Bill Crowder

You are here:
មានពរ​ខ្លាំង​ណាស់

ជា​រៀង​រាល់​ថ្ងៃ​ ពេល​ខ្ញុំ​ធ្វើដំ​ណើរ​ទៅក​ន្លែង​ធ្វើ​ការ ក៏​ដូ​ច​ជា​នៅពេ​ល​ដែល​ខ្ញុំត្រឡប់​មក​ផ្ទះវិ​ញ ខ្ញុំ​មាន​ពេល​ច្រើន សម្រាប់​អាន​អក្សរ​ស្ទីគើរ ដែល​គេបិ​ទ​នៅ​លើ​កាង​ខាង​ក្រោយ​របស់ឡា​ន ដែល​កំពុង​បើកនៅ​ខា​ង​មុខ​ឡាន​ខ្ញុំ។ ខ្ញុំ​ឃើញ​ឡាន​ខ្លះមា​នបិ​ទ​ពាក្យ​គ្រោក​គ្រាត ឡាន​ខ្លះ​ទៀត​មា​នដា​ក់​ពាក្យស្លោ​ក​ពិរោះ​ៗ តែ​មាន​ឡាន​មួយ​ចំនួ​ន ​មា​នបិ​ទ​ពាក្យអ​ក្សរ​អសីល​ធម៌​យ៉ាង​ខ្លាំង។ ទោះជាយ៉ា​ងណា​ក៏​ដោយ ថ្មី​ៗ​នេះខ្ញុំ​ឃើ​ញឡាន​មួយ​គ្រឿង​មាន​បិទ​ពាក្យ​ពេចន៍ដ៏​ស្រ​ទន់ នៅ​លើ​កា​ង​ខាងក្រោ​យរ​បស់​វា ដែល​បាន​លើក​ទឹ​កចិត្ត​ខ្ញុំ ឲ្យគិ​ត​អំពី​អាកប្ប​កិរិយ៉ា ដែលខ្ញុំ​​ច្រើន​តែ​មាន ក្នុង​ការ​រស់​នៅ។ អក្សរ​ស្ទីគើរ​នោះ​សរសេរ​ថា “ខ្ញុំមាន​ពរ​ខ្លាំងណាស់ ខ្ញុំមិ​ន​រអ៊ូ​រទាំ​អំពី​ជីវិត​ឡើយ”។ ខ្ញុំ​ទទួល​ស្គាល់​ថា​ ពេល​នោះ​ខ្ញុំ​មាន​ការប៉ះ​ពាល់ចិ​ត្ត​យ៉ាង​ខ្លាំ​ង ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិតអំពីពា​ក្យ​មួយ​ឃ្លានេះ។ មាន​ពេល​ច្រើន​ដង​ពេក​ហើយ ដែល​ខ្ញុំ​បានចំ​ណាយ​ពេល​នឹក​ស្តាយអំពីកា​រ​អ្វីដែ​ល​មិន​បាន​ស​ម្រេច​ដូច​បំ​ណងរ​ប​ស់ខ្ញុំ​ ជាជា​ងចំ​ណាយ​ពេល​ផ្តោត​ទៅ​លើ​អំណោយ​ដ៏​អស្ចារ្យ ដែល​ព្រះ​វរបិតា​នៃ​យើង ដែលគ​ង់​នៅ​ស្ថានសួ​គ៌​បាន​ប្រទា​នមក។ ពេល​ដែ​លខ្ញុំបា​ន​អាន​ពាក្យ​ពេចន៍​ដ៏​សា​មញ្ញ នៅ​ថ្ងៃ​នោះហើ​យ ខ្ញុំ​ក៏​បាន​ធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹ​ង​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ​អម្ចាស់ កាន់​តែ​សកម្ម និង​អស់​ពី​ចិត្ត ព្រោះព្រះ​នៃយើ​ង ព្រះអង្គ​​ល្អចំ​ពោះ​ខ្ញុំណា​ស់ តាម​របៀប​ជា​ច្រើន ដែល​ខ្ញុំ​មិន​អាចរា​ប់​អស់។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ ជា​ទំនុក​បទ​ចម្រៀង ដែល​ព្យាយាម​កែ​ប្រែ​គំនិត​របស់​មនុស្ស​ ដែល​មិន​ចេះ​អរ​ព្រះ​គុណ​ព្រះ។​ មាន​មនុស្ស​ជា​ច្រើន​យល់​ថា ស្តេច​ដាវីឌ ជាអ្ន​ក​និពន្ធ​ទំនុក​មួយ​នេះ ដែល​បាន​ដាស់​តឿន​ចិត្ត​ដែ​លកាន់​តែ​ត្រជាក់​ឡើង​ៗ ដោយ​គ្មាន​ការ​ដឹង​គុណ​ព្រះ គឺដូ​ច​ដែល​ទំនុក​មួយ​នេះ​បានច្រៀងប​ន្ទរ​បួន​ដង​ថា “ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ”(ខ.៨,១៥,២១,៣១)។ សូម្បី​តែ​ក្នុងពេ​លដែ​លពិបាកបំ​ផុត…

Read article
ពាក្យ​សម្តី​ដែល​យើ​ងនិ​យាយ

អ្នក​ប្រហែល​ជា​ធ្លាប់​ឮគេ​និយាយ​ថា “អ្នក​ប្រាជ្ញ​ជជែក​អំពី​​ទ្រឹស្តី អ្ន​កចេះ​ដឹ​ង​កំរិត​មធ្យមជជែ​កគ្នា​អំពី​ព្រឹ​ត្តិការណ៍ មនុស្ស​មាន​គំនិត​តូច​ជជែក​​គ្នា​អំពី​មនុស្ស”។ ខ្ញុំទទួលស្គាល់ថា យើង​មាន​វិធី​សាស្រ្តជា​ច្រើន សម្រាប់និយា​យ​អំពី​​មនុស្ស​​ណាម្នាក់ ដោយផ្ត​ល់​កិត្តិ​យសឲ្យ​ពួក​គេ។ ប៉ុន្តែ ពាក្យ​ស្លោក​ខាង​លើ​នេះ និយាយ​សង្កត់​ធ្ងន់​ទៅលើ​កា​រ​និយាយ​មិន​ល្អអំពី​អ្នកដ​ទៃ។ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ យើង​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន ដូច​ជា​កាសែត វិទ្យុ ទូរទស្សន៍ និង​នៅ​លើ​គេហ​ទំព័រ​បណ្តាញ​សង្គម​ជា​ដើម ដែល​និយាយអំ​ពីជី​វិត ឬ​រឿង​ផ្ទាល់​ខ្លួនរ​បស់ម​នុ​ស្សមួយ​ចំនួ​ន តាម​របៀប​ដែល​មិ​ន​សមរម្យ។ ការ​និយាយ​អំពី​រឿង​ផ្ទាល់ខ្លួ​នរ​បស់​អ្នក​ដទៃ តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ មាន​ការ​កើន​ឡើង​កា​ន់​តែខ្លាំ​​ង បានជាមនុស្ស​ក្នុង​សម័យ​នេះ ច្រើន​តែ​យល់​ថា ការ​និយាយ​ដើម​គ្នា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ ដូចនេះ​ មិន​មែន​មាន​តែអ្នក​មាន និង​បុគ្គល​ដែល​ល្បីឈ្មោះប៉ុ​ណ្ណោះទេ​ ​ដែលគេលើ​កមក​និយាយដើម​នោះ។ បាន​ជា​នៅ​តាម​កន្លែង​ធ្វើការ ពួក​ជំនុំ នៅ​ក្បែរផ្ទះ​ និង​ក្នុង​គ្រួសារ​យើង មាន​មនុ​ស្សជា​​ច្រើ​ន ដែល​បា​ន​ក្លាយ​ជា​គោល​ដៅ នៃ​ការ​និយាយ​ដើម ដោយ​អណ្តាត​​ដ៏​មុត​ស្រួច ហើយពួ​ក​គេមាន​ការ​ឈឺ​ចាប់ណាស់ ពេល​ដែល​បាន​ដឹង​ថា ខ្លួន​បាន​ក្លាយ​ជាជ​ន​រង​គ្រោះ​នៃ​ការ​និ​យាយ​ដើម ដែល​ការ​នេះ​មិនគួ​រ​កើត​មាន​សោះ។ ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច ឲ្យយើ​ង​អាចជៀ​សចេ​ញ ពីកា​រ​ប្រើពា​ក្យស​ម្តី ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃឈឺ​ចា​ប់? ជា​ការ​ពិត​ណាស់ យើង​អាច​ជៀស​វាង​ការ​និយាយដើ​មអ្ន​កដ​ទៃបា​ន ពេល​ដែល​យើង​ទទួល​ស្គាល់ថា​ ព្រះទ្រ​ង់​ជា​អ្នក​ដែល​ស្តាប់​ឮ​ពាក្យ​សម្តី​គ្រប់​ម៉ាត់ ដែល​យើងនិ​យាយ​ចេ​ញ​មក ទោះជា​នៅពេល​ណា​ក៏​ដោយ ហើយ​ព្រះអង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ ដែល​ល្អ​ប្រសើរ​ជាង​នេះ។…

Read article
ជម្នះ​សេចក្តី​អំណួត​ខ្លួន​ឯង

ក្នុង​សម័យ​ចក្រ​ភពរ៉ូ​ម ពេល​ដែល​មេទ័​ពម្នា​ក់ វិល​ត្រឡប់​ពី​ធ្វើស​ង្រ្គាមដែល​​មាន​ជ័យ​ជ​ម្នះ តាម​ធម្មតា គេធ្វើ​ក្បួ​ន​ដង្ហែរ​​ជ័យ​ជម្នះ ដើម្បី​ទទួល​ស្វាគមន៍​មេ​ទ័ព ដែល​បាន​ប្រយុទ្ធ​កាន់​កាប់​បាន​ទឹក​ដី​ថ្មីនោះ។ នៅ​ក្នុង​ក្បួន​ដង្ហែរ​នោះ មាន​ការ​រាប់​បញ្ចូល​កង​ទ័ព​របស់​មេទ័ព​នោះ ក៏​ដូច​ជាចំណាប់​ខ្មាំង   និង​ជ័យ​ភ័ណ្ណ   ដែល​ពួក​គេ​រឹប​យក​បាន ជា​​ភស្តុតាង​នៃ​ជ័យ​ជម្នះ​រប​ស់ពួ​កគេ។ ពេល​ដែល​ក្បួន​ដង្ហែរ​កំពុងឆ្ល​ង​កាត់​តា​មទី​ក្រុង មាន​មនុស្ស​ទាំង​ហ្វូង​ស្រែក​ហូរ ដើម្បី​អប​អរ​ជ័យជ​ម្នះ​របស់​វីរៈ​បុរស​របស់​ពួក​គេ។​ តែទ​ន្ទឹម​នឹង​នោះ ដើម្បី​កុំ​ឲ្យ​មេទ័ព​នោះ មាន​មោទន​ភាព​បំប៉ោង​ហួស​ហេតុ​ពេក គេបា​ន​ឲ្យ​ទាសករ​ម្នាក់​ជិះ​នៅ​ក្នុង​រទេះសេះ​ចម្បាំង​ជា​មួយ​គាត់ ក្នុងក្បួ​ន​ដង្ហែរ​នោះដែ​រ។ តើម​កពី​ហេ​តុអ្វី? មូលហេ​តុ​គឺ​ដើម្បី​កាល​ណាជ​ន​ជា​តិរ៉ូ​ម៉ាំង​ទាំង​ហ្វូង​ៗ ស្រែក​សរសើរ​មេទ័ព​នោះ​យ៉ាង​កង​រំពង ទាស​ករ​នោះអា​ច​បន្ត​ខ្សិប​ដាក់​ត្រចៀក​គាត់​ជាប់​ជា​និច្ច​​ថា “អ្នកក៏​អាច​ស្លាប់​ដែរ”។ ពេលយើង​មាន​ជ័​យជ​ម្នះ ហើយ​ក៏អា​ចភ្លេចភាព​កម្សោយ​របស់​​ខ្លួន​ឯង ហើយអ​នុញ្ញាត​ឲ្យ​ចិត្ត​យើង​មាន​ពេញ​ដោយ​អំណួត​ដ៏គ្រោះ​ថ្នាក់។ សាវ័ក​យ៉ាកុបបា​ននាំ​យើ​ង ឲ្យ​ងាក​ចេញ​ពី​គ្រោះថ្នា​ក់​នៃសេ​ចក្តី​អំណួត ហើយ​ងាក​ទៅរ​ក​ការ​បន្ទាប​ខ្លួន និងងាក​ទៅរក​​ព្រះ​វិញ។ បាន​ជា​គាត់​​មាន​ប្រសាសន៍​ថា “ព្រះ​​ទ្រង់​​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ ចំណុច​សំខាន់​នៃ​សេចក្តី​បង្រៀន​នេះ​គឺ ព្រះគុណ ។ គ្មាន​អ្វីដែល​អស្ចារ្យ​ជាង​ព្រះគុណ​ព្រះឡើ​យ! មាន​តែ​ព្រះអ​ម្ចាស់​ទេ ដែល​សម​នឹង​ទទួល​ការ​អរ​ព្រះគុណ និង​សរសើរ​ដំកើង ជា​ពិសេស សម្រាប់​ព្រះគុណ​ដែល​ព្រះ​អង្គ​បាន​ប្រទានដ​ល់យើ​ង។ ស្នាដៃ​ ជ័យជ​ម្នះ ឬភា​ពអ​ស្ចារ្យ​របស់​យើង មិន​មែន​បាន​ម​ក​ពី​ខ្លួន​យើង​ឡើយ តែ​ជា​ព្រះព​រ​នៃ​ព្រះគុណនៃ​ព្រះដែល​គ្មានអ្វី​ប្រៀប​ផ្ទឹម​បា​ន ដែល​ជា​ទី​ពឹង​ផ្អែក​របស់​យើង អស់ក​​ល្ប​ជា​និច្ច។—Bill Crowder

Read article
ម៉ាស៊ីនហ្វឹកហាត់បើកយន្តហោះ

ពេល​ដែលអ្ន​ក​បើក​យន្ត​ហោះ កំពុង​ស្ថិត​ក្នុង​ការ​ហ្វឹក​ហាត់ ពួក​គេ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ម៉ាស៊ីន​ហ្វឹក​ហាត់​បើក​យន្ត​ហោះ។ ម៉ាស៊ីន​ហ្វឹក​ហាត់​បើក​យន្តហោះ​ទាំង​នេះ​ បាន​ឲ្យ​សិស្ស​មាន​អារម្មណ៍​ថា ពួក​គេ​កំពុងបើ​កប​រ​ក្នុង​យន្តហោះ​ពិត​ៗ​ ដូច​នេះ ពួកគេ​មាន​ឱកាស​ដក​ពិសោធ​នឹង​ការ​ពិបាក និង​គ្រោះថ្នាក់​នៃ​ការ​បើក​បរ​យន្ត​ហោះ ដោយ​មិន​ចាំបា​ច់ប្រ​ថុយ​នឹ​ង​គ្រោះថ្នា​ក់ ដែល​កើត​មាន​ក្នុង​កា​របើ​ក​បរ​យន្ត​ហោះ​ពិ​ត។ អ្នក​រៀន​​បើ​ក​យន្ត​ហោះ ក្នុង​​ម៉ាស៊ី​ន​នេះ​ មិ​នចាំ​បាច់​ត្រូ​វឡើ​ងទៅ​លើ​អាកាស​ផុតពី​ដី​ ហើយបើ​សិ​នជា​ពួ​ក​គេបើ​កយ​ន្តហោះ​ធ្លា​ក់ នៅ​ក្នុង​ម៉ាស៊ីន​ហ្វឹក​ហាត់​បើ​កយ​ន្ត​ហោះ​ ពួក​គេ​នៅតែ​អា​ច​ដើរ​ចេញ​យ៉ាងស្រួ​ល ដោយ​គ្មាន​គ្រោះ​ថ្នា​ក់​អ្វី​ទាំង​អស់។ ម៉ាស៊ីន​ហ្វឹក​ហាត់​បើ​កយ​ន្ត​ហោះ ពិត​ជាឧ​បករណ៍​ដ៏​មានប្រ​យោជន៍ នៅក្នុ​ងកា​រ​បង្រៀន ពោល​គឺ​វា​បាន​ជួយ​ឲ្យ​អ្នករៀ​ន​បើក​យ​ន្តហោះ​​ត្រៀម​ខ្លួន សម្រាប់​ការ​បញ្ជា​យន្ត​ហោះពិត​។​ ទោះបី​ជា​យ៉ាង​​ណាក៏​ដោ​យ ឧបករណ៍ទាំ​ង​នោះ​មានកា​រ​ខ្វះ​ខាត​ម្យ៉ា​ង។ ឧបករណ៍​ទាំ​ងនេះ​​ធ្វើ​ឲ្យ​អ្នក​រៀន​បើកយ​ន្តហោះ​មា​នអា​រម្មណ៍​ថា ខ្លួន​កំពុង​ស្ថិត​​ក្នុ​ងស្ថា​ន​ភាព​ពិត តែមិ​ន​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទទួ​លរ​ង​នូវ​សម្ពាត​ដ៏ពិ​ត ដែលកើ​ត​មាន​នៅ​ក្នុ​ងកា​ប៊ីន​របស់​យន្ត​ហោះពិត​បា​ន​ឡើ​យ។ យ៉ាង​ណាមិ​ញ ជីវិត​ពិ​ត​ក៏មា​ន​លក្ខណៈដូ​ច​នេះផ​ង​ដែរ តើមែ​ន​ទេ? គេ​​មិ​ន​អាច​​បង្កើត​ស្ថានភាព​ស​ប្បនិមិ​ត្ត ដើម្បី​ធ្វើ​ឲ្យម​នុស្សមា​ន​អារ​ម្មណ៍​ថា ខ្លួន​កំពុង​ស្ថិ​ត​នៅ​ក្នុង​ស្ថានភា​ព​ពិត​បានឡើ​យ។​ យើង​មិន​អា​ចទៅ​រ​ក​ក​ន្លែង ដែល​គ្មាន​គ្រោះ​ថ្នា​ក់ និង​គ្មាន​ហនិភ័យ ដើម្បី​ពិសោធន៍​នឹងភា​ព​ឡើង​ចុះ​ៗនៃ​ជីវិ​ត ដោយមិ​ន​ជួប​ការអាក្រក់​បាន​ឡើយ។ យើងមិ​នអា​ចជៀ​ស​ផុត​ពីហនិភ័យ និង​​គ្រោះថ្នា​ក់​​​នៃ​ការ​រស់​នៅ ក្នុ​ងលោកិយដែល​បាន​ធ្លា​ក់​ចូល​ ក្នុង​អំពើ​បាប​បាន​​ឡើយ។ ហេតុ​នេះហើ​យ​បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ធានាដ​ល់​យើង​ថា “ខ្ញុំ​​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”(យ៉ូហាន…

Read article
មិនមែនជាការប្រថុយ

ថ្មី​ៗ​នេះ មិត្ត​រួម​ការ​ងារ​របស់​ខ្ញុំម្នា​ក់ បាន​ចែក​ចាយ​បទ​ពិសោធន៍ ដែល​គាត់​មាន នៅ​ក្នុង​ការ​លោត​ខ្សែ​យឺត ពី​លើស្ពាន ដែល​ខ្ញុំមិ​ន​ចង់​សាកល្ប​ង​ឡើយ។ ការ​ពិពណ៌​នា​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំយ​ល់ថា​ ការ​លោត​ខ្សែ​យឺត​ពី​លើ​ស្ពាន មាន​លក្ខណៈ​ដ៏​គួរ​ឲ្យ​ទា​ក់ទាញ ហើយ​ក៏​គួរ​ឲ្យ​ខ្លាច​ផង​ដែរ។ សម្រាប់​ខ្លួន​ខ្ញុំផ្ទា​ល់ ខ្ញុំ​មិន​យល់​ថា ការ​លោត​ដាំ​ក្បាលចុះ​ក្រោ​មពី​លើ​ស្ពា​ន កំពស់​រាប់​សិប​ម៉ែត្រ ដោយ​មាន​កៅស៊ូ​យក្ស​ចង​ភ្ជាប់​ជើង គឺ​ជាកា​រ​កម្សាន្ត​សប្បាយ​ឡើយ។ ប៉ុន្តែ គាត់​បាន​​រៀ​បរា​ប់ថា​ គាត់​លោត​ដោយ​មាន​ខ្សែ​សុវត្ថិ​ភាព​ចង​ភ្ជាប់​ខ្លួន​គា​ត់ ដោយ​ចំណង​ពីរ ជា​បន្ថែម​​ទៀត ដើម្បី​កុំឲ្យ​មានគ្រោះ​ថ្នាក់។ គាត់មា​នទំ​នុកចិ​ត្ត​យ៉ាង​ខ្លាំង នៅក្នុ​ងកា​រលោត​ពីកំ​ពស់​ដ៏​ខ្ពស់​នោះ ដោយ​សារ​គាត់​បាន​ដឹងច្បាស់​ថា​ គេ​បា​នផ​លិត និង​សាក​ល្បង​ចំណង​ដ៏រឹង​មាំ​នោះយ៉ាង​ប្រុង​ប្រយ័ត្ន​រួច​ជា​ស្រេច​ហើយ។ ពេល​ដែល​ខ្ញុំ​ឮគា​ត់និ​យាយ​ដូ​ច​នេះ ខ្ញុំក៏​បា​ននឹក​ចាំ​ថា សម្រាប់អ្ន​ក​ដើរ​តាម​ព្រះគ្រី​ស្ទ ការ​រស់​នៅ​ក្នុង​លោកិយ ដែល​មាន​ពេញ​ដោយ​អំពើ​បាប មិន​មែន​ជា​ការ “លោត​នៃ​សេចក្តី​ជំនឿ” ទាំង​ងងឹត​ងងល់​នោះ​ឡើយ។ ព្រោះយើ​ងអា​ច​ដឹង​ថា យើង​ក៏មា​ន​ចំណង​សុវត្ថិ​ភាព​មួយ​គូរ ដែល​អាច​ការពា​រយើ​ងឲ្យ​មាន​សុ​វត្ថិភាព សូម្បី​តែ​នៅក្នុ​ងពេល​ដ៏ង​ងឹត​បំផុត​ក៏​ដោ​យ។ ក្នុងបទ​គម្ពីរ​អេភេសូរ ២:៨-៩ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន”។ ចំណង​សុវត្ថិ​ភាព​ទាំង​ពីរនោះ គឺ​ជាព្រះ​គុ​ណ និង​សេចក្តី​ជំនឿ លើកិ​ច្ចការ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រេច…

Read article
ការនាំមុខ

សៀវ​ភៅរឿ​ង បង​ប្អូន​រួម​អាវុធ ដែល​លោក​ស្ទីហ្វិន អេម​ប្រូស(Stephen Ambrose) បាន​និពន្ធ បាន​និយាយ​ផ្តោត​ទៅ​លើដំ​ណើរ​ជីវិត​រប​ស់ក​ងព​លតូ​ចអ៊ីហ្ស៊ី(Easy)​នៃ​កង​ទ័ព​អាមេរិក ដែល​រាប់​ចាប់​ពី​ការ​ហ្វឹក​ហាក់​របស់ពួ​ក​គេ នៅរ​ដ្ឋ​ចចជា(Georgia) មក​ដល់​ពេល​សម្រុក​ចូលខេ​ត្ត​នរមែនឌី នៅ​ថ្ងៃ​ឌីដេយ(D-Day នៅ​ថ្ងៃទី​៦​ ខែមិថុនា ឆ្នាំ១៩៤៤) ហើយ​រហូត​មក​ដល់​ចុង​បញ្ចប់​នៃ​រឿង​នេះ ​ដែលនិ​យាយ​អំពី​ការ​ប​ញ្ចប់​នៃ​សង្រ្គាម​លោកលើ​ក​ទី​ពីរ។ ក្នុង​សម័យ​សង្រ្គា​មដ៏​យូ​រនោះ​ លោកមេ​​បញ្ជា​ការ​រីឆាត វីនធ័រ(Richard Winters) ជា​អ្នក​ដឹក​នាំ​កង​ពល​តូច​អ៊ីហ្ស៊ី។ លោក​វីនធ័រ ជា​មេប​ញ្ជាកា​រ​ដ៏ល្អ​ម្នាក់​ ព្រោះគា​ត់តែ​ង​នាំ​មុខ​ពល​ទាហាន​របស់​គាត់ នៅ​ក្នុង​សម​រ​ភូមិ​ជា​និច្ច។ ពេល​កំពុង​ប្រយុទ្ធ​គ្នា កង​ទ័ព​រប​ស់គា​ត់ច្រើ​ន​តែឭ​គា​ត់និ​យាយ​​​ថា “មកតាមខ្ញុំ​!”។ ​មេប​ញ្ចា​ការ​ដ​ទៃទៀ​ត ប្រហែល​ជា​ចូល​ចិត្ត​បញ្ជា​ពីខា​ងក្រោ​យ​ទ័​ពរ​ប​ស់ខ្លួ​ន ដោយ​កុំឲ្យ​មា​នគ្រោះ​ថ្នា​ក់ ប៉ុន្តែ ​ពេល​ដែល​កង​ពល​របស់​គាត់​ចូល​សម​រភូ​មិ គាត់​តែង​តែ​នាំ​មុន​ពួក​គេមិ​ន​ដែល​ខា​ន​ឡើ​យ។ ព្រះ​យេស៊ូ​វ​ជា​អ្នក​ដឹក​នាំ​ដ៏ពិ​ត សម្រាប់​កូន​ស្ងួន​ភា្ញរ​បស់​ទ្រង់។ ទ្រង់​ជ្រាប​ថា យើង​ត្រូវ​ការ​អ្វី ហើយ​តើមា​ន​ចំណុច​ណា ដែលយើ​ង​ងាយ​រង​គ្រោះ​បំ​ផុត។ ការ​ដឹក​នាំរ​បស់​ទ្រង់ បា​ន​ធ្វើ​ឲ្យ​បទ​គម្ពី​រទំ​នុកដំ​កើង ជំពូក​២៣ ក្លាយ​ជា​បទ​ចម្រៀង​ដែល​គេ​ស្រឡាញ់​បំផុត នៅ​​ក្នុ​ងចំ​ណោមបទទំ​នុក​ដំកើង ក្នុង​ព្រះគ​​ម្ពីរ។ ក្នុ​ងខ​.២ ស្តេច​ដាវី​ឌបា​ន​មាន​ប្រសាសន៍​ថា អ្នក​គង្វាល “​ឲ្យ​​ខ្ញុំ​​ដេក​​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ” ហើយ​ទ្រង់​មាន​បន្ទូល​ថែម​ទៀត​ក្នុ​ង​ខ.៣ ថា “ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិត…

Read article
គួរឲ្យធុញណាស់

កាល​កូន​របស់​យើង​នៅ​វ័យ​ជំទង់ យើង​បាន​ពិភាក្សា​គ្នា បន្ទាប់​ពី​កម្ម​វិធី​ជួប​ជុំរបស់​យុវ​ជន​បាន​បញ្ចប់​។​ ខ្ញុំ​បាន​សួរ​ពួក​គេថា​ “តើ​កម្ម​វិធី​យុវ​ជន​កាល​ពី​ល្ងាច​មិញ ​សប្បាយ​ទេ?” ពួក​គេត​បថា​ “គួ​រឲ្យ​ធុញ​ណាស់”។ ជា​ច្រើន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​នៅ​តែ​ឮ​ពួក​គេនិយាយ​ពាក្យ​ដដែល ​ដូច​នេះ​​ខ្ញុំ​ក៏បាន​ស​ម្រេច​ចិត្ត​ទៅ​មើល​កម្ម​វិធី​នោះ ដោយ​ខ្លួន​ឯង​។ ខ្ញុំ​ក៏បា​ន​ចូល​ទៅ​ក្នុងក​ន្លែង​ហាត់​កីឡា ដែ​ល​​ពួ​ក​​យុវ​ជន​​បា​ន​ប្រើជា​កន្លែង​ធ្វើក​ម្ម​វិធី ហើយ​ខ្ញុំ​ក៏បា​ន​មើល​ពួក​គេ។ ខ្ញុំ​ឃើញពួ​ក​គេចូ​លរួ​ម ដោយ​មាន​ការ​សើច​សប្បាយ ការ​ស្តាប់ ដូច​នេះ ពួក​គេ​កំពុង​តែ​សប្បាយ​ណាស់​។ នៅ​ពេល​យប់​នោះ តាម​ផ្លូវ​ត្រឡប់ម​កផ្ទះវិ​ញ ខ្ញុំ​បាន​សួរ​ពួក​គេ​អំពី​កម្ម​វិធី​ល្ងាច​នោះទៀ​ត ហើយ​ពួក​គេ​នៅ​តែនិ​យាយ​ដូច​មុន​ថា ​“គួរ​ឲ្យ​ធុញ​ណាស់”។ ខ្ញុំ​ក៏​តប​ពួក​គេ​ថា “ប៉ា​ក៏បាន​នៅ​ទីនោះ​ដែរ ប៉ា​ឃើញ​កូន​សប្បាយ​ខ្លាំង​ណាស់!” ពួក​គេ​ក៏​ឆ្លើយ​ថា ​“ប្រហែ​ល​ជា ពេល​នោះ​កម្ម​វិធី​មិន​សោះ​កក្រោះ ដូច​សព្វ​ដង​ទេ​ចឹ​ង​”។ ខ្ញុំ​ក៏បា​នទ​ទួល​ស្គាល់ថា​ ពួក​គេបា​នទ​ទួល​រង​សម្ពាធ​ពី​មិត្ត​ភ័ក្រ ហើយ​ខ្លាច​គេ​មើល​មក មិន​ឃើញពួ​ក​គេមិ​ន​មាន​ភាព​សប្បាយ​រីក​រាយ បាន​ជា​ពួក​គេ​ចេះតែ​បដិសេធ​ថា ពួក​គេមិន​អរ​សប្បាយ​នឹង​កម្ម​វិធី​យុវ​ជននោះ​ឡើ​យ។ ដូច​នេះ ខ្ញុំ​ក៏​ត្រូវ​សួរ​ខ្លួន​ឯង​ផង​ដែរ​ថា តើ​ខ្ញុំ​ខ្លាច​គេ​មើល​មក ឃើញ​ខ្ញុំ​មាន​ភាព​អសប្បាយ​ពេក ចំពោះ​ការ​ខាង​វិញ្ញាណ ដូច​ពួក​គេ​ដែរ​ឬ? ជា​ការ​ពិត​ណាស់ ក្នុង​សកល​លោក​នេះ គ្មាន​អ្វី​ដែល​សក្តិ​សម​នឹ​ង​ឲ្យ​យើង​មាន​ចិត្ត​ក្លៀវ​ក្លា ​ជាង​ការ​ដែល​បាន​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​ការ​អ្វី​ខ្លះសម្រាប់​យើង​នោះ​ឡើយ​។ ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​ថា “ខ្ញុំ​​បាន​​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង”(យ៉ូហាន ១០:១០)។…

Read article
ការលះបង់ដ៏ពិត

លោកអេរិក ស្ថិតក្នុងចំណោមបណ្តាបុរសដ៏ល្អ ក្នុងសហគមន៍។ ក្នុងនា​ម​ជា​មន្រ្តី​ប៉ូលីស​ម្នាក់ ​គាត់​បាន​ចាត់​ទុក​ការងារ​រប​ស់គា​ត់ ជា​ការ​បម្រើ​សម្រាប់​សហ​គមន៍​រប​ស់គា​ត់ ហើយ​មាន​ការ​ប្តេជ្ញាចិ​ត្ត​ចំពោះ​ការ​បម្រើនោះ​ ទោះជា​ត្រូ​វ​លះប​ង់យ៉ា​ង​ណាក៏​ដោ​យ។ គេ​អាច​ដឹង​ថា គាត់ពិត​​ជាមា​ន​បំណង​ចិត្ត​ដូច​នេះ​មែន ដោយ​គ្រាន់​តែមើ​លទៅ​ទូ​ដាក់​ឥវ៉ាន់​ផ្ទាល់​ខ្លួន​របស់​គាត់ នៅ​ប៉ុស្ត៍​ប៉ូ​លីស ដែលនៅលើ​នោះ​គា​ត់​បា​ន​បិទ​ខគ​ម្ពីរ យ៉ូហាន ១៥:១៣។ ក្នុង​បទ​គម្ពីរ​​នេះ ព្រះ​អម្ចាស់​នៃ​យើង មាន​បន្ទូល​ថា ​“គ្មាន​​អ្ន​ក​​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ព្រះ​បន្ទូល​ទ្រង់​ត្រង់​ចំណុ​ច​នេះ មិន​គ្រា​ន់​តែ​ជាគោ​លការណ៍​ដ៏​ប្រ​សើរ​ប៉ុណ្ណោះឡើ​យ។ បទ​គម្ពីរនេះ​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​ប្តេជ្ញាចិ​ត្ត ដែល​លោក​អេរិក​មា​ន​ចំពោះភារ​កិច្ច​របស់​គាត់ ក្នុង​នាម​ជា​មន្ត្រីប៉ូ​លីស ដែល​នាំឲ្យ​គាត់​មាន​ការ​លះប​ង់ដ៏​​ធំ​ផុត គឺនៅ​ពេ​ល​ដែល​គាត់​បាន​ពលីជី​វិត ក្នុង​ការ​​បំពេញ​ភារៈ​កិច្ច​ការពា​រស​ន្តិសុ​ខស​ង្គម។​ នេះ​ជា​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​មានកា​រលះ​បង់​ដ៏​ពិត។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មានបន្ទូល​ដ៏មា​ន​អំណា​ច ក្នុង​បទ​គម្ពីរ យ៉ូហាន ១៥:១៣ ជា​ច្រើនម៉ោងក្រោ​យ​មក ទ្រង់​ក៏​បាន​លះ​បង់​ព្រះ​ជន្ម ដូចដែល​ទ្រង់​បាន​មាន​បន្ទូល​នោះមែ​ន។ កាល​នោះ ទ្រង់​បាន​មាន​បន្ទូល​អំពី​ការ​លះប​ង់នេះ​ មក​កា​ន់ពួ​កសិ​ស្សទ្រ​ង់ ក្នុង​បន្ទប់​ខាង​លើ ​បន្ទាប់ម​ក ទ្រង់​ក៏​បាន​ប្រកបជា​មួ​យព្រះ​វរបិតា នៅ​សួន​ច្បារ​កេត​សេម៉ានី គឺនៅ​មុ​នពេ​លគេ​យក​ទ្រង់ទៅ​កាត់​ទោ​សដោ​យអ​យុត្តិធម៌ ហើយទ្រ​ង់​ក៏ត្រូ​វ​គេ​យកទៅ​ឆ្កា​ង នៅ​ចំពោះ​មុខ​បណ្តា​ជន ​ដែលកំ​ពុង​ចម្អ​ក​ឲ្យ​ទ្រង់។ ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​នៃព្រះ​ ព្រះយេស៊ូវ​អាច​គេច​ចេញ​ពីកា​ររ​ងទុ​ក្ខ កា​រ​ធ្វើ​ទារុណ​កម្ម ​និងភាពសា​ហាវ​ព្រៃផ្សៃ​នោះ​។ ទ្រង់​គ្មាន​បាប​សូម្បី​តែប​ន្តិច…

Read article
បដិសណ្ឋារកិច្ចដ៏ពិត

ក្នុងឆ្នាំ ១៩៨៧ ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់​នៅ ​ក្នុងរ​ដ្ឋ​កាលីហ្វូញ៉ា ដើម្បី​ដឹក​នាំ​ពួក​ជំនុំ​មួយ​កន្លែង ក្នុង​តំបន់​ឡងប៊ិច(Long Beach)។ ថ្ងៃ​ដែ​ល​យើង​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ មក​ដល់​ក្រុង​នោះ លេខា​របស់​ខ្ញុំ​បាន​មក​ទទួល​យើង នៅ​អាកាស​យាន្ត​ដ្ឋាន ហើយ​ជួន​យើង​ទៅ​ដល់​ផ្ទះរបស់​យើង។​ ពេល​ដែល​យើង​ធ្វើ​ដំណើរ​​ចូល​ទៅ​ក្នុង​ផ្លូវ​ដ៏​មមា​ញឹក អ្វី​ដែ​ល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ដំបូង​គេ គឺ​ស្ទីក​គ័រ ​ដែល​​គេ​បិទ​នៅ​លើ​កាង​ខាង​ក្រោយ​របស់​ឡាន ដែល​មាន​សរសេរ​ថា “រដ្ឋ​កាលី​ហ្វូញ៉ា សូម​ស្វាគមន៍ … ឥឡូវ​នេះ ចូរ​ទៅផ្ទះ​!” នេះ​មិន​មែន​ជា​ការ​ស្វាគម​ន៍​ដ៏​កក់​ក្តៅ និង​រួស​រាយ ​ដែល​ខ្ញុំ​បាន​ទទួល​បាន​ពីរ​ដ្ឋ​កាលី​ហ្វូញ៉ា ដែល​មាន​ពន្លឺ​ថ្ងៃ​ដ៏​ស្រស់​ត្រកាល​ឡើយ! ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ងល់​ថា ក្នុង​ការ​រស់​នៅ​របស់​យើង ​ប្រហែល​ជា​មាន​ពេល​ខ្លះ យើង​ក៏​ធ្វើ​ការ​ស្វាគម​ន៍​របៀប​នេះ ​ចំពោះ​មនុស្ស ដែល​នៅ​ជំ​វិញ​ខ្លួន​យើង​ផង​ដែរ។ តើ​មាន​ពេល​ខ្លះ យើង​ខក​ខាន​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​កក់​ក្តៅ នៅ​ក្នុង​ពិភព​របស់​យើង មិន​ថា តែ​នៅ​ពេ​ល​ដែល​យើង​នៅព្រះ​វិហារ នៅក្បែ​រ​ផ្ទះ​យើង ឬ​នៅក​ន្លែង​ជួប​ជុំ​ក្នុង​សង្គម​ឬ? ក្នុង​បទ​គម្ពីរ រ៉ូម ១២:១៣ សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​អាន​បទ​គម្ពីរ​នេះ ឲ្យ “មាន​សេចក្តី​ចៅរ៉ៅ”។ កណ្ឌ​គម្ពីរ​ហេព្រើ​ក៏​បាន​បង្រៀន​ផង​ដែរ​ថា “កុំ​​​ឲ្យ​ភ្លេច​​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង”(១៣:២)។ កាល​ណាយើ​ង​បង្ហាញ​នូវ​ភាព​សប្បុរស​ប្រកប​ដោយ​ព្រះ​គុណ ដល់​អ្នក​ដែល​យើង​ជួប នោះ​យើង​ក៏​កំពុង​តែ​បង្ហាញ​ពួក​គេ នូវ​ការ​អញ្ជើញ​របស់​ព្រះ​សង្រ្គោះ ឲ្យ​ទទួល​សេចក្តី​សង្រ្គោះ…

Read article
បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា​

មាន​ពេល​មួយ ខ្ញុំ​បាន​ជួប​ស្ត្រី​ដ៏រួ​សរា​យ​ម្នាក់ ឈ្មោះ ​“មុមម៉ា​ ឆាលី(Momma Charlie)” ដែល​បាន​ចិញ្ចឹម​ក្មេង​ៗ​ជាង​១០​នាក់។ ក្មេងៗ​ទាំង​អ​ស់​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ការស​ម្រេច​របស់​តុលាការ ​ឲ្យម​ក​រស់​នៅ​មួយគាត់ ហើយ​គាត់​ក៏​បាន​ឲ្យ​ពួក​គេមា​នផ្ទះ​ស្នា​ក់នៅ​ ដោយ​មាន​ភាព​លំ​នឹង ការ​ណែនាំ និង​សេចក្តី​​ស្រឡាញ់។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ជា​រៀង​រាល់​ពេល​ដែល​មាន​ក្មេង​ថ្មី​​​ចូល​មករស់នៅ​ កិច្ចការសំ​ខាន់​ទី​មួយ​របស់គា​ត់ គឺ​ត្រូវ​ពន្យល់ក្មេង​នោះ អំពី “បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់អ្ន​ក​ស្រីមុមម៉ា” ដែល​រួម​មាន ខ្នាត​គំរូ​នៃ​អាកប្ប​កិរិយ៉ា ព្រម​ទាំង​ការ​ជួយ​កិច្ច​ការ​ក្នុងផ្ទះ​ដ៏​មមា​ញឹក ទន្ទឹម​នឹង​ពេល​ដែល​គាត់​បណ្តុះ​បណ្តាល​ក្មេង​ៗទាំ​ង​នោះ អំពី​ការ​ទទួល​ខុស​ត្រូវ។​ ក្មេង​ខ្លះពិ​បាក​នឹ​ងទ​ទួល​យក “បទ​បញ្ជា​ផ្ទៃក្នុ​ង​របស់អ្នកស្រី​មុមម៉ា” ដោយគិ​តថា​ បទ​បញ្ជាទាំ​ងនោះ​បានរា​រាំងពួកគេ មិន​ឲ្យមា​នកា​រក​ម្សាន្ត និងកា​រស​ប្បាយ ប៉ុន្តែ នេះ​មិន​មែន​ជាកា​រ​ពិត​ទេ។ ខ្នាតគំ​រូ​នេះបា​ននាំឲ្យ​ផ្ទះ​សម្បែង​របស់​ពួក​គេ​មាន​សណ្តា​ប់ធ្នា​ប់ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រីមុ​ម​ម៉ា និងក្មេ​ង​ៗអា​ចរ​ក​បាន​នូវ​ការរ​ស់នៅ​ដ៏សប្បាយ​រីក​រាយ និងសុ​ខសា​ន្ត។​ យ៉ាង​ណាមិ​ញ អ្នក​ខ្លះបា​ន​យល់​ថា ខ្នាត​គំរូ​ដែល​ព្រះបា​នដា​ក់ នៅក្នុ​ងព្រះ​គម្ពីរ គឺ​ជា​ឧប​ស័គ្គ​ដែល​រារាំង​យើង មិន​ឲ្យ​អរស​ប្បាយ​នឹង​ជីវិត។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ តាម​ពិត ព្រំ​ដែន​កំណត់​ដែល​ព្រះ​បាន​ដាក់ គឺ​ដើម្បី​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត​អំពើបា​ប ហើយ​ជួយ​ឲ្យយើ​ង​មានការឆ្លើ​យ​តប​យ៉ាង​ត្រឹម​ត្រូវ ចំពោះ​ទ្រង់។ ឧទាហរណ៍ នៅ​ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យនូ​វកា​រណែនាំ​ខ្លះ…

Read article