Bill Crowder

You are here:
មិនមែនជារឿងទេវកថា

ខ្ញុំ​ជា​​មនុស្ស​​ដែ​ល​ចូ​​លចិ​ត្តស្វែ​ង​យល់ អំ​ពីប្រ​វត្តិ​សាស្រ្តហេតុ​នេះហើ​យ បាន​ជា​ខ្ញុំរ​ង់​ចាំទ​ស្សនា​កម្ម​វិធី​ផ្សាយពិសេស​របស់ទូ​រទស្សន៍ ស្តី​អំពី​ស្តេច​អាស័រ(King Arthur) ដ៏​អស្ចារ្យ​។ ក្នុង​ផ្នែក​ខាង​ដើម​នៃ​ខ្សែ​វីដេអូរ​ឯក​សារ​នេះ ពួក​ប្រវត្តិ​វិទូ​បាន​ទទួលស្គា​ល់​ថា រឿង​ស្តេច​អាស័រ ពួកទ័​ព​សេះ ​និង​ការប្រជុំតុមូ​លរ​បស់​ពួក​គេ មិន​មាន​ការ​កត់​ត្រា​របស់​សាក្សី ឬភ័ស្តុ​​តា​ង​​ប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជា​ញឹក​ញាប់ គេ​បាន​ហៅ​រឿង​នោះថា “រឿង​ព្រេង” ឬ ​“រឿង​ទេវ​កថា”។ រឿង​នេះ​ហាក់​ដូច​ជា គ្រាន់​តែ​ជា​រឿង​ព្រេង​មួយ ដែល​កើត​ឡើង​ពី​ការ​ប្រទាក់​ក្រឡា​គ្នា​នៃ​រឿង​ដទៃ​ជា​ច្រើន​ទៀត អស់​​ជា​ច្រើន​សតវត្សរ៍។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ដំណឹង​ល្អ​មិន​មាន​ប្រភព​នៅ​ក្នុង​រឿង​ទេវក​ថា ឬ​រឿង​ព្រេង​ឡើយ តែ​មា​ន​ប្រភ​ព​នៅ​ក្នុង​ការ​ពិត ដែល​គេ​បាន​ស្រាវជ្រា​វ​រក​ឃើញ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ដែល​គេបា​នថ្លែ​ង​ប្រាប់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុលបា​នស​រសេរ​ថា ការ​រស់​ពី​សុគត​ឡើង​វិញ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ដែល​មាន​សាក្សី​ដ៏​ពិត​ជា​សម្អាង​។ សាវ័ក​ប៉ុល​បាន​រាយ​ឈ្មោះ​របស់​ពួក​សាវ័ក​ដែល​បាន​ឃើញ​ព្រះគ្រី​ស្ទ​ផ្ទាល់​ភ្នែក បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​ឡើង​វិញ ហើយបា​ន​រៀប​រា​ប់​ថា “ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់ទៅ​ហើយ” (១កូរិនថូស ១៥:៦)។ ពេល​ដែល​សាវ័​កប៉ុ​លកំ​ពុង​សរសេរ​បទ​គម្ពី​រ​នេះ ក្នុង​ចំណោម​ពួកស្ម​រ​បន្ទា​ល់ទាំ​ងនោះ​ មាន​ពួក​គេជា​ច្រើ​ននាក់ នៅមា​ន​ជីវិ​តនៅ​ឡើ​យ ហើយ​អ្នក​ដែល​រស់​នៅ​សម័យ​នោះ ​អា​ច​​ទៅ​សួរ​អ្នក​ទាំង​នោះបា​ន។ ការ​មាន​ព្រះជ​ន្ម​ឡើង​វិញ នៃ​ព្រះ​គ្រីស្ទ​មិន​មែន​ជា​រឿងប្រ​ឌិត បែប​ទេ​វក​ថា​ឡើយ តែ​ជា​ការ​ពិត ដែល​បាន​កើត​ឡើង​ក្នុង​ប្រ​វត្តិ​សា​ស្រ្ត។—Bill…

Read article
សូមគង់នៅជាមួយទូលបង្គំ

នៅក្នុង​វិស្ស័យ​កីឡា​បាល់​ទាល់ នៅ​ប្រទេស​អង់​គ្លេស ជា​រៀង​រាល់​ឆ្នាំ វគ្គ​ដែល​គេ​ចូល​ចិត្ត​ទស្សនា​បំផុត គឺ​វគ្គ​ផ្តាច់​ព្រាត់នៃ​កា​រ​ប្រកួត​​បាល់​ទា​ល់ពា​ន​រង្វាន់​ហ្វា(FA)។ គេ​សង្កេត​ឃើញ​ថា អស់​រយៈ​ពេល​ជាង​១​០០​ឆ្នាំ​កន្លង​មកនេះ ថ្ងៃ​ប្រ​កួត​នោះ មាន​ពេញ​ដោយ​ភាព​រំ​ភើប​រីក​រាយ ការ​អប​អរ​សាទរ និង​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត គឺ​ព្រឹត្តិ​ការណ៍​នៃការ​បើកកា​រ​ប្រកួត។ ព្រោះ​គេចា​ប់ផ្តើ​មបើ​ក​ការ​ប្រកួត ដោយ​ច្រៀង​បទ​​ប្រពៃណី ដែល​ជាទំ​នុកស​រសើរ​មានចំ​ណង​ជើងថា​ “សូម​គង់​ជា​មួយ​ទូល​បង្គំ”។ ពី​ដំបូង ខ្ញុំយ​ល់​ថា ការ​ប្រើប​ទច​ម្រៀង​ដូច​នេះ ហាក់​ដូច​ជា​ចម្លែ​ក​បន្តិ​ច។ ខ្ញុំ​ឆ្ងល់​ថា តើ​បទ​ទំនុក​សរសើរ​នោះ ​មាន​ទំនាក់​ទំនង​​អ្វី​ជា​មួយ​កីឡា​បាល់​ទាត់? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​នេះ​ ខ្ញុំ​ក៏បា​ន​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​វត្ត​មា​ន​នៃព្រះ នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ ដូច​ជា​នៅ​ក្នុង​កីឡា ​ការ​ទិញ​ឥវ៉ាន់ ការ​ធ្វើ​ការ ការ​​ទៅរៀ​ន ឬ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត។ គ្មានផ្នែ​ក​ណា​មួយ​នៃ​ជីវិត​យើង ដែល​មិន​ត្រូវ​ការ​ព្រះ​វត្ត​មាន​នៃព្រះ​ឡើយ ដូច​នេះ ការ​ប្រាថ្នា​សូម​ឲ្យ​ព្រះគ​ង់​ជា​មួយ គឺ​ពិត​ជាកា​រប្រា​ថ្នា​ដ៏សម​ហេតុ​ផល​បំផុត ដែល​យើង​​ត្រូវ​មាន។ ជា​ការ​ពិត​ណាស់ ព្រះ​វត្ត​មាន​នៃ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​មែន​ជា​អ្វី​ដែ​ល​យើង​ចាំបា​ច់​ត្រូវ​ទូល​អង្វ​រដ​ល់​ទ្រង់​ឡើយ ព្រោះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង។ ជាក់​ស្តែង បទ​គម្ពីរ​ហេ​ព្រើ ១៣:៥​ បាន​ចែង​ថា “ដ្បិត​ទ្រង់​មា​ន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»”។ ព្រះ​វត្តមា​ន​នៃព្រះ​​ មិន​គ្រាន់​តែជា​កត្តា​ដែ​លនាំ​ឲ្យយើងស្ក​ប់ចិ​ត្ត​ប៉ុណ្ណោះទេ​ ប៉ុន្តេ…

Read article
ភាពមិនអាចមើលឃើញ ដ៏អាថ៌កំបាំង

នៅ​ទូ​ទាំង​សហ​រដ្ឋ​អាមេរិក និង​​​ពិភព​លោកទាំង​មូល ​ជា​ញឹក​ញាប់ យើង​ជួប​ប្រទះ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​មហន្ត​រាយ ដែល​គ្មាន​នរណា​អាច​មើល​ឃើញ។ ឧទា​ហរណ៍ ក្នុង​ឆ្នាំ២​០១១ នៅ​សហ​រដ្ឋ​អាមេរិក មាន​ទីក្រុង​មួយ​ចំនួន បាន​ទ​ទួល​រង​ការ​បំផ្លាញ​ពី​ខ្យល់​កួច​យក្ស​ថូនេដូ ដែល​បាន​បក់​គួច​បំផ្លាញលំ​​នៅ​ដ្ឋាន និង​ទី​ប្រជុំ​ជន​ អស់​ជា​ច្រើន​កន្លែង​។ ហើយ​ក្នុង​​​រដូវ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ម្តង​ៗ យើង​មាន​ការ​រន្ធត់​ចិត្ត ចំពោះ​ខ្យល់​ដែល​បក់​បោក​ក្នុង​ល្បឿន​ជាង ១៦០​គីឡូម៉ែ​ត្រ ក្នុង​មួយ​ម៉ោង ដែល​បាន​គំរា​ម​បំផ្លាញ​អ្វី​ៗ​ដែល​យើង​បាន​កសាង​មក​នោះ។ ទាំង​អស់​នេះ​គឺ​បាន​បង្ករ​ឡើង​ ដោយ​អំណាច​ដែលយើង​មិន​អាច​មើល​ឃើញ។ ជា​ការ​ពិត​ណាស់ យើង​អាច​មើល​ឃើញ​ស្លឹក​ឈើ​បក់ ឬ​កំទេច​កំទី​ប៉ើង ដោយ​សារ​ខ្យល់​​បក់ តែ​យើង​មិន​អាច​មើល​ឃើញ​ខ្យល់​បាន​ឡើយ។ ការ​នេះ​កើត​ឡើង​តាម​របៀប​ដ៏អាថ៌​កំបាំង​​​ដែល​យើង​មើល​មិន​ឃើញ។ តាម​ន័យ​ធៀប យើង​ក៏​មិន​អាច​មើល​ឃើញ​ព្រះ​វិញ្ញាណ​ប​រិសុទ្ធ​បាន​ដែរ។ តាម​បទ​គម្ពី​រ​កិច្ច​ការ​ជំពូក​២ ពេល​អ្នក​ជឿ​ព្រះ​បាន​ពិសោធន៍​នឹង​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ “ស្រាប់​​តែ​​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ”(កិច្ចការ ២:២)។ ខ្យល់​ដែល​បក់​មក​នោះ បាន​បង្ហាញ​ឲ្យ​គ្រីស្ទ​បរិស័ទ​សម័យ​ដើម​ទាំង​នោះ​​បាន​ដឹង​ អំពី​ការ​យាង​មក​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចូល​សណ្ឋិត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ទ្រង់។ ហើ​យ​សព្វ​ថ្ងៃ​នេះ ទ្រង់​ក៏​នៅ​តែ​ធ្វើ​ការ​នេះ នៅ​ក្នុង​ជីវិត​យើង​ផង​ដែរ! បើ​អ្នក​ជា​អ្ន​កដើរ​តាម​ព្រះ​គ្រីស្ទ នោះ​ចូរ​ត្រេក​អរ​ចុះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្កើ​ត​ផល​ផ្លែ ក្នុង​ជីវិ​ត​អ្នក(កាឡាទី ៥:២២-២៣) បង្រួប​បង្រួម​អ្នក​ជឿ​ព្រះ ក្នុង​រូប​កាយ​តែ​មួយ​នៃ​ព្រះ​គ្រីស្ទ(១កូរិនថូស ១២:១៣) ហើយ​ទ្រង់​ជួយ​ឲ្យ​អ្នក​បាន​ដឹង​ច្បាស់ អំពី​ព្រះ​វត្ត​មាន​នៃ​ព្រះ(១យ៉ូហាន ៣:២៤)។…

Read article
ថ្ងៃថ្មី

ក្នុង​ការ​ប្រជុំ​ពេល​ព្រឹក ដែល​ខ្ញុំ​បាន​ចូល​រួម​ពេល​ថ្មី​ៗ​នេះ អ្នក​រៀប​ចំ​ការ​ជួប​ជុំ​ បាន​អធិស្ឋាន​បើក យ៉ាង​ដូច​នេះថា “ឱ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​សូម​អរព្រះ​គុ​ណ​ទ្រង់ ​សម្រាប់​ថ្ងៃ​​នេះ។ នេះ​ជា​ពេល​ចាប់​ផ្តើ​ម​នៃ​ថ្ងៃថ្មី​​មួយ​ទៀត ដែល​យើង​ខ្ញុំ​ទើប​តែ​បាន​ឃើញ”។ ទោះ​បី​ជា​ពាក្យ​អធិស្ឋាន​របស់​គាត់​ត្រង់​ចំណុ​ចនេះ​ ហាក់​ដូច​ជា​ងាយ​ស្រួល​យល់​ក៏​ដោយ ក៏​សេច​ក្តី​អធិស្ឋាន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​​គិត​ដល់​ចំណុច​ខុស​ៗ​គ្នា​មួយ​ចំនួន។ ទីមួយ : ដោយ​សារ​ថ្ងៃ​នីមួ​យ​ៗ ជា​ថ្ងៃ​ថ្មី ហើយ​ជា​ឱកាស​ថ្មី នោះ​នៅ​ក្នុង​ថ្ងៃ​នីមួ​យ​ៗ មាន​ការ​ជា​ច្រើន ដែល​យើង​មិន​អាច​រំពឹង​ទុក​ជា​មុន ឬ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។​ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា សមត្ថ​ភាព​យើង​មាន​កំណត់ ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ទាំង​ស្រុង ដោយ​សម្រេច​ចិ​ត្ត​រ​ស់នៅ ក្នុង​ព្រះ​គុណ និង​កម្លាំង​របស់​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​លើធ​ន​ធាន​របស់​យើង។ ទីពីរ : ថ្ងៃ​នី​មួយ​ៗ​ជា​ថ្ងៃ​ថ្មី ហើយ​ក៏​ជា​អំណោយ ដែល​គួរ​ឲ្យ​យើង​អរសប្បាយ​ផង​ដែរ។ ប្រហែល​ម​ក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ប្រកាស​ឡើង​ថា “ថ្ងៃ​​​នេះ​​ជា​​ថ្ងៃ​​ដែល​ព្រះយេហូវ៉ា​បាន​កំណត់​ទុក(ឬបង្កើត) នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីករាយ​សប្បាយ​ឡើង”(ទំនុកដំកើង ១១៨:២៤)។ ជា​ការ​ពិត​ណាស់​ នៅ​​ថ្ងៃ​នេះ មាន​ការ​ជា​ច្រើន​​ដែល​យើង​មិន​ធ្លាប់​បាន​ប្រទះ​ពីមុ​ន​មក​ហើយ​មាន​​កា​រ​​ខ្លះ​​​ក៏​អាច​​​ធ្វើ​​ឲ្យ​យើង​​មាន​ការ​ពិបាក​ផង​ដែរ។​ ប៉ុន្តែ ថ្ងៃ​ថ្មី​នីមួយ​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ដ៏​ពិសេស បាន​ជាលោ​ក​ម៉ូសេ​បាន​សរសេរ​នៅក្នុង​ប​ទគ​ម្ពីរ​ថា “ដូច្នេះ សូម​​ប​ង្រៀន​​ឲ្យ​​យើ​ង​ខ្ញុំ​​ចេះ​កំណត់​រាប់​​ថ្ងៃ​​អាយុនៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកដំកើង ៩០:១២)។ ថ្ងៃ​ថ្មី​នី​មួយ​ៗ…

Read article
ការបោក​បញ្ឆោត

សៀវភៅក្បួនសឹកស៊ុនជឺ គឺ​ជា​ស្នារ​ដៃនិ​ពន្ធ​របស់​មេទ័ព​ចិន ឈ្មោះ​ស៊ុន ជឺ(Sun Tzu)។ ក្បួន​សឹក​នេះ​បាន​ក្លា​យ​ជា​មគ្គុទេស ដែល​បាន​ប្រឹក្សា​យោបល ដល់​ការ​ធ្វើ​សឹក​សង្គ្រាម អស់​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ប៉ុន្តែ វា​ក៏​ត្រូវ​បាន​មនុស្ស​ទាំង​ប្រុស​ស្រី​ប្រើប្រា​ស់ ក្នុង​វិស័យ​ផ្សេង​ៗ​ជា​ច្រើ​នទៀត ដែល​រួម​មាន​វិស័យ​ដឹក​នាំ គ្រប់​គ្រង ធ្វើជំនួញ នយោបាយ និង​កីឡា​ជា​ដើម។ ខ្ញុំ​សូម​ដក​ស្រង់​ សម្តីរបស់​លោក​ស៊ុន ជឺ ត្រង់​ចំណុច ដែល​គាត់​បាននិ​យាយ ក្នុង​ក្បួន​សឹក​នោះថា​ : “សង្គ្រាម​នីមួ​យៗ​ គឺ​សុ​ទ្ធ​តែ​ផ្អែក​​ទៅ​លើការ​បោក​បញ្ឆោត។ ដូច​នេះ ពេល​យើង​មាន​លទ្ធ​ភាព​វាយ​ប្រហារ យើង​ត្រូ​វ​តែ​ធ្វើ​ពុត​ជា​គ្មាន​លទ្ធ​ភាព។​ ពេល​យើង​កំពុ​ងប​ញ្ជា​ទ័ព​របស់​យើង យើង​ត្រូ​វតែ​ធ្វើពុ​ត​ជា​​គ្មាន​សកម្មភាព។ ពេល​យើង​​បាន​​ចូ​ល​ទៅក្បែ​រសត្រូវ យើង​ត្រូវ​ធ្វើ​ឲ្យ​សត្រូវ​ជឿ​ថា យើង​កំពុង​នៅឆ្ងា​យ។ ពេលយើង​នៅ ឆ្ងា​យ យើង​ត្រូ​វ​ធ្វើ​ឲ្យ​សត្រូវ​ជឿថា​ យើង​កំពុង​នៅ​ជិត”។ សម្រា​ប់យើ​ង​ជា​គ្រីស្ទ​បរិស័ទ នៅ​ក្នុង​សង្រ្គាម​ខាង​វិញ្ញាណ សាតំា​ង​ក៏​ប្រើ​ល្បិចក​ល​ដូ​ចខា​ង​លើ​នេះ ដើម្បី​យក​ឈ្នះយើ​ង​ផង​ដែរ។ តាម​ពិត អំពើ បា​បដែ​ល​កើត​មាន​ដំបូង​បំផុត នៅ​ក្នុង​មនុស្ស​ជាតិ ក៏​បាន​បណ្តាល​មក​ពី​ការ​បោក​បញ្ឆោត​របស់​ខ្មាំង​សត្រូវ​​នោះ​ឯង។ សូម​កត់​ចំណាំ​​ប្រសាសន៍​រ​បស់​​សាវ័ក​ប៉ុល​ ដែល​បានថា “​​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ”(២កូរិនថូស ១១:៣)។ តាម​សេចក្តី​ពិត​នេះ…

Read article
មិន​អាច​គ្រប់​គ្រង មិន​អាច​ដឹ​ង​ជា​មុន

ក្នុង​ជីវិត​មនុស្ស មាន​រឿង​ដែល​គួរ​ឲ្យ​ភ្ញា​ក់​ផ្អើល​ជា​ច្រើន​កើត​ឡើង ហើយមា​នការ​ភ្ញា​ក់​ផ្អើល​ខ្លះ បាន​ដឹក​នាំ​ជីវិត ទៅ​តាម​ទិស​ដៅ​ដែ​ល​យើង​មិន​ចង់​ទៅ។ ខ្ញុំនៅ​ចាំ​ថា​ កាល​ពី​បួន​ប្រាំ​ទសវត្សរ៍​មុន គ្រួសារ​របស់​ខ្ញុំ​បាន​ជួប​រឿង​ដ៏​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ ពេល​ឪពុក​របស់​ខ្ញុំបាត់​បង់​ការ​ងារ ដោយ​មិន​បាន​ធ្វើ​អ្វី​ខុស។ យើង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សារ​ក្នុង​ផ្ទះយើ​ង មាន​ក្មេង​ៗ​ជា​ច្រើន​ដែល​គាត់​ត្រូវ​ចិញ្ចឹម។ ​ទោះ​គាត់​ដឹង​ច្បាស់​ថា ការ​បាត់​បង់​ការងារ​របស់​គាត់​បាន​កើត​ឡើង ដោយ​មិន​បាន​ដឹង​ជា​មុន ហើយ​គាត់​មិន​អាច​គ្រប់​គ្រង់​វា​បាន​ទេ ក៏​គាត់​នៅតែ​ដឹ​ងថា គាត់​អាច​ជឿជា​ក់​លើ​ការ​រៀប​ចំ​ដែល​ព្រះ​មាន សម្រាប់​អនា​គត​របស់​គាត់។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​ត្រូវ​តែ​ទទួ​ល​ស្គាល់​ថា ក្នុង​ជីវិត​របស់​យើង មាន​ការ​ជា​ច្រើន ដែល​យើង “មិ​នអា​ច​គ្រប់​គ្រង់​បាន ហើយ​មិន​អាច​ដឹង​ជា​មុន”​។ ស្ថិតក្នុងស្ថាន​ភាព​បែប​នោះ សូម​យើង​​ប្រាជ្ញា​ពី​បទ​គម្ពីរ​យ៉ាកុប ៤:១៣-១៥ ដែល​បាន​ចែង​ថា “ឥឡូវ​​នេះ ឯ​​ពួ​ក​​អ្នក​​ដែ​ល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ អ្នក​រាល់​គ្នា​មិន​ដឹង ​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ … គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”។ ត្រង់​ចំណុច​នេះ សាវ័​ក​យ៉ាកុ​បាន​សរ​សេរ​បទ​គម្ពីរ​នេះ សម្រាប់​អ្នក​ដែល​រៀប​គម្រោង ដោយ​មិន​បាន​អនុញ្ញា​ត​ឲ្យ​ព្រះដឹក​នាំ​​។ តើ​ការ​រៀប​គម្រោង​​សម្រាប់​ពេល​អនា​គត ជា​ទង្វើ​ខុស​ឆ្គង​ឬ? ជាការ​ពិត​ណាស់ វា​មិន​មែន​ជា​ទង្វើ​ខុស​ឆ្គង​ទេ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ យើងត្រូ​វ​មាន​ប្រាជ្ញា…

Read article
ការនិយាយស្តី ដោយគ្មានការប្រុងប្រយ័ត្ន

ពេល​ដែល​ខ្ញុំ និង​ភរិយា​រប​ស់​ខ្ញុំ​ទៅ​ចូល​រួម​ជា​ភ្ញៀវ​ ក្នុង​ព្រះ​វិហា​រមួ​យ ដើម្បី​ទស្សនា​កម្ម​វិធី​ប្រគុំ​តន្រ្តី​ពិសេស​មួយ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មុន​ម៉ោង ដើម្បី​អង្គុយ​នៅ​កន្លែង​ល្អ។ មុន​ពេល​កម្ម​វិ​ធី​ចាប់​ផ្តើម យើង​ក៏​បាន​ស្តាប់​ឮ​សមាជិក​ពួក​ជំនុំពី​រ​នាក់ ដែល​អង្គុ​យ​ពី​ក្រោយ​យើង កំពុង​និយាយ​រអ៊ូរ​ទាំ​អំពី​ព្រះ​វិ​ហារ​របស់ខ្លួ​ន។ ពួក​គេ​បា​នរិះ​ គ​ន់​គ្រូ​គង្វាល ការ​ដឹក​នាំ ការ​លេង​ភ្លេង ការ​ដាក់​អទិភា​ព​នៅ ក្នុ​ងកា​រ​ងារ​បម្រើ​ព្រះ​ និង​កា​រ​អ្វី​ជាច្រើ​ន​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​គេមិ​នពេ​ញចិ​ត្ត។ ពួក​គេ​មិន​បាន​ខ្វល់ ឬ​មិន​បាន​ដឹងថា​ មា​នភ្ញៀវ​ពីរ​នាក់ កំពុង​មាន​វត្ថ​មាន​នៅ​ខាង​មុខ​ពួក​គេ​ទេ។ ខ្ញុំ​យល់​ថា កា​រ​សន្ទនាដែ​លមិន​សមរម្យ​របស់​ពួក​គេ អាច​ធ្វើ​ឲ្យ​យើង​ដើរ​ចេញ​ពី​ព្រះ​វិហារ​របស់​ពួក​គេ បើ​សិន​ជា​យើង​កំពុង​ស្វែង​រក​ព្រះ​វិហារ​ថ្មីមួ​យ​កន្លែង សម្រាប់​ទៅចូ​ល​រួម​ថ្វាយ​បង្គំ​ព្រះ​ជា​ប្រចាំ​នោះ។ ការ​អា​ក្រក់​ជាង​នេះ​អាច​កើត​ឡើង បើ​សិន​ជា​ពេល​នោះយើ​ងកំពុ​ងស្វែ​ងរ​ក​ព្រះ តែ​ត្រូវ​បាន​ធ្វើ​ឲ្យ​រវា​ត​ចិត្ត​ចេ​ញ​ទៅវិញ ដោយសារ​ពាក្យ​សម្តី​ដែល​បង្ហា​ញ​ពីកា​រមិ​នពេ​ញចិ​ត្ត​របស់​ពួក​គេ។ ការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​របស់​ពួក​គេ មិន​គ្រាន់​តែ​ជាប​ញ្ហានៃ​ពា​ក្យ​សម្តី ឬ​អាកប្ប​កិរិយ៉ាដែ​ល​ពួក​​គេបា​នប​ង្ហាញ​ចេញ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​មិន​បាន​ខ្វល់​ខ្វាយ​អំពី​ផល​វិបាក ដែ​ល​ពាក្យ​សម្តី​នោះអា​ច​មាន​ចំពោះ​អ្នក​ដទៃ​ឡើយ។ យើង​ត្រូវ​ប្រើ​ពាក្យ​សម្តី តាម​របៀប​ដែល​ប្រសើរ​ជាង​នេះ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​ចែង នៅ​ក្នុង​សុភាសិត ១៧:២៧ ថា “អ្នក​​ណា​​​ដែល​មាន​ដំរិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ”។ ជា​ញឹក​ញាប់ យើង​គួរ​តែ​ជៀស​វា​ងកា​រនិ​យាយ​អ្វី តាម​ការ​គិត ឬ​ការ​យល់​ដឹង​របស់​យើង​(ឬ​តាម​ការ​ដែល​យើង​យល់ថា ខ្លួន​ដឹង) តែ​​ផ្ទុយ​ទៅវិ​ញ ចូរ​យើង​ខិត​ខំ​ប្រើ​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​មាន​ចិត្ត​ត្រជា​ក់ និង​សេចក្តី​សុខ​សាន្ត​វិញ…

Read article
វិញ្ញាណនៃការញ័រភ័យ

លោកធែន​នីសិន(Tennyson) ជា​កវី​និពន្ធ​បទកំណាព្យ ដែល​មានចំ​ណង​ជើង​ថា “ការសម្រុក​ចូល​របស់​កង​ពល​តូច”។​ គាត់​បាន​​ពិពណ៌នា អំពី​ការ​ដែល​ទ័ព​សេះដ៏​អ​ង់អា​ច កំពុង​ជិះ​សេះចូ​លទៅ​ក្នុ​ង សមរ​ភូមិ ហើយ​គាត់​បាន​ប្រើពាក្យ​ពញ្ញាក់​អារម្មណ៍​ថា “មាន​ទ័ពប្រាំ​មួយ​រយ​នាក់ កំពុ​ងបំ​បោល​សេះ​ចូល ក្នុង​​ជ្រល​ង​​​នៃ​​សេចក្តី​​ស្លាប់”។  ឃ្លា​នេះបា​ន​បង្ហាញ អំពី​សោក​នាដ​កម្ម ដែល​កំពុង​រង់​ចាំពួ​ក​ទ័ព​សេះមួយ​កង​ពល​នោះ។ ពេល​ខ្ញុំ​កំពុង​បម្រើ​ការ​ជា​គ្រូគ​ង្វាល មាន​ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ពេលបោះ​ជំហា​ន​ចូល​កន្លែង​ជួប​ជុំ​គ្នា​ក្នុង​ព្រះ​វិហារ។ យើង​អាច​មានកា​របារម្ភ​នៅក្នុ​ង​ចិត្ត ពេល​ដឹង​ថា យើង​កំពុង​ដើរ​ចូល​កន្លែង​​ដែល​មាន​ការ​ប៉ះទ​ង្គិច​គ្នា។ ប៉ុន្តែ នៅ​ក្នុង​ការ​ងារ​ពួក​ជំនុំ យើង​មិន​ចាំបា​ច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ដូច​នោះ​ឡើយ។ ពេល​ដែល​គ្រូគ​ង្វាល​វ័យ​ក្មេង​ម្នាក់ ​កំពុង​តយុទ្ធ​នឹងសម្ពាធ​នៃ​ការ​ងារ​បម្រើ​ព្រះ សាវ័កប៉ុ​ល​បាន​សរសេរ​​សំបុត្រលើក​ទឹក​ចិត្ត​គាត់​ថា “កុំឲ្យ​ព្រម​​ស្តា​ប់​​សេច​ក្តីដេញដោ​ល​ ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ​ ដោយដឹ​ង​ថាសេ​ចក្តី​ទាំង​នោះ​នាំឱ្យ​មា​នសេ​ចក្តី​ឈ្លោះប្រកែ​ក​គ្នាទេ”(២ធីម៉ូថេ​  ២:២៣)។ សេចក្តី​បង្រៀ​ននេះ​ គឺ​សម្រាប់​គ្រូគ​ង្វាល ក៏ដូ​ច​ជាស​មាជិកពួ​ក​ជំនុំផង​ដែរ។ ​ពេល​យើង​សម្តែង​ចេញ​នូវ​អាកប្បកិ​រិយ៉ា​ល្អ ក្នុង​ពេល​ប៉ះទ​ង្គិច​គ្នា ភាព​តាន​តឹង​នៃ​ការ​ប្រឈម​មុខ​ដាក់គ្នា​ ក៏​មាន​កា​រថ​យ​ចុះផ​ង​ដែរ តែ​បើយើ​ងមា​ន​ទង្វើរ និ​ងពា​ក្យ​សម្តី​ដ៏​ល្ងង់​ខ្លៅ ​នោះ​ការ​ប៉ះទ​ង្គិ​ចគ្នា​នឹង​មា​ន​សភាព​កាន់​តែ​ធ្ងន់​ឡើង​។ យើង​អាច​ធ្វើ​ជា​គំរូ​ដ៏ល្អ តាម​សេចក្តី​បង្រៀន​ក្នុង​ព្រះគ​ម្ពីរ ដើម្បី​ជៀស​វាង គ្រប់គ្រ​ង និ​ងដោះ​ស្រាយ​បញ្ហាជ​ម្លោះ។ ខ.២៤-២៥ បាន​លើក​ទឹក​ចិត្ត​យើង ឱ្យ​មានចិត្ត​សប្បុរស អ​ត់ធ្មត និង​បន្ទាប​ខ្លួន​ក្នុង​ទំនាក់​ទំន​ង​ជា​មួយ​អ្នក​ដទៃ។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុ​បបា​នមា​នប្រ​សាស​ន៍ថា “រី​ឯផ​លនៃ​សេ​ចក្តី​សុចរិត…

Read article
ការស្គាល់ប្រវត្តិសាស្ត្រ

ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ កំពុង​ទស្សនា​ក្នុង​សារៈ​មន្ទីរ​នៃ​ចក្រ​ភព​អង់​គ្លេស យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ចំពោះប្រ​វត្តិ​សាស្ត្រ និង​កេរ​ដំណែល ដែល​គេបាន​រក្សា​ទុក​នៅក្នុ​ងសា​រៈ​មន្ទី​ដ៏​ធំ​មួយ​នោះ នៅទី​​ក្រុង​ឡុង។ យើង​បាន​មើល​វត្ថុ​បុរាណ ដែល​មាន​អាយុ​កាល​ចាស់​ជាង​វត្ថុ​បុរាណ​នៅស​ហរ​ដ្ឋ​អាមេរិ​ករាប់​សតវត្សរ៍ ហើយ​ការនេះ​​បាន​រំឭក​ខ្ញុំ​ថា ការ​យល់​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត ពិត​ជា​មាន​តម្លៃ​ណាស់​។ ប្រវត្តិ​សាស្ត្រផ្ត​ល់​ឲ្យ​យើង​នូវ​កំណត់​ត្រា អំ​ពីទស្សន​វិស្ស័យ អំពី​បរិបទ​​ជុំវិញ និង​អំពី​ផល​វិបាក​ផ្សេង​ៗ ដែល​​អាច​​ជួយ​យើង ឱ្យ​ចេះ​ធ្វើកា​រសម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ ពេល​យើង​បាន​រៀន​សូត្រ​អំពី​ជ័យ​ជម្នះ និង​បរ៉ា​ជ័យ​របស់​អ្នក​ជំនាន់​មុន។ សាវ័ក​ប៉ុល​ក៏​បាន​មើល​ឃើញ​តម្លៃ នៃ​ការ​ឱប​ក្រសោប​យក​មេរៀន​របស់​ប្រវត្តិ​សាស្ត្រ​ផង​ដែរ។ ដើម្បី​ធ្វើ​ការដាស់​តឿន អំពី​សេចក្តី​ហិន​វិនាស ដែល​កើត​ឡើង​ពី​ការ​សម្រេច​ចិត្ត​ខុស សាវ័​ក​ប៉ុល​បាន​និយាយ​អំពី​​ប្រវត្តិ​​របស់ពួ​ក​កូន​ចៅ​អ៊ីស្រាអែល និង​អំពី​ការ​វិល​វល់​ក្នុង​ទីរហោ​ស្ថាន ដែល​ជា​លទ្ឋ​ផ​ល​​នៃ​ការ​បដិសេធ​មិន​ព្រមទុក​ចិត្ត​លើ​ព្រះ និង​ចូល​ទឹក​ដីស​ន្យា(សូមមើល ជនគណនា ១៤)។ បន្ទាប់​មក​លោក​ប៉ុល​ក៏​បាន​ប្រាប់​អ្នក​ជឿ​ព្រះ ​នៅទី​ក្រុង​កូរិន​ថូស​ថា “រីឯ​កា​រ​ទាំង​នោះ​បាន​កើត​មក​ដល់ គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក​សម្រាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា​ ដែល​នៅ​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប”(១​កូរិន​ថូស ១០:១១)។ ព្រះ​អ​ម្ចាស់​បាន​ប្រទាន​នូវ​ព្រះ​គម្ពីរ មក​យើង​រាល់​គ្នា ដើម្បី​ជួយ​ឲ្យ​យើង​បាន​រៀន​សូត្រ​ពី​ប្រវត្តិ​សាស្ត្ររ​បស់​រាស្ត្រ​ទ្រង់។ មេ​រៀន​ក្នុង​ព្រះ​គម្ពីរ ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍ និង​គំរូ ក៏​ដូច​ជា​ការ​ដាស់តឿ​ន ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត តាម​និស្ស័យ​បាប​ទៀត ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​រស់​នៅ​ដោយ​ប្រាជ្ញា។ ដូច​នេះ សូម​យើង​សួរ​ខ្លួន​ឯង​ថា តើ​យើង​នឹង​រៀន​សូត្រ​ពី​មេរៀន​នៃ​អតីត​កាល ឬ​ប្រព្រឹត្តខុ​ស​ដូច​អ្នក​ជំនាន់​មុន​ដែរ?-Bill Crowder

Read article
ការយកចិត្តទុកដាក់

សិ្ថតិ​ទាំង​អស់ គឺ​មិន​សុទ្ធ​តែអា​ចយ​ក​ជា​ការ​បាន​ឡើយ។ តួរ​លេខ​ដែល​យើង​ទទួល​បាន​ពី​ស្ថិតិ ផ្តល់​​ឱ្យ​យើង​នូវពត៌មាន ប៉ុន្តែ ជួន​កាល​តួរលេខ​ទាំង​នោះ ធ្វើ​ឲ្យ​យើង​មិន​សូវ​ខ្វល់​ពី​មនុស្ស ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​តួរ​លេខ​នោះទៅ​វិញ​។ ថ្មី​ៗ​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​មើល​តួរ​លេខ ដែល​គេបា​ន​រាយកា​រណ៍​ថា : ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ប្រមាណជា​១៥​លាន​នាក់​ស្លាប់ ដោយសារ​ភាព​អត់​ឃ្លាន។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ខ្ញុំមា​នអា​រម្មណ៍​តក់​ស្លត់​ណាស់ ហើយ​អ្នក​ដែល​កំពុង​រ​ស់នៅ​ ក្នុង​វប្បធម៌​សម្បូរ​សប្បាយ ក៏​ពិបាក​យល់អំ​ពី​រឿង​នេះដែ​រ។ មាន​ក្មេង​​​អាយុ​ក្រោម​៥ឆ្នាំ​ រាប់​លាន​នាក់ បាន​បាត់​បង់​ជីវិត ជារៀ​ងរា​ល់​ឆ្នាំ ហើយ​មួយ​ភាគ​បី​នៃការស្លា​ប់នោះ​ គឺ​ជាប់​ទាក់​ទង​នឹង​ភាពអ​ត់​ឃ្លាន។ នេះ​ជាតួលេខ​ដ៏​​គួរឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ វា​មិន​គ្រា​ន់តែ​​ជា​ចំនួន​ដែល​គេបា​ន​ធ្វើ​ស្ថិតិប៉ុ​ណ្ណោះឡើ​យ តែ​វា​ជា​ចំនួន​របស់​មនុស្ស​ដែល​ព្រះ​អម្ចាស់​បាន​ស្រឡាញ់។    យើង​អាច​បង្ហាញ​ឲ្យ​គេ​​ស្គាល់​ព្រះ​ទ័យ​ស្រឡាញ់ របស់​ព្រះ​វបិតា បើ​សិន​ជា​យើង​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សា​ច់ឈា​មរ​បស់​គេ​។ ស្តេច​សាឡូម៉ូន​បានចែ​ង​ថា “អ្នក​ណាដែ​ល ស​ង្កត់​សង្កិន​មនុស្ស​ក្រីក្រ នោះឈ្មោះ​ថាប្រកួ​ត​នឹង​ព្រះ​ដ៏ប​ង្កើត​ខ្លួន​មក តែ​អ្នក​ណាដែ​លមេ​ត្តា ដ​ល់​មនុស្សកំ​សត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ទ្រ​ង់​វិញ(សុភាសិត ១៤:៣១)។ យើង​អាច​បង្ហាញ​នូវ​សេចក្តី​មេត្តា​ដល់​មនុ​ស្សកំសត់​ទុគ៌ត ដោយ​ធ្វើ​ការងា​រស្ម័​គ្រ​ចិត្ត​ជាច្រើ​ន ដូចជា ការ ចូ​ល​រួម​ចែក​អាហារ ការ​ជួយ​រក​ការងារ​ឲ្យ​​ពួក​គេធ្វើ​ ការ​បរិច្ចាក​ប្រាក់​ដល់​កម្ម​វិធី​ខួ​ងអណ្តូង​ទឹក​ស្អាត់ នៅក​ន្លែង​ដែល​ខ្វះ​ទឹក​ស្អាត​ប្រើ ការ​ទៅចែ​កអា​ហារ​នៅតំ​បន់​ក្រីក្រ ការ​បង្រៀនវិ​ជ្ផាជី​វៈដើម្បីប្រក​ប​រប​រផ្សេ​ង​ៗ ឬការ​ចែក​អាហារ​ថ្ងៃ​ត្រង់ ដល់​ក្មេង​នៅ​សាលា​រៀ​នជា​ដើម​។ ពេល​យើង​ទទួល​យក​នូវ​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ…

Read article