Bill Crowder

You are here:
ស្មោះត្រង់រហូតដល់ស្លាប់

ក្នុង​ហាង​ពិពណ៌​រូប​ភាពវ៉​កឃ័រ(Walker Art Gallery) ក្នុងទី​ក្រុង​លីវើ​ភូល(Liver pool) នៃច​ក្រភ​ព​អង់​គ្លេស គេបា​នដា​ក់តាំ​ង​ផ្ទាំងគំ​នូ​រមួ​យ​ផ្ទាំង​ ដែល​ក្នុង​នោះ ​មាន​​រូ​ប​​ទាហាន​រ៉ូម៉ាំ​ង​​ម្នាក់​កំ​ពុ​ងឈ​រ​យា​មយ៉ា​ង​ស្មោះស្ម័​គ្រ ក្នុង​​ក្រុ​ង ​​ប៉ុម​ពេយ​(Pompeii)​ ដែល​ជាក្រុ​ងចា​ស់បុរាណ​មួយ នៃ​ចក្រភព​រ៉ូម៉ាំង។ វិចិត្រ​ករ​បាន​គូរ​គំនូរ​មួយ​ផ្ទាំ​ងនេះ​ ដោយ​ផ្អែក​ទៅលើកំ​ណាយ​វត្ថុ​បុរាណ​ នៅទី​ក្រុង​ប៉ុម​ពេយ ដែល​គេ​បាន​រក​ឃើ​ញ​សា​កស​​​ពទាហា​ន​រ៉ូ​ម៉ាំង​ម្នា​ក់ ដែល​ត្រូវ​ផេះ​ភ្នំ​ភ្លើង​រំព័ទ្ធ​ខ្លួន​ជិត នៅពេ​ល​ដែល​គាត់​កំពុ​ង​ឈ​រ​ឈាម ក្នុង​ឯក​សណ្ឋា​ន​ទាហា​ន​យ៉ា​ង​ពេញ​​លេញ។ នៅឆ្នាំ​៧៩​នៃ​គ្រីស្ទ​សករាជ ភ្នំភ្លើ​ង​វេស៊ូ​វាស(Vesuvius) បាន​ផ្ទុះឡើ​ង ជាហេតុ​បណ្តាល​ឲ្យ​ប្រជាជ​ន និង​វប្ប​ធម៌​នៃ​ទី​ក្រុ​ងប៉ុម​​ពេយ ត្រូវ​បាន​គ្រប​ដ​ណ្តប់​ដោយ​ក​ម្អែល និង​ផេះ​ភ្នំភ្លើ​ង។ ផ្ទាំង​គំនូរ​មួយ​ផ្ទាំង​នេះ ដែល​មាន​ចំណ​ង​ជើ​ងថា ស្មោះស្ម័គ្រលុះក្ស័យ គឺ​ជាបន្ទាល់​បញ្ចាក់​ពី​ការ​ចាំ​យាម​រ​បស់​ទា​ហាន​រូប​នេះ ទោះបី​ជា​អ្វី​ៗ​គ្រ​ប់​យ៉ា​ង​រប​ស់​គាត់ កំពុង​ទទួ​លរ​ង​​ការបំផ្លា​ញ ​ដោយ​សា​រ​កំដៅ​ដ៏​កាច​សាហាវ​ក៏ដោយ។ នៅ​សតវត្សរ៍​ទី១​ នៅទី​ក្រុ​ង​ស្មីន៉ា​មាន​ពួកជំ​នុំ​ដំ​បូង​មួ​យ​កន្លែ​ងបា​នទ​ទួល​រ​ង​ការបៀត​​បៀន​ ដោ​យសា​រ​ជំនឿ​លើ​ព្រះ​គ្រី​ស្ទ ហើយពួ​ក​គេ​​ត្រូវ​សម្រេ​ច​ចិត្ត​ ថាតើ​ត្រូ​វ​ស្មោះស្ម័​គ្រ​ចំពោះ​ទ្រង់ ​រហូត​ដល់​ស្លាប់​ឬយ៉ា​ងណា​។ ព្រះអ​ម្ចាស់​រប​ស់ពួ​ក​គេក៏​បា​ន​ក​ត់ស​ម្គា​ល់ឃើ​ញ​ថា ពួក​គេ​ពិ​ត​ជា​មាន​ការ​​ប្តូរ​ប្តេ​ជ្ញខា​ង​វិ​ញ្ញា​ណមែ​ន(វិវរណៈ ២:៩)។ ហើយ​សម្រាប់​ការ​រ​ង​ទុ​ក្ខដែ​ល​នឹង​កើ​ត​មាន ​ទ្រង់បា​នលើ​ក​ទឹក​ចិ​ត្ត​ពួ​កគេ​ថា​ “កុំ​​​ឲ្យ​ឯង​ខ្លាច​សេចក្តី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង … ដូច្នេះ ចូរ​នៅ​ជា​ស្មោះត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង”(ខ.១០)។ ព្រះ​អម្ចា​ស់ទ្រ​ង់​ជ្រាប​អំ​ពីកា​រ​លំបាក ដែល​យើង​កំពុ​ង​ឆ្លង​កាត់…

Read article
ការត្រាសហៅឲ្យភ្ញាក់ខ្លួនឡើង

នា​ពេល​ព្រឹក​ព្រ​លឹម​ថ្ងៃ​មួយ ក្នុង​សរទ​រដូវ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុ​ង​បើក​ឡាន​ទៅ​ធ្វើ​ការ ទាំង​នៅ​ងងឹត​នៅ​ឡើយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​មាន​វត្ថុ​ពណ៌​ត្នោត​មក​នៅ​ខាង​មុខ​ឡា​ន ហើយ​ខ្ញុំ​ក៏ឮ​ស​ម្លេង​រប​ស់​អ្វី​ម្យ៉ាង​មក​ទង្គិច​នឹង​ឡាន​របស់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ក៏បា​ន​ដឹង​​ថា ឡាន​របស់​ខ្ញុំ​បាន​បើក​ប៉ះ​សត្វ​ក្តាន់​មួយ​ក្បាល ក្នុង​​ល្បឿន១១២​គីឡូ​មែត​ក្នុង​១​ម៉ោង។ វា​គ្រាន់​តែ​ជា​ការ​បើក​កៀរ​សត្វ​ក្តាន់ តែ​ឡាន​ខ្ញុំ​មិ​ន​មាន​ការ​ខូច​ខាត​ឡើយ(ហើយ​ខ្ញុំ​យល់​ថា ​សត្វ​ក្តាន់​នោះ​ ក៏​មិន​មាន​គ្រោះថ្នា​ក់​អ្វី​ដែរ) ប៉ុន្តែ ហេតុ​ការណ៍​នេះ ពិត​ជា​បាន​ពញ្ញាក់​ស្មារ​តី​ខ្ញុំ​មែន។ ខ្ញុំ​មា​ន​ទម្លាប់​បើក​បរ​ទៅ​ធ្វើ​ការ តាម​ធម្ម​តា “ដោយ​មិន​សូវ​ខ្វល់​ពី​អ្វី​ច្រើន​ទេ” ប៉ុន្តែ ហេតុ​ការណ៍​ដ៏​ភ្ញាក់​ផ្អើល​នេះ ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន។ ឥឡូ​វ​នេះ ខ្ញុំ​​​​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច​ក្នុង​ការ​បើក​បរ។ វា​បាន​ដាស់ស​តិរ​បស់​ខ្ញុំ​ ទោះខ្ញុំមិ​ន​ចង់​ឲ្យ​រឿង​នេះ​​កើត​ឡើង​ក៏​ដោយ។ លោក​សាវក​ពេត្រុស​បាន​ផ្តល់​ឲ្យ​យើង នូវ​ការ​ដាស់​ឲ្យ​ភ្ញាក់​ខ្លួន​ប្រភេទ​មួយ​ទៀត គឺ​ការ​ដាស់​តឿន ឲ្យ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត តែ​ការ​ដាស់​តឿន​នេះ​មាន​ភាព​ចាំបាច់​ចំ​ពោះ​យើងណាស់​។ លោកបា​ន​ក្រើ​ន​រំឭក​យើង ​ឲ្យ​មា​ន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​សង្រ្គាម​ខាង​វិញ្ញាណ ដែល​យើង​ត្រូវ​តតាំង​ជាមួយ​សត្រូវ​ដ៏​មាន​អំណាច បាន​ជា​គាត់​ដាស់​តឿន​យើង​​ថា “ចូរ​​ឲ្យ​​ដឹង​ខ្លួន ហើយ​ចាំ​​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែលទាំង​​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន”(១ពេត្រុស ៥:៨)។ នេះ​គឺ​ជាកា​រ​ត្រាស់​ហៅ ឲ្យ​ភ្ញាក់​ខ្លួន​ឡើង ហើយ​មើល​ឃើញ​គ្រោះ​ថ្នាក់​ដែល​នៅខា​ង​មុខ ព្រម​ទាំង​ប្រុង​ប្រៀប​ជា​ស្រេច​សម្រាប់​ការ​វាយ​ប្រហារ​របស់​វា។ ទា​ល់​តែ​យើង​បាន​ដឹ​ង​អំ​ពីគ្រោះ​​ថ្នាក់ ដែល​យើង​ត្រូវ​ប្រឈម​មុខ​ជារៀង​​រាល់​ថ្ងៃ ទើប​យើង​ដឹង​ថា ​ខ្លួន​ត្រូ​វ​ស្វែ​ងរ​ក​ជំ​នួយ​ពី​ព្រះ​។ ហើយ​លុះ​ត្រាតែ​យើ​ង​មាន​ការ​ប្រុង​ប្រយ័ត្ន ទើប​យើង​ពឹង​ផ្អែក​ទៅលើ​កម្លាំ​ង​​នៃ​ព្រះ​អម្ចាស់នៃ​យើង ដែលទ្រ​ង់​មាន​អំណាច​អស្ចារ្យ​ជា​ង​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង។–Bill…

Read article
ការធ្វើអ្វីឲ្យផ្លាស់ប្រែ

រឿងរបស់អេលីសាបិត គឺជារឿង​ដែលធ្វើឲ្យប៉ះពាល់ចិត្ត​ណាស់។ ក្រោយពីទទួលរងការប្រមាថយ៉ាងខ្លាំង នៅ​រដ្ឋម៉ាសាឈូសិត(Massachusetts) នាងក៏បានជិះ​ឡានក្រុង ទៅកាន់រដ្ឋញូជើរស៊ី(New Jersey) ដើម្បីគេចពីភាពអាម៉ាសរបស់នាង។ នាង​ចេះតែយំ​ខ្សឹកខ្សួលមិនឈប់សោះ បានជានាងស្ទើរតែមិនដឹងថាឡានក្រុងបានឈប់ នៅតាមចំណតតាមផ្លូវទេ។ មានអ្នកដំណើរម្នាក់អង្គុយពីក្រោយនាង ដែលមិនធ្លាប់ស្គាល់គ្នាសោះ​ បានងើបចេញពីកៅអី បម្រុងនឹង​ចុះ​ពីឡានក្រុង តែគាត់ក៏បានឈប់ ហើយបែរ​ក្រោយ រួចដើរមកកាន់​អេលីសាបិត​។ គាត់​បាន​ឃើញ​នាង​កំពុង​សម្រក់​ទឹក​ភ្នែក ហើយក៏បានហុច​ព្រះ​គម្ពីរ​របស់ខ្លួនទៅនាង ដោយប្រាប់នាងថា នាង​ប្រហែល​ជា​ត្រូវ​ការ​ព្រះគម្ពីរ​​មួយ​ក្បាល​នោះ។ គាត់គិតត្រូវ ព្រោះនាងមិនត្រឹមតែត្រូវការព្រះគម្ពីរប៉ុណ្ណោះទេ តែនាង​ថែមទាំងត្រូវការព្រះគ្រីស្ទ​​ ​ដែល​មានចែងក្នុងព្រះ​គម្ពីរផងដែរ។ អេលីសាបិត​ក៏បានទទួលជឿទ្រង់ ដោយ​សារតែបុរសម្នាក់ដែលមិនស្គាល់គ្នា បានបង្ហាញចេញនូវចិត្តក្តួលអាណិត តាមរយៈការជូនអំណោយដល់នាង។ ព្រះយេស៊ូវ​ជាគំរូនៃការមានចិត្តក្តួល​អាណិត ដែលយើងត្រូវយកតម្រាប់តាម។ បទគម្ពីរម៉ាថាយ ជំពូក៩ បានចែងថា “កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ​ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម​ដែលឥតអ្នកគង្វាល”(ខ.៣៦)។ ព្រះអម្ចាស់មិនគ្រាន់តែ​បានកត់​សំគាល់ អំ​ពីទុក្ខលំបាក និងការឈឺចាប់​របស់មនុស្សដែលខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែ​ ទ្រង់ថែមទាំង​បាន​ឆ្លើយ​តប ចំពោះបញ្ហានេះ ដោយបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានទូលសូមឲ្យព្រះវរបិតាចាត់​អ្នកបម្រើទ្រង់ ឲ្យទៅឆ្លើយតបចំពោះការឈឺចាប់ និងសេចក្តីត្រូវការរបស់លោកិយ​ ដែលកំពុងវិនាស(ខ.៣៨)។ ខណៈពេលដែលយើង​យកតម្រាប់តាមព្រះគ្រីស្ទ នោះការមានចិត្តក្តួលអាណិត​ដល់មនុស្ស​ ដែល​ដូចជាចៀមឥតមានអ្នកគង្វាល អាចជំរុញឲ្យ​យើងនាំអ្នកដទៃ…

Read article
កុំឲ្យលើស កុំឲ្យខ្វះ

ថ្មី​ៗ​​នេះ ខ្ញុំ​បាន​អាន​អត្ថ​បទ​មួយ ដែល​និយាយ​អំពី​​ការ​ដែល​មនុស្ស​ងាយ​ប្រើ​ព្រះ​បន្ទូល​ តាម​របៀ​ប​ខុ​សឆ្គ​ង។ យើង​​ប្រហែល​​​ជា​ព្យាយា​ម​កាត់​ស្រាយ​បទ​គម្ពីរ ​ឲ្យ​ស្រប​តាម​ទស្សនៈរ​ប​ស់យើ​ង ជា​ជាង​​​​ប​ក​ស្រាយប​ទគ​ម្ពី​រ​​នោះ តាមបំ​ណង​ព្រះ​ហឫ​ទ័យ​ព្រះ។ អ្នក​ខ្លះ​​បា​នប្រើ​​​ព្រះគ​ម្ពីរ ដើម្បី​ការពា​រ​រឿង​អ្វីមួ​យ ខណៈ​ពេល​ដែល​អ្ន​ក​ដទៃ​​បា​​​នប្រើ​ព្រះ​​​គម្ពីរ​​ដើម្បី​​វា​យ​ប្រហារម​កលើ​រឿង​នោះទៅ​​វិញ។ ភាគី​ទាំង​​សង​ខាង​សុទ្ធ​តែ​ដក​ស្រង់​បទ​គម្ពីរ ដើម្បី​គាំ​ទ្រ​​ទស្សនៈ​​រៀង​ៗ​​ខ្លួន ​ប៉ុន្តែ ​អ្នក​ទាំង​ពី​រ​មិន​អាច​ត្រូ​វទាំ​ង​ពីរ​​នា​ក់​​បាន​ឡើយ។ ពេល​យើង​ប្រើ​​​ព្រះ​​បន្ទូល យើង​ចាំបា​ច់​ត្រូវ​ប្តេជ្ញា​ចិត្ត​ថា​ ​យើង​នឹ​ង​មិ​នប​ន្ថែម​ប​ន្ថយ​អត្ថ​ន័យ ដ៏ពិ​ត​នៃ​បទ​គ​ម្ពីរ ដែល​យើង​កំពុង​ប្រើ​នោះ​ឡើយ។ បើ​សិន​ជា​យើង​ប្រើ​ព្រះ​បន្ទូល មិន​បាន​ត្រឹម​ត្រូវ នោះ​មាន​ន័យ​ថា​ យើង​ក៏​បាន​កា​ត់ស្រា​​យ​ព្រះ​បន្ទូល​ខុស ដែល​ទី​បំផុត យើង​អាច​​ឈាន​ទៅ​រក​ការបង្រៀន​ខុស អំ​ពី​ល​ក្ខណៈ​សម្បត្តិ​របស់​​ព្រះ​។ ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​​បា​នលើ​កទឹ​ក​ចិត្តដល់​លោក​​ធីម៉ូថេ​ថា “ចូរ​ខំ​ប្រឹង​នឹង​ថ្វា​យ​ខ្លួន​ដ​ល់​ព្រះ ទុក​ជា​​មនុស្ស​​ដែ​ល​បា​នល្បង​ល​ជា​ប់​ហើយ​ ជា​អ្នក​ធ្វើកា​រ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់ស្រា​យ​​ព្រះ​ប​ន្ទូល​​នៃ​សេ​ចក្តី​ពិត​យ៉ា​ងត្រឹ​ម​ត្រូ​វ”(២ធីម៉ូថេ ២:១៥)។ គន្លឹះ​ជា​អាទិ​ភាព ដើម្បី​ឲ្យ​យើង​អាច​ក្លា​យជា​អ្ន​ក​បម្រើ ដែល​មិន​ត្រូវ​ខ្មាស និង​​អាច​ទទួល​យក​បាន គឺ​យើង​ត្រូវ​តែប​​ក​​ស្រាយ(ឬ“កាត់​ស្រាយ”) ព្រះ​បន្ទូ​ល​​រ​ប​ស់​ព្រះ​ឲ្យបាន​ត្រឹម​​ត្រូវ។ នៅ​ពេល​យើង​សិ​ក្សា​ព្រះប​ន្ទូ​ល យើង​ត្រូវពឹ​ង​ផ្អែក​លើ​​​ព្រះ​​វិញ្ញាណ ដែល​ទ្រង់​ជាអ្ន​ក​បណ្តាល​ឲ្យ​គេ​តែង​ព្រះគ​​ម្ពីរ ដើម្បី​ឲ្យ​យើង​ទទួ​ល​​បាន​ចំ​ណេះ​ដឹង និ​ង​ប្រាជ្ញា។ យើង​អាច​ប្រើ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​​របស់​យើង ជា​ឱកាស ដើម្បី​បក​ស្រា​យ​ព្រះ​បន្ទូល​​ តាម​របៀ​ប​ដែល​ពិ​តជា​​អាច​ឆ្លុះប​ញ្ចាំង ឲ្យ​គេស្គា​ល់​បំណង​ព្រះ​ហ​ឫ​ទ័យ​។ នេះ​​​ជា​​ឯ​កសិ​ទ្ធិ​​អស្ចារ្យ​បំផុតមួ​យ ក្នុង​ចំណោ​ម​ឯក​សិ​ទ្ធិដ៏​អ​ស្ចារ្យ​​ទាំ​ងឡា​យ​ នៃ​ជី​វិត​គ្រី​ស្ទប​រិស័ទ។—Bill…

Read article
ដើមស្លឹករញ្ជួយ

ខណៈ​ដែល​ខ្ញុំ​​​កំពុង​​​ធ្វើដំ​ណើរ​ទៅ​លេង​ នៅ​ឧប​ទ្វីប​ខាង​លើនៃ​រ​ដ្ឋ​មីឈីហ្គិន(Michigan) ខ្ញុំ​​ក៏​បាន​ចាប់​អារម្មណ៍​​​​​លើដើ​ម​​ឈើពី​រ​ដើម។ ថ្វី​បើ​​ស្លឹក​ឈើ​​​នៃដើមដទៃទៀត​ដែល​នៅ​ជុំ​វិញ​មិន​កំរើក​​ក៏​ដោយ ​ក៏ស្លឹកនៃដើមឈើទាំង​នេះ​​បែរ​ជា​បក់រវិចៗ ដោយ​គ្រាន់​តែ​​មាន​ខ្យល់​​បក់​តិច​ៗ​ប៉ុណ្ណោះ។ ខ្ញុំ​​ក៏​ចង្អុល​ប្រាប់​​ភរិយា​របស់​​ខ្ញុំ ហើយ​​នាង​​ប្រាប់​ខ្ញុំថា ដើម​ឈើនោះ ឈ្មោះ​ដើម​ស្លឹក​រញ្ជួយ។ ខ្ញុំ​​​មាន​ការ​ភ្ញា​ក់​ផ្អើល ចំពោះ​ទិដ្ឋ​ភាព​នៃ​ស្លឹក​ឈើ ដែ​ល​កំពុង​តែ​ញ័រ​​បែ​ប​នោះ។ ខណៈ​​ដែល​​ដើ​មឈើ​ដទៃ​ទៀត មើល​ទៅ​​ហាក់​ដូចជា​នៅ​​ស្ងៀម ហើយ​នៅ​ទ្រឹង ស្លឹក​​​ឈើ​​ទាំងនោះ​បែរ​ជាកម្រើក ទោះ​ខ្យល់​គ្រាន់​តែ​បក់​​រហៀក​ៗ​​តិ​ចៗ​ប៉ុណ្ណោះ​។ ពេល​ខ្លះ ខ្ញុំ​​មាន​អារ​ម្មណ៍​​​ថា ខ្លួនឯ​ង​ដូច​ជា​​ដើម​ស្លឹករញ្ជួយ​នោះដែរ​។ មនុស្ស​ដែល​នៅ​ជុំវិ​ញ​ខ្ញុំ​ ហាក់​ដូ​ចជា​​រស់​​នៅក្នុ​ង​​ជីវិត ដោយ​គ្មាន​ប​ញ្ហា និង​ឥត​ក្តី​បារម្ភ​សោះ មើល​ទៅ​ដូច​ជា​​នឹ​ងនរ ហើយ​សុខ​ស្រួល​ ខណៈពេល​ដែ​ល​​ខ្ញុំ​​គ្មាន​ចិត្ត​ស្ងប់ ដោយ​សារ​បញ្ហាដ៏​តូ​ចបំ​ផុត។ ខ្ញុំ​មើ​ល​ទៅអ្នក​ដ​ទៃ ហើយ​ស្ងើច​សរសើរ​​ ចំពោះ​​ភាព​ស្ងប់​សុខ​​របស់​​ពួក​គេ ហើយ​​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​ហេតុ​អ្វី​​បា​នជា​​ជីវិត​​របស់​ខ្ញុំងា​យ​​នឹង​រញ្ជួយ​ម្ល៉េះ។ តែ​ខ្ញុំ​អរ​ព្រះគុណ​ព្រះ​អ​ម្ចាស់ ដែលបា​ន​រំឭក​ខ្ញុំ​តាម​រយៈ​​ប​ទគ​ម្ពីរ​ថា យើង​អាច​រកឃើញ​ភាព​ស្ងប់​សុខ​ដ៏​ពិត និង​ថិត​ថេរ ​​នៅ​ក្នុង​​ព្រះ​វត្ត​មាន​នៃ​​ព្រះ។ សាវ័ក​ប៉ុ​ល​​បាន​មាន​ប្រសាសន៍​ថា “សូម​​ឲ្យ​ព្រះ​អម្ចាស់ ដែលទ្រង់ផ្ដល់​សេចក្តីសុខសាន្ត ទ្រង់ប្រទាន​ឲ្យអ្នករាល់គ្នា​មានសេចក្តីសុខសាន្តជានិច្ច។ សូមឲ្យ​ព្រះអម្ចាស់​ទ្រង់គង់​ជាមួយ​នឹងអ្នករាល់គ្នា​ទាំង​អស់”(២ថែស្សាឡូនីច ៣:១៦)។ ព្រះ​​ទ្រង់​​មិ​នត្រឹ​មតែ​ប្រទា​ន​មក​នូវ​សេចក្តីសុ​ខសា​ន្តប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​​​គឺជា​​ព្រះ​​អម្ចា​ស់នៃ​សេច​ក្តីសុ​ខសា​ន្ត​​តែ​ម្តង។ នៅ​ពេល​យើង​ជួប​ការ​រំខាន និង​ភាព​មិនស្ង​ប់​​សុខ​នៅក្នុ​ងជី​វិត នោះ​​យើ​ងចាំ​បាច់​ត្រូ​វដឹ​ងថា ​សេចក្តីសុ​ខ​សាន្ត​ដ៏ពិ​ត គឺ​មាន​នៅ​ក្នុង​ព្រះនៃ​សេច​ក្តីសុ​ខ​សាន្ត​។ — ​…

Read article
ការធ្វើដំណើរម្នាក់ឯង

ថ្ងៃទី ២០ និង២១ ខែឧសភា ឆ្នាំ ១៩២៧ គឺជាថ្ងៃជាប្រវត្តិសាស្រ្ត នៅក្នុងវិស័យអាកាសចរណ៍ ពេលដែលលោកឆាល លីនបឺក(Charles Lindbergh) បានបើកយន្តហោះតែម្នាក់ឯង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ដោយគ្មានការឈប់សម្រាកតាមផ្លូវ។ កាលពីមុន ធ្លាប់មានអ្នកផ្សេងបើកយន្តហោះកាត់មហាសមុទ្រអាត្លង់ទិចដែរ ប៉ុន្តែ គ្មាននរណាធ្លាប់បើកបរតែម្នាក់ឯង ដូចគាត់ទេ។ ដូចនេះ លោកលីនបឺកបានសម្រេចជោគជ័យជាប្រវត្តិសាស្រ្ត នៅពេលដែលគាត់ចុះចត នៅអាកាសយាន្តដ្ឋាន ឡឺ ប៊ូហ្គេត(Le Bourget Field) នៅទីក្រុងប៉ារីស មានមនុស្សរាប់ពាន់នាក់ បានទះដៃអបអរសាទរ ការធ្វើដំណើរដ៏ជោគជ័យរបស់គាត់។​ ហើយពេលដែលគាត់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គេក៏បានផ្តល់កិត្តយសឲ្យគាត់ ដោយការដើរដង្ហែរជាក្បួន និងឲ្យរង្វាន់គាត់ សម្រាប់សេចក្តីក្លាហាន និងការមានម្ចាស់ការ។ ទោះបីជាលោកលីនបឺកអាចមានគ្រោះថ្នាក់ នៅក្នុងការបើកបរយន្តហោះតែម្នាក់ឯងក៏ដោយ ក៏ការរស់នៅ ក្នុងលោកិយដែលពេញដោយអំពើបាប អាចមានគ្រោះថ្នាក់ជាងនេះទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ​ អ្នកដើរតាមព្រះគ្រីស្ទ អាចមានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ព្រោះយើងមិនចាំបាច់ត្រូវ “ធ្វើដំណើរតែម្នាក់ឯង” ឡើយ។ នៅពេលយប់ មុនពេលគេយកទ្រង់ទៅឆ្កាង ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនបោះបង់ចោលយើងឡើយ ហើយទ្រង់នឹងចាត់ព្រះវិញ្ញាណទ្រង់ឲ្យចុះមក…

Read article
មូលហេតុដែលយើងធ្វើការ

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៦៦០ គេ​បាន​ឲ្យលោ​ក គ្រីស្តូហ្វ័រ រែន(Christopher Wren) ធ្វើ​ការ​រចនា​ប្លង់​ព្រះ​វិហារ​ធំ​របស់​​សេន​ប៉ុល(St. Paul’s Cathedral) នៅ​ទី​ក្រុង​ឡុង ​ឡើងវិ​ញ។ យោង​តាម​រឿង​ព្រេង បាន​ឲ្យដឹ​ង​ថា ថ្ងៃ​មួយ ​គាត់​បាន​ទៅ​ពិនិត្យ​ការ​ដ្ឋាន​នៃ​សំណង់​ដ៏​អស្ចារ្យ​នេះ ហើយ​ពួក​កម្ម​ករ​មិន​បាន​ស្គាល់គា​ត់​ទេ។ លោក​រេន បានដើ​រ​មើល​ការ​ដ្ឋាន ហើយ​ក៏​បាន​សួរ​កម្មករ​ពីរ​បី​នាក់​ថា “អ្នក​កំពុង​ធ្វើ​អ្វី?” កម្ម​ករ​ទីមួយ​បាន​ឆ្លើយ​ថា “ខ្ញុំ​កំពុ​ងកា​ត់ថ្ម​​មួយ​ដុំ”។ រី​ឯ​កម្ម​ករ​ទីពីរ​វិញ ក៏បា​នឆ្លើ​យថា​ “ខ្ញុំ​កំពុង​ធ្វើ​ការ ដើម្បី​ប្រាក់​ឈ្នួល ៥​ស៊ីលីង ២​ភែន ក្នុង​មួយ​ថ្ងៃ”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្ម​ករ​ទីបី​​បាន​ឆ្លើយ តាម​ការ​យល់ឃើ​ញខុ​ស​ពីអ្ន​ក​មុន​​ៗថា “ខ្ញុំ​កំពុង​ជួយ​លោក​គ្រីស្ទូ​ហ្វ័រ រេន សាង​សង់​ព្រះ​វិហារ​ដ៏ធំ​អស្ចារ្យ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ”។ ដូច​នេះ កម្មករ​រូប​នេះ ពិត​ជា​មាន​អា​កប្ប​កិរិយ៉ា និង​បំណង​ចិត្ត​ខុស​ពី​កម្ម​ករ​ផ្សេង​មែន! យើង​ត្រូវ​ដឹង​អំពីមូ​ល​ហេតុ ដែល​យើង​ធ្វើ​កិច្ច​ការ​នី​មួយ​ៗ ព្រោះវា​ពិ​តជា​មា​នសា​រៈសំ​ខាន់​ខ្លាំង​ណាស់ ជា​ពិសេស ពេល​ដែល​យើង​កំពុង​ធ្វើ​ការ ឬមា​ន​អាជីព​អ្វី​មួយ ​នៅក្នុង​ការ​រស់​នៅ។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័​កប៉ុ​ល ​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​ក្រុង​អេភេសូរ​ថា ​“ចូរកុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង…

Read article
ភាពធម្មតាបែបថ្មី

គ្រូគង្វាលម្នាក់ ដែលបានទទួលការបណ្តុះបណ្តាលផ្នែកប្រឹក្សាយោបល់ អំពីរបួសផ្លូវចិត្តធ្ងន់ធ្ងរ និងការសោកសង្រេង បានបញ្ចេញមតិរបស់គាត់ថា ជាញឹកញាប់ការឈឺចាប់ ដែលកើតមានភ្លាមៗ បន្ទាប់ពីមានការបាត់បង់មិនមែនជាឧបស័គ្គដ៏ធំបំផុត ក្នុងការរស់នៅរបស់អ្នកមានរបួសផ្លូវចិត្តឡើយ។ ផ្ទុយទៅវិញ បញ្ហាដ៏ធំបំផុត ដែលពួកគេជួប គឺការសម្របខ្លួននឹងការរស់នៅបែបផ្សេង បន្ទាប់ពីមានវិបត្តិផ្លូវចិត្តនោះហើយ។ អ្វីដែលធ្លាប់តែជាការធម្មតា ប្រហែល​ជាមិន​អាចក្លាយជាការធម្មតាទៀតឡើយ។ ដូច្នេះ អ្វីដែលអ្នកប្រឹក្សាយោបល់ ត្រូវធ្វើសម្រាប់អ្នកជម្ងឺផ្លូវចិត្ត គឺត្រូវជួយពួកគេឲ្យមាន “ភាពធម្មតាបែបថ្មី”។ ភាពធម្មតាបែបថ្មីនេះ ប្រហែលជា​មិន​រាប់បញ្ចូលសុខភាពដ៏ម៉ាំមួន ទំនាក់ទំនងដ៏ល្អ ឬក៏ការងារដ៏ល្អដែលពួកគេធ្លាប់មាន។ ម្យ៉ាងទៀត ភាពធម្មតាបែបថ្មីនេះ អាចជាការទម្លាប់រស់នៅ ដោយគ្មានអ្នកជាទីស្រឡាញ់ ដែលបាន​លា​ចាក​​លោក​ទៅហើយ​​ជាដើម។ ដោយសារការបាត់បង់នោះ មានសភាពធ្ងន់ធ្ងរខ្លាំង នោះយើងត្រូវបង្ខំចិត្ត​រស់​នៅ ​ក្នុង​ជីវិតបែបថ្មី ទោះបីជាមានការពិបាកយ៉ាងណាក៏ដោយ។ ពេលដែល យើងមាន “ភាពធម្មតាបែបថ្មី”ហើយ យើងងាយនឹងគិតថា គ្មាននរណាម្នាក់យល់ពីអារម្មណ៍របស់យើងឡើយ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ។ ព្រះយេស៊ូវទ្រង់បានយាងមកចាប់កំណើតជាមនុស្ស ក៏ដើម្បីពិសោធនឹងការពិបាកក្នុងការរស់នៅ ក្នុងចំណោមមនុស្សជាតិផងដែរ ហើយការនេះបាននាំឲ្យទ្រង់មាននាទីដ៏សំខាន់មួយ គឺដូចដែលមានសេចក្តីចែងថា “ដ្បិត សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិន​អាច​នឹងអាណិតអាសូ ដល់​សេច​ក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តី​ល្បួង​គ្រប់យ៉ាងដូចជាយើងរាល់គ្នាដែរ តែឥតដែលធ្វើបាបឡើយ​”(ហេព្រើរ ៤:១៥)។…

Read article
គេកំពុងមើលយើង

មាន​ក្រុម​បាល់​ទាត់​អាជីព​មួយ បាន​ជួប​រដូវ​កាល​ដ៏​អាក្រក់ ដោយ​ប្រកួត​ចាញ់​ពីរ​បី​សប្តាហ៍​ជាប់​ៗគ្នា។ អ្នក​យក​ពត៌​មាន​បាន​សួរ​កីឡាក​រម្នាក់ ដែល​នៅ​ក្នុង​​ក្រុម​នោះថា​ “តើ​មាន​អ្វី​ជម្រុញ​ចិត្ត​លោក​ ​​ឲ្យ​​​នៅ​តែ​បន្ត​ខំប្រឹង​​ប្រកួត​​យ៉ាង​អស់​ពី​សមត្ថ​ភាព ទោះ​បី​ជា​ក្រុម​របស់​លោក​បាន​ចាញ់ ស្ទើរ​តែ​គ្រប់​ការ​ប្រកួត​យ៉ាង​ដូច​នេះ”។ គាត់​បាន​ឆ្លើយ​ថា “ឪពុក​ម្តាយរ​បស់​ខ្ញុំ​​បា​នម​ក​ទស្សនា​ការ​ប្រកួត​របស់​ខ្ញុំ ដូច​នេះ អ្នក​ត្រូវ​ដឹ​ងថា ខ្ញុំ​ត្រូវ​តែ​​ខិត​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថ​ភាព!” គាត់​បាន​ទទួល​ស្គាល់ នៅ​ក្នុង​ការប្រ​កួត គឺ​មា​ន​អ្វីដែ​ល​សំ​ខាន់​ជាង​កា​រ​ខំ​យក​ឈ្នះ​ចាញ់។ មាន​មនុស្ស​ជា​ច្រើន​កំពុង​ទស្សនា​ការ​ប្រកួត​របស់​គាត់ ហេតុ​នេះ​ហើយ បា​​ន​ជា​គាត់​មាន​ទឹក​ចិត្ត​ប្រកួត​ឲ្យ​បាន​ល្អ​បំផុត។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល អំពី​សេចក្តី​ពិត​ដូច​គ្នានេះ នៅ​ក្នុង​ផ្នែក​​ដំបូង នៃសេ​ចក្តី​បង្រៀន​នៅ​លើភ្នំ។ យើងគួ​រ​តែ​រស់​នៅ​ ដោយ​​ទទួល​ស្គាល់​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ កំពុង​តែ​​សង្កេ​ត​មើល​​​អ្វីដែល​យើង​ធ្វើ ដូច​នេះ គេ​ក៏អា​ច​ស្គាល់​ព្រះរ​បស់​យើង តាមរ​យៈ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង​ផង​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេ​ស៊ូវ​មាន​បន្ទូល​ថា “ដូច្នេះ​ ចូរ​ឲ្យ​ពន្លឺ​​​របស់អ្នករាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្សលោក​យ៉ាង​នោះ​ដែរ ដើម្បី​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​​ប្រព្រឹត្ត​​ រួ​ច​​សរសើ​​រដំកើង​ដល់​ព្រះ​វរបិតា​នៃអ្ន​ក​រាល់គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:១៦)។ តើ​យើង​ត្រូ​វឲ្យ​ពន្លឺ​នៃ​ជីវិ​ត​យើងបាន​ភ្លឺឡើ​ង ដោយ​របៀប​ណា​ខ្លះ? គឺ​ដោយ​បង្ហាញ​ឲ្យ​គេស្គា​ល់​ព្រះ​ទ័យ និង​បុគ្គ​លិក​លក្ខណៈ​​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ស្ថាន​ភាព ដែល​យើង​ជួប​ប្រទះ ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ​​។ ដោយ​បង្ហាញ​ចេញ​នូវ​ចិត្ត​ក្តួល​អាណិត ដូច​ដែ​ល​ទ្រង់​បាន​ធ្វើ​ ចំពោះអ្ន​ក​ដែល​កំសត់​ទុរ​គត ឬអ្ន​ក​ដែល​សង្គម​បោះ​បង់​ចោល។ ហើយ​​យក​ចិត្ត​ទុក​ដាក់ ចំពោះការ​ថ្វាយ​ព្រះកិ​ត្តិនា​ម និង​សិរីល្អ​ដល់​ព្រះ​វរបិតា។…

Read article
បានជាស្អាតទាំងស្រុង

មិត្ត​​ភ័​ក្ររ​បស់ខ្ញុំ​ម្នា​ក់ បាន​ចែក​ចាយ​ដល់​ខ្ញុំ​ អំពី​សុខ​ទុក្ខ​របស់គា​ត់ ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំ​​កន្លង​មក​នេះ ដែល​ជា​រយៈ​ពេល​ដែល​គា​ត់ទ​ទួ​ល​កា​រ​ព្យាបាល​ជ​ម្ងឺម​ហា​រីក។ ស្នាម​​ញញឹម​​នៅ​លើ​មុ​ខរ​បស់​គា​ត់​បា​​ន​លេ​ចឡើ​ង ខណៈ​ពេល​ដែល​គាត់​បាន​ចែ​ក​ចាយ​អំ​ពី​ដំណឹង​ល្អ ដែល​គាត់​ទើប​តែ​បាន​ទទួលពី​វេជ្ជ​បណ្ឌិត។  គាត់​បាន​ប្រា​ប់ខ្ញុំ​ថា​  នៅ​​ក្នុង​​កា​រ​​ពិនិត្យសុខភា​ព អស់​រយៈ​ពេល​មួយ​ឆ្នាំ​នេះ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គាត់​ថា លទ្ធ​ផល​នៃ​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា គាត់​បាន​ជាស្អា​ត​ទាំ​ងស្រុ​ង។ ពាក្យ​នេះបា​ន​លើ​ក​ទឹ​ក​ចិត្ត​គាត់​ណាស់។ សម្រាប់​​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ម្នា​ក់នេះ​ ពាក្យ​ថា ជា​ស្អាតទាំង​ស្រុង  គឺ​មា​នន័​យ​ថា​ ជម្ងឺ​ដែ​លបា​​ន​គំរាម​ឆក់​យ​ក​ជីវិត​គាត់ កាល​ពី​ប៉ុន្មាន​ខែមុ​ន ឥឡូវ​នេះ មិន​មាន​នៅក្នុ​ង​ខ្លួន​គាត់​ទៀត​ទេ។ យើង​មាន​ចិត្ត​ត្រេក​អរណា​ស់ ពេល​ដែល​បាន​ដឹង​ថា គាត់​បាន​ជា​ស្អាត​ទាំង​ស្រុង​ហើយ​នោះ! បន្ទាប់​ពី​ស្តេច​ដាវី​ឌបា​នប្រ​ព្រឹត្ត​ខុស​សីលធម៌​ ជាមួយ​នាង​បាតសេបា  ទ្រង់​ក៏​ចង់​ឲ្យ​ចិត្ត​រប​ស់​ទ្រង់ បាន​ជា​ស្អាត​ទាំង​ស្រុ​ង ​ពីស្នា​ម​ប្រឡាក់​នៃ​អំពើ​បាប​ផង​ដែរ បាន​ជា​ទ្រង់​ស្រែក​អំពាវ​រក​ព្រះថា​ “ឱ​​ព្រះ​អ​ង្គ​​អើ​យ សូម​​បង្កើ​ត​​ចិត្ត​​បរិសុទ្ធ​ ​នៅ​​ក្នុ​ង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង”(ទំនុកដំកើង ៥១:១០)។ ព្រះ​ទ្រង់​មាន​ដំណឹងល្អ​មួយ​សម្រា​ប់ស្តេចដា​វី​ឌ ក៏​ដូច​ជាស​ម្រាប់យើ​ងរា​ល់​គ្នា គឺថា​ ទ្រង់​អាច​លាង​ជម្រះ​អំពើ​បាបឲ្យ​យើង​បាន។ ពេលយើង​ត្រូវ​កា​រកា​រ​លាង​ជម្រះ នោះ​ចូរ​យើង​មាន​សង្ឃឹ​ម​ឡើង ដ្បិត​សាវ័ក​យ៉ូហាន​បាន​ប​ង្រៀន​យើង​ថា “បើ​​​យើង​​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។ យើង​មិន​អាច​សម្អាត​ចិត្ត​របស់យើង​ ដោយខ្លួនឯង​បាន​ឡើយ មាន​តែ​ព្រះទេ​ដែ​ល​អាច​សម្អាត​ចិត្ត​យើង​បាន។ បើយើ​ង​បាន​ល​ន់​តួបាប…

Read article