Bill Crowder

You are here:
ព្រះបន្ទូល​សន្យា​អំពី​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ

លូកា ២:១-៧ តែឯង ឱបេថ្លេហិម-អេ​ប្រាតាអើយ … នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើងជា​អ្នក​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​។ មីកា ៥:១ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ១៩៦២ អ្នក​វិទ្យាសាស្ត្រ​ផ្នែក​រូប​វិទ្យា​ឈ្មោះ ចន ដាប់ប៊លយូ ម៉ូចលី(John W. Mauchly) មាន​ប្រសាសន៍​ថា “យើង​គ្មាន​ហេតុផល​ដែល​ត្រូវ​សន្និដ្ឋាន​ថា ក្មេងៗ​នឹង​មិន​អាច​ចេះ​ប្រើ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​យ៉ាង​ស្ទាត់​ជំនាញ​នោះ​ឡើយ”។ ការ​ព្យាករណ៍​របស់​លោក​ម៉ូចលី​ហាក់​ដូចជា​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សំគាល់​ណាស់ នៅ​សម័យ​នោះ តែ​វា​បាន​ក្លាយ​ជា​ការ​ពិត ក្នុង​ពេល​បច្ចុប្បន្ន​។ សព្វថ្ងៃ​នេះ ការ​ប្រើ​ប្រាស់​កុំព្យូទ័រ ឬ​ឧបករណ៍​យួរដៃ ស្ថិត​ក្នុង​ចំណោម​ជំនាញ​ដំបូង​បំផុត ដែល​ក្មេងៗ​រៀន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​បទ​ទំនាយ​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ទាយ​អំពី​ការ​យាង​មក​ចាប់​កំណើត​របស់​ព្រះគ្រីស្ទ​។ ជា​បទ​ទំនាយ​ដែល​បាន​សម្រេច និង​សំខាន់​ជាង​ការ​ព្យាករណ៍​របស់​អ្នក​វិទ្យាសាស្ត្រ​ទៅទៀត​។ ឧទាហរណ៍ បទ​គម្ពីរ​មីកា ៥:២ បាន​ប្រកាស​ថា “តែឯង ឱ​បេថ្លេហិម-អេ​ប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើងជា​អ្នក​គ្រប់​គ្រង​លើ​អ៊ីស្រាអែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំងពី​បុរាណ គឺ​ពី​អស់​កល្ប​រៀងមក”។ ព្រះវរបិតា​បាន​ចាត់​ព្រះយេស៊ូវ ឲ្យ​យាង​មក​ចាប់​កំណើត ក្នុង​ភូមិ​បេថ្លេហិម ជា​ភូមិ​តូច​មួយ ក្នុង​ទឹកដី​អ៊ីស្រាអែល ក្នុង​ជំនួរ​វង្ស​របស់​ស្តេច​ដាវីឌ(មើល​លូកា ២:៤-៧)។ ព្រះ​គម្ពីរ​ក៏បាន​ថ្លែង​ទំនាយ​យ៉ាង​ត្រឹម​ត្រូវ អំពី​ការ​យាង​មក​ជា​លើក​ទីមួយ​របស់​ព្រះយេស៊ូវ ហើយក៏​បាន​សន្យា​ថា…

Read article
សក្តិសមនឹងទទួលការសរសើរគ្រប់យ៉ាង

ទំនុក​ដំកើង ១៨:១-៦ ឱ​ព្រះយេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​ស្រឡាញ់​ទ្រង់​។ ទំនុក​ដំកើង ១៨:១ មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​លោក ហ្វឺរេនតេ(Ferrante) និង លោក ថេឈើរ(Teicher) ជា​ដៃគូ​លេង​ព្យាណូ​ដែល​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​។ អ្នក​ទាំង​ពីរ​បាន​រួបរួម​គ្នា​លេង​ភ្លេង​យ៉ាង​រលូន បង្កើត​បានជា​តន្ត្រី​ពីរោះ​ក្រៃ​លែង បានជា​គេ​ពិពណ៌នា​ថា អ្នក​ទាំង​ពីរ​លេង​ភ្លេង ដោយ​ប្រើ​ដៃ​បួន តែ​គំនិត​តែមួយ​។ ពេល​គេ​ឮ​ភ្លេង​ដែល​អ្នក​ទាំង​ពីរ​បាន​ប្រគំ គេ​អាច​ចាប់​ផ្តើម​យល់​អំពី​ទំហំ​នៃ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ ដែល​បាន​បង្កើត​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​ឥត​ខ្ចោះ​យ៉ាង​នេះ​។ ប៉ុន្តែ ជាង​នេះ​ទៅទៀត ពួកគេ​ស្រឡាញ់​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​។ តាម​ពិត សូម្បីតែ​បន្ទាប់ពី​ពួកគេ​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ ១៩៨៩ ពួកគេ​បាន​ចូល​ហាង​លក់​ព្យាណូ​ក្នុង​តំបន់ ហើយ​ក៏​បាន​ប្រគំ​តន្ត្រី ដោយ​មិន​បាន​ព្រៀង​ទុក​។ សរុប​មក ពួកគេ​គ្រាន់តែ​ចូល​ចិត្ត​និពន្ធ​បទ​ភ្លេង​ប៉ុណ្ណោះ​។ ស្តេច​ដាវីឌ​ក៏​ចូល​ចិត្ត​និពន្ធ​បទ​ភ្លេង​ផង​ដែរ តែ​ទ្រង់​បាន​ធ្វើ​ការ​ជា​ដៃ​គូរ​ជាមួយ​ព្រះអម្ចាស់ ដើម្បី​ឲ្យ​បទ​ចម្រៀង​ទ្រង់​មាន​គោលបំណង​កាន់តែ​ខ្ពស់​ឡើង​។ បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​ទ្រង់​បាន​និពន្ធ បាន​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់​ទ្រង់ ដែល​ពេញ​ដោយ​ទុក្ខ​លំបាក និង​បំណង​ព្រះទ័យ​របស់​ទ្រង់​ដែល​ចង់​រស់នៅ​ដោយ​ការ​ពឹង​ផ្អែកលើ​ព្រះអង្គ កាន់តែ​ជ្រាល​ជ្រៅ ។ តែ​ក្នុង​ពេល​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ខុស និង​មាន​ចំណុច​ខ្វះខាត ការ​សរសើរ​ដំកើង​របស់​ទ្រង់​បាន​បង្ហាញ​ចេញ​នូវ “សំនៀង​ខាង​វិញ្ញាណ​ដ៏​ល្អ​ឥត​ខ្ចោះ” ដោយ​ទ្រង់​បាន​ទទួល​ស្គាល់​ភាព​ធំ​ប្រសើរ និង​សេចក្តី​ល្អ​របស់​ព្រះអម្ចាស់ សូម្បីតែ​ក្នុង​ពេល​ដែល​ងងឹត​បំផុត​។ នៅ​ពី​ក្រោយ​ការ​សរសើរ​ដំកើង​របស់​ស្តេច​ដាវីឌ គឺ​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់ គឺ​ដូច​ដែល​ទ្រង់​បាន​ពោល ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១៨:១ ថា…

Read article
បានត្រៀមខ្លួនទៅរស់នៅជាមួយព្រះអង្គ

ភីលីព ១:២១-៣០ ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សងខាង ក៏​មាន​ចិត្ត​ចង់​ចេញទៅ​នៅ​ជាមួយនឹង​ព្រះគ្រីស្ទ ដែល​ល្អជា​ជាង​នោះ​ផង តែបើ​ខ្ញុំ​នៅ​ក្នុង​សាច់ឈាម​ត​ទៅទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជាជាង​។ ភីលីព ១:២៣-២៤ ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​របស់​វីរុស​កូរ៉ូណា មនុស្ស​ជា​ច្រើន​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។ នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​មាន​ទុក្ខ​ជា​ទំងន់​ផង​ដែរ នៅពេល​ដែល​អ្នក​ស្រី ប៊ី ក្រោឌ័រ ជា​ម្តាយ​​ខ្ញុំ បាន​លាចាក​លោក នៅ​អាយុ៩៥ឆ្នាំ ទោះ​មិនមែន​ដោយសារ​ជំងឺកូវីដ១៩ក៏ដោយ​។ ពេល​នោះ យើង​មិន​អាច​ជួបជុំ​គ្នា ដើម្បី​កាន់​ទុក្ខ ចំពោះ​ការ​ស្លាប់​របស់​គាត់ ឬ​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក គឺ​មិន​ខុសពី​ក្រុម​គ្រួសារ​ជា​ច្រើន​ទៀត​ឡើយ​។ ផ្ទុយ​ទៅវិញ យើង​បាន​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​រួម​គ្នា​អបអរ​ឥទ្ធិពល​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ ហើយ​យើង​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​មានន័យ ពី​ពាក្យ​ផ្តាំ​ផ្ញើ​របស់​គាត់ ដែល​បាន​បន្ត​រំឭក​យើង​ថា បើ​ព្រះ​ទ្រង់​បាន​ហៅ​គាត់​ទៅ​នៅ​ជាមួយ​ព្រះអង្គ នោះ​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ហើយក៏​មាន​ចិត្ត​អន្ទះសារ​​ចង់ទៅ​នៅ​ជាមួយ​ព្រះអង្គ​ផង​ដែរ​។ ក្តី​សង្ឃឹម​ដែល​មាន​ទំនុក​ចិត្ត​នេះ គឺ​បាន​បង្ហាញ​ចេញ​មក​ជា​ញឹក​ញាប់ នៅ​ក្នុង​របៀប​នៃ​ការ​រស់នៅ​របស់​ម្តាយ​ខ្ញុំ ក៏​ដូចជា​ក្នុង​របៀប​ដែល​គាត់​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​។ កាល​សាវ័ក​ប៉ុល​កំពុង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ គាត់​ក៏បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់នៅ នោះ​គឺ​សំរាប់​ព្រះគ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ … ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សងខាង ក៏​មាន​ចិត្ត​ចង់​ចេញទៅ​នៅ​ជាមួយនឹង​ព្រះគ្រីស្ទ ដែល​ល្អជា​ជាង​នោះ​ផង តែបើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជាជាង” (ភីលីព…

Read article
ហេតុផលដែលនាំឲ្យមានការភ័យខ្លាច

សូមអាន : ទំនុក​ដំកើង ១១៨:១-៧ ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ​។ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? ទំនុក​ដំកើង ១១៨:៦ កាលពី​ក្មេង ទី​ធ្លា​សាលា គឺជា​កន្លែង​ដែល​ក្មេង​ទំនើង​ចូល​ចិត្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្មេង​ដទៃ​ទៀត ហើយ​ក្មេងៗ​ដូច​ខ្ញុំ​ត្រូវ​គេ​ធ្វើបាប ដោយ​យើង​ប្រឆាំង​តិចតួច​បំផុត​ចំពោះ​ពួកគេ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឈ្ងោក​មុខ នៅ​ចំពោះ​មុខ​ពួកគេ រឿង​ក៏​ប្រែ​ជា​កាន់តែ​អាក្រក់ ដោយ​ពួក​គេច​ម្អក​ឲ្យ​យើង​ថា “តើ​ឯង​ខ្លាច​ទេ? ឯង​ខ្លាច​យើង​ហើយ មែនទេ? គ្មាន​នរណា​ជួយ​ឯង​ទេ”។ តាម​ពិត ភាគ​ច្រើន​ខ្ញុំ​ពិតជា​មាន​ការ​ភ័យ​ខ្លាច​មែន ហើយ​ដោយ​មាន​ហេតុផល​ដ៏​ល្អ​។ ខ្ញុំ​ត្រូវ​គេ​វាយ​ដុំ​កាលពី​មុន បានជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ចង់​ត្រូវ​គេ​វាយ​ដុំ​ទៀត​ទេ​។ ហេតុ​នេះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ហើយ​តើ​ខ្ញុំ​អាច​ទុកចិត្ត​នរណា ពេល​ដែល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច? បើសិន​ជា​អ្នក​មាន​អាយុ៨ឆ្នាំ ហើយ​ត្រូវ​ក្មេង​ដែល​ធំជាង និង​ខ្លាំង​ជាង ធ្វើបាប​អ្នក នោះ​កា​រ​ភ័យ​ខ្លាច​នោះ ជា​រឿង​សម​ហេតុផល​។ កាល​ស្តេច​ដាវីឌ​ប្រឈម​មុខ​ដាក់​ការ​វាយ​ប្រហារ ទ្រង់​បាន​ឆ្លើយតប ដោយ​ទំនុក​ចិត្ត ជាជាង​ដោយ​ការ​ភ័យ​ខ្លាច ព្រោះ​ទ្រង់​ជ្រាប​ថា ទ្រង់​មិន​បាន​ប្រឈម​មុខ​ដាក់​ការ​គំរាម​កំហែង តែ​ម្នាក់ឯង​ឡើយ​។ គឺ​ដូច​ដែល​ទ្រង់​​ពោល​ឡើង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?”(ទំនុក​ដំកើង ១១៨:៦)។ កាលពី​ក្មេង ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​អាច​យល់​អំពី​កំរិត​នៃ​ការ​ទុកចិត្ត​របស់​ស្តេច​ដាវីឌ​នោះ​ឡើយ​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ខ្ញុំ​ធំ​ពេញវ័យ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន ពី​ការ​ដើរ​ជាមួយ​ព្រះគ្រីស្ទ​អស់​ជា​ច្រើន​ឆ្នាំ…

Read article
ទោះយើងជានរណាក៏ដោយ?

សូមអាន រ៉ូម ៥:៦-១០ តែឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨ លោក​រ៉ូបឺត ថដ លីនខិន(Robert Todd Lincoln) បាន​រស់នៅ ក្រោម​ស្រមោល​របស់​ឪពុក​គាត់ គឺ​លោក​ប្រធានាធិបតី​អាមេរិក អ័ប្រាហាំ លីនខិន(Abraham Lincoln)។ បន្ទាប់ពី​ឪពុក​គាត់​បាន​ស្លាប់​ជា​ច្រើន​ឆ្នាំ​ហើយ អត្ត​សញ្ញាណ​របស់​លោក​រ៉ូបឺត ត្រូវ​បាន​គ្រប​ដណ្តប់​យ៉ាង​លើស​លប់ ទៅ​ដោយ​ភាព​ល្បី​ល្បាញ​របស់​ឪពុក​គាត់​។ មិត្ត​ភក្តិ​របស់​គាត់ ឈ្មោះ នី​កូឡាស មួរេយ បាត់ល័រ(Nicholas Murray Butler) បាន​សរសេរ​ថា លោក​រ៉ូបឺត​ច្រើនតែ​និយាយ​ថា គេ​បាន​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ហើយ​ក្រោយមក គេ​តែងតាំង​គាត់​ជា ឯក​អគ្គ​រាជទូត​អាមេរិក​ប្រចាំ​ចក្រភព​អង់គ្លេស ហើយក៏​បាន​ឲ្យ​គាត់​ធ្វើ​ជា​ប្រធាន​ក្រុម​ហ៊ុន​ភូល​មិន​។ តែ​គាត់​ថា គេ​បាន​ប្រគល់​មុខ​នាទី​ទាំង​អស់​នេះ​ឲ្យ​គាត់ ដោយសារ​គាត់​ជា​កូន​របស់​លោក​អ័ប្រាហាំ លីនខិន​ប៉ុណ្ណោះ មិនមែន​ដោយសារ​សមត្ថភាព​របស់​គាត់​នោះ​ទេ។ មិនមែន​មាន​តែ​កូន​ជន​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ ដែល​ជួប​រឿង​ដែល​គួរ​ឲ្យ​នឿយណាយ​ដូច​នេះ​។ យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ឲ្យ​តម្លៃ​យើង ដោយសារ​គេ​ដឹង​ថា យើង​ជា​នរណា​។ តែ​យើង​អាច​ដឹង​ច្បាស់​ថា យើង​មាន​តម្លៃ ដោយសារ​ព្រះ​ទ្រង់​ស្រឡាញ់​យើង​។ សាវ័ក​ប៉ុល​បាន​ទទួល​ស្គាល់​ថា យើង​ជា​នរណា​កាល​យើង​នៅ​រស់​ក្នុង​អំពើបាប…

Read article
ស្វែងរកកន្លែងស្ងប់ស្ងាត់

តែ​ទ្រង់​ថយចេញ​ទៅ​ឯ​ទីស្ងាត់ ដើម្បី​អធិស្ឋាន​វិញ។ លូកា ៥:១៦ ក្រុង​គ្រី​ន ប៊ែង ក្នុង​ភាគ​ខាងលិច​នៃ​រដ្ឋ​វើ​ជី​នា ជា​សហគមន៍​តូច​មួយ ក្នុង​តំបន់​ជួរភ្នំ​អាផាឡាជាន ដែល​មាន​ថ្ម​ធំៗ​ច្រើន។ ក្រុង​មួយ​នេះ​មាន​លក្ខណៈ​ដូច​ក្រុង​តូចៗ​រាប់​សិប​ទៀត ក្នុង​តំបន់​នោះ តែ​ខុសប្លែក​ខ្លាំង​បំផុត នៅត្រង់​ចំណុច​ដែល​ថា ប្រជាជន​ទាំង១៤២នាក់ ក្នុង​ទីក្រុង​នេះ មិន​មាន​អ៊ីនធឺណិត​ប្រើ​ទេ។ មូលហេតុ​គឺ​ដោយសារ​សេ​វា​អ៊ីនធឺណិត​វ៉ាយហ្វា​យ ឬ​អង់តែន​ទូរស័ព្ទ អាច​នាំឲ្យមាន​ការ​រំខាន​ដល់​មន្ទីរ​សង្កេត​មើល​ផ្កាយ​គ្រីនប៊ែង ដែល​មាន​កែវ​យឺត​មើល​ផ្កាយ ដែល​តែងតែ​ពិនិត្យមើល​ផ្ទៃមេឃ​ជានិច្ច។ ហេតុនេះ​ហើយ ក្រុង​គ្រីន​ប៊ែង​ស្ថិត​ក្នុងចំណោម​ទីកន្លែង​ដែល​មាន​ភាព​ស្ងប់ស្ងាត់​បំផុត​ខាង​ផ្នែក​បច្ចេកវិទ្យា ក្នុង​តំបន់​អាមេរិក​ខាងជើង។ ជួនកាល ភាព​ស្ងប់ស្ងាត់​ជា​បរិ​យា​កាល​ដែល​អំណោយផល​បំផុត ដល់​ការ​រីក​ចម្រើន​ឈាន​ទៅ​មុខ ជាពិសេស ក្នុង​ការ​ប្រកប​ទាក់ទង​របស់​យើង​ជាមួយ​ព្រះអង្គ។ ព្រះយេស៊ូវ​បាន​ធ្វើជា​គំរូ​នៃ​ការ​ប្រកប​ជាមួយ​ព្រះវរបិតា ដោយ​យាង​ទៅ​កន្លែង​ស្ងប់ស្ងាត់​តែ​អង្គ​ឯង ដើម្បី​អធិស្ឋាន។ ក្នុង​បទ​គម្ពីរ លូកា ៥:១៦ យើង​ឃើញថា “ទ្រង់​ថយចេញ​ទៅ​ឯ​ទីស្ងាត់ ដើម្បី​អធិស្ឋាន”។ ព្រះយេស៊ូវ​បាន​អនុវត្ត​ដូចនេះ​ជា​ញឹកញាប់ ធ្វើជា​គំរូ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​យើង។ បើ​ព្រះ​អាទិករ​នៃ​ចក្រវាល បាន​ជ្រាប​ច្បាស់​ថា ព្រះអង្គ​ត្រូវ​ប្រកប​ជាមួយ​ព្រះវរបិតា នោះ​យើង​ត្រូវ​ចំណាយពេល​ជាមួយ​ព្រះ​អង្គ​ច្រើន​ជាង​អម្បាលម៉ាន​ទៀត។ ការ​ទៅ​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​មាន​ភាព​ស្រស់ថ្លា​ឡើងវិញ ក្នុង​ព្រះ​វត្ត​មាន​ព្រះ ជួយ​ឲ្យ​យើង​អាច​បន្តដំណើរ​ទៅមុខ​ទៀត ដោយ​កម្លាំង​ដែល​ព្រះអង្គ​ប្រទាន​ជាថ្មី។ តើ​អ្នក​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអម្ចាស់ នៅកន្លែង​ណាខ្លះ ក្នុង​ពេល​សព្វថ្ងៃ​នេះ?—BILL CROWDER តើ​មាន​កត្តា​អ្វីខ្លះ…

Read article
នឹកចាំអំពីការលះបង់របស់ព្រះយេស៊ូវ

ដ្បិត​រាល់វេលា​ណា ដែល​អ្នករាល់គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាបដល់​ទ្រង់​យាង​មក។ ១កូរិនថូស ១១:២៦ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅពេល​ព្រឹក​ថ្ងៃអាទិត្យ មិត្តភក្ដិ​ខ្ញុំ​នៅ​ទីក្រុង​មូស្គូ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារ​ថ្ងៃត្រង់ ក្នុង​ភោជនីយដ្ឋាន​មួយ នៅ​ក្រៅ​វិមាន​គ្រិមលីន។ ពេល​យើង​ទៅដល់ យើង​សង្កេតឃើញ​គូ​ស្វាមីភរិយា​ថ្មី​ជាច្រើន​គូរ ដែល ស្លៀកពាក់​ឈុត​អាពាហ៍​ពិពាហ៍ បាន​ដើរទៅ​រក​ផ្នូរ​របស់​ទាហាន​ដែលគេ​មិន​ស្គាល់ឈ្មោះ នៅ​ក្រៅ​កំផែង​វិមាន​គ្រិមលីន។ សុភមង្គល​នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ ក៏បាន​រាប់បញ្ចូល​ការ​នឹក​ចាំ អំពី​ការ​លះបង់​របស់​អ្នកដទៃ ដែល​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ថ្ងៃ​នោះ។ នេះ​ជា​ទិដ្ឋភាព​ដែល​មានន័យ​ណាស់ ខណៈ​ពេល​ដែល​គូ​ស្វាមីភរិយា​ទាំងនោះ​បាន​ថតរូប នៅ​ក្បែរ​កន្លែង​រំឭក​របស់​ជន​ពលី មុន​ពេល​ពួក​គេ​ដាក់​បាច់​ផ្កា​អាពាហ៍​ពិពាហ៍ នៅ​លើ​ខឿន​នៃ​ទីកន្លែង​នោះ។ យើង​ម្នាក់​ៗ​សុទ្ធតែ​មានហេតុ​ផល​ដែល​ត្រូវ​អរព្រះគុណ​ព្រះ ដោយសារ​អ្នកដទៃ​ដែល​បាន​ធ្វើការ​លះបង់ ដើម្បី​នាំមក​នូវ​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ។ ការ​លះបង់​ទាំងនោះ​សុទ្ធតែ​សំខាន់ តែ​មិនមែន​ជា​ការ​លះបង់​ដែល​សំខាន់​បំផុត​នោះ​ឡើយ។ ទាល់តែ​យើង​បាន​យល់​អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើឆ្កាង ទើប​យើង​អាច​ដឹង​ថា ជីវិត​របស់​យើង​បាន​ជាប់ជំពាក់​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​ច្រើន​ប៉ុណ្ណា។ ពេលណា​យើង​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ យើង​ត្រូវ​នឹក​ចាំ អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​ ដែល​មាន​ចំណិត​នំប៉័ង និង​ទឹក​ទំពាំងបាយជូរ​ជា​តំណាង។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ដ្បិត​រាល់វេលា​ណា ដែល​អ្នករាល់គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាបដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។ សូមឲ្យ​ពិធី​លៀង​ព្រះអម្ចាស់​ក្រើន​រំឭក​យើង ឲ្យ​រស់នៅ ដោយ​ការ​នឹក​ចាំ និង​ការ​ដឹងគុណ ចំពោះ​ការ​គ្រប់យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅក្នុង និង​ដើម្បី​យើង។—BILL CROWDER ពេល​អ្នក​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់…

Read article
ចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវ

សេចក្តី​ដែល​យើងខ្ញុំ​បានឃើញ ហើយ​ឮ​នោះ យើងខ្ញុំ​ប្រាប់​មក​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្តី​ប្រកប​នឹង​យើងខ្ញុំ​ដែរ។ ១យ៉ូហាន ១:៣ លោក​រ៉ូបឺ​ត ថុដ លី​នខិន(Robert Todd Lincoln) ជា​កូនប្រុស​របស់​លោក​ប្រធានាធិបតី​អាមេរិក អ័ប្រាហាំ លិនខិន(Abraham Lincoln) មាន​វត្តមាន នៅក្នុង​ហេតុការណ៍​សំខាន់​ៗ​បី ដែល​មាន​ដូចជា ​ការ​ស្លាប់​របស់​ឪពុក​គាត់ ក៏ដូចជា​ការ​ធ្វើឃាត​លោក​ប្រធានាធិបតី ចេ​មស៍ ហ្គា​ហ្វៀ​ល(James Garfield) និង​លោក វី​លៀម មែកឃីនលេយ(William McKinley)។ ប៉ុន្តែ សូម​យើង​ពិចារណា អំពី​វត្តមាន​របស់​សាវ័ក​យ៉ូហាន នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​សំខាន់​បំផុត​ទាំង៤ ដែល​មាន​ដូចជា ពិធី​លៀង​ព្រះអម្ចាស់​ចុងក្រោយ​របស់​ព្រះយេស៊ូវ​ ការឈឺចាប់​ព្រះទ័យ​ព្រះគ្រីស្ទ នៅ​សួនច្បារ​កេត​សេ​ម៉ា​នី ការ​សុគត​របស់​ព្រះអង្គ​នៅ​លើ​ឈើឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ។ លោក​យ៉ូហាន​ដឹង​ថា ការ​ធ្វើ​បន្ទាល់​ចំពោះ​ព្រឹត្តិ​ការណ៍​ទាំងនេះ គឺជា​មូលហេតុ​ធំ​បំផុត ដែល​ព្រះ​ទ្រង់​ឲ្យ​គាត់​មានវត្តមានក្នុង​ព្រឹត្តិ​ការណ៍​ទាំង​នោះ។ ក្នុង​បទ​គម្ពីរ យ៉ូហាន ២១:២៤ គាត់​បាន​សរសេរ​ថា “គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ”។ លោក​យ៉ូហាន​បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ដូច​នេះ ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ យ៉ូហាន…

Read article
ជួងព្រះវិហារផលិតពីថ្មខៀវ

ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ។ លូកា ១៩:៤០ ថ្មខៀវ​មាន​ប្រភេទ​ខុស​ៗ​គ្នា ដែល​មាន​លក្ខណៈ​ទាក់ទាញ​យ៉ាង​ខ្លាំង។ ពេលណា​គេ​គោះ​ថ្មខៀវ​ទាំងនោះ ពួក​វា​បញ្ចេញ​សូរ​សម្លេង​ខុសគ្នា។ នៅ​ប្រទេស​វេល មាន​ភូមិ​មួយ​ឈ្មោះ មេ​នក្លូ​ឆុក ដែល​ឈ្មោះ​នេះ​មានន័យថា “ជួង” ឬ “ថ្ម​បញ្ចេញ​សម្លេង”។ នៅ​ទីនោះ គេ​បាន​ប្រើ​ថ្មខៀវ ធ្វើជា​ជួង​ព្រះវិហារ រហូតដល់​សតវត្សរ៍​ទី១៨។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សំណង់​ចាស់​បុរាណ​ស្តូ​នហេង នៅ​ប្រទេស​អង់គ្លេស ដែល​មាន​ថ្ម​ធំៗ​បញ្ឈរ​ជា​រង្វង់ ត្រូវ​បាន​គេ​សង់​ឡើង​ពី​ថ្មខៀវ បាន​ជា​អ្នកខ្លះ​ឆ្ងល់​ថា តើ​នៅ​សម័យ​ដើម គេ​បាន​ប្រើ​សំណង់​នោះ ដើម្បី​ប្រគំ​តន្ត្រី​ឬ​យ៉ាងណា។ អ្នកស្រាវជ្រាវ​ខ្លះ​បាន​អះអាង​ថា ថ្មខៀវ​នៅ​សំណង់​បុរាណ​ស្តូ​នហេង ត្រូវ​បាន​គេ​ដឹក​យក​មក​ពី​តំបន់​នៅ​ក្បែរ​ភូមិ​មេ​នក្លូ​ឆុក ដែល​ស្ថិតនៅ​ចម្ងាយ​ជិត៣០០គីឡូម៉ែត្រ​ពី​ស្តូនហេង​នោះ ដោយសារ​ថ្មខៀវ​ទាំងនោះ មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្នែក​តន្រ្តី។ ថ្ម​ដែលគេ​បាន​ប្រើ​ជា​ឧបករណ៍​តន្រ្តី គឺជា​ស្នា​ព្រះហស្ត​របស់​ព្រះ​ផង​ដែរ ហើយ​ថ្ម​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុងអំឡុងពេល​ថ្ងៃអាទិត្យ​នៃ​ស្លឹក​ចាក ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម។ ពេល​ដែល​ពួក​បណ្តាជន​ស្រែក​សរសើរ​ដំកើង​ព្រះយេស៊ូវ​ អ្នកដឹកនាំ​សាសនា​ក៏បាន​ទាម​ទា​ព្រះអង្គ ឲ្យ​ស្តី​បន្ទោស​ពួក​គេ តែ​ព្រះអង្គ​បាន​ឆ្លើយតប​ថា “ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ”(លូកា ១៩:៤០)។ បើ​គេ​អាចយក​ថ្មខៀវ​ធ្វើជា​ឧបករណ៍​តន្ត្រី​បាន ហើយ​បើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ថ្ម ដែល​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ​អាទិករ​របស់​ខ្លួន​បាន នោះ​តើ​យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង​របស់​យើង ដល់​ព្រះ​ដែល​បាន​បង្កើត ស្រឡាញ់…

Read article
មិត្តភក្តិ និងខ្មាំងសត្រូវ

ខាង​ឯ​ពួក​អ្នករាល់គ្នា នោះ​ឲ្យ​ខំ​នៅជា​មេត្រី​នឹង​មនុស្ស​ទាំងអស់​ចុះ បើសិនជា​បាន។ រ៉ូម ១២:១៨ លោក​សាស្រ្តា​ចារ្យ ខេ​នេត អ៊ី បេ​លី(Kenneth E. Bailey) បាន​ធ្វើការ​បកស្រាយ អំពី​អ្នកដឹកនាំ​ប្រទេស​ម្នាក់ នៅ​ទ្វីប​អាហ្វ្រិក ដែល​បាន​រៀន​រក្សា​ឥរិយាបថ​ខុសពី​ធម្មតា ក្នុង​ទំនាក់​ទំនង​អន្តរជាតិ។ គាត់​បាន​បង្កើត​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​នៅ​ជុំវិញ​ប្រទេស​អ៊ីស្រាអែល​។ ពេល​គេ​សួរ​គាត់​ថា តើ​ប្រទេស​របស់​គាត់​អាច​រក្សា​តុល្យភាព​ដ៏​ផុយ​ស្រួយ ក្នុង​ទំនាក់ទំនង​នេះ​បាន​ដោយ​របៀបណា គាត់​ក៏បាន​ឆ្លើយ​ប្រាប់​គេ​ថា “យើង​ជ្រើសរើស​ប្រទេស​ជា​មិត្ត​របស់​យើង។ យើង​មិនបាន​លើកទឹកចិត្ត​ប្រទេស​ជា​មិត្ត ឲ្យ​ជ្រើសរើស​សត្រូវ​ឲ្យ​យើង​នោះ​ទេ”។ នេះ​ជា​ការសម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដែល​បាន​លើកទឹកចិត្ត​គ្រីស្ទបរិស័ទ​ម្នាក់​ៗ ឲ្យ​រស់នៅ ដោយ​សន្តិភាព​ជាមួយ​មនុស្ស​ទាំងអស់​ផង​ដែរ។ ក្នុង​ការ​ពិពណ៌នា​អំពី​ចារិក​លក្ខណៈ​របស់​ជីវិត​ដែល​ព្រះគ្រីស្ទ​បាន​កែប្រែ គាត់​បាន​សរសេរ​ថា “ខាង​ឯ​ពួក​អ្នករាល់គ្នា នោះ​ឲ្យ​ខំ​នៅជា​មេត្រី​នឹង​មនុស្ស​ទាំងអស់​ចុះ បើសិនជា​បាន”(រ៉ូម ១២:១៨)។ គាត់​ក៏បាន​និយាយ​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ដោយ​រំឭក​យើង​ថា សូម្បីតែ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ខ្មាំងសត្រូវ​របស់​យើង(ខ.២០-២១) ក៏បាន​ឆ្លុះបញ្ចាំង អំពី​ជំនឿ និង​ការពឹងផ្អែក ដែល​យើង​មាន​មក​លើ​ព្រះគ្រីស្ទ និង​ការ​ថែរក្សា​របស់​ព្រះអង្គ​ផង​ដែរ​។ យើង​មិន​តែងតែ​អាច​រស់នៅ ដោយ​មេត្រី​ជាមួយ​មនុស្ស​គ្រប់គ្នា​បាន​ឡើយ(សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ “បើសិនជា​បាន”)។ តែ​ការទទួលខុសត្រូវ​របស់​យើង ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រាជ្ញា​របស់​ព្រះអង្គ ដឹកនាំ​ការរស់នៅ​របស់​យើង(យ៉ាកុប ៣:១៧-១៨) ដើម្បីឲ្យ​យើង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​យើង…

Read article