បាន​សម្លា​ប់​បុ​រស​នោះ​ទៀ​ត​។ ទ្រង់​ក៏​បាន​រៀប​រាប់​អំ​ពី​ទោស​កំហុស​មួយ​នេះ ដែល​ធ្វើ​ឲ្យ​ទ្រង់​មា​ន​សេ​ចក្តី​ទុក្ខ​យ៉ាង​ខ្លាំ​ង។ គឺដូ​ច​ដែល​ទ្រង់​បាន​មា​នប​ន្ទូ​ល​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំបាន​ខ្សោះ​ទៅ ដោយសារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ព្រះហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់  ទាំង​យប់​ទាំង​ថ្ងៃ  ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួតដូច​ជា​​រដូវ​ក្តៅ”(ទំនុកដំកើង ៣២:៣-៤)។ ប៉ុន្តែ ស្តេចដាវី​ឌបា​ន​ទ​ទួល​ស្គា​ល់ និង​សារភាព​អំពើ​បាប​របស់​ទ្រង់ នៅ​ចំពោះព្រះ​ ហើយ​ក៏​បាន​ទ​ទួល​ការ​អត់​ទោស​បាប​(ខ.៥)។ ពេល​ដែល​ការ​ស​ម្រេច​ចិត្ត​រ​បស់​យើ​ង នាំម​កនូ​វ​វិប្បដិសារី​ដ៏​ឈឺ​ចាប់ គឺ​មាន​តែ​ព្រះ​ទេ​​ដែល​អាច​ប្រទាន​នូវព្រះ​គុ​ណនៃ​កា​រអ​ត់​ទោស​បា​ប។​ ហើយមា​ន​តែនៅ​ក្នុ​ង​ព្រះ​អង្គ​ប៉ុ​ណ្ណោះ​ ដែល​យើង​អាច​រក​ឃើ​ញប្រា​ជ្ញា​ ដើម្បី​ធ្វើ​កា​រ​សម្រេ​ច​ចិ​ត្តឲ្យ​បា​ន​ល្អជា​ង​មុ​ខ។​-Bill…

Read article