Bill Crowder

You are here:
កូនចិញ្ចឹម

ខ្ញុំ និង​ម៉ាលីន(Marlene)​បាន​រៀប​ការ​អស់​រយៈ​ពេល​ជាង​៣៥​ឆ្នាំហើ​យ។ ពេល​ដែល​យើង​ចាប់​ផ្តើម​ធ្វើការ​ណាត់​ជួប​ជា​លើក​ទីមួ​យ យើង​មាន​ការ​សន្ទនាដែ​ល​ខ្ញុំ​មិន​អាចបំ​ភ្លេច​បាន​ឡើយ។ នាង​បាន​ប្រាប់​ខ្ញុំថា​ ពេល​នាង​មាន​អាយុ៦​ខែ គេ​បាន​យក​នាង​​ចិញ្ចឹម។ ​ខ្ញុំក៏​​សួរ​នាងថា​ តើ​នាង​ធ្លាប់​ឆ្ងល់​ទេថា ឪពុក​ម្តាយ​ពិត​ប្រាកដ​រ​បស់​នាង​ជានរណា​​? នាង​ក៏​បាន​ឆ្លើយ​ថា “មាន​​ក្មេង​ជាច្រើ​ននា​ក់​ ដែល​ឪពុ​កម្តា​យ​ចិញ្ចឹម​របស់​ខ្ញុំ អាច​​​រើសមក​ចិ​ញ្ចឹម នៅ​ថ្ងៃ​នោះ​​ ប៉ុន្តែ​ ពួក​​គា​ត់​បាន​​ជ្រើស​រើស​ខ្ញុំ។ ពួក​គាត់​បាន​យក​ខ្ញុំទៅ​ចិ​ញ្ចឹម។ ការ​នេះ​បាន​ធ្វើ​ឲ្យពួ​កគា​ត់ ក្លាយ​ជា​ឪពុក​ម្តាយ​ពិត​ប្រាកដ​របស់​ខ្ញុំ”។ ត្រង់​​ចំណុច​​នេះ នាងមា​នកា​រទ​ទួលស្គា​ល់ និង​ដឹង​គុណ​យ៉ាងខ្លាំ​ង ចំពោះឪ​ពុ​កម្តា​យចិ​ញ្ចឹម​របស់​នាង ហើយ​យើង​ក៏អា​ច​មានទំ​នាក់ទំ​នង​ល្អដូ​ចនេះ​ ជា​មួយ​នឹ​ងព្រះ​ផងដែ​រ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ​ យើង​បាន​កើ​ត​ជាថ្មី តាម​រយៈ​ជំនឿ​លើ​ព្រះ​អង្គ ​ហើយ​ព្រះអ​ង្គ​បាន​ទទួល​ចិញ្ចឹម​យើង ក្នុង​មហា​គ្រួសារ​នៃ​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ចែង​ក្នុង​ព្រះគម្ពី​រ​ថា “​ទ្រ​ង់​បាន​​រើស​​យើង​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយសារ​ព្រះយេស៊ូវគ្រីស្ទ តាម​បំណង​ព្រះហឫទ័យ​ទ្រង់”(អេភេសូរ ១:៤-៥)។ សូម​យើង​កត់​សំគាល់ អំពី​លក្ខណៈ​នៃ​​ទំនាក់​ទំនង​នេះ។ ព្រះអ​ង្គ​បាន​ជ្រើស​រើស ហើយ​ចិញ្ចឹម​យើង ជា​កូន​ប្រុស​ស្រីរ​បស់ព្រះ​អ​ង្គ។ តាម​រយៈ​ការ​ទទួល​ចិញ្ចឹម​នេះ យើងមា​នទំ​នាក់​ទំន​ងថ្មី​ស្រឡាង ជា​មួយ​នឹង​ព្រះអង្គ។ ព្រះ​អង្គ​ជា​ព្រះវ​របិតា ដ៏​ជា​ទីស្រឡាញ់នៃ​យើ​ង! សូម​ឲ្យ​ទំនាក់ទំនងនេះ​ បណ្តាល​ចិត្ត​យើង ឲ្យ​ថ្វាយ​បង្គំ​ព្រះអ​ង្គ ដែល​ជា​ព្រះ​វរបិតា​នៃ​យើង…

Read article
សប្បាយលាយទុក្ខ

ពេល​ដែល​ខ្ញុំ និង​ម៉ាលីន(Marlene) រៀបការ ​យើង​ទាំង​ពីរ​នាក់ មាន​អារម្មណ៍ “សប្បាយ​លាយ​ទុក្ខ”។ តែ​សូម​កុំ​យល់​ច្រឡំ។​ មង្គល​ការ​របស់​យើង​ទាំង​ពីរ នៅ​ថ្ងៃនោះ​ ជាព្រឹ​ត្តិការណ៍​ដ៏អ​ស្ចារ្យ​មួយ ក្នុង​ជីវិត​យើង បាន​ជា​យើង​នៅ​តែ​បន្ត​អប​អរ​សាទរ​មង្គល​ការ​នេះ ជាង៣៥​ឆ្នាំមកហើយ​។ យើង​មាន​អារម្មណ៍​លាយ​ឡំ​គ្នាដូ​ចនេះ ពេល​ដែល​ម្តាយរ​បស់​ម៉ាលី​បាន​លាចាក​លោក ដោយ​សារ​ជម្ងឺ​មហា​រីក បាន​ពីរ​បីស​ប្តាហ៍ មុន​ពេល​យើង​រៀប​ការ។ ពេល​នោះ ម្តាយ​មីង​របស់​ម៉ាលីន​ក៏បា​នម​ក​ជំនួស​ម្តាយ​របស់​នាង ក្នុង​នាម​ជា “ម្តាយ​រ​បស់​កូន​ក្រ​មុំ” ប៉ុន្តែ ក្នុង​ថ្ងៃ​មង្គ​លការ​​របស់​យើង​​ទាំង​ពីរ យើង​ដឹង​ច្បាស់​ថា យើង​កំពុង​ខ្វះអ្វីមួ​យ​ដ៏​សំខាន់​។ គឺយើ​ង​ខ្វះវ​ត្តមា​ន​របស់​អ្នក​ម្តាយ​របស់​ម៉ាលីន ហើយ​ការ​នេះ​បាន​មាន​ផល​ប៉ះពាល់​មក​លើកា​រ​គ្រប់​យ៉ាង ក្នុង​ថ្ងៃ​នោះ។ បទ​ពិសោធន៍​មួយ​នេះ ជា​រឿង​ដែល​កើត​ឡើង​ជា​ធម្មតា ក្នុង​លោកិយ​ដែល​បាក់បែ​ក។ មនុស្ស​ម្នាក់​ៗ​រស់​នៅ ដោយ​អំណរ លាយ​ឡំ​នឹង​ទឹកភ្នែ​ក ការ​អាក្រក់​លាយ​ឡំ​នឹង​ការ​ល្អ។ នេះជា​កា​រ​ពិត​មែន បាន​ជា​ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា “នៅ​​វេលា​​កំពុ​ង​​តែ​​សើច​​សប្បាយ គង់​​តែ​​ចិត្ត​​មាន​សេចក្តី​សៅសោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្តី​អំណរ​គឺ​ជា​ធ្ងន់​ទ្រូង​វិញ”(សុភាសិត ១៤:១៣)។ ចិត្ត​ដែល​កំពុង​តែស​ប្បាយ ច្រើន​តែ​ប្រែជា​មាន​ទុក្ខ ព្រោះជី​វិត​បាន​តម្រូ​វ​ឲ្យមា​ន រឿង​បែប​នេះកើ​តឡើ​ងជា​ធ​ម្មតា។ ទោះបី​ជាយ៉ា​ងណា​ក៏ដោយ យើងអ​រ​ព្រះគុ​ណព្រះ​ ដែល​សេចក្តី​ទុក្ខ មិ​នលាយឡំ​នឹ​ងអំ​ណរ ក្នុង​​ជីវិត​យើងជា​រ​ហូ​ត​ឡើយ។ ព្រោះ​​អ្នក​ដែល​នៅក្នុង​ព្រះគ្រីស្ទ បាន​ទទួល​សេចក្តី​សន្យា​ថា ពេល​ដែល​យើង​លាចាក​លោក​នេះទៅ “ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក…

Read article
ផ្លែក្រូចនៃបុណ្យណូអែល

ក្នុង​សាធារណៈ​រដ្ឋ​ឆេក និង​ក្នុង​តំបន់​ដទៃ​ទៀត ពេល​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល គេ​ក៏បា​ន​រាប់​បញ្ចូល ការតុ​ប​តែង​ផ្លែក្រូច​   ដ៏​គួ​រឲ្យ​ចាប់​អារម្មណ៍។   ផ្លែ​ក្រូចនោះជា​តំ​ណាង​ឲ្យ​ពិភព​លោក ហើយ​គេ​បាន​ដោត​ទាន​មួយដើ​ម​នៅពី​លើ​ផ្លែក្រូច​​នោះ ជា​ដំណាង​ឲ្យ​ព្រះ​គ្រីស្ទ​ ដែល​ជា​ពន្លឺ​នៃ​លោកិយ។ រួច​គេ​យក​ខ្សែបូ​ក្រ​ហម​មក​ចង​ព័ទ​ជុំវិញ​ផ្លែ​ក្រូច​នោះ ជា​តំណាង​ឲ្យ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ។ បន្ទាប់​​​មកគេ​យ​កឈើ​ចា​ក់​ធ្មេញបួ​នដើម មក​ដោត​ដំណាប់​ផ្លែឈើ​ក្រៀមធ្វើ​ជា​ត្រណោត ហើយ​សៀត​វាចូ​​លតា​ម​ខ្សែ​បូនោះ​នៅ​សង​ខាង​ផ្លែក្រូ​ច ជា​ដំណាង​ឲ្យ​ផល​ផ្លែ​សម្រាប់លោ​កិយ។ ជា​ការ​ពិត​ណាស់​ ការ​តុប​តែង​នេះ ជាកា​រ​បង្ហាញ​អំពីគោល​បំណង ដែល​ព្រះគ្រី​ស្ទយា​ង​ចុះម​ក ដើម្បី​នាំ​ពន្លឺ​ចូល​មក​ក្នុង​ភាពង​ងឹត ដើម្បីប្រោ​ស​លោះលោ​កិយ ដោយខ្ចា​យ​ព្រះលោ​ហិត​របស់​ព្រះអង្គ។ លោក​យ៉ូហាន​បាន​កត់​ត្រា​ អំពី​ដំណើរ​ជីវិតរ​បស់​ព្រះគ្រីស្ទ ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន។ គាត់បា​ន​ពិពណ៌នាថា​ ព្រះយេ​ស៊ូវ​ជាពន្លឺ​នៃ​លោកិយ​ ហើយ​ព្រះ​អង្គ​ជា “​ពន្លឺ​​​ដ៏​ពិត នោះ​​គឺ​​ជា​​ពន្លឺ​​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍”(យ៉ូហាន ១:៩)។ ជាងនេះ​ទៅ​​ទៀត ព្រះ​គ្រីស្ទ​មិន​គ្រាន់តែ​ជា​ពន្លឺ​ដែល​យាងម​ក​បំភ្លឺ​លោកិយ ដែល​នៅក្នុ​ងភា​ព​ងងឹត​ប៉ុណ្ណោះ​ទេ តែ​​ព្រះអង្គ​ថែ​ម​ទាំង​ជា “កូន​​ចៀ​ម​​នៃ​​ព្រះ ដែល​​ដោះ​​បាប​​មនុស្ស​លោក”(ខ.២៩)។ សូម​យើង​ជញ្ជឹ​ង​គិត​អំពី​ការ​នេះចុះ​! ព្រះ​ឱរស​នៃភូមិ​បេថ្លេហិម ព្រះ​អង្គ​ជា​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ និង​​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើយ​វិញ។ ព្រះ​​អង្គ​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័ក​យ៉ូហាន​បាន​បង្រៀន​យើង ឲ្យ “​ដើរក្នុ​ង​​ព​ន្លឺ​​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ”(១យ៉ូហាន ១:៧)។ សូម​ឲ្យអស់​អ្នក​ដែល​បាន​ពិសោធ​នឹង​ការ​សង្រ្គោះរ​បស់​ព្រះអង្គ រក​ឃើញ​សន្តិភា​ព នៅ​ក្នុង​ការ​ដើរ​ក្នុង​ពន្លឺ​ព្រះ​អង្គ។—Bill Crowder

Read article
ព្រះចាត់ព្រះរាជបុត្រា

បទ​ចម្រៀង​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ហ៊ែន​ឌែល(Handel)។ ក្នុង​បទ​ចម្រៀង​នេះ ខ្ញុំ​ចូល​ចិត្តជា​ង​គេ នៅ​ត្រង់​វគ្គ​ដែល​យើង​អាច​ច្រៀង​ដោយ​អំណរ​ថា “មាន​​បុត្រ​​១​​កើត​​ដល់​យើង”។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​ចំណុច​ដែល​គេច្រៀងប​ន្ទរ ចូល​ដល់​ឃ្លា “ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មួយ​​ដល់​យើងហើ​យ”។ ជាកា​រ​ពិត​ណាស់ ពាក្យ​ពេចន៍​ទាំង​អស់​នេះ ត្រូវ​បាន​អ្នកនិ​ពន្ធ ​ដក​ស្រង់​ចេញ​ពីបទ​គម្ពីរ​អេសាយ ៩:៦ ដែល​ចែង​ថា “មាន​​បុត្រ​​១​​កើត​​ដ​ល់​​យើង ព្រះ​​ទ្រង់​​ប្រទាន​​បុត្រា​១​​មក​យើង​ហើយ”។ នេះ​ជា​បទ​ចម្រៀង​ដ៏មាន​ន័​យ​របស់​លោក​ហ៊ែន​ឌែល ដែល​សរសើរ​ដំកើង​ព្រះ​រាជបុ​ត្រា ដែល​បាន​យាង​មក​រក​យើង ដោយ​ចាប់​កំណើត​ជាម​នុស្ស នៅ​ថ្ងៃបុណ្យ​ណូ​អែល​ដំបូងបំ​ផុត​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​បក​ស្រាយ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា ព្រះ​រាជ​បុត្រា​មួយ​អង្គ​នេះជា​នរណា។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក​១ ទេវតាបា​ន​មក​ជួប​នាង​ម៉ារា ហើយ​ការនេះ​បា​នប​ង្ហាញ​អំពី​អត្ត​សញ្ញាណ​ទាំង​បួន​របស់​ព្រះឱ​រស ដ៏ជា​​ព្រះ​គ្រីស្ទ ដែល​មានដូ​ច​តទៅ : ព្រះអ​ង្គនឹ​ង​ប្រសូត្រ​ជាបុត្រា​របស់​នាង​ម៉ារា ដូច​នេះព្រះ​​អង្គ​ជាម​នុស្ស​(១:៣១)។ ព្រះអ​ង្គ​ជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ដ៏​ខ្ពស់​បំផុត ដូច​នេះ​ព្រះអង្គ​ក៏​ជាព្រះមួយ​រយ​ភាគ​រយ​(១:៣២)។ ព្រះ​អង្គ​ក៏​ជា​ព្រះរាជបុ​ត្រា​នៃស្តេច​ដាវីឌ​ផង​ដែរ មាន​ន័យ​ថា ព្រះ​អង្គ​ជាប់​ខ្សែ​ស្រឡាយ​ស្តេច​(១:៣២)។ ហើយ​ព្រះអ​ង្គជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ទៀត​ផង(១:៣៥) បាន​ជា​ព្រះអង្គ​មាន​ភាព​ស្មើគ្នា​នឹ​ង​ព្រះ​វរបិតា ក្នុង​ការ​គ្រប់​យ៉ាង។ ត្រង់​ចំណុច​នេះ ព្រះ​មែស៊ី អាច​បំពេញ​តួនាទី​របស់​ព្រះអង្គ​បាន ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ពេល​ដែល​យើងថ្វាយ​បង្គំ​ព្រះអង្គ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល សូម​ព្រះ​ប្រទាន​ក្តី​អំណរ និ​ង​ភាព​រំភើប​រីក​រាយ ចំពោះ​អត្ថ​ន័យ​ដ៏ពេ​ញ​លេញ​នៃពិធី​បុណ្យដ៏សំ​ខាន់​នេះ។ ព្រះវ​របិតានៃ​​យើង​ដែល​គង់​នៅស្ថា​នសួ​គ៌ បាន​ប្រទានព្រះ​​រាជ​បុត្រា​ដ៏​ល្អឥត​ខ្ចោះ…

Read article
ការភ័យខ្លាចធ្ងន់ធ្ងរ

កា​ល​ពី​ឆ្នាំ​១៩៨៣ ក្រុមចម្រៀង​កុមារ នៅ​ព្រះវិហារ​របស់ខ្ញុំ ​ បានត្រៀ​មខ្លួ​ន ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ សម្រាប់​ការ​ប្រគុំ​តន្រ្តី​បុណ្យ​ណូអែល ប្រចាំ​ឆ្នាំ នៅ​ពេល​យប់។ ពេល​កម្ម​វិធី​នោះម​កដ​ល់ ក្រុ​មកុ​មារ​ដែល​បាន​ស្លៀក​ពាក់​ឯកស​ណ្ឋាន​រួច​ជា​ស្រេច បាន​ចាប់​ផ្តើម​ចូល​ទៅ​ក្នុង​មហោ​ស្រព ជា​បណ្តើរ​ៗ ប៉ុន្តែ ភ្លាម​នោះ យើង​បាន​ឮ​សម្លេង​ស្រែក​យំ​នៅ​ច្រក​ទ្វារខា​ង​ក្រោយ។ ខ្ញុំនិង​ភរិយា​រប​ស់ ខ្ញុំ​ក៏​បាន​ងាក​បែ​រ​ទៅ ឃើ​ញ​កូន​ប្រុស​ដ៏​តូច​ល្អិត​រប​ស់​យើង កំពុង​យំ​ឮ​ៗ   ដោយ​បង្ហាញ​នូវ​ការ​ភ័យ​ខ្លាច   នៅលើផ្ទៃ​មុខ​រ​បស់​​គាត់ ហើយ​ដៃគា​ត់​បាន​កាន់​ដៃ​ទ្វារ​យ៉ាង​ជាប់។​ គាត់​មិន​ព្រ​មចូល​ទៅ​ក្នុង​មហោស្រ​ព​ឡើយ។ បន្ទាប់​ពី​យើង​​បាននិយាយ​ចរចា​គ្នាយូ​រប​ន្តិចម​ក ទី​បំផុត អ្នក​ដឹក​នាំ​កម្ម​វិធី​ក៏បាន​ប្រាប់​គាត់​ថា គាត់​មិន​ចាំបា​ច់ឡើ​ង​លើវេ​ទិការ​ក៏​បាន។ ដូច​នេះ គាត់​ក៏​បានអង្គុយ​ជា​មួយ​យើង ​ហើយ​មិន​យូរ​ប៉ុន្មាន​ការ​ភ័យ​ខ្លាចរ​បស់​គាត់​ក៏​បាន​ថម​ថយ។ តាមធ​ម្មតា យើង​មិន​ដែល​គិត​ថា បុណ្យណូ​អែល​​ជាពេ​លដែ​ល​មាន​ការ​ភ័យ​ខ្លាច​ឡើយ ប៉ុន្តែ តាម​ពិត នៅយ​ប់​ដែ​ល​ព្រះ​យេស៊ូវ​ប្រសូត្រ ក៏​មាន​ព្រឹត្ត​ការណ៍ដែ​ល​ធ្វើឲ្យ​មា​នការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ គឺ​ដូច​ដែល​បទ​គម្ពីរ​លូកា ២:៩ បានចែ​ងថា​ “នោះ​មើល មាន​​ទេ​វតា​​នៃ​​ព្រះ​អម្ចាស់​​មក​​ឈរ​ជិត​គេ ឯ​សិរីល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង”(លូកា ២:៩)។ កា​រ​មើល​ឃើញ​ទេវតា គឺ​ហួស​ពី​សមត្ថ​ភាពដែ​លពួ​ក​អ្នក​គង្វាល​អាចយល់​បាន។ ប៉ុន្តែ ​ទេវតា​បាន​បញ្ជាក់​ពួក​គេថា​ “កុំ​ខ្លាច​​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា”(ខ.១០)។…

Read article
កន្លែងដែលមានទឹក

តំបន់​អាហ្វ្រិក​ខាង​កើត ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​ស្ងួត​ហួត​ហែងបំ​ផុត នៅ​លើ​ផែ​នដី ហើយ​ការ​នេះបា​ន​ធ្វើឲ្យ ​“ណៃរូប៊ី” ក្លាយ​ជា​ឈ្មោះ​ដ៏មាន​ន័យ​របស់​ទីក្រុង​មួយ ក្នុង​តំបន់​នោះ។ ឈ្មោះនេះ​មា​នប្រ​ភព​មក​ពីឃ្លា​ជា​ភាសា​ម៉ាសៃ ដែល​ប្រែម​ក​ថា “ទឹក​ត្រជាក់” តាម​ន័យ​ត្រង់ គឺ​មា​ន​ន័យ​​ថា “កន្លែង​ដែល​មាន​ទឹក”។ ក្នុង​ប្រវត្តិ​សាស្រ្តនៃ​មនុស្ស​ជាតិ វត្ត​មាន​នៃ​ទឹកបាន​ក្លា​យ​​ជាប្រ​ភព​នៃ​ជីវិត និង​យុទ្ធ​សាស្រ្ត។ ទោះ​បី​ជា​មនុស្ស​យើង​រស់​នៅ ក្នុង​កន្លែង​ដែល​មាន​អាកាស​ធាតុ​ស្ងួត ឬ​ក្នុង​តំប​ន់​ព្រៃទឹក​ភ្លៀង​ក៏ដោ​យ ក៏ទឹ​កនៅ​​មាន​ភាព​ចាំ​បាច់ ដែល​មិន​អាច​អត់​បាន​ដូច​គ្នា​។ ក្នុងតំ​បន់​រាំងស្ងួត ដែល​មិ​នអា​ច​ដាំ​ដុះ​អ្វីបា​ន មនុស្ស​មិន​អាច​រស់​នៅបា​ន​ឡើយ បើសិ​ន​​ជា​មិន​ស្គាល់​កន្លែង​រក​ទឹក។ យ៉ាង​ណាមិ​ញ ជីវិ​តខា​ង​វិញ្ញាណ​របស់​យើង ក៏​មាន​ធាតុ​ផ្សំ​ដែល​មិន​អាច​អត់​បាន​ផង​ដែរ។ ហេតុ​នេះហើយ​បាន​ជា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ជួប​ស្រ្តីម្នា​ក់ ដែលមា​ន​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ នៅ​ក្បែរ​អណ្តូង​ទឹក ព្រះអ​ង្គបា​ន​ប្រកាស​ប្រាប់​ដល់​នឹង​ថា មាន​តែ​ព្រះអ​ង្គ​ទេដែល​អាច​ប្រទាន​ទឹក​ដ៏​រស់។ ព្រះ​អង្គ​បាន​ប្រាប់​នាង​ថា “​អ្នក​​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។ វិញ្ញាណ​របស់​យើង​ស្រែក​រក​ព្រះ ហើយ​រឭក​ចង់​បាន​ព្រះ​អង្គ(ទំនុកដំកើង ៦៣:១) ដូច​សត្វ​ក្តាន់ ដែល​ដង្ហក់​រក​ទឹក ក្នុង​ទំនុក​ដំកើង ៤២:១-២។ យើង​ត្រូវ​ការ​ការ​ផ្គត់​ផ្គង់ ដែលមា​ន​តែ​ព្រះយេ​ស៊ូវ​គ្រីស្ទ​ទេ ដែល​អាច​ប្រទាន​ឲ្យបា​ន។ ព្រះ​អង្គ​ជា​ប្រភព​នៃ​ទឹក​ដ៏​រស់ ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្រស់​ស្រាយ។—Bill Crowder

Read article
ការ​យក​ចិត្ត​ទុក​ដា​ក់​ដ៏​​ពិត

ក្នុង​យប់​ដំបូង ​នៃ​ការ​បោះ​ជំ​រំ​គ្រួសារ​ អ្ន​កដឹ​ក​នាំការ​បោះជំរំ​បា​នជូ​នដំណឹង​ដល់​ក្រុ​មគ្រួ​សារ​ទាំង​ឡាយ​ អំពី​កាល​វិភាគ សម្រាប់​ការ​បោះ​ជំរំមួយ​សប្តាហ៍នោះ។ ពេល​គាត់​ចែ​កចា​យ​ចប់​ គាត់​បានសួ​រ​ពួក​គេថា​ តើមា​នន​រណាមា​ន​យោប​ល​អ្វីទេ​? ពេល​នោះ មាន​ក្មេង​ស្រី​ម្នាក់​បាន​ក្រោក​ឈរឡើង​ ហើយ​និយាយ​អំពាវ​នាវ​សុំ​ជំនួ​យ ធ្វើ​ឲ្យ​យើង​មានកា​រប៉ះ​​ពាល់ចិ​ត្ត​យ៉ាង​ខ្លាំង។ នាង​បាន​ចែក​ចាយ​អំពី​ប្អូន​ប្រុស​តូច​របស់​នាង ដែល​ជាក្មេងប្រុ​សដែ​លមា​ន​តម្រូវ​ការ​ពិសេស ហើយ​ពិបា​កមើ​ល​ថែរ។ នាង​បាន​ប្រាប់​យើង​ថា ប​ញ្ហា​នេះបា​ន​ធ្វើ​ឲ្យ​ក្រុម​គ្រួសា​ររប​ស់​នាង មាន​ការ​ពិបាកយ៉ា​ងណា​ ហើយនា​ង​បាន​សូម​ឲ្យ​គេរា​ល់គ្នា​ ឧស្សាហ៍ក្រ​ឡេច​មើ​លក្មេ​ង​ប្រុសនោះ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ​ផង​ នោះជា​កា​រ​អំពាវ​នាវ ដែល​កើត​ចេ​ញពី​​ការខ្វ​ល់​ខ្វាយ​ដ៏​ពិ​ត ដែលនា​ង​មាន​ចំពោះ​ប្អូ​នប្រុ​ស និង​ឪពុ​កម្តាយរ​បស់​នាង។ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ ខ្ញុំ​មាន​ការ​សប្បាយចិ​ត្ត​ណាស់ ដែល​បាន​ឃើញ​ពួក​គេជួ​យ​យ​កអ​សារ​គ្រួសារ​មួយ​នោះ។ ការ​អំពា​វនា​វ​រប​ស់​នាង នៅ​យប់​នោះ ជាកា​ររំ​ឭក​ដ៏​ស្រទ​ន់​ឲ្យយើ​ងនឹ​​ក​ចាំថា​ យើងរា​ល់គ្នា​ងា​យនឹ​ង​វក់​វី​នឹងជី​វិត និង​បញ្ហារ​បស់​យើងណាស់ រហូត​ដ​ល់​យើង​មិនបា​នមើ​លឃើ​ញ​តម្រូវ​ការ​រ​ប​ស់អ្ន​ក​ដទៃ​។ ត្រង់​ចំណុ​ចនេះ​ សាវ័កប៉ុ​ល​បាន​បកស្រា​យអំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យើង យ៉ាង​ដូ​ចនេះ​ថា​ “កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​​តែ​​ប្រយោជន៍​​ផ្ទា​ល់​ខ្លួ​ន​​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៤)។ ខ​គម្ពីរ​បន្ទាប់ បាន​ប្រាប់យើង​ឲ្យ​យ​កត​ម្រាប់​តាម​ព្រះយេស៊ូ​វ គឺ​ដូច​ដែលមាន​សេចក្តី​ចែង​ថា “ត្រូវ​​តែ​​មាន​​គំនិត​​គិ​ត​​ដូច​​​ជា​ព្រះគ្រីស្ទ​យេស៊ូវ​វិញ”។ ការ​មើល​ថែរ​របស់​យើង បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ដែល​កំពុ​ង​មាន​ទុក្ខ ដែល​ជា​ការ​យក​គំរូ​តាម​ព្រះយេ​ស៊ូវ​។ សូម​យើងសម្រាក​នៅ​ក្នុង​ព្រះគុណ​ព្រះ​ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង មាន​លទ្ធ​ភាព​បម្រើអ្ន​ក​ដទៃ ពេល​ដែល​ពួក​គេ​មាន​តម្រូវ​ការ​។—Bill Crowder

Read article
ពេលដែ​ល​គួរ​ ឲ្យ​ខ្មា​ស់​អៀន

ពន្លឺ​ភ្លើង​ពិល​ដែល​បញ្ចាំង​ចេញ​ ពីឡា​នរ​បស់ប៉ូ​លីស បាន​នាំឲ្យ​ខ្ញុំ​​ផ្តោតអារម្មណ៍ ម​ក​លើ​អ្នក​បើក​ឡាន​ម្នាក់ ដែល​ប៉ូលីស​​ឲ្យគាត់​អែ​បខា​ង ដោយ​សារ​គា​ត់បា​នបំ​ពាន​ច្បាប់​ចរា​ចរណ៍។ ពេល​ដែល​មន្ត្រី​ប៉ូលីស​កាន់​សៀវភៅ​ផាក​ពិន័យ ដើរ​ត្រឡប់​មក​ឡាន​របស់​គាត់​វិញ ខ្ញុំ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​បើក​បរ​កំពុង​អង្គុយ ដោយភា​ពអៀ​ន​ខ្មាស់ និង​អស់​សង្ឃឹម នៅ​ពី​ក្រោយ​ចង្កូត​ឡាន។ នាង​ខំ​​​ខ្ទប់​មុខ​ខ្លួន​ឯង​ មិន​ឲ្យ​អ្នក​ដំណើរដែ​លបើ​ក​បរ​កាត់​តាម​នោះឃើ​ញ ដោយ​សង្ឃឹម​ថានឹ​ងអា​ច​លាក់​អត្ត​សញ្ញាណ​របស់​ខ្លួន។ សកម្ម​ភាព​រប​ស់​នាង​បា​ន​ធ្វើ​ឲ្យ​ខ្ញុំសួ​រខ្លួ​នឯ​ង​ថា តើយើង​អា​ច​មាន​ការ​ខ្មាស​អៀន​ប៉ុណ្ណា ពេល​ដែល​គេឃើ​ញយើង​ទទួល​លទ្ធ​ផល​អាក្រក់ ដោយសា​រ​ការ​សម្រេច​ចិត្ត​ខុស។ ពេល​ដែល​គេ​យក​ស្រ្តី​មាន​កំហុស​ម្នាក់​ មក​ដាក់​នៅ​ចំពោះមុ​ខ​ព្រះ​យេស៊ូវ គេ​បាន​បង្ហា​ញ​ឲ្យ​បណ្តាជន​ដឹងអំពី​​អំពើផឹតក្បត់ដែលនា​ង​បាន​ប្រ​ព្រឹត្ត ហើយ​ពេល​នោះ បណ្តា​ជន​មិន​គ្រា​ន់​តែ​ឈរ​មើល​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំ​ងបា​ន​ទាម​ទា​ឲ្យ​ដាក់​ទោសនាង​ផ​ងដែ​រ​ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​សេចក្តីមេ​តា្តចំ​ពោះនា​ង​។ មាន​តែ​ព្រះអ​ង្គទេ​ ដែល​មាន​សិទ្ធិ​កាត់​ទោស​​អំពើ​បាប​របស់​នាង តែ​ព្រះអ​ង្គ​បាន​ឆ្លើយ​តប​ចំពោះ​នាង ដោយ​ក្តី​អាណិត។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ ចេញ​ទៅ​អស់​ហើយ ព្រះ​អង្គ​មាន​បន្ទូលទៅ​កា​ន់នា​ង​ថា​ “ខ្ញុំ​​​ក៏​​​មិន​​​កាត់​​ទោ​ស​​នាង​​​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ”(យ៉ូហាន ៨:១១)។ ក្តី​អាណិត​រប​ស់​ព្រះអ​ង្គ​បានរំ​ឭក​យើង​ អំពី​ព្រះ​គុណ​រប​​ស់ព្រះអ​ង្គ ដែ​លអ​ត់ទោ​សបា​ប ហើយ​ព្រះរា​ជប​ញ្ជា​ដែល​ព្រះ​អង្គ​មាន​ចំពោះនាង បាន​បង្ហាញ​អំពី​បំណង​ព្រះ​ទ័យ​ដ៏​អស្ចារ្យ​របស់​ព្រះអ​ង្គ ដែលច​ង់​ឲ្យ​យើង​រស់​នៅ ដោយអំ​ណរ​នៃ​ព្រះគុណ​របស់​ព្រះ​អង្គ។​ ធាតុ​ផ្សំ​ទាំង​ពីរ​នេះ បានប​ង្ហាញ​អំពី​ជម្រៅ​នៃ​ព្រះទ័យ​ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​យើង​ ពេល​ដែល​យើង​ជំពប់​ដួល។ សូម្បី​តែ​នៅក្នុ​ងពេ​ល​ដែល​យើ​ងមា​ន​ភាព​អាម៉ាស់​បំផុត ដោយ​សារ​កំហុស​របស់​យើង ក៏​យើង​នៅ​តែអា​ចស្រែក​អំពាវ​រក​ព្រះ​អង្គ ​ហើយ​រក​ឃើញ​ថា ព្រះគុ​ណ​ព្រះ​អង្គ​ពិត​ជា​អស្ចារ្យ​មែន។…

Read article
ចូរស្ងប់រំងាប់

ខ្សែ​ភាព​យន្ត ដែ​ល​មាន​ចំណង​ជើង​ថា រទេះ​អគ្គី ជា​រឿង​ដែល​បានរំ​ឭក​ដល់​ដំណើរ​ជីវិត​របស់​លោក​អេរិក លីឌែល(Eric Liddle) ដែលជា​កីឡា​ករ​ដែល​បាន​ទទួ​ល​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​១៩២៤ នៅ​ទីក្រុង​បារីស មុន​ពេល​គា​ត់​ចេញ​ទៅ​ធ្វើការ​ជា​បេសក​ជន នៅ​ប្រទេស​ចិន។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​សង្រ្គាម​លោក​លើក​ទីពីរ​បាន​ផ្ទុះឡើ​ង លោក​លីឌែល​ក៏បា​ន​បញ្ជូន​គ្រួសារ​គាត់ ទៅ​រក​កន្លែង​សុវត្តិ​ភាព ក្នុង​ប្រទេស​កាណាដា តែ​គាត់​នៅ​បន្ត​រស់​នៅ​ក្នុង​ប្រទេស​ចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេស​ដទៃ​ទៀត ដាក់​ក្នុង​ជំរុំ​ឃុំ​ឃាំង​របស់​ប្រទេស​ជប៉ុន។ បន្ទាប់​ពី​គាត់​បាន​រស់​នៅ​ក្នុង​មន្ទី​ឃុំឃាំង អស់​រយៈ​​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក គាត់​ក៏​បាន​មានប​ញ្ហាសុខ​ភាព​ ហើយ​គ្រូ​ពេទ្យពិ​និត្យ​ឃើញ​ថា គាត់​ប្រហែល​ជា​មាន​សាច់​​ដុះ​ក្នុង​ខួរ​ក្បាល។ ជា​រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ មាន​ក្រុម​ភ្លេង​មួយ​ក្រុម បានមក​លេង​ភ្លេង​នៅ​ក្បែរ​មន្ទី​រ​ពេទ្យ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​គេលេង​បទ “ចូរ​ស្ងៀម​នៅ ឱ​វិញ្ញាណ​ខ្ញុំ​អើយ”។ ខ្ញុំ​គិត​ថា ពេលដែ​ល​គាត់កំ​ពុង​ស្តាប់​បទ​នេះ គាត់​ក៏​ប្រាកដ​ជា​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​បទ​នេះ ដែលមាន​ខ្លឹម​សារ​​ដូច​តទៅ​នេះ​ថា ចូរ​ស្ងប់​រំងាប់ ឱ​វិញ្ញាណ​ខ្ញុំអើយ : ពេលវេ​លា​កន្ល​ងទៅ​យ៉ាង​ឆាប់​រហ័ស / តើ​ពេល​ណា យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះអម្ចាស់​ជា​រៀង​រហូត / ពេល​ដែល​ការ​ខក​ចិត្ត ​ការសោក​សង្រេង និង​ការ​ភ័យ​ខ្លាចរ​លាយ​បាត់​អស់ / ចូរ​បំភ្លេច​ទុក្ខ​ព្រួយ ក្តី​អំណរ​របស់​ក្តី​ស្រឡាញ់​កើត​មាន​ជាថ្មី / ចូ​រ​ស្ងប់​រំងាប់ ឱវិ​ញ្ញាណ​ខ្ញុំ​អើយ…

Read article
ភាព​អស្ចារ្យ!

ពេល​ដែល​យន្ត​ហោះ ​ដែល​ខ្ញុំ​ធ្វើដំ​ណើរ​ចាប់​ផ្តើម​បន្ទាប​ខ្លួន ដើម្បី​ចុះច​ត អ្នក​បម្រើ​ក្នុង​យន្ត​ហោះ​បាន​អាន​ពត៌​មាន​ដ៏​វែង ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​ទាំង​ឡាយ ​អំពីកា​រ​ធ្វើដំ​ណើរ​មក​ដល់​​គោល​ដៅ​នោះ​។​ ការ​អាន​របស់​នាងហាក់​ដូច​ជា​បង្ហាញ​ថា​ នាង​បាន​អាន​ពត៌​មាន​នោះ​​១​ពាន់ដង​​ហើយ នៅ​ថ្ងៃនោះ​ បាន​ជា​នាង​គ្មាន​អារម្មណ៍ ​ឬ​ចំណាប់​អារម្មណ៍ នៅ​ក្នុង​ការ​អាន​សោះ ខណៈ​ពេល​ដែល​នាង​កំពុង​​អាន​​ដោយ​សម្លឹង​ហឹម​ៗ អំពី​កា​រ​​ធ្វើ​ដំណើរ​ម​ក​​ដ​ល់​​រ​ប​ស់​​យើង​។   បន្ទាប់​មក   នាង​ក៏​បាន​ប្រើ​សម្លេងដែ​ល​ហ​ត់​នឿយ​ គ្មាន​​ទឹក​​ចិត្ត​ដដែល​នោះ ដើម្បី​បញ្ចប់​ការ​ជូន​ដំណឹង​នោះ​ថា   “សូម​ជូន​ពរ​លោក​លោក​ស្រី   ឲ្យ​មាន​ថ្ងៃ​ដ៏​អស្ចារ្យ”។ ការ​លើក​ដា​ក់ស​ម្លេង​រប​ស់នា​ង ផ្ទុយ​ពី​ពាក្យ​សម្តី​ដែល​​នាងនិយាយ។ នា​ង​​ប្រើ​ពាក្យ​ “អស្ចារ្យ” តែ​នាង​មិន​បាន​លើ​កដា​ក់​សម្លេង ឲ្យ​ត្រូ​វនឹ​ង​ពាក្យ​​ហ្នឹ​ងទេ។ ជួនកា​ល ខ្ញុំ​ក៏​ខ្លាច​យើង​មាន​ទំនាក់​ទំន​ងជា​មួ​យព្រះ ដោយ​អាកប្ប​កិរិយ៉ា​យ៉ាង​ដូច​នេះផ​ង​ដែរ ​គឺ​ទំនាក់​ទំនង​ជា​មួយ​ព្រះ ដើម្បីតែ​​បង្គ្រប់​កិច្ច ដោយ​ការ​ធុញ​ទ្រា​ន់ ដោយ​ការ​សោះអង្គើ​យ ឬ​ដោយ​មិន​មាន​ចំណាប់​អារម្មណ៍។ តាម​រយៈ​ព្រះគ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ដែល​បាន​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ​នៃ​ព្រះ​ដ៏​រស់ តែ​ជា​ញឹក​ញាប់ យើង​ហាក់​ដូ​ចជា​មិ​នបង្ហាញ​នូវ​អាកប្ប​កិរិយ៉ា ដែល​បញ្ជា​ក់​ថា អភ័យ​ឯកសិទ្ធិ​នោះ​ពិត​ជា​អស្ចារ្យ​ចំពោះ​យើង​មែន​ឡើយ​។ មាន​ពេល​មួយ លោក​យ៉ូប​បាន​ទូល​សួរ​ព្រះ អំពី​ទុក្ខវេ​ទ​នា​របស់​គាត់ ប៉ុន្តែ ពេល​ដែលព្រះអង្គ​​សួរ​គាត់​វិញ គាត់​​ក៏បា​ន​បន្ទាបខ្លួន ចំពោះភាព​អស្ចារ្យ​នៃ​ព្រះ​អាទិករ និង​ស្នា​ព្រះ​ហ​ស្ត​របស់​ព្រះអ​ង្គ។ លោក​យ៉ូប​តប​ទៅ​ព្រះអ​ង្គ​វិញ​ថា​ “តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ ​ដែល​ទូលបង្គំ​មិន​បាន​យល់   ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ…

Read article