Bill Crowder

You are here:
ការខាតបង់នៃជម្លោះ

ក្នុងខ្សែ​វីដេអូ​ឯក​សារ ស្តី​អំពី​សង្រ្គាម​លោក​លើក​ទី​១ អ្នក​ពិពណ៌​នា បាន​មាន​ប្រសាសន៍​ថា បើសិ​ន​ជា​គេ​ត្រូវ​ដង្ហែរ សព​ជន​ជាតិ​អង់​គ្លេស ដែល​បាន​​បាត់​បង់​ជីវិត​ក្នុង “សង្រ្គាម​ដើម្បី​បញ្ចប់​សង្រ្គាម​ទាំង​អស់” នោះ​គេ​ត្រូវ​ដើរ​ដង្ហែរ​ជា​បួន​ជួរ កាត់​តាម​វិមាន​រំឭក​សង្រ្គាម នៅទីក្រុងឡុង ពិធី​បុណ្យ​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ប្រាំ​ពី​រ​ថ្ងៃ ។ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ពិភព​លោក​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជញ្ជឹង​គិត​ អំពី​ការ​ខាត​បង់​ដ៏​ធ្ងន់​ធ្ងរ​នៃ​សង្គ្រាម ដែល​​រួម​​មាន ការ​ខាត​បង់​ប្រាក់​ចំណាយ​លើ​សង្រ្គាម ការ​ខូច​ខាត​ទ្រព្យស​ម្បត្តិ និង​ការ​រំខាន​ដល់​ដំណើរ​ការ​សេដ្ឋ​កិច្ច តែ​ទន្ទឹម​នឹង​នេះ គ្មាន​ការ​ខាត​បង់​មួយ​ណា ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​បាត់​បង់​ជីវិត​មនុស្ស​ឡើយ ។ ពួក​ទាហាន និង​ជន​ស៊ីវិល​គឺ​ជា​​អ្នក​បង់​ថ្លៃ​ការ​ខូត​ខាត​ដ៏​ធ្ងន់​ធ្ងរ​ទាំង​នេះ ដែល​មាន​ការ​កើន​ឡើង ​យ៉ាង​ឆាប់​រហ័ស ដោយ​សេចក្តី​ទុក្ខ​សោក​នៃ​អ្នក​ដែល​បាន​រួច​ជីវិត ។​ ដូចនេះ សង្រ្គាម​ពិត​ជា​នាំ​ឲ្យ​មាន​ការ​ខាត​បង់​ខ្លាំង​ណាស់ ។​ ពេល ​ដែល​អ្នក​ជឿ​ព្រះ​ធ្វើស​ង្រ្គាម​ទាស់​ប្រឆាំង​នឹងគ្នា​​ឯង ការ​ខាត​បង់​ក៏​មាន​កម្រិត​ខ្ពស់​ផង​ដែរ ។​ សាវ័ក​យ៉ាកុប​បាន​បង្រៀន​ថា «ឯ​សេចក្តី​ទាស់ទែង និង​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្តី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី?» (យ៉ាកុប ៤:១)។ ពេល​យើង​ខំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជួន​កាល​យើង​បាន​​ឈ្លោះ​​ប្រកែកគ្នា​ ដោយ​មិន​បាន​គិត​ដល់​ការ​ខាត​បង់ ដែល​កើត​មាន​ចំ​ពោះ​កា​រ​ធ្វើ​​បន្ទាល់​របស់​យើង​ដល់​លោកិយ និង​ដល់​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួយ​គ្នាទេ ។ ហេតុ​នេះ​ហើយ​ បាន​ជាសាវ័ក​យ៉ាកុប​បាន​លើ​ក​ទឹក​ចិត្ត​យើង…

Read article
ការឆែកពិនិត្យពាក្យសម្តី

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​​​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ស្តាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មដ៏គួរ ​ឲ្យ​ចាប់​អារម្មណ៍ តាម​វិទ្យុ ។ ពេល​​នោះ គេ​​កំពុង​ផ្សាយ​អំពី​កម្ម​វិធី​កំព្យូទ័រ​មួយ ដែល​ឆែក​ពិនិត្យ​​​​សារ​​អេឡិច​ត្រូនិច ដែល​​គេ​សរសេរ​ ។​ ខ្ញុំ​មាន​ការ​យល់​ដឹង​​ច្រើនអំពី​កម្មវិធី “ឆែក​មើល​​ការ​ប្រកប​ពាក្យ” និង​កម្មវិធី “ឆែក​មើល​វេយ្យករណ៍” ដែល​​គេ​​សរសេរ​​នៅ​​ក្នុង​​កំព្យូទ័រ ប៉ុន្តែ កម្ម​វិធី​ថ្មី​នេះ​ គឺ​មិន​ដូច​នោះ​ទេ ព្រោះ​វា​ជា “កម្ម​វិធី ឆែក​​មើល​ពាក្យ​​សម្តី”។​ កម្ម​វិធី​នេះពិនិត្យ​មើល​ពាក្យ​សម្តី ដែល​គេ​ប្រើ​នៅ​ក្នុង​សារ​អេឡិច​ត្រូ​និច ដើម្បី​ឲ្យ​អ្នក​សរសេរ​ដឹង ថា​តើ​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​សរសេរ មាន​​ភាព​ព្រ​ហើន អសុរោះ ឬកាចឬទេ ។ ពេល​ដែល​ខ្ញុំ​បាន​ស្តាប់ អ្នក​ផ្សាយ​ពាណិជ្ជកម្ម ពិពណ៌នា​អំពី​លក្ខណះ​ពិ​សេស​ៗ នៃ​កម្មវិធី​នេះ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ ។​ តើ​មាន​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​មិន​ពិរោះ​ស្តាប់ ហើយ​ក្រោយ​មក ក៏​មាន​ការ​សោក​ស្តាយ ចំពោះ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​? ជា​ការ​ពិត​ណាស់ បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​ខ្ញុំ​មិន​បាច់​​ឆ្លើយ​តប ដោយ​ភាព​ល្ងីល្ងើ​ឡើយ ។​ សាវ័កប៉ុល​បាន​ដឹង​ថា អ្ន​ក​ជឿ​ព្រះ​ត្រូវ​ការ​ឆែក​ពិនិត្យ​ពាក្យ​សម្តីរ​​បស់​ខ្លួន ជា​ពិសេស​នៅពេល​យើង​និយាយ ទៅ​កាន់​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ។​ គាត់​បាន​មាន​ប្រសាសន៍​ថា…

Read article
កិច្ចការដ៏សំខាន់

ថ្មីៗ​នេះ​គេ​បាន​​ចាត់​តាំង ឲ្យ​ខ្ញុំ​ទៅ​បំពេញ​មុខ​នាទី​ជា​គណៈ​វិនិច្ឆ័យ ។ កិច្ចការ​នេះ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ហើយ​ត្រូវ​ចំណាយ​ពេល​ច្រើន​ផង តែ​ក៏​ជា​កិច្ចការ​ដ៏​សំខាន់​ផង​ដែរ ។ ក្នុង​អំឡុង​ពេល​នៃ​ការប្រ​ជុំ នៅ​ថ្ងៃ​ទី​មួយ ចៅ​ក្រម​បាន​បង្រៀន​យើង អំពី​ការ​ទទួល​ខុស​ត្រូវ​នៃ​កិច្ចការ​នោះ ។​ យើង​នឹង​ត្រូវ​អង្គុយ​នៅ​ក្នុង​ទី​​ជំនុំ​ជម្រះ​ក្តី ឲ្យ​មនុស្ស​ដែល​មាន​ជម្លោះ​(តុលា​ការ​ខាង​រដ្ឋ​​បវេណី) ឬ​ជំនុំ​ជម្រះ​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទោស​ឧក្រិដ្ឋ(​តុលាការ​ព្រហ្ម​ទណ្ឌ)។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​មាន​ការ​ខ្វះ​ខាត នៅ​ក្នុង​កិច្ចការ​ដែល​ខ្ញុំ​កំពុង​បំពេញ​នេះ ។​ ការ​សម្រេ​ច​ក្តី​ឲ្យ​អ្នក​ដទៃ អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ជីវិត​របស់​អ្នក​នោះ ដូចនេះ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ។​ យើង​ជា​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ឡើយ ដូចនេះ យើង​មិន​អាច​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​ ឲ្យ​បាន​ត្រឹម​ត្រូវ​ជានិច្ច​ឡើយ ។​ ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ពិភព​លោក​​យើង អាច​ជួប​ការ​លំបាក ហើយ​មាន​ការ​ចុះ​ខ្សោយ ដោយ​សារ​កំហុស​ឆ្គង ដែល​មនុស្ស​យើង​មាន​នៅ​ក្នុង​ការ​គ្រប់​គ្រង ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ព្រះ​ជានិច្ច​ ដ្បិត​ទ្រង់​មាន​ប្រាជ្ញា និង​យុត្តិធម៌​ដ៏​​​អស្ចារ្យ ។​ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​តម្កើង​បាន​ច្រៀង​ថា “ព្រះ​យេហូវ៉ា​​គ្រប់​​គ្រង ឯ​លោកីយ៍​ក៏​បាន​តាំង​មាំមួន​នៅ នឹង​រង្គើ​មិន​បាន​ឡើយ ទ្រង់​នឹង​ជំនុំជំរះ​គ្រប់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់”(ទំនុកតម្កើង ៩៦:១០)។ ព្រះ​ទ្រង់​ជំនុំ​ជម្រះ​ដោយ​សេចក្តី​សុចរិត ព្រោះ​ទ្រង់​មាន​សេចក្តី​យុត្តិធម៌​ដ៏​ឥត​ខ្ចោះ ហើយ​មាន​លក្ខណៈ​សម្បត្តិ​ដ៏​គ្រប់​លក្ខណ៍ ។​ យើង​អាច​ទុក​ចិ​ត្ត​ព្រះ ក្នុង​ពេល​ឥឡូវ​នេះ​បាន នៅ​ពេល​ជីវិត​របស់​យើង​ជួប​ភាព​អយុត្តិធម៌ ដោយ​ដឹង​ថា​ ទ្រង់​នឹង​ជំនុំ​ជម្រះ​ការ​ទាំង​អស់…

Read article
សេចក្តីមេត្តាករុណានៃព្រះ

ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​រំឭក​ខួប​ទី​១១ នៃ​ការ​វាយ​ប្រហារ​ភារ​វៈ​កម្ម នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១១ កញ្ញា ២០០១ ។ គេ​ពិបាក​នឹង​គិត​អំពី​ថ្ងៃ​នោះ ដោយ​មិន​ស្រមៃ​​ឃើញ​​រូប​ភាព នៃ​ការ​វិនាស​ហិន​ហោច ទុក្ខ​ព្រួយ និង​ការ​បាត់​បង់ ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​សោក​សៅ​នោះ​បាន​កើត​ឡើង ។​ ការ​បាត់​បង់​ជីវិត​មនុស្ស​រាប់​ពាន់​នា​ក់ បាន​រួម​​ផ្សំដោ​យ​ជម្រៅ​នៃ​ការ​បា​ត់​បង់ ដែល​មាន​នៅ​ក្នុង​អារម្មណ៍​ជា​រួម ពោល​គឺ​ប្រទេស​ជាតិទាំង​មូល​មាន​អារម្មណ៍​ថា ​ខ្លួន​បាន​បាត់​បង់​សន្តិសុខ​​​ហើយ ។​ ទុក្ខ​ព្រួយ​ដោយ​សារ​ការ​បាត់​បង់​ផ្ទាល់​ខ្លួន និង​ជា​រួម នឹង​នៅ​តែ​​ដក់​ជាប់​នៅ​ក្នុង​ការ​ចង​ចាំ អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ ។​ ហេតុការណ៍​ដ៏រ​​ន្ធត់​នោះ គឺ​មិន​មែន​គ្រាន់​តែ​បណ្តាល​ឲ្យ​មាន​ការ​ចង​ចាំ​ដ៏​ឈឺ​ចាប់ នៃ​​ថ្ងៃ​ទី ១១ កញ្ញា ប៉ុណ្ណោះ​ឡើយ​ ។​ វា​ក៏​បាន​រំឭក​ខួប​នៃ​ការ​ស្លាប់​នៃ​ឳពុក​ក្មេក​របស់​ខ្ញុំ​ផង​ដែរ ។ ការ​បាត់​បង់​ជីវិត​របស់​ជីម(Jim) បាន​ដក់​ជាប់​យ៉ាង​ជ្រៅ ក្នុង​អារម្មណ៍​នៃ​គ្រួសារ​របស់​យើង និង​ក្នុង​ចំណោម​មិត្ត​ភ័ក្រ​របស់​គាត់ ។​ ទោះ​បី​ជា​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​ព្រួយ​ប្រភេទ​ណា​ក៏ដោយ ក៏​មាន​តែ​ការ​កម្សាន្ត​ចិត្ត​ដ៏​ពិត​តែ​មួយ​ប៉ុណ្ណោះ គឺ​ការ​កម្សាន្ត​ចិត្ត​នៃ​សេចក្តី​មេត្តា​ករុណា​នៃ​ព្រះ ។​ នៅ​ពេល​ស្តេច​ដា​វីឌ​មាន​ការ​ឈឺ​ចិត្ត ទ្រង់​អធិស្ឋាន​ដល់​ព្រះ​ថា “ឱ​​ព្រះ​យេហូវ៉ា​​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្តី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្តី​សោយ​សោក ព្រម​ទាំង​ចិត្ត និង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង”(ទំនុកតម្កើង…

Read article
ភាពចាំបាច់នៃ ការស្រក់ទឹកភ្នែក

បន្ទាប់​ពី​មាន​ការ​រញ្ជួយ​ដី នៅ​ប្រទេស​ហៃ​ទី ឆ្នាំ ២០១០មក យើង​មាន​ការ​តក់ស្លត់​ នៅ​ពេល​បាន​ឃើញ​​រូបភាពនៃ​ភាព​ហិនហោច និង​ទុក្ខ​វេទនា ដែល​ប្រជាជន​បាន​ទទួល​រង នៅ​ក្នុង​ប្រទេស​ដ៏​តូចមួយ​​នេះ ។​ ក្នុង​ចំណោម​រូបភាព​ដ៏​គួរ​ឈឺ​ចាប់​ជា​ច្រើន មាន​រូបភា​ព​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ ។​ គឺ​រូបភាព​ដែល​បង្ហាញ​អំពី​ស្រ្តី​ម្នាក់ ដែល​កំពុង​សម្លឹង​មើល​ទៅ​ភាព​វិនាស​ហិន​ហោច​ដ៏​ធំ​ក្រៃ​លែង ដោយ​ការ​យំ​សោក ។ គាត់​មិន​អាច​ពិចារណា អំពី​ការ​ឈឺចាប់​នៃប្រជាជន​របស់​ខ្លួន​បាន​ឡើយ ហើយ​នៅ​ពេ​ល​ដែល​ចិត្ត​រ​បស់​គាត់​ត្រូវ​ខ្ទេច​ខ្ទាំ គាត់​បាន​សម្រក់​ទឹក​ភ្នែក ។​ គេ​អាច​យល់​អំពី​ការឆ្លើ​យ​តប​របស់​គាត់នៅ​ពេល​នោះ ។​ ជួន​កាល មាន​តែ​ការ​យំ​សោក​ទេ ដែល​ជា​ការ​ឆ្លើយ​តប​ដ៏​​សមរម្យ ចំពោះ​ការ​ឈឺ​ចាប់​ដែល​យើង​ជួប​ប្រទះ ។​ នៅ​ពេល​ខ្ញុំ​ពិនិត្យ​មើល​រូបភាព​នោះ ខ្ញុំ​បាន​គិត​អំពី​ការ​ក្តួល​អាណិត​នៃ​ព្រះ​អម្ចាស់​នៃ​យើង ។​ ព្រះ​យេស៊ូវ​បាន​ជ្រាបអំពី​ភាព​ចាំ​បាច់​នៃ​ការ​សម្រក់​ទឹក​ភ្នែក ហើយ​ទ្រង់​ក៏​​​ព្រះ​កន្សែង​ផង​ដែរ ។​ ប៉ុន្តែ ទ្រង់​ព្រះ​កន្សែង ចំពោះ​សេចក្តី​ហិន​វិនាស​មួយ​ប្រភេទ​​​ទៀត ​​ដែល​កើត​ឡើង​ពី​អំពើ​បាប ។​ នៅ​ពេ​ល​ទ្រង់​យាង​ជិត​ដល់​ទីក្រុង​យេរូសាឡិម ដែល​មាន​ទៅ​ដោយ អំពើ​ពុក​រលួយ និង​ភាព​អយុត្តិធម៌ ហើយ​និង​ការ​ឈឺចាប់​ដែល​អ្នក​ក្រុង​នោះ​បាន​បង្ករ ទ្រង់​បាន​ឆ្លើយ​តប ​ដោយ​សម្រក់​ទឹក​ភ្នែក ។​ ដូច​ដែល​មាន​ចែង​ ថា “កាល​​ទ្រ​ង់​​យាង​​ទៅ​​បង្កើយ និង​​ឃើញ​​ទី​ក្រុង​​ហើយ នោះ​​ក៏​​​ទ្រង់​ព្រះ​កន្សែង​​នឹ​ង​ក្រុង​​នោះ”(លូកា ១៩:៤១)។ ព្រះយេស៊ូវ​ទ្រង់​ព្រះ​​កន្សែង…

Read article
ការជួបជុំគ្នាឡើងវិញដ៏មានអំណរ

ជាច្រើន​ឆ្នាំ​កន្លង​ទៅ នៅ​ពេល​កូន​ៗ​របស់​យើង នៅ​ជា​ក្មេង​តូច​ៗ​នៅ​ឡើ​យ ។​ ខ្ញុំ​បាន​ជិះ​យន្ត​ហោះ​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​បេសកកម្ម ដែល​មាន​រយៈពេល​ដប់​ថ្ងៃ​ ។​ នៅ​សម័យ​នោះ គេ​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ទៅ​ទទួល​ស្វាគមន៍​អ្នក​ដំណើរ នៅ​ច្រក​ចេញ​នៃ​អ្នក​ធ្វើ​ដំណើរ ។​ បន្ទាប់​ពី​​យន្តហោះ​ដែល​ខ្ញុំ​ជិះ​បាន​ចុះ​ចត​ហើយ ខ្ញុំ​ក៏​បាន​ដើរ​ចេញ​មក​តាម​ច្រក​ទ្វារ​នោះ ហើយ​បាន​ទទួល​ការ​ស្វាគមន៍​ពី​កូន​តូច​ៗ​របស់​យើង ដែល​មាន​ការ​អរសប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឃើញ​ខ្ញុំ​ចេញ​មក បាន​ជា​ពួក​គេ​ស្រែ​យំ ។​ ខ្ញុំ​ក៏​សម្លឹង​មើល​ប្រពន្ធ​របស់​ខ្ញុំ ឃើញ​នាង​កំពុង​ស្រក់​ទឹក​ភ្នែក ។​ ខ្ញុំ​​រ​ក​ពាក្យ​និយាយ​​មិន​រួច ។​ អ្នក​ដទៃ​ទៀត ដែល​យើង​មិន​ស្គាល់ ដែល​នៅ​មាត់​ទ្វារ ក៏​ខំ​ទប់​ទឹក​ភ្នែក​ផង​ដែរ នៅ​ពេល​កូន​ៗ​របស់​យើង​បាន​ឱប​ជើង​ខ្ញុំ ហើយ​ស្វាគមន៍ ដោយ​ការ​យំ​​ដូច​នេះ ។​ នោះ​ពិត​ជា​ឱកាស​ដ៏​អស្ចារ្យ​មែន ។​ ការ​ចង​ចាំ​អំ​ពី​ភាព​តាន​តឹង​នៃ​ការ​ស្វាគមន៍​លើក​នោះ បាន​​ក្លាយ​​​ជា​​ការ​ស្តី​ប​ន្ទោស​ដ៏​ស្រទន់ ដល់​ការ​ដាក់​អទិភាព ក្នុង​ចិត្ត​របស់​ខ្ញុំ ។​ លោក​សាវ័ក​យ៉ូហាន​​មាន​ការ​អន្ទះ​សារ ចង់​ឃើញ​ព្រះ​យេស៊ូវ​យាង​មក​វិញ ហើយ​គាត់​បាន​សរសេ​រថា “ព្រះអង្គដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា អើ អញ​មក​ជា​ឆាប់ ។ អាម៉ែន ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។”(វិវរណៈ ២២:២០) ក្នុង​បទ​គម្ពីរ​ដទៃ​ទៀត សាវ័ក​ប៉ុល​​​បាន​​និយាយ​អំពី​មកុដ ដែល​ត្រូវ​បាន​ត្រៀម​ទុក​សម្រាប់​អ្នក ដែល​“ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ”(២ធីម៉ូថេ…

Read article
សិប្បករដ៏ជំនាញ

ពេល​ដែល​ខ្ញុំ​ភ្ជាប់​​ពាក្យ​ជា​មួយ​ភរិយា​របស់​ខ្ញុំ ឪពុក​របស់​នាង​បាន​ឲ្យ​អំណោយ​ដ៏​ពិសេស​មួយ សម្រាប់​អាពាហ៍​ពិពាហ៍​របស់​យើង ។​ ​ក្នុ​ង​នាម​ជា​អ្នក​ផលិត​នាឡិកា និង​គ្រឿង​អល្ល័ង្កា គាត់​បាន​ធ្វើ​ជញ្ជៀន​សម្រាប់​មង្គល​ការ​របស់​យើង ។ គាត់​បាន​ធ្វើ​ជញ្ជៀន​សម្រាប់ខ្ញុំ ដោយ​ប្រើ​កម្ទេច​មាស ដែល​សល់​ពី​ការ​កែ​ទំហុំ​​នៃ​ជញ្ជៀន​ដទៃ​ទៀត និង​ហាក់​ដូច​ជា​មិន​សូវ​​មាន​តម្លៃ ។​ ប៉ុន្តែ នៅ​ពេល​ដែល​កម្ទេច​មាស​ទាំង​នោះ នៅ​ក្នុង​ដៃ​នៃ​សិប្បករ​ម្នាក់​នេះ គាត់​បាន​ធ្វើ​ឲ្យ​កម្ទេច​ទាំង​នោះ ក្លាយ​ទៅ​ជា​វត្ថុ​ដ៏​ស្រស់​ស្អាត ដែល​ខ្ញុំ​បា​ន​ស្រឡាញ់​យ៉ាង​ខ្លាំង រហូត​មក​ដល់​​ថ្ងៃ​នេះ ។​ គឺ​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​សិប្បក​រ​ដ៏​ជំនាញ​ម្នាក់ អាច​កែ​ច្នៃ​វត្ថុ ដែល​អ្នក​ដទៃ​ប្រហែល​ជា​យ​ល់​ថា គ្មាន​ប្រយោជន៍នោះ ។​ ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ការ​នៅ​ក្នុង​ជីវិ​ត​របស់​យើង តាម​របៀប​នេះ​ផង​ដែរ ។​ ទ្រង់​គឺ​ជា​សិប្បករ​ដែល​មាន​ជំនាញ​អស្ចារ្យ​បំផុត ដែល​បាន​ប្រមូល​កម្ទេច​ដែល​គ្មាន​ប្រយោជន៍ និង​​បែក​បាក់ នៃ​ជីវិត​របស់​យើង ដើម្បី​ស្អាង​ឡើង​វិញ​ ​ឲ្យ​មាន​តម្លៃ និង​មាន​ន័យ ។​ លោក​ហោរា​យេរេមា បាន​បក​ស្រាយ​អំពី​រឿង​នេះ ដោយ​ប្រដូច​​ព្រះ​រាជ​កិច្ច​របស់​ព្រះ ទៅ​នឹង​ការដែ​ជាង​ស្មូន​សូន​ដី​ឥដ្ឋ យ៉ាង​ដូច​នេះថា “បើ​កាល​ណា​ ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ(យេរេមា ១៨:៤)។”​ ទោះ​បី​ជា​យើង​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង មាន​ភាព​រញេរ​ញ៉ៃ​យ៉ា​​​ងណា​ក៏​ដោយ ក៏​ព្រះ​នៅ​តែ​អាច​សូន​យើង​ឲ្យ​ក្លាយ​ជា​ភាជនៈ ជា​ទី​គាប់​ព្រះ​ទ័យ​ទ្រង់ ។​ កាល​ណា​យើង​លន់​តួ​បាប ហើយ​ចុះ​ចូ​​ល…

Read article
ការលាគ្នាដ៏ពិបាក

ពេល​ដែល​កូន​ប្រុស​ពៅ​របស់​យើង ចូល​ធ្វើ​ទាហាន យើង​បាន​ដឹង​ថា មាន​ការ​លំបាក​ជា​ច្រើន ដែល​ត្រូវ​ឆ្លង​កាត់​នៅ​ពេល​ខាងមុខ ។​ យើង​ដឹង​ថា គាត់​នឹង​​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ និង​ត្រូវ​ធ្វើ​តេស្ត៍​មើលសមត្ថភាព​ផ្នែក​កាយ​សម្បទា ផ្នែក​ផ្លូវ​អារម្មណ៍ និង​ផ្នែក​វិញ្ញាណ ។​ យើង​ក៏​ដឹង​ផង​ដែ​រ​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យគា​ត់​មាន​អារម្មណ៍​ថា ផ្ទះ​របស់​យើងនឹង​លែង​​មាន​លក្ខណៈ​​ពេញ​លេញ ជា​ផ្ទះ​របស់​គាត់​ទៀតហើយ​ ។​ មុន​ពេល​គាត់​ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពី​រ​បី​ខែ​ខាង​មុខ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ក៏បាន​ត្រៀម​ខ្លួន​ សម្រាប់​ការ​លំបាក​ទាំង​នេះ ។​ បន្ទាប់​មក ថ្ងៃ​ដែល​ម៉ាក(Mark) ត្រូវ​ទៅ​បំពេញ​ភារៈកិច្ច​ជា​ទាហាន ក៏​បាន​មក​ដល់​ ។​ យើង​ក៏​បាន​ឱប​គ្នា ដោយ​ពាក្យ​លា​គ្នា ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ជ្រើស​រើ​ស​ទ័ព ជា​ហេតុ​បណ្តាល​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​សម្រាប់​ពេល​នេះ​នៅ​ឡើយ​ទេ ។​ ព្រោះ​កា​រលា​គ្នា​ដ៏​ពិបាក​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្ម​ណ៍​​ឈឺ​ចាប់ មិន​អាច​ទ្រាំ​បា​ន​ឡើយ ។​ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ឃើ​ញ​ថា ខ្ញុំ​មាន​ការ​រំជួល​ចិត្ត​ហួស​ហេតុ​ពេក​ឡើយ តែ​ខ្ញុំ​មិន​ចាំ ថា​តើ​មាន​ពេល​ណា ដែល​ខ្ញុំ​បាន​យំ​ខ្លាំង​ដូច​ពេល​នោះ​ឡើយ ។​ ការ​លា​គ្នាដ៏​​ពិ​បាក និង​ការ​ដឹង​អំពី​ការ​បាត់​បង់ ដែល​អាច​កើត​ចេញ​ពី​ការ​លា​គ្នា​នោះ បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ឈឺ​ផ្សា ។​ ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា ខ្លួន​មាន​ព្រះវ​របិតា ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​​​ជ្រាប​អំពី​អត្ថ​ន័យ…

Read article
បែដឡាំ

សារមន្ទីរ​សង្គ្រាម​រា​ចារបស់​អង់​គ្លេស ជា​ផ្ទះមួយ​ក្នុង​អគារ​នៅ​ឡុង​ដុន​ ដែ​ល​ជា​អតីត​ទីតាំង​សំរាប់​មន្ទីរ​ពេទ្យ​រាជ​បែត​ថ្លេម ជា​កន្លែង​ថែរក្សា​ជំងឺប្រសាទ។ មន្ទីរ​ពេទ្យ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា បែដឡាំ ដែល​ឥឡូវ​ក្លា​យ​ជា​ពាក្យ​ ប្រើ​ព​ណ៌នា​ភាព​រយ៉េរយៃ និង​ភាពឆ្កួត​លីលា។ វា​គឺ​គួរ​ឱ្យ​ហួស​ចិត្ត​ដែល​ថា​ សារមន្ទីរ​សង្គ្រាម​ត្រូវ​បាន​ប្រើ​ទីតាំង​ចាស់​របស់​បែដឡាំ។ ពេល​ដែល​យើង​ដើរតាម​សារ​មន្ទីរ បន្ថៃម​ទៅ​លើ​រឿង​វីរភាព​ និង​ការ​បូជា​ ក្នុង​សម័យ​សង្គ្រាម អ្នក​នឹង​ឃើញ រឿង​នៃ​កា​របំភ័យ​ឆ្នឹង​នៃ​ភាព​អមនុស្សធម៌​របស់​ភាព​ឆ្កួត​លី​លា​នៃ​មនុស្ស​ទៅ​លើ​មនុស្ស ។ ចេញ​ពី​ការ​បញ្ជា​មក​ការ​ប្រល័យ​ពូជ​សា​សន៍​ និង​ការ​បំបាត់ជន​ជាតិ​ភាគ​តិច​ ទៅ​លើ​ពួក​ហូលូកូស្ត វា​ជា​ការ​បង្ហាញ​ដ៏​អាក្រក់។ ស្តេច​សាឡូម៉ូន​ពិនិត្យ​មើល​និស្ស័យ​មនុស្ស អាច​ទៅ​រក​ការ​អាក្រក់​ហើយ​ពណ៌នា​ថា ជា​អ្នក​ដែល “រីក​រាយ​នឹង​ធ្វើអាក្រក់ ហើយ​សប្បាយ​អំពើ​កំណា​ច​ជនអា​ក្រក់”(សុភាសិត២:១៤)។ ក្នុង​ពេល​កា​រនេះ​ប្រហែល​ពណ៌នា​ច្រើន​​ពីលោកិយ​ជុំវិញ​យើង អ្នក​ជឿ​តាម​ព្រះ​គ្រីស្ទ​មាន​របៀប​ថ្មី​ក្នុង​ការ​ដំណើរ​ការ​ជីវិត។ លោក​ប៉ុល​បាន​ជំរុ​ញ​យើង “កុំ​ឱ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឱ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់​ ដោយ​សារ​សេចក្តី​ល្អ​វិញ”(រ៉ូម១២:២១)។ សកម្មភាព​ដែល​មាន​ព្រះ​គ្រីស្ទ​ជា​កណ្តាល​ គឺ​ដូច​ជា​ សំដែង​កិរិយា​ល្អ នៅ​ចំពោះ​មុខ​មនុស្ស​ទាំងអស់​(ខ.១៧) បង្កើត​សន្តិភាព(ខ.១៨) និង​ធ្វើដ​ល់​សត្រូវ​យើង​ ដោយ​មេត្រី(ខ.២០) នឹង​ជះឥទ្ធិពល​ដល់​លោកិយ​សំរាប់​សេចក្តី​ល្អ។ បើ​យើង​ម្នាក់​ៗ​ត្រូវ​រស់​ ដូច​ជា​ការ​ជះ​ស្រមោល​នៃ​សេចក្តី​ស្រលាញ់​របស់​ព្រះ​ជា​ម្ចាស់ ប្រហែល​នឹង​មាន​បែដឡាំ​តិច​ជាង​មុន។ —Bill Crowder

Read article
បុរសស្រូបខ្យល់

អ៊ីវេស រូស៊ី បាន​ធ្វើ​អ្វី​មួយ​ ដែល​មនុស្ស​ស្រមៃ​តាំង​ពី​ក្នុងរឿង​ព្រេង​និទាន​របស់​អ៊ីការុស។ គាត់​បាន​ហោះ។ រូស៊ី ​ដែល​គេស្គាល់​ថា​ជា“បុរ​ស​ស្រូប​ខ្យល់” បាន​បង្កើត​ស្លាប​មួយ​សំរាប់​ជា​មួយ​នឹង​ប្រអប់​ម៉ាស៊ីន​ ដែល​ប្រើ​ដង​ខ្លួន​គាត់​ជា​តួយន្ត​ហោះ ជា​មួយ​នឹង​ស្លាប​ជក់​ខ្យល់​នៅ​ខាង​ក្រោយ​ខោ​អាវការពារ​កំដៅ។ ការ​ហោះ​ហើរ​លើក​ទីមួយ​របស់​គាត់​ធ្វើ​នៅជិតក្រុង​​ហ្សឺណែវ ស្វីស្សឺឡែន ក្នុង​ឆ្នាំ​២០០៤ ហើយ​គាត់បាន​ធ្វើ​ការ​ហោះ​ ដោយ​ជោគ​ជ័យ​ជា​ច្រើន​ទៀត។ អ្នក​និពន្ធទំនុក​តម្កើង ដាវីឌ ចង់​មាន​ស្លាប​ ដើម្បី​ឲ្យ​គាត់​អាច​ហោះទៅ​ឲ្យ​​ឆ្ងាយ។ នៅ​ក្នុង​ពេល​មួយ​ដែល​គាត់​ត្រូវ​ខ្មាំង​សត្រូវដេញ​តាម​ចង់​បាន​ជីវិត​គាត់។ ស្តេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​ដង្ហើយ​ថា ឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប ទៅ​រ៉ា​នោះ​អញ​នឹង​ហើរ​ចេញ​ទៅ​ឲ្យ​បាន​សេចក្តី​សុ​ខ​(ទំនុកតម្កើង ​៥៥:៦)ដូច​ជា​ដាវីឌ ពេល​ខ្លះ​យើង​ជួប​នឹង​សំពាធ ​ការដែល​គេ​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​យើង ការ​លំបាក ឬ​ការ​កើតទុក្ខ យើង​ប្រហែល​ប៉ង​ថា​ យើង​អាច​ដុះស្លា​ប និ​ងហើរ​ចេញទៅ។ ប៉ុន្តែ​ព្រះ​យេស៊ូវ​ឲ្យ​យើង​នូវ​របៀប​ប្រសើរ​ជាង​នោះ។ ជា​ជាង​ការ​រត់​ចេញ​ពី​ការ​ពុះ​ពា​​រ​យើង ទ្រង់​បាន​អញ្ជើញ​ឲ្យ​រត់​ទៅ​ឯ​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទូល​នឹម​ខ្ញុំ ហើយ​រៀន​នឹ​ង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំស្លូ​ត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។” (ម៉ាថាយ១១:២៨-២៩) ជា​ជាងយើង​ប្រាថ្នា​ហើរ​ចេញ​និង​រត់​គេច​ពី​បញ្ហា យើង​អាច​នាំ​ការ​ទាំង​នេះ​ទៅ​ឯ​ទ្រង់។ ការ​រត់​គេច​មិនអាច​ឲ្យ​យើង​មាន​សេចក្តី​សំរាក ប៉ុន្តែ​ព្រះយេស៊ូវ​អា​ចឲ្យ​​បាន។ —Bill Crowder

Read article