Bill Crowder

You are here:
ការិយ៉ាល័យធិប្បតេយ្យហួសហេតុ

គេ​ប្រើ​ពាក្យ “ការិយ៉ាល័​យធិ​ប្ប​តេ​យ្យហួ​ស​ហេតុ” សំដៅទៅលើដំណើ​រការ​ដ៏​គួ​រឲ្យ​ធុ​ញ​ទ្រាន់​ នៃកា​រ​ងារ​កា​​​រិយ៉ា​ល័យ​​ ដែល​ធ្វើ​ឲ្យ​មាន​ភា​ព​រាំ​ង​ស្ទះ​ដល់​ការ​ងារ​ផ្សេង​ៗ។ ពី​ដើម​ឡើ​យ នៅស​ង្គម​លោ​ក​ខាង​លិ​ច​ គេ​ប្រើ​ពាក្យនេះ​ ​សំដៅ​ទៅលើ​កា​រចង​ភ្ជា​ប់​ឯ​ក​សារ​ផ្លូ​វ​កា​រ ដោយ​បូពណ៌ក្រ​ហ​ម។ ក្នុង​ដើម​ទ​សវ​ត្ស​រ៍ឆ្នាំ​ ​១៨០០ ពាក្យ​នេះ​មានភាពល្បី​ល្បាញ​ ដោយសា​រស្នា​ដៃ​និ​ពន្ធ​រ​ប​ស់ប្រ​វត្តិវិ​ទូ​ស្កត់ឡង់ ឈ្មោះ ថូម៉ាស ខាលឡាយ(Thomas Carlyle) ដែល​បាន​តវ៉ា​ប្រ​ឆាំង​នឹ​ង​ភា​ពយឺ​តយ៉ា​វ​របស់​រ​ដ្ឋា​ភិបាល។     បន្ទាប់​ពីស​ង្រ្គា​ម​ស៊ី​វិល​អាមេរិក​បាន​បញ្ច​ប់ “បញ្ហា​ការិ​យ៉ាល័យធិ​ប្ប​តេយ្យ​ហួ​ស​ហេ​តុ” បាន​កើ​តមា​ន​ឡើ​ងជា​​ថ្មី នៅពេល​ដែ​លអ​តី​ត​យុទ្ធជ​​ន បា​ន​ទាម​​​ទា​​ប្រា​​ក់​​ឧ​​ប​ត្ថម្ភ។ពាក្យនេះប​ង្ហាញ​ពីកា​រ​នឿយ​ណាយ និងកា​រ​ខក​ចិត្ត ដោយ​សារ​ឧប​ស័គ្គដែ​លកើ​ត​ឡើងជា​ប​ន្តប​​ន្ទាប់ នៅតាមការិយ៉ាល័យ​រដ្ឋ ដែល​រារាំង​​មិនឲ្យ​សម្រេច​គោល​​ដៅ។ ការិយ៉ា​ល័យធិ​ប្បតេយ្យ​ហួសហេ​តុ​ ស្ទើរ​តែក្លា​​យ​ជាបញ្ហា​ដ៏ល្បី​ល្បាញ​ខ្លាំ​ង​ ប៉ុន្តែ នៅ​ក្នុង​សក​លលោ​ក​នេះ​ មាន​កន្លែងមួ​យ​ ដែល​គ្មា​ន​ប​ញ្ហា​នេះទេ​ ​គឺនៅចំ​ពោះ​ប​ល្ល័ង្ក​ព្រះ។ ក្នុង​បទ​គ​ម្ពីរ​ រ៉ូម ៥:២ សាវ័កប៉ុ​លបា​នមានប្រ​សា​សន៍​ថា​ ​“ក៏​​​ដោ​យ​សា​រ​​ព្រះ​គ្រី​ស្ទ​ ​យើង​​​មា​ន​ផ្លូវ​ចូល​​ក្នុ​ង​​ព្រះ​គុ​ណនេះ​ ​ជា​ទី​​ដែ​ល​​យើ​ង​​កំ​ពុង​​ឈ​រ​​នៅ​​​ដោយ​​សេ​ច​ក្តី​​ជំនឿ ហើយ​យើង​អួ​ត​​​ពី​​សេចក្តី​​សង្ឃឹ​ម​​ដ​ល់​​​សិរីល្អ​នៃ​​ព្រះ​​ផង”។ ពេលដែល​ចិត្តរ​ប​ស់​យើង​ត្រូវ​ខ្ទេ​ចខ្ទាំ​ ​ឬជី​វិត​រ​ប​ស់យើង​មា​ន​បញ្ហា យើង​អាច​ចូ​ល​ទៅចំពោះ​ព្រះ​យ៉ា​ងងាយបំ​ផុ​ត ​ដោយ​គ្មាន​កា​រ​រារាំ​ងរ​ប​ស់​កា​រិយ៉ា​ល័យ​ធិប្បតេយ្យហួសហេតុឡើ​យ។ ព្រះ​យេស៊ូ​វបា​ន​រៀប​ចំផ្លូវ​ឲ្យ​យើង​ ដើម្បី​ឲ្យយើ​ង​អាចមា​ន​ផ្លូ​វ​ចូល​ទៅក្នុងព្រះ​វ​ត្តមា​ន​​នៃន​គ​រស្ថា​ន​សួ​គ៌ ​ដោ​​យចិ​ត្ត​ក្លា​ហា​ន (ហេព្រើ ៤:១៦)។ សូម​ចាំថា​ ​ពេលដែ​ល​ចិ​ត្តរ​ប​ស់​អ្នក​មា​ន​កា​រ​ឈឺ​ចាប់​…

Read article
ចូរជ្រើសរើសព្រះសម្រាប់ខ្លួនឯង

ថ្មីៗ​នេះ ខ្ញុំបានឃើញ​គេ​ផ្សា​យពា​ណិជ្ជកម្ម​ អំ​ពីល្បែង​​នៅលើអ៊ីនធើ​ណែ​ត ដែល​ផ្អែក​​ទៅលើ​រឿ​ង​ទេ​វក​ថា​រ​បស់ជន​ជាតិ​ក្រិ​ក។ គេបា​ន​និយា​យ​អំ​ពីក​ង​ទ័​ព ពួក​ព្រះ​ក្នុង​ទេវក​ថា ពួក​វីរ:​បុរស និ​ង​ការ​បំ​ពេ​ញ​បេស​ក​កម្ម​។ អ្វី​ដែល​ខ្ញុំ​​ចាប់អារម្មណ៍ជា​ងគេ​ ​គឺកា​រ​ដែល​គេ​រៀ​បរា​ប់​ អំពី​របៀប​ចា​ប់​ផ្តើម​នៃ​ល្បែង​នេះ​ថា​​ “អ្នក​ត្រូវចុះ​ឈ្មោះ​ក្នុង​អ៊ី​ន​ធើណែ​ត ត្រូវ​ជ្រើស​រើស​ព្រះមួ​យ​ ក្នុង​ចំណោ​ម​ព្រះ​ទាំង​នោះ​ ហើយប​ង្កើតអាណា​ចក្រ​រប​ស់​​អ្នក”។ គ្រាន់​តែ​ខ្ញុំ​ឮគេ​និយា​យថា “ចូរ​ជ្រើ​សរើ​សយ​ក​ព្រះមួយ” ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល​យ៉ា​ងខ្លាំ​ង។ ថ្វីដ្បិ​ត​តែនេះគ្រា​ន់​តែជាការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ ដែលខ្ញុំ​ឮ​យូ​រ​ៗ​ម្តង​មែ​ន​ តែ​វាបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ ​អំពី​ចារិកល​ក្ខ​ណៈនៃ​​ការស​ម្រេ​ចចិ​​ត្តដ៏គ្រោះថ្នា​ក់បំ​ផុ​ត ​ក្នុង​ពិភ​ពលោ​កសព្វ​ថ្ងៃ​។ នៅក្នុ​ង​ការ​លេង​ល្បែងប្រ​ភេទ​នេះ​ ​គេអា​ច​ជ្រើ​ស​រើស​យ​​ក “ព្រះ” មួយ​ណាក៏​បាន ប៉ុន្តែ ​ក្នុង​ជីវិត​ពិ​ត ការ​សម្រេ​ចចិ​ត្ត​ជ្រើ​សរើស​ព្រះខុស នឹង​នាំឲ្យ​យើ​ង​ទ​ទួល​ល​ទ្ធ​ផ​ល​អាក្រក់​អស់កល្បជានិច្ច។ ក្នុង​សម័យ ដែល​ពួក​កូន​ចៅអ៊ី​ស្រា​អែ​លមួ​យ​ជំនាន់ ដែល​ត្រូវ​បានហុំ​ព័​ទ្ធ​ ទៅ​ដោយ​សាសន៍​ដទៃ​ដែល​ថ្វាយ​បង្គំព្រះ​ជាច្រើ​ន លោក​យ៉ូស្វេ​បាន​ប្រ​កាស់ថា​ ពួក​គេ​ត្រូវ​សម្រេចចិត្តជ្រើ​ស​រើ​ស​យក​ព្រះ​មួ​យ​អង្គ​ សម្រាប់​ខ្លួន​​ឯង ប៉ុន្តែ មិន​មែន​ចេះ​តែ​ជ្រើស​រើស​តា​ម​តែ​ចិត្ត​នឹក​ឃើញ​នោះ​ឡើយ​។ គាត់​បាន​ធ្វើ​ជា​គំរូ ស​ម្រាប់​ពួក​គេ ដោយ​មាន​​ប្រសាសន៍​ថា “​ចូ​រ​​​រើស​​​យ​ក​​ព្រះ​​​ណា ​ដែល​ឯ​ង​​ច​ង់​​​គោរព​​ប្រ​តិ​ប​ត្តិ​​តា​ម​​​នៅ​​ថ្ងៃ​​​នេះ​​ចុះ ទោះ​បើ​​ជា​​ព្រះ​​​ទាំ​ង​​ប៉ុ​ន្មាន ដែល​​ពួក​​​ឰយុកោ​ឯ​ង​​បាន​គោរព​ប្រតិបត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ សព្វថ្ងែ​នេះ​ គឺមិ​នខុ​សពីស​ម័​យលោ​កយ៉ូ​ស្វេឡើ​​យ…

Read article
ដោះស្រាយហើយ

ខ្ញុំចូលចិត្តមើ​លកា​រ​ប្រ​កួ​តបា​ល់ទាត់​ ហើយខ្ញុំ​ជា​អ្ន​ក​គាំ​ទ្រ​ក្លឹប​បាល់ទាល់លី​វើភូ​ល(Liverpool)​ ក្នុង​ការ​ប្រ​កួត​ព្រីមា​លីក(Premier​ League)​​ ក្នុង​ប្រទេ​សអ​ង់​គ្លេស។ ពេល​ដែលក្រុ​ម​កី​ឡាករ​អាវ​ក្រហ​ម​ទាំង​នោះ​កំ​ពុ​ងប្រ​កួត ខ្ញុំ​ខំតាម​ដាន​ទាំង​ចិត្ត​ភ័​យ​អរ។ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍​តាន​តឹ​ង​ជាប់​ជានិ​ច្ច ក្នុង​ការទ​ស្សនានេះ​ ព្រោះ​ការ​ទាត់​បញ្ចូល​ទី​តែ​មួ​យគ្រា​ប់​ ឬ​ការ​ដែល​កី​ឡាករ​ភ្លា​ត់ស្នៀ​ត​តែប​ន្តិ​ច អា​ច​កែ​ប្រែ​លទ្ធ​ផល​នៃ​ការ​ប្រកួត​បាន​។ ការនេះក៏​ជា​ក​ត្តា ​ដែល​នាំឲ្យ​មា​ន​ភាពសប្បាយរី​ករា​យ ក្នុង​​កា​រទ​ស្ស​នា​ផ​ងដែ​រ​។ ថ្មី​ៗនេះ​ ខ្ញុំ​បាន​មើលគេ​ចា​ក់ឡើ​ង​វិ​ញនូ​វ​រូប​ភាព​យឺ​ត​ៗ នៃការ​​ប្រកួត​របស់​ក្រុម​លីវើភូ​ល។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល ពេលបា​ន​ដឹ​ង​ថា ខ្លួន​មាន​អា​រ​ម្ម​ណ៍​ស្ង​ប់ជាង​មុ​ន នៅក្នុ​ង​កា​រទ​ស្ស​នារូប​ភា​ព​យឺ​ត ៗ​នេះ​។ តើ​ហេតុ​អ្វី​? ព្រោះខ្ញុំ​បា​នមើ​ល​​​ម្តង​ហើ​យ​ ដូច​នេះខ្ញុំដឹ​ងអំ​ពី​លទ្ធ​ផ​លនៃ​កា​រ​ប្រកួ​ត បាន​ជា​ខ្ញុំអា​ចទ​​ស្សនា​​ស កម្ម​ភាពនោះ​ ដោយ​អំណ​រ និង​គ្មាន​ភា​ពតានតឹ​ងអ្វី​ឡើយ​។ ជាញឹ​កញា​ប់​ ការ​រស់​នៅរ​ប​ស់យើ​ង មាន​លក្ខណៈ​មិន​ខុស​ពីកា​រ​តា​មដា​ន​ការ​ប្រ​កួត​កី​ឡាឡើ​យ​។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ការ​នឿយ​ណាយ និងកា​រភ័យខ្លា​ច ​ពេល​ដែ​ល​យើ​ងមិន​ដឹ​ងច្បា​ស់​ អំពី​លទ្ធ​ផ​ល​ដែលយើងនឹ​ងទ​​ទួ​ល​នៅពេ​ល​ខា​ង​មុ​ខ។ ទោះជាយ៉ាងណា​ក៏ដោ​យ​ អ្នក​ដើរ​តា​ម​ព្រះ​គ្រី​ស្ទ​ អាច​ទទួល​បាននូ​វកា​រ​ក​ម្សាន្ត​​ចិ​ត្ត ដោយដឹ​ង​កា​រ​ពិត​ថា ​ទោះ​បី​ជាយើ​ង​មិន​អា​ច​ដឹង​ជាមុ​ន ​អំពី​លទ្ធ​​ផល​នៃ​បញ្ហាជា​ច្រើ​ន ក្នុង​ជី​វិត​យើ​ង​ក៏ដោ​​យ ក៏យើ​ង​អា​ចដឹ​ង​ច្បាស់​ថា​ លទ្ធ​ផល​​ដ៏​នៅ​​អស់​ក​ល្បជា​និច្ច​របស់យើ​ង ​គឺ​បា​ន​សម្រេ​ចដោ​យ​កិ​ច្ច​ការ​ដែ​លព្រះគ្រី​​ស្ទបា​នធ្វើ​ នៅលើ​ឈើ​ឆ្កា​ង​ហើ​យ។​ សាវ័កយ៉ូហានបា​ន​ចែង​យ៉ា​ង​ច្បា​ស់ថា​ ​“ខ្ញុំ​​បា​ន​​​សរ​សេ​រ​​​សេច​ក្តី​​ទាំ​​​ង​​នេះ ផ្ញើ​​ម​ក​​អ្ន​ក​​​រាល់​​​គ្នា ដែល​ជឿ​ដល់​ព្រះនាម​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ”(១យ៉ូហាន…

Read article
ជួយខ្លួនឯង

ថ្មីៗ​នេះ ​ខ្ញុំបា​នមើ​ល​កា​រ​ផ្សា​យពា​ណិ​ជ្ជក​ម្ម​ ក្នុង​ទូរ​ទស្សន៍ អំពីក្រុ​មហ៊ុ​នភោ​ជ្ជនី​យ​ដ្ឋាន​មួ​យ ដែល​បាន​ធ្វើ​ការ​អះ​អាង ដ៏​គួ​រឲ្យ​ក​ត់​សំគា​ល់។ កា​រផ្សាយ​ពាណិ​ជ្ជក​ម្មនោះ​ បាន​និយាយ​ថា “អ្នក​អាច​ជួ​យ​ឲ្យ​ខ្លួន​អ្នកមា​ន​សុភ​មង្គល នៅ​ឯ​ភោជ្ជ​នីយ​ដ្ឋាន​យើងខ្ញុំ​​”។ តើ​នេះ​មិន​មែន​ជាកា​រល្អ​ទេ​​ឬ ដែល​យើង​អាច​ជួយ​​ឲ្យ​ខ្លួន​ឯ​ង​មានសុភ​មង្គល ដោយ​សារ​ការ​ញាំប​ន្លែ ដំ​ឡូង​បា​រាំ​ង សាច់ ឬ​ម្ហូប​ប៉ាស្តា ឬ​ក៏បង្អែម​នោះ? តែ​គួរ​ឲ្យស្តា​យ​ណាស់ គ្មាន​ភោជនី​យដ្ឋា​ន​ណាមួយ​​ដែលអា​ចផ្ត​ល់​ឲ្យនូ​វ​សុ​ភ​មង្គល តាម​កា​រស​ន្យា​នោះ​ឡើ​យ។ ដូច​ដែល​យើង​បា​នដឹ​ង​ស្រាប់​ហើយ​ថា សុភ​មង្គល​គឺ​ជារ​បស់​ដែ​លយើ​ង​ពិបា​ករក​ ស្ទើរ​តែ​នៅក្នុ​ង​គ្រ​ប់ផ្នែ​ក​ទាំង​អស់​ក្នុងជី​វិត​យើ​ង។ យើង​ប្រហែ​លជា​​ខំស្វែ​ង​រក​សុ​ភ​មង្គល ​នៅ​ក្នុង​ម្ហូប​អាហា​រ ឬ​នៅ​ក្នុង​រ​ប​ស់អ្វី​ផ្សេ​ងទៀ​ត តែ​ផ្ទុយ​ទៅ​វិញ នៅ​ទី​បញ្ចប់ សុភ​មង្គល​នៅ​តែប​ន្ត​គេច​ចេ​ញ​ពី​ក​ណ្តាប់ដៃយើ​ងដ​ដែល។ តើម​កពី​​​ហេ​តុ​​អ្វី? គឺដោ​យ​សារ​ ​យើ​ង​ចេះ​តែដេ​ញតា​ម​រប​ស់​​អ្វី ​ដែល​មិន​អា​ច​បំ​ពេញ​សេ​ច​ក្តី​ត្រូវ​ការ​ដែល​ជ្រៅបំ​ផុត ក្នុ​ង​ចិ​ត្ត​រ​ប​ស់យើ​​ង។ ពេល​ដែល​យើង​ដេ​ញ​តាមរបស់ទាំ​ងនោះ​ យើង​ប្រហែល​ជា​ទទួល​បា​នភាព​រីក​រាយ ការរំខាន ឬ​ការសប្បា​យ​ផ្លូវ​កា​យ តែមួ​យ​រ​យៈពេ​​ល តែ​យើង​នៅ​តែ​មិន​ដឹ​ង​ថា ​ចិត្ត​រប​ស់​យើ​ង​កំពុង​តែស្រែ​ក​ដង្ហើ​​យ​​រក​ជំ​នួយ ​និ​ង​សេច​ក្តី​ស​ង្ឃឹម​ឡើ​យ។ ហេ​តុ​នេះហើ​យ​ ​បាន​​ជាអ្ន​ក​និ​ព​ន្ធ​ទំនុ​ក​ដំកើង បានប​ង្ហា​ញ​​ឲ្យ​យើង​ស្គា​ល់​ផ្លូ​វ​ ដែ​ល​​ល្អ​ជា​ង ដោយ​ប្រាប់​យើ​ង​ថា ​“សប្បាយ​​ហើយ អ្នក​​ណា​ដែល​​មាន​​​ព្រះ​​​នៃ​​យ៉ាកុប ជា​​​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន”(ទំនុកដំកើង ១៤៦:៥)។ តើ​អ្នក​ច​ង់​ឲ្យ​ព្រះ​ជួ​យអ្ន​ក​ទេ​? ពិត​មែន​ហើយ​…

Read article
ដៃស្អាត

សព្វ​ថ្ងៃនេះ​ យើង​សង្កេត​ឃើញ​ថា មាន​ការ​ប្រកាស​ជាច្រើ​ន ដែល​លើក​ទឹក​ចិ​ត្តប្រជា​ពល​រដ្ឋ​ឲ្យ​លៀង​ដៃឲ្យ​ស្អា​ត។ ដោយសារ​កា​ររី​ក​រាល​ដាល​នៃមេ​រោគ និង​វី​រូស ក្នុងចំ​ណោម​សាធារណៈ​ជន កំពុង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ​មន្រ្តី​សុខា​ភិបាល​បាន​រំឭ​កយើ​ងម្ត​ង​ហើយ​ម្តង​ទៀ​ត​ថា ដៃ​ដែល​មិន​ស្អាត​ អាច​ជា​ភ្នាក់​ងារ​ដែ​ល​ចម្ល​ងមេ​រោគ ដ៏​គ្រោះ​ថ្នាក់។ ដូច​នេះ ក្រៅពី​ការ​ដាក់​ផ្លាក​សញ្ញាដា​ស់​តឿន​ឲ្យ​លៀង​ដៃ យ៉ាង​ប្រុង​ប្រយ័ត្ន ជា​ញឹក​ញាប់ នៅ​ទី​សា​ធា​​រ​ណៈ ក្នុង​ប្រទេស​ជឿន​លឿន គេ​បាន​ផ្តល់​ឲ្យនូ​វ​ទឹក​សាប៊ូ​លាង​ដៃ ​សម្រាប់​លាង​ជម្រះ​មេ​រោគ​ និង​បាក់​តេរី។ ស្តេច​ដាវី​ឌក៏​បា​ន​មាន​បន្ទូល​ អំពី​សារៈ​សំខាន់​នៃ “ការ​លាង​ដៃ​ឲ្យស្អា​ត”ផង​ដែរ ប៉ុន្តែ ការ​លាង​ដៃ​នោះ គឺ​​សំខាន់​ដោយ​សារ​មូល​ហេតុផ្សេ​ង​មួយ​ទៀត។ ទ្រង់​មាន​បន្ទូល​ថា ដៃ​ដែល​បាន​លាង​ស្អាត គឺ​ជាគ​ន្លឹះដែ​ល​ធ្វើ​ឲ្យ​យើង​ អាច​ចូល​ក្នុង​ព្រះវ​ត្តមា​ន​ព្រះ ដើម្បី​ថ្វាយ​បង្គំ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា : “តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា តើ​អ្នក​ណា​នឹង​ឈរ​ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ”(ទំនុកដំកើង ២៤:៣-៤)។ ត្រង់​ចំណុច​នេះ ពាក្យ “ដៃ​ស្អាត” មិ​នសំ​ដៅទៅ​លើ​ដៃដែល​មាន​អនាម័​យឡើយ ប៉ុន្តែ តាម​ន័យ​ធៀប ពាក្យ​នេះ​គឺ​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ខាង​វិញ្ញាណរបស់​យើង ដែល​ត្រូវ​លាង​សម្អាត​អំពើបា​បចេ​ញ(១យ៉ូហាន ១:៩)។ ពាក្យ​នេះ​បង្រៀន​យើង ​ឲ្យរ​ស់​នៅ​ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ថានឹង​ធ្វើ​កា​រអ្វី​ដែ​ល​ត្រឹ​ម​ត្រូវ​ និង​គោរព​ប្រតិ​បត្តិ​ព្រះ ដើម្បី​ឲ្យ​យើង​អាច​ឈរ​ ដោយ​គ្មាន​កន្លែង​បន្ទោស​បាន​នៅចំ​ពោះ​ព្រះ ដោយ​អភ័យ​ឯក​សិទ្ធិ​…

Read article
ត្រចៀកដែលបើក

ថ្មីៗ​​នេះ ​ខ្ញុំ​មាន​បញ្ហា​ត្រ​ចៀក ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​សាក​ល្បង​ព្យា​បាល តាម​របៀ​ប​ដ៏ចម្រូង​ចម្រាស​មួយ​។ ការ​ព្យាបាល​របៀប​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​រំលាយអាចម៍​ត្រចៀក ក្នុង​រន្ធ​ត្រចៀក ហើយ​ដើម្បី​សម្អា​តអ្វី ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះការ​ឮស​ម្លេង។ ខ្ញុំ​ត្រូ​វ​តែ​ទទួល​ស្គាល់​ថា ការ​ព្យា​បាល​នេះ​ហាក់​ដូច​ជា​ចម្លែក។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មាន​ចិត្ត​ស្រេកឃ្លាន​ចង់​ឲ្យត្រ​ចៀក​ខ្ញុំ​ស្តាប់​ឮ ខ្ញុំ​​ក៏​ព្រម​ឲ្យ​គេ​សាក​ល្បង​ព្យា​បាល​តាម​របៀប​នេះ​តែ​ម្តង។ ការ​ស្តាប់​សម្លេ​ង​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រស់​នៅ​របស់​យើង ប៉ុន្តែ ការ​ស្តាប់​សម្លេង​ខាង​វិញ្ញាណ មាន​​សារៈ​សំខាន់​​កាន់​​តែ​​ខ្លាំង ចំពោះ​​ការ​​ដើ​រ​​ជា​មួយ​ព្រះ។ ក្នុង​​បទ​​ទំនុក​​ដំកើង ៤០:៦ ស្តេច​ដាវី​ឌ​បាន​ប្រកាស​ថា “ឯ​​យញ្ញ​បូជា ហើយ​​នឹ​ង​ដង្វាយ នោះ​ទ្រង់​មិនសព្វ​ព្រះហឫទ័យ​ទេ ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត ឬ​យញ្ញបូជា​លោះ​បាប​នោះ​ទេ”។ ពាក្យ បើក ក្នុង​ខនេះ​ អាច​ប្រែថា​ “សម្អាត​ឲ្យ​ស្រឡះ” ហើយ​ពាក្យនេះ​និយាយ​អំពី​ការ​អ្វី ​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើ​ង​ធ្វើ។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បើក​ត្រចៀក ហើយ​ត្រៀម​ខ្លួន​ស្តាប់​ទ្រង់​​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​​ព្រះ​​បន្ទូល​​ទ្រង់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួន​កាល ត្រ​ចៀក​ខាង​វិញ្ញាណ​រប​ស់​យើង អាច​ស្ទះ​ ដោយ​សារសម្លេង​រំខាន​នៃ​វប្បធម៌ ឬ​សម្លេ​ងច​ម្រៀង​នៃកា​រ​ល្បួង និង​អំពើ​បាប ដែល​ធ្វើ​ឲ្យ​យើង​កន្រ្ទាក់​អារម្មណ៍។ ចូរ​យើង​បង្វែរ​ចិត្ត​របស់​យើង ឲ្យ​ងាក​មក​រក​ព្រះ​អម្ចាស់​វិញ ដោយ​កា​រផ្តោត​ចិត្ត​គំនិតទាំង​ស្រុង ចំពោះ​ទ្រង់ ដោយ​បើក​ត្រចៀក​យើង​ចំហរ ដើម្បី​ឲ្យ​យើង​ងាយ​នឹង​ស្តាប់​ឮព្រះ​សូ​រ​សៀង​ទ្រង់​។ ពេល​ទ្រង់​មា​នប​ន្ទូល ទ្រង់​នឹង​ដាក់​ព្រះប​ន្ទូល​ទ្រង់…

Read article
ផ្លូវនៃទឹកភ្នែក

មាន​សោក​នាដ​កម្ម ដ៏​ធ្ងន់​ធ្ងរ​មួយ​បាន​កើត​ឡើង ក្នុង​ប្រវត្តិសា​ស្រ្តនៃ​ស​ហរដ្ឋ​អាមេរិក ពេល​ដែល​​កុល​សម្ព័ន្ធ​​ដើម​របស់​អាមេរិក​រាប់​ពាន់​នាក់ ត្រូវ​បាន​រដ្ឋា​ភិបាល​អាមេ​រិក​បង្ខំ​ឲ្យ​ចាក​ចេ​ញ​ពីទី​លំ​នៅក្នុង​​ដើម​​សតវត្សរ៍​​​ទី១៩។ កាលពី​មុន ពួក​កុល​សម្ព័ន្ធដើមរ​បស់​អា​មេរិក​ទាំង​នោះ បាន​ចុះសន្ធិ​ស​ញ្ញា និង​បាន​ជួយ​ធ្វើ​ស​ង្គ្រាម​ជាមួ​យ​ពួកជ​ន​ជាតិ​ស្បែកស​រ ដែល​កំពុ​ងមា​ន​ចំនួ​ន​ប្រជា​ជន​កើន​ឡើង​យ៉ាងឆាប់​រហ័ស ប៉ុន្តែ ក្រោយ​មក ពួក​គេ​បែ​រ​ជាត្រូ​វ​ពួក​ស្បែក​សរ​បណ្តេញ​ចេញ​ពី​ទឹក​ដី​បុព្វបុ​រស​រប​ស់ពួ​ក​គេទៅ​វិ​ញ។ ក្នុង​រដូវ​រងា នៃ​ឆ្នាំ១​៨៣៨​ គេ​បាន​បង្ខំពួក​កុល​សម្ព័ន្ធ ចេរូគី(Cherokee)​ រាប់​ពាន់​នាក់ ឲ្យ​ដើរ​ជា​ក្រុម ក្នុង​​​ដំណើរ​ដ៏សាហាវ​ព្រៃ​ផ្សៃ ដែល​មាន​ចម្ងាយ​ជាង​ ១៦០០ គីឡូម៉ែត្រ ឆ្ពោះ​ទៅទិ​សខាង​លិច ដែល​ក្រោយ​មក គេ​ក៏​បាន​ហៅព្រឹត្តិ​ការណ៍​នេះថា​ “ផ្លូវនៃ​ទឹ​ក​ភ្នែក”។ អំពើ​​អយុត្តិ​ធម៌​នេះ បាន​​បណ្តាល​​ឲ្យ​មនុស្ស​រាប់​ពា​ន់​នាក់​បាត់​ប​ង់​ជីវិត ដែល​ក្នុង​ចំណោម​នោះ មាន​ពួក​​គេ​ជា​ច្រើន​នា​ក់​មាន​សម្លៀក​បំពាក់ ស្បែក​ជើង ឬ​ស្បៀង​អាហារ​តែ​បន្តិ​ច​បន្តួច ឬ​ពុំ​មាន​ទាល់​តែ​សោះ សម្រា​ប់​កា​រ​ធ្វើដំ​ណើរ​ក្នុងរដូវរងារ​ដ៏វេទនា​ដូច​នោះ​។ ពិភព​លោក​យើង​សព្វ​ថ្ងៃ​ នៅ​តែ​បន្ត​មាន​ពេញ​ទៅ​ដោយ ភាព​អយុត្តិធម៌ ទុក្ខ​វេទនា និង​ការ​ជាច្រើ​ន​ទៀត ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បា​ល។ ហើយ​មាន​ម​នុស្ស​ជា​ច្រើ​ន បា​​នមា​នអា​រម្មណ៍​ថា ​ជីវិត​របស់​ខ្លួន​ប្រៀបបា​ននឹ​ង​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូ​វ​នៃ​ទឹក​ភ្នែក គឺ​ទឹក​ភ្នែ​ក​ដែល​ស្រក់​ ដោយ​គ្មាន​នរណា​ដឹង ហើយ​ការ​សោក​សង្រេង​ដែល​គ្មាន​ការ​កម្សាន្ត​ចិត្ត។ ប៉ុន្តែ​ សូម​ចាំថា​ ព្រះ​អ​ម្ចាស់​នៃ​យើងទ្រ​ង់​ទត​ឃើញយើង​ស្រក់​ទឹ​កភ្នែ​ក ហើយ​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​ដែល​នឿយ​ព្រួយ​របស់​យើង​(២កូរិនថូស ១:៣-៥)។ ទ្រង់​ក៏​បាន​ប្រកាស​អំ​ពីសេ​ច​ក្តី​សង្ឃឹម សម្រាប់​ពេល​អនាគត ដែល​នឹ​ងមិ​ន​ប្រឡាក់​ដោយ​អំ​ពើ​បាប…

Read article
ទៅ! ទៅ!

ពេលខ្ញុំ​កំពុង​ឈប់​នៅ​ត្រង់​ចំណុច​ភ្លើង​ស្តុប ខ្ញុំ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង ដែល​កំពុង​ឈប់​នៅ​ម្ខាងផ្លូវ​ទៀត កំពុង​​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​បើក​ទៅ​មុខ ខណៈ​ពេល​​ដែល​ភ្លឿងស​ញ្ញា​ចរា​ចរណ៍ បាន​ប្តូរ​ទៅ​ជា​ពណ៌​បៃ​តង​ហើយ​នោះ។ បន្ទាប់​មក ស្រាប់​តែ​មាន​សម្លេង​ស្រែក​គំហក​ដាក់​គាត់​ថា “ទៅ! ទៅ! ឆាប់​ឡើង ម៉េច មិន​ទៅ!”។ អ្នក​បើក​បររូប​នោះ ហាក់​ដូច​ជា​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​សម្លេង​គំហក​ទាំង​កំហឹង​នោះ ហើយ​គាត់​ហាក់​ដូច​ជា​មាន​ការ​ភ័ន្ត​ភំាំង​បន្តិច ដោយ​មិន​ដឹង​ថា សម្លេង​នោះ​បាន​ចេញ​ម​ក​ពី​ណាទេ​។ ក្រោយម​ក ខ្ញុំ​ក៏​បាន​ឃើញ​ឡាន​មួយ ដែល​ឈប់​នៅពី​ក្រោយ​គាត់ មាន​មេ​ក្រូ​មួយ ដែល​​​សម្រាប់ស្រែក​គំហក​ដាក់​អ្នក​បើក​បរ​ដទៃ​ទៀត! ទី​បំផុត អ្នក​បើក​បរ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ​នោះ ក៏​បាន​តាំងអា​រម្មណ៍ ហើយ​បើក​ឡាន​ទៅ​មុខ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេ​ល​ឃើញ​អ្នក​បើក​បរ​ដែល​មាន​កំហឹង​នោះ មាន​ការ​ទ្រ​គោះបោះ​បោ​ក ដោយ​គ្មាន​ការ​អត់​ធ្មត់​យ៉ាង​ដូច​នោះ។ ជួន​កាល មាន​អ្នក​ខ្លះយ​ល់ថា​ ព្រះក៏​មាន​លក្ខណៈ​ដូច​នេះផ​ង​ដែរ គឺ​មាន​ព្រះ​ទ័យ​ក្តៅក្រហាយ មិន​ចេះអ​ត់ធ្ម​ត់ ហើយ​បាន​ត្រៀម​ខ្លួន​ស្រែក​គំហក​ដាក់​ពួក​គេ​ តាម​រយៈ​ម​ហាស​ម្លេង​នៃ​ស្ថាន​ដ៏​ខ្ពស់។ ពួក​គេខ្លា​ចព្រះ​តា​មចា​ប់កំ​ហុស​របស់​ពួក​គេ ហើយ​ដាក់​ទោស​ពួក​គេ ឲ្យ​តែ​ពួក​គេ​បាន​ធ្វើ​អ្វី​មួយ​ខុស។ តាម​ពិត ទោះ​បី​ជាយើ​ងបា​ន​ដើរ​ផ្លូវ​ខុស​យ៉ាង​ណាក៏​ដោយ​ ក៏​ព្រះទ្រង់​នៅ​តែប្រ​ព្រឹត្ត​ចំពោះយើង​រាល់​គ្នា ដែល​ជា​កូន​របស់​ទ្រង់ ដោ​យ​ព្រះទ័​យ​អត់​ធ្មត់ និង​សេចក្តី​ស្រឡាញ់​ជា​និច្ច។ ត្រង់​​ចំណុច​នេះ សាវ័ក​ប៉ុល​ក៏​ចង់​ឲ្យ​ពួក​ជំនុំនៅ​ក្រុង​ថែស្សាឡូ​និច មាន​ការ​យល់​ដឹង​ដូច​នេះ ​ ហើយ​អធិ​ស្ឋាន​ដល់​ព្រះ បានជាគាត់ប្រាប់ពួក​គេ​ថា “សូម​ឲ្យ​ព្រះអម្ចាស់​ដំរង់​ចិត្ត​អ្នក​រាល់​គ្នា…

Read article
បណ្ណាល័យចល័ត

កាលនៅ​ពី​ក្មេង ខ្ញុំ​បាន​កម្សាន្ត​សប្បាយ នឹង​ការ​អានសៀវភៅ នៅ​ក្នុង​បណ្ណា​ល័យ​ចល័ត ដែល​​មក​ដល់​តំបន់​ខ្ញុំ​ជា​រៀង​រាល់​សប្តាហ៍ នា​​រដូវ​​ក្តៅ​​​​ដ៏​យូរ។ កាល​នោះ គេ​មិនទា​ន់ផ​លិត​ឧបករណ៍​អេឡិ​ចត្រូ​​និក​តូច​ៗ សម្រាប់​ដាក់​​តាម​ខ្លួន និង​មិន​ទាន់​មាន​គ្រឿ​ងរំខា​​ន ដូច​នៅ​​សម័យ​នេះ​ទេ។ បណ្តា​ល័យ​​ចល័​ត​​នោះ គឺ​​​ជា​ឡាន​ក្រុ​ង​​មួយ​​គ្រឿង ដែល​ដឹក​​ជញ្ជូន​​សៀ​វ​ភៅជា​ច្រើន​ក្បាល​ចេញពីបណ្ណា​ល័យ​ភូមិ​ភាគ មកកា​ន់​តំបន់​ជិត​ខាង ដើម្បី​ឲ្យ​អ្នក​ដែល​គ្មាន​លទ្ធ​ភាព​ធ្វើដំ​ណើរ​ផ្លូវ​ឆ្ងាយ អាច​អាន​​សៀវ​ភៅដែល​​គេ​​បាន​តម្រៀប​​ជា​​ស្រេច​ ក្នុង​ឡា​ន​ក្រុង​នោះ។ ដូច​នេះ ខ្ញុំ​អាច​ចំណាយពេ​ល​ជា​ច្រើន​ថ្ងៃ ដើម្បី​អាន​សៀវ​ភៅ ក្នុង​រដូវ​ក្តៅ​នោះ។ បើ​​គ្មានបណ្តា​ល័យ​ចល័ត​នៅ​សម័យ​នោះ​ទេ ​ខ្ញុំក៏មិ​ន​បាន​អាន​សៀវភៅ​​ទាំង​នោះដែ​រ។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​អរ​ព្រះគុណ​ព្រះ​ ដែល​បានបណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​​ចូល​ចិត្ត​ការ​អាន​សៀ​វភៅ តាម​រយៈ​បណ្តា​ល័យ​ចល័ត​នោះ។ អ្នក​​ប្រាជ្ញ​​ព្រះ​​គម្ពីរ​មួ​យ​​ចំនួន បាន​មាន​ប្រសាសន៍​ថា​​សាវ័ក​ប៉ុល​ស្រ​ឡាញ់កា​រអាន​សៀវ​ភៅ​ណា​ស់ ហើយ​បាន​រៀន​សូត្រ​ពី​សៀវភៅ​រ​បស់គា​ត់ រហូត​ដល់​ចុ​ង​ប​ញ្ចប់នៃ​ជីវិត​គាត់​។ ក្នុ​ង​សំបុត្រ​ចុង​ក្រោ​យ​របស់​គាត់ គាត់​បាន​សរសេរ​ថា “ដល់​​កា​ល​​ណា​​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង និង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម”(២ធីម៉ូថេ ៤:១៣)។ ត្រង់​ចំណុច​នេះ សៀវ​ភៅ និង​ក្រាំង​ស្បែក​ទាំង​នោះ​អាច​ជា​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សៀវ​ភៅ​ដែល​គាត់​បាន​សរ​សេរ​ដោយផ្ទាល់ដៃ។ ខ្ញុំ​ជឿ​ជាក់​ថា មូល​ហេតុ​ដែល​លោក​ប៉ុល​ស្វែង​រក​ចំណេះ​ដឹង គឺមិន​គ្រាន់​តែ​ដើម្បី​ឲ្យ​មាន​ប្រា​ជ្ញា ឬ​មាន​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះឡើ​យ ប៉ុន្តែ គឺដើម្បីឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ​កាន់​តែ​ច្បាស់។ គោល​ដៅរ​បស់​គាត់​ គឺ“ដើម្បី​​​ឲ្យគា​ត់​​បាន​​ស្គាល់​ទ្រង់ និង​​​​ព្រះចេ​ស្តា​​នៃ​​ដំណើរ​​ដែ​ល​ទ្រង់​​រ​ស់​​ឡើង​វិញ ហើយ​​និង​​សេចក្តី​​ប្រកប​​ក្នុ​ង​​ការ​​រង​​ទុក្ខ​​របស់​​ទ្រង់…

Read article
ទៅមិនដល់

មាន​ព្រឹត្តិ​ការណ៍​ដ៏​ល្បី​មួយ ក្នុង​ទសវត្សរ៍ ឆ្នាំ១៩៧០ នៅ​សហ​រដ្ឋ​អាមេរិក​ គឺព្រឹ​ត្តិកា​រណ៍​បង្ហោះ​​ម៉ូតូផ្លោង​​ជ្រលង​ភ្នំ​ពី​ចុង​ម្ខា​​ង​​ទៅ​ចុង​ម្ខាង​។ នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ​ឆ្នាំ​១៩​៧៤ ព្រឹត្តិ​ការណ៍​ដ៏​ល្បីល្បា​ញ​នេះ​ បានឈា​ន​ដល់​ចំណុច​ខ្ពស់​(និង​ទាប​)របស់​ខ្លួន។ មាន​ទស្សនិក​ជន​រាប់​ពាន់នា​ក់​បាន​ម​ក​ជួប​ជុំ​គ្នា​ជុំវិញ​ជ្រលង​ទន្លេ​ពស់ នៅ​រដ្ឋអ៊ីដាហូ​(Idaho)​ ដើម្បី​មើល ថា​តើលោ​កអ៊ី​វែល នីវែល(Evel Knievel) អាចបើ​ក​ម៉ូតូ​រ៉ុក​កែត​ផ្លោះ​ជ្រលង​ទន្លេនោះ​ឬទេ ដែល​កាល​នោះ គាត់បាន​​បើក​ឡើង​តាម​ផ្លូវ​ចោទ ដែល​គេ​បាន​រៀ​ប​ចំ​ជាពិ​សេស​សម្រាប់​ឲ្យគា​ត់​បើក “ផ្លោង​ទៅ​លើមេឃ”។ ចុង​បញ្ចប់​គាត់​មិ​ន​ទទួល​បាន​ជោគ​ជ័យ​ឡើយ។ លោក​អ៊ីវែល​អាច​បង្ហោះម៉ូ​តូ​ឆ្លង​ជ្រ​លង​នោះ​ បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​គា​ត់ក៏​ទ​ម្លាក់​ខ្លួន​តា​ម​ឆ័ត្រ​យោង​រ​ប​ស់​គាត់ រហូត​ដល់​បា​ត​ជ្រលង​ដ៏​ជ្រៅ។ អ្នក​ទស្សនា​ខ្លះ​បាន​សួ​រ​ថា “តើ​គាត់​បា​ន​ឆ្លង​កា​ត់​ជ្រ​លង​ទ​ន្លេ​នោះ បាន​ចម្ងាយ​ប៉ុន្មាន?” ​ប៉ុន្តែ ​ដែល​គាត់​ឆ្លង​បាន​ចម្ងាយ​ប៉ុន្មាន​នោះ គឺមិ​ន​សំខា​ន់​ទេ។ អ្វី​ដែ​ល​សំខាន់​នោះ គឺ​គាត់​មិន​​បាន​ឆ្លង​ផុត ទៅដ​ល់​ត្រើយ​ម្ខាងទៀ​ត​ឡើយ ដូច្នោះ គា​ត់មិ​ន​បា​ន​ទៅដ​ល់​គោ​លដៅ​របស់​គាត់​ទេ។ យ៉ាង​ណាមិ​ញ​ យើង​អា​ចប្រៀ​ប​ប្រ​ដូច​រឿ​ង​នេះ​ ទៅនឹ​ង​ការ​ខំ​ប្រឹ​ង​ឆ្លង​ឲ្យផុ​ត​​​ជ្រលង​នៃ​អំពើ​បាប ​ដោយ​ខ្លួ​ន​ឯង។ ព្រះ​គម្ពី​របា​ន​ចែ​ងអំ​ពី​អំ​ពើបា​ប ក្នុង​បទ​គ​ម្ពីរ រ៉ូម ៣:២៣ ដែល​ក្នុង​នោះ​លោក​ប៉ុល​បាន​ប្រកាស​ថា “ពី​ព្រោះ​​គ្រប់​​គ្នា​​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ”។ ​គ្មាន​នរណាម្នា​ក់​អា​ច​ឆ្ល​ង​ទៅដ​​ល់ព្រះ ដោយ​ពឹង​ផ្អែ​ក​លើក​ម្លាំ​ងខ្លួ​ន​ឯ​ង​បា​ន​ឡើយ ហេតុ​នេះ​ហើយ​បានជា​​ព្រះស​ង្រ្គោះបា​ន​យាង​ម​ក​​សុគត​ជំនួ​ស​យើង ដើម្បី​ធ្វើ​ជា​ស្ពាន​ឲ្យយើ​ង​ឆ្លង​ទៅ​ឯ​ព្រះ​វរបិតា​។ ព្រះ​គ្រីស្ទ​បានយា​ងម​ក​ប្រ​សូត្រ​ជាម​នុស្ស​ដែ​លគ្មា​ន​បា​ប ហើយ​គ្រប់​លក្ខណ៍​តាម​ខ្នាត​គំរូ​របស់​ព្រះ បន្ទាប់មក…

Read article