Bill Crowder

You are here:
មុនដែលអ្នកទូលសូមទ្រង់

មិត្ត​រួម​ការងារ​ម្នាក់ ដែល​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ក្នុង​អង្គការ អា ប៊ី ស៊ីអន្តរជាតិ(RBC Ministry) បាន​ចែក​ចាយ​ដល់​ខ្ញុំ អំពី​សេចក្តី​អំណរ ដែល​នាង​មាន នៅ​ក្នុ​ង​ការ​បំរើ​ព្រះ ជា​អ្នក​បក​ប្រែ​សៀវ​ភៅ​សម្រាប់​សិក្សា​ព្រះ​បន្ទូល។ នាង​បាន​ប្រាប់​ខ្ញុំ​ថា នាង​ពិត​ជា​មាន​ពរ​ខ្លាំង​ណាស់ ដែល​បាន​មាន​ឱកាស​ទទួល​សេចក្តី​បង្រៀន​ពី​ព្រះ​បន្ទូល ដែល​មាន​ក្នុង​សៀវ​ភៅ​ដែល​នាង​បាន​បក​ប្រែ​នោះ។ នៅ​ពេល​ដែល​នាង​បក​ប្រែ​សៀវ​ភៅ​ទាំង​នេះ នាង​បាន​កត់​សំគាល់​ឃើញ​ថា “ជា​និច្ច​ជា​កាល ព្រះប​ន្ទូល​ព្រះបា​នប្រា​ប់​ឲ្យ​ខ្ញុំ​ដឹង អំពី​សេចក្តី​ត្រូវ​ការ​ដែល​ខ្ញុំ​កំ​ពុងមាន​”។ ជាតួ​យ៉ា​ង​ដូចជា​​នៅ​ពេល​នាង​កំពុងត្រូវកា​រ​ការ​លើក​ទឹក​ចិ​ត្ត​ពី​ព្រះអ​ម្ចាស់ ទ្រង់​ក៏​បាន​ប្រទាន​បទ​គម្ពីរ​ជា​ជំនួយ​ដល់​នាង តាម​រយៈ​សៀវ​ភៅ​ទាំង​នោះ។ ការ​ចែក​ចាយ​របស់នា​ង បាន​ធ្វើ​ឲ្យ​ខ្ញុំយល់​ថា​ ព្រះ​ដ៏ស្មោះ​ត្រង់​របស់​យើង ទ្រង់​មើល​ថែរ​យើង តាម​មធ្យោ​បាយ​ជាច្រើ​ន។ ក្នុង​ជីវិត​យើង មាន​រដូវ​កាល​ផ្សេង​ៗ​គ្នា ហើយ​យើង​ក៏​បាន​ជួប​ប្រទះ​នូវ​បញ្ហា​គ្រប់​ប្រភេទ ប៉ុន្តែ យើង​មិន​ត្រូវ​ជម្នះ​បញ្ហា​ទាំង​នោះ​ ដោ​យពឹ​ង​ផ្អែកលើខ្លួន​ឯង​ឡើយ។ គឺ​ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា “ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​រប​ស់​អ្វី​ដែល​អ្នក​ត្រូវ​ការ​ មុន​ដែល​អ្នក​សូម​ផង” (ម៉ាថាយ ៦:៨)។ ពេល​ណាយើ​ង​ត្រូវ​ការ​ជំនួយ ទោះជា​ជំ​នួយ​ខាង​ព្រលឹង​វិញ្ញាណ ខាង​ផ្លូវ​អារម្មណ៍ ឬ​ខាងសាច់​ឈាម​ក៏​ដោយ ក៏​យើង​អាច​ពឹង​ផ្អែក​ទៅ​លើកា​រ​មើល​ថែរ និ​ង​ព្រះទ័​យ​ទុក​ដាក់ ដ៏​ស្មោះ​ត្រង់​រប​ស់​ព្រះ​វរបិ​តាបា​ន​ជានិ​ច្ច។ ព្រះទ្រ​ង់ជ្រា​បពី​យើង​យ៉ាង​ច្បាស់​លាស់​ណាស់ បាន​ជា​ទ្រង់​ជ្រើស​រើស​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​ផ្តល់​ឲ្យ​យើង​នូវ​អ្វី​ដែល​ល្អ​បំផុត និង​ដើម្បី​ផ្តល់​នូវ​ការ​ធានាថា​ ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​និច្ច។ “គ្មាន​សត្វ​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ សូម្បី…

Read article
សាសនាដ៏ពិត

នា​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​គេ​ផ្សាយ​ពាណិជ្ជ​កម្ម​ម៉ាក​សម្លៀក​បំពាក់​មួយ ដែល​​​គេរ​ចនា​យ៉ាងពិសេស​សម្រាប់​យុវវ័យ ដែល​មាន​ដូច​ជា ខោ​ខៅ​ប៊យ​ពណ៌​ខៀវ​ និ​ងគ្រឿ​ង​បន្ទាប់​បន្សំ​ដែល​គេបា​នរ​ចនា​ សម្រាប់​លំអរ​ខោ​ខៅ​ប៊យ​នោះ។ មើល​ទៅ​គ្មាន​អ្វី​ប្លែក​ទេ ប៉ុន្តែ ខ្ញុំ​បាន​ចាប់​អារម្មណ៍​នឹង​ឈ្មោះរ​បស់​ម៉ូត​សម្លៀក​បំពា​ក់​នោះ​ ដែល​គេ​បាន​ដាក់​ឲ្យ​ថា ​ “សាសនា​ដ៏ពិ​ត”។ ឈ្មោះ​នេះ​ធ្វើឲ្យ​ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គេ​ជ្រើស​រើស​ឈ្មោះ​នេះ​អ​ញ្ចឹង? តើឈ្មោះ​នេះមាន​បង្កប់​អត្ថ​ន័យ​អ្វី​មួ​យ​ឬ? តើ​ម៉ាក​សម្លៀក​បំពា​ក់នេះ និងសា​សនា​ដ៏​ពិត មាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា? តើឈ្មោះនេះមានន័យដូចម្តេច? ត្រង់ចំណុចនេះ វា​គ្រាន់​តែបា​ន​ធ្វើ​ឲ្យ​ខ្ញុំចោទ​ជា​សំណួរ ដោយ​គ្មាន​ចម្លើយ​ប៉ុណ្ណោះ។ តែ​ខ្ញុំ​អរ​ព្រះគុ​ណព្រះ​ ដែល​បាន​បក​ស្រាយ​យ៉ាង​ច្បាស់​លាស់ តាម​រយៈ​កណ្ឌ​គម្ពីរ​យ៉ាកុប អំពី​សាសនា​ដ៏​ពិត ឬ​ជំនឿដ៏​ពិត យ៉ាង​ដូច​នេះ​ថា “ឯ​សាស​នា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ​នោះ​ គឺ​​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ​ក្នុង​ការ​ដែល​គេ​មាន​សេចក្តីវេ​ទ​នា ហើយឲ្យ​រ​ក្សាខ្លួ​ន មិន​ឲ្យប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ”(១:២៧)។ បទគម្ពីរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​គំនិត​ស្រស់​ថ្លាឡើ​ង។ “សាសនា​ដ៏ពិ​ត” ជា​ជំនឿ​ដ៏​ពិត ​ដែល​ជាកា​រប​ង្ហាញ​ពី​របៀប​យើង​មា​នទំនាក់​ទំន​ង​ជា​មួយព្រះ​នៃ​យើង។ យើងអាច​​បញ្ជាក់​ថា យើង​មាន​អត្ត​សញ្ញាណ​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ តាមរយៈ​​របៀប​ដែល​យើងមើលថែគ្នាទៅ​វិញ​ទៅម​ក និង​ឈោង​ចាប់​អ្នក​ដែល​ទន់​ខ្សោយ​បំផុត​ និង​ងាយ​រង​គ្រោះ ក្នុង​ចំណោម​យើង ជា​ពិសេស​ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ជាង​គេ។ សាសនា​ដ៏​ពិត​ពុំ​មែន​ជា​សម្លៀក​បំពា​ក់ដែល​យើ​ង​ពាក់ ហើយ​ដោះចេ​ញ​នោះ​ទេ តែ​ជារ​បៀប​​ដែល​យើង​រស់​នៅ​ចំពោះ​ព្រះដ៏​វិសុទ្ធ និង​មនុស្ស​ទាំង​ឡាយ។_Bill Crowder

Read article
ទឹកចិត្តកត្តញូ

វីរបុរសដែល​ខ្ញុំចូល​ចិត្ត​ជាង​គេ កាល​ពី​កុមារ​ភាព គឺ​លោក​​ដាវី ក្រក់ឃីត(Davy Crockett) ដែល​ជា​អ្នក​រស់នៅ​​តាម​ព្រំដែន។ ក្នុង​សៀវ​ភៅដែ​ល​មាន​ចំណង​ជើង​ថា ដាវី ក្រក់ឃីត : ដំណើរ​ជីវិត និង​ដំណើរ​ផ្សង​​​ព្រេង លោក​ដាវី​បាន​ជួប​នឹង​សោភ័ណ្ឌ​ភាព​ដ៏​ស្រស់​ស្អាត​មួយ ដែល​ធ្វើ​ឲ្យ​គាត់​មិន​សរសើរ​ព្រះ​អាទិករ​មិន​បាន។ អ្នក​និពន្ធ​ពិពណ៌​នាយ៉ាង​ដូច​នេះថា​​ “នៅ​ពី​ក្រោយ​ព្រៃ​របោះ មាន​វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ដែល​សម្បូរ​ទៅ​ដោយ​ផ្កាដ៏​ស្រ​ស់​បំព្រង ដែល​សូម្បី​តែលោក​វីរសេនី​ឯក ​ក្រក់ឃីត ក៏​មិន​ធ្លាប់​ឃើញ​សោភ័ណ្ឌ​ភាព​ដ៏​ល្អបែ​បនេះ​ដែ​រ គាត់​ក៏​បាន​ជិះសេះ​ចូល​ក្នុងទីវាល​នោះ ហើយ​គ​យ​គន់ទេស​ភាព ដោយ​បន្លឺ​សម្លេ​ងថា​ “ឱ​ព្រះអម្ចាស់អើ​យ ទ្រង់​បាន​បង្កើត​ផែន​ដី​ដ៏​ស្រស់​ផូរ​ផង សម្រា​ប់​មនុ​ស្សលោ​ក! តែ​គេ​បាន​រមើរ​គុណ​ទ្រង់​យ៉ាង​នេះ​ទៅ​វិញ! ពួក​គេ​ថែ​មទាំ​ង​មិន​បាន​សង​គុណ​ទ្រង់ ដោយពា​ក្យ​អរ​ព្រះគុណ​ឡើយ”។ លោក​ក្រក់​ឃីត​ទទួល​ស្គាល់​ថា មនុស្ស​ចាំ​បាច់ត្រូវដឹ​ង​គុណព្រះ ចំពោះ​ស្នា​ព្រះហស្ត​ដែល​ទ្រង់​បាន​បង្កើត ដែល​នោះ​ជា​ការ​ឆ្លើយ​តប ដែ​លពួ​ក​គេ​ច្រើន​តែ​មិន​អើរ​ពើរ។ អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​បាន​ចែង​ថា​ “ផ្ទែមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(ទំនុកតម្កើង ១៩:១)។ ស្នា​ព្រះ​ហស្ត​ព្រះ​អម្ចាស់​ជា​ផ្ទាំង​ ទស្ស​នីយ​ភាព​មួយ ដែល​មិន​គ្រា​ន់តែ​ធ្វើ​ឲ្យ​យើង​កោត​ស្ញប់​ស្ញែងប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​បាន​ជំរុ​ញចិត្ត​យើង​ឲ្យ​ថ្វាយ​បង្គំ និង​សរសើរ​តម្កើង​ព្រះ​អម្ចាស់ ដូច​អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​ផង​ដែរ ពេល​យើង​មាន​ការ​យល់​ដឹង​យ៉ាង​ត្រឹម​ត្រូវ ​អំ​ពីស្នា​ព្រះហស្ថ​ទាំង​នោះ។ លោក​ដាវី ក្រក់ឃីត​ពិត​ជា​បាន​ឆ្លើយ​ត​បយ៉ា​ងត្រឹ​ម​ត្រូវ ពេល​គាត់​ជួប​ប្រទះ​សម្រស់​នៃ​ស្នា​ព្រះ​ហស្ថ​ព្រះ ដែល​យ៉ាង​ហោច​ណាស់ បាន​បណ្តាល​ចិត្ត​យើង ឲ្យ​មាន​ការ​ដឹង​គុណ​ព្រះ។…

Read article
រឿងធម្មតា និងរឿងមិនធម្មតា

ជាង​មួយ​សតវត្ស​ហើយ ដែល​ក្នុង​ការ​ប្រកួត​​វាយ​កូន​ហ្គោល កីឡា​ករ​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត ត្រឹម​តែ​៥៩​ប៉ុណ្ណោះ នេះ​បើតា​ម​ការ​កត់​ត្រា​បី​ដង​ក្នុង​ប្រវតិ្ត​ ​នៃ​ការ​ប្រកួត PGA Tour មុន​ឆ្នំា​២០១០។ បន្ទាប់​មក ក្នុង​ឆ្នាំ​ ២​០១០ លោក​ប៉ូល ហ្កោដូស(Paul Goydos)​ប្រកួត​បាន​ពិន្ទុ​៥៩ ហើយ​មួយ​ខែ​ក្រោយ​មក លោក​ស្ទូអាត អេបផលប៊ី(Stuart​Appleby)​ក៏​បាន​តាម​ទាន់​បាន​៥៩​ពិន្ទុ​ដែរ។ ហេតុ​នេះ​ហើយ​​ បា​ន​ជា​អ្នក​និពន្ធ​អំពី​កីឡា បានស្ទ​ង់​មើល​ថា ជោគ ​ជ័យ​ក្នុង​វិស័យ​កីឡា​វាយ​កូន​ហ្គោល ដែល​គេ​ប្រាថ្នា​ចង់​បាន​បំផុត កំពុង​តែ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ គួរ​​ឲ្យ​អស្ចារ្យ​ណាស់ ដែល​នៅ​ក្នុង​រដូវ​កាល​តែ​មួយ មាន​កីឡា​ករ​ដល់​ទៅ​ពីរ​នាក់​បាន​ពិន្ទុ​៥៩​ដូច​គ្នា តែ​វា​អាច​ជា​កំហុស​មួយ បើ​យើង​គិត​ថា​វា​ជា​រឿង​ធម្មតា​នោះ។ ចំពោះយើង​ដែល​ជា​​អ្នក​​ដើ​រ​តា​ម​ព្រះ​យេស៊ូវ​គ្រីស្ទវិញ វា​ក៏​ជា​កំហុស​មួយ​ផង​ដែរ បើ​​យើង​​គិ​ត​​ថា ភាព​​អស្ចារ្យ គឺ​ជា​រឿង​ធម្មតា។ ឧទាហរណ៍ សូម​យើង​​គិ​ត​អំពី​ការ​អធិ​ស្ឋាន​។ យើង​អាច​និយាយ​ទៅ​កាន់​ព្រះ​អា​ទិករ នៅ​ពេល​ណា​ក៏​បាន ដែល​ទ្រង់​បាន​បង្កើត​សក​លោក​មក ដោយ​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ​ឱស​ប៉ុណ្ណោះ! ទ្រង់​មិន​ត្រឹម​តែ​ស្វាគមយើង​ ពេល​យើង​ចូល​ក្នុង​វត្ត​មាន​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​បាន​អញ្ជើញ​យើង ឲ្យ​ចូល​ក្នុ​ង​វត្ត​មាន​ទ្រង់​ ដោយ​ចិត្ត​ក្លាហាន ដោយ​ពាក្យ​ថា​ “ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ​ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សំ​រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើរ ៤:១៦)។ ការ​ចូល​ក្នុ​ង​ព្រះ​វត្ត​មាន​ព្រះ មិន​មែន​ជា​​រឿង​ធម្មតា​ទេ តែ​មាន​ពេល​ខ្លះ…

Read article
ការជួបជុំគ្នាឡើងវិញដែលបានទន្ទឹងរង់ចាំជាយូរ

កាល​ពី​ក្មេង ខ្ញុំ​មាន​ឆ្កែ​ខូលី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ ព្រីន ប៊យ(Prince Boy)។​ វា​ជា​សត្វ​សុន​ខ ដែល​ខ្ញុំ​ពិត​ជា​ស្រឡាញ់​យ៉ាង​ខ្លាំង។ ថ្ងៃ​មួយ វាបា​នបា​ត់ខ្លួ​ន។ ខ្ញុំ​មិន​ដឹង​ថា គេ​បា​នលួ​ច​វា ឬ​វាគ្រា​ន់តែ​បានរ​ត់ចេ​ញពី​យើងឡើយ តែ​ខ្ញុំបា​ន​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ស្វែង​រ​កវា​​​នៅ​គ្រប់​ទិស​ទី។ តាម​ពិត ខ្ញុំ​នៅ​ចាំថា​ កាល​នោះ​ខ្ញុំ​បាន​ឡើង​ ដើ​មឈើ​ដ៏​ខ្ពស់​មួយ ដែល​អាច​ជួយ​ឲ្យ​ខ្ញុំមើ​លទៅ​ក​ន្លែង​ជិត​ខា​ងចុះ​ឡើងៗ​ ដោយស​ង្ឃឹម​ថា​ នឹង​មើល​ឃើញ​វា​នៅក​ន្លែង​ណាមួ​យ។ ខ្ញុំ​ពិត​ជាច​ង់​ឲ្យឆ្កែ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ វិ​ល​ត្រឡប់វិ​ញ​ខ្លាំង​ណាស់។ អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ខ្ញុំ​តែង​តែ​ខំរ​ក​មើល ដោយ​សង្ឃឹម​ថា នឹ​ងបា​នឃើ​ញ​ព្រីន ប៊យ។ តែ​យើង​មិន​ដែលបាន​ជួប​គ្នា​វិញ​ឡើ​យ។ តែ​យើង​មាន​អារម្មណ៍​បាត់​បង់​កាន់​តែ​ខ្លាំង ពេល​យើង​គិត​ថា យើង​នឹង​មិន​អាចជួ​ប​អ្នក​ជាទី​ស្រឡាញ់ ​ដែល​បាន​បាត់​ប​ង់ជី​វិត​បាន​ឡើយ​។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​ស្គាល់ និង​ស្រឡាញ់​ព្រះអ​ម្ចាស់ ការ​បែក​គ្នាដោយ​សេចក្តី​ស្លាប់ គឺ​មាន រ​យៈ​ពេល​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ ជា​រៀង​រហូត! សាវ័ក​ប៉ុល​បាន​បញ្ជាក់​ពួក​ជំនុំ​នៅក្រុ​ង​ថែស្សាឡូនិច​ថា “ ព្រោះ​​ព្រះ​អម្ចាស់​​ទ្រង់​ នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​ កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ…

Read article
អ្វីដែលអស្ចារ្យបំផុត

តើ​​មានអ្វីដែ​ល​អស្ចារ្យ​បំផុត នៅ​ក្នុងវិស័យ​កីឡា? តើ​ការ​ទទួល​តំណែង​ជើង​​​ឯក​ឬ? តើឯ​កត្ត​កម្ម​ឬ? ឬ​មួយ​ការ​មាន​កិត្តិយស? នៅ​ក្នុង​​ទីលាន​ប្រកួត​កីឡា​បាល់​បោះ​ផាលេស្ត្រា(Palestra) នៃ​សកល​វិទ្យាល័យ​ផេន​ស៊ីលវានា(Pennsylvania) ​គេ​បា​នដា​ក់​ពាក្យ​ស្លោក​មួយ ព្យួរ​នៅ​លើ​ជញ្ជាំង ដែ​ល​នាំ​ឲ្យ​គេមា​ន​ទស្សនៈ​ខុស​ប្លែក​មួយ អំពី​ភាព​អស្ចារ្យ​បំផុត នៅ​ក្នុង​វិស័យ​កីឡា។ ពាក្យ​ស្លោក​នោះ​ចែង​ថា “កា​រឈ្នះ​ការ​ប្រកួត គឺ​មាន​ភាព​អស្ចារ្យ។ ការ​ចូល​រួ​មប្រ​កួត គឺ​កាន់​តែ​មាន​ភាព​អស្ចារ្យ។ តែ​ការ​ចូល​ចិ​ត្តកា​រ​ប្រកួត​កីឡា គឺ​មាន​ភាព​អស្ចារ្យ​បំផុត”។ ពាក្យ​ស្លោក​នេះ​បាន​ធ្វើ​ កា​រ​រំឭ​កឡើ​ងវិ​ញថា និយាយ​​រួម កីឡាគឺ​គ្រាន់​តែ​ជា​ការ​ប្រកួត ដែល​យើងបាន​លេង ​ដោយ​អំណរ​កាល​នៅ​ពី​ក្មេង។ មាន​អ្នក​ដឹក​នាំ​សាសនា​ម្នាក់​បាន​មក​ល្បង​សួរ​ព្រះយេស៊ូវ អំពី​ភាព​អស្ចារ្យ​បំផុត ដោយ​ពាក្យ​ថា “ក្នុង​បណ្តា​​ក្រឹត្យ​វិន័យ តើ​​បញ្ញ​ត្ត​​ណា​​ដែល​យ៉ាង​សំខាន់​បំផុត?”(ម៉ាថាយ ២២:៣៦)។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប ​ដោយ​លើក​ទឹក​ចិត្ត​អ្នក​ដឹក​នាំ​រូប​នោះ ឲ្យ​មាន​សេច​ក្តី​ស្រឡាញ់ គឺ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ដទៃ។ គឺដូច​ដែល​ទ្រង់​បាន​មាន​បន្ទូ​លថា “«ត្រូ​វ​​​ឲ្យ​​ស្រឡាញ់​​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង» នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»”(ម៉ាថាយ ២២:៣៧-៣៩)។ ទោះ​​សេចក្តី​ជំនឿ​ដែលយើ​ងមា​ន​ក្នុង​ព្រះគ្រីស្ទ បាន​បណ្តាល​ចិត្ត​យើង​ឲ្យ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ក៏ដោយ ក៏​យើង​មិន​អាច​ធ្វើ​ការ​អ្វី​ឲ្យ​អស្ចារ្យ​ជាង​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើ​ង​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​បង្ហាញ​បំណង​​ព្រះ​ហឫ​ទ័យ នៃ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌។ និយាយរួម “ព្រះជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨)។ យើង​ងាយ​នឹង​ភ្លេច​ក្រឹត្យ​វិន័យ​នេះ ដោយសារ​រវល់​ធ្វើ​​កិច្ចការ​ដែល​មិនសូវ​សំខាន់ជាង…

Read article
ខ្ញុំល្អ

ក្នុង​ភាសា​អង់​គ្លេស ពេល​មាន​នរណា​ម្នាក់​សួរ​ថា “តើ​អ្នក​សុខ​សប្បាយ​​ទេ?” នោះ​ជាធ​ម្មតា គេ​ឆ្លើយ​ថា “ខ្ញុំ​ល្អទេ​”។ ពេល​យើង​ឆ្លើយ​ដូ​ច​នេះ គឺ​យើង​កំពុង​មានន័យ​ថា “ខ្ញុំ​មិន​អី​ទេ” ឬ “ខ្ញុំ​សុខ​សប្បាយ​ទេ” ពោល​គឺ​យើង​និយា​យ​អំពី​សុខុមាល​ភាព​ជាទូ​ទៅ​របស់​យើង គឺ​មិ​ន​មែន​និយាយអំ​ពី​បុគ្គលិក​លក្ខណៈ​របស់​យើង​ទេ។ ខ្ញុំ​បាន​ឆ្លើយ​តប​យ៉ាង ដូ​ចនេះ ជា​ច្រើន​ដង​រាប់​មិន​អស់ តែ​ថ្មី​ៗ​នេះ ខ្ញុំ​ក៏បា​ន​ចាប់ ​ផ្តើម​មាន​អារម្មណ៍​រំខា​ន​ចំពោះ​ការ​ឆ្លើយ​តប​ដូច​នេះ។ ព្រោះ​យើ​ង​ប្រហែល​ជាមិ​ន​ដឹង​ទេ​ថា ពេល​យើង​ប្រើពា​ក្យ ល្អ គឺ​យើង​កំពុង​និយាយ​អំពី​អ្វី​​មួយ​យ៉ាង​ជាក់​លាក់។ មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​ជួប​បុរស​អ្នក​មាន​ម្នាក់ ដែល​បាន​ហៅទ្រ​ង់ថា​ “លោក​គ្រូ​ល្អ”​(ម៉ាថាយ ១៩:១៦)។ បុរស​វ័យ​ក្មេង​ម្នាក់​នេះ​បាន​និយាយ​ត្រូវ ព្រោះ​ព្រះ​យេស៊ូវ​ទ្រង់​ល្អ(​ឥត​ខ្ចោះទាំ​ងស្រុ​ង) ហើយ​ទ្រង់​ក៏​ជា​គ្រូមែន​។ មាន​តែ​ទ្រង់​ទេ​ដែល​សម​នឹង​ឲ្យ​គេ​ហៅដូ​ច​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ព្រះ​អម្ចាស់​បាន​ឲ្យ​គាត់​ពិចារណា​ អំពី​អត្ថន័យ​នៃ​ការ​ប្រើ​ពាក្យ ល្អ​ ។ ហេតុ​នេះ​ហើយ​បាន​ជា​“ទ្រង់​មាន​បន្ទូល​ទៅគា​ត់​ថា ‘ហេតុ​​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ជា​ល្អ​ដូច្នេះ មាន​តែ​១​ទេ​ដែល​ល្អ គឺ​ជា​ព្រះ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ’”(ខ.១៧)។ ព្រះ​យេស៊ូវ​ចង់​ឲ្យ​បុរស​នោះ​ដឹង​ថា គាត់​ចាំបា​ច់​ត្រូ​វ​មាន​ភាព​ប្រាកដ​ប្រជា នៅ​ក្នុង​ការ​ហៅ​ទ្រង់​យ៉ាង​ដូច​នេះ។ គេ​អា​ចហៅ​ព្រះ​យេស៊ូវ​ថា “ល្អ” ព្រោះទ្រ​ង់​ជា​ព្រះ។ លើក​ក្រោយ ពេល​នរណា​ម្នាក់​សួរ​អ្ន​ក​ថា “សុខ​សប្បាយ​ទេ?” នោះ​​ជាកា​រ​ប្រសើរ​ណាស់ ដែល​អ្នក​អាច​ឆ្លើយ​ថា “ខ្ញុំ​សុខ​សប្បាយ​ជា​ទេ”។ តែ​សូម​ចាំថា​…

Read article
ត្រូវការជំនួយ

ក្នុងអំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២ ចក្រ​ភព​អង់​គ្លេស គឺ​ជា​តំណាង​ឲ្យ​ខ្សែ​បន្ទាត់​ចុង​ក្រោយ នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​នៃ​ការ​សង្កត់​សង្កិន​ របស់​ពួក​ណា-ហ្ស៊ី នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​ចក្រ​ភព​អង់​គ្លេស ​បាន​ទទួល​រង​ការ​​វាយ​ប្រហារ​ឥត​ឈប់​ឈរ ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ដួល​រលំ​បាន ចក្រ​ភព​មួយ​នេះ​ក៏កំពុង​តែជួ​ប​ការ​ខ្វះ​ខាត​ធន​ធាន សម្រាប់​បន្ត​ទប់​ទុល​ការវា​យ​ប្រហារ​នោះ។ ហេតុ​នេះ​ហើយ បាន​ជា​លោក​នា​យក​រដ្ឋ​មន្ត្រី វីនស្ទុន ឈើឈីល(Winston Churchill) បាន​អំពាវ​នាវ​ទៅ​កាន់​ពិភព​លោក តាម​ការ​ផ្សាយ​នៃ​វិទ្យុ​ប៊ីប៊ីសី​ថា “សូម​ឲ្យ​ឧបករ​ណ៍​មក​យើង ហើយ​យើង​នឹង​បញ្ចប់​​កិច្ចការ​នេះ”​។ គាត់​ដឹង​ថា បើ​គ្មាន​ជំនួយ​ពី​ខាង​ក្រៅ​ទេ នោះ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ការ​វា​យប្រហារ ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​បាន​ឡើយ។ ជីវិត​របស់​មនុស្ស​ក៏​មាន​លក្ខណៈ​ដូច​នោះ​ផង​ដែរ។ ជា​ញឹក​ញាប់ យើង​មាន​ការ​ខ្វះ​ខាត នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​មាន​ក្នុងជី​វិត​យើង ហើយ​យើង​ត្រូវ​ការ​ជំនួយ ពី​ខាង​ក្រៅខ្លួ​ន​យើង។ ក្នុង​នាម​ជា​ផ្នែក​មួយ នៃ​រូប​កាយ​ព្រះ​គ្រីស្ទ យើង​អាច​ទទួល​បាន​ជំនួយ​នោះ ពី​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ​(រ៉ូម ១២:១០-១៣) ហើយ​នោះ​ជា​ការ​អស្ចារ្យ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត យើង​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វរបិតា​ដែល​គ​ង់​នៅ​ស្ថាន​សួគ៌។ យើង​មាន​ដំណឹង​ដ៏​ល្អ និង​អស្ចារ្យ​មួយ គឺ​ថា ព្រះ​នៃយើ​ង​បាន​ឲ្យ​យើង​ចូល​មក​ចំពោះទ្រ​ង់ ដោយ​ទំនុក​ចិត្ត គឺ​ដូច​ដែល​មានសេចក្តីចែងមកថា “ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។ ស្ថិត​ក្នុង​ពេល​បែប​នោះ ការ​អធិ​ស្ឋាន…

Read article
ចូរពិចារណាអំពីប្រភព

ខ្ញុំ​ចូល​ចិត្ត​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​​ស៊ី​ណា​-មុន ដូច​ជា គួង នុំ​ស្រួយ​ក្រា​ហាម ស្ក​គ្រាប់ ចំណិត​នុំ​ប៉័ង ផ្លែ​ប៉ោម និង​នុំ​ប្រេហ្ស៊ល។ គ្រឿង​ទេស​​ស៊ីណាមុន ស្ថិត​ក្នុង​ចំណោម​គ្រឿង​ទេស ដែល​ធ្វើ​ឲ្យ​ចំណី​អាហារ​មាន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ថា គ្រឿង​ទេស​នេះ មាន​ប្រភព​មក​ពីណា​ទេ។ ក្រោយ​មក ពេល​ខ្ញុំបា​ន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្រី​លង្កា កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា ៩០​ភាគ​រយ​នៃគ្រឿ​ង ទេស​ស៊ីណាមុន​ទាំង​អស់ នៅ​ក្នុង​ពិភ​ព​លោក​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ដែនកោះ​មួយ​នេះ ដែល​មាន​ទីតាំង​នៅក្នុ​ងមហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក​។ នៅ​ក្នុង​ការ​ញាំ​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​ស៊ីណាមុន ក្នុង​អំឡុ​ងពេ​ល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ គឺ​ខ្ញុំ​មិន​ដែល​បាន​គិត​អំពី​ប្រភព​នៃ​គ្រឿង​​ទេស​នេះ​ឡើយ។ គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​ជួន​កាល ខ្ញុំ​ក៏​បាន​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ តាម​របៀប​ដូច​នេះ​ផង​ដែរ។ ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​មាន​ភរិយា​ដ៏​អស្ចារ្យ​ម្នាក់ និង​មាន​កូន​៥​នាក់ ហើយ​មាន​ចៅ​ៗ ដែល​បា​ននាំ​ឲ្យ​ខ្ញុំ​មាន​ការ​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​មាន​សេចក្តី​អំណរ​ចំពោះ​ពួក​គេ ​ជួន​កាល ខ្ញុំ​ភ្លេច​គិត​អំពី​ប្រភព​នៃ​ព្រះ​ពរ​ទាំង​នោះ ដែល​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ​ក៏​បាន​ហៅ​ថា “ប្រភព​នៃ​ព្រះ​ពរ​នីមួយ​ៗ​”។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​បក​ស្រាយ​ថា “គ្រប់​​ទាំង​​រប​ស់​​​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ”(១:១៧)។ តើ​យើង​កំពុង​តែ​មាន​ការ​រមើល​គុណ​យ៉ាង​ណា នៅ​ពេល​ដែល​យើង​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​ដ៏​ហូរ​ហៀរ​នៃ​ជីវិត ដោយ​មិន​បាន​អរ​ព្រះ​គុណ​ព្រះ​វរបិតា ដែល​ទ្រង់​ជា​ប្រភព​នៃ​ស្នា​ព្រះ​ហស្ថ​ទាំ​ង​អស់។​-Bill Crowder

Read article
ការដណ្តើមចំណីដ៏វឹកវរ

តាម​អ្នក​សិក្សា​អំពី​ត្រី​ឆ្លាម​បាន​ឲ្យដឹង​ថា ត្រី​ឆ្លាម​ច្រើន​តែ​វាយ​ប្រហារ នៅ​ពេល​ពួក​វា​ធំ​ក្លិន​ឈាម​នៅ​ក្នុង​ទឹក។ ឈាម​នោះ​ជា​កត្តាប​ញ្ឆេះ​ពួក​វា​ ឲ្យទៅ​ស្វែង​រក​ចំណី ហើយ​ពួក​វា​ក៏​ធ្វើ​ការ​វាយ​ប្រហារ ហើយ​ជា​ញឹក​ញាប់ គឺ​​វាយ​ប្រហារ​​ជាក្រុម ដែល​បណ្តាល​ឲ្យ​មាន​ការ​ដណ្តើម​​ចំណីរ​ដ៏វឹក​វរ ដែល​អាច​គ្រោះថ្នា​ក់ដ​ល់​ជីវិត។ ឈាម​​ក្នុង​ទឹក គឺ​ជា​សញ្ញា​បញ្ជាក់​អំ​ពី​ភាព​ងាយ​រង​គ្រោះ រប​ស់​គោល​ដៅ​នៃ​ត្រី​ឆ្លាម។ គួរ​ឲ្យ​ស្តាយ​ណាស់ ជួន​កាល នេះ​ក៏​ជា​របៀប​ដែល​សាម៉ាជិក​ពួក​ជំនុំ​ខ្លះ​បាន​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ខុស​មក​លើ​ខ្លួន​ផង​ដែរ។ ពួក​គេ​មិន​បាន​ចាត់​ទុក​ពួក​ជំនុំ ជា​សហគមន៍ ដែល​មនុស្ស​ទទួល​សេច​ក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ថែរក្សា​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​ជំនុំ​មាន​បរិយ៉ា​កាស​ដ៏​គ្រោះ​ថ្នាក់ ដែល​មាន​ពួក​អ្នក​ចូល​ចិ​ត្ត​វាយ​ប្រហារ​កំពុង​ស្វែង​រក “ឈាម នៅ​ក្នុង​ទឹក” នៃ​ភាព​បរា​ជ័យ ​និង​កំហុស​របស់​នរណា​ម្នាក់​។ ហើយ​ក្រោយ​មក ការ​ដណ្តើម​ចំណី​យ៉ាង​វឹក​វរ​ក៏​កើត​មាន​ឡើង។ ពេល​មាន​នរណា​ម្នាក់​ដួល​ចុះ​ យើង​មិន​​ត្រូ​វជាន់​ថែម​ពី​លើ​ទេ ផ្ទុយ​ទៅ​វិញ យើង​គួរ​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​នៃ​ព្រះ​គ្រីស្ទ ដោយ​ជួយ​ស្អាង​អ្នក​ដែល​បាន​ដួល​ចុះ​នោះ។ ជា​ការ​ពិត​ណាស់ យើង​មិន​ត្រូវ​ថ្កោល​ទោស​កិរិយ៉ា​ដែល​មាន​បាប​នោះ​ឡើយ តែ​ព្រះ​អម្ចាស់​នៃ​យើង បាន​ត្រាស​ហៅ​យើង ឲ្យ​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ដទៃ។ ទ្រង់​មាន​បន្ទូល​ថា “​មាន​​ពរ​​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​មេត្តាករុណា​វិញ”(ម៉ាថាយ ៥:៧)។ គេ​បាន​ឲ្យ​និយម​ន័យ​នៃ​ពាក្យ “សេចក្តីមេត្តាកុរណា”ថា ជា​ការ​មិន​បាន​ទទួល​អ្វី ដែល​យើង​សម​នឹង​ទទួល ហើយ​យើង​ម្នាក់​ៗ​សុទ្ធ​តែ​សម​នឹង​ទទួល​ការ​ជំនុំ​ ជម្រះ។​ ព្រះ​ដែល​បាន​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​យើង នៅ​ក្នុង​ព្រះគ្រី​ស្ទ ក៏​បាន​ត្រាស​ហៅ​យើង…

Read article