Bill Crowder

You are here:
ភស្តុតាងបញ្ជាក់ថា ព្រះអង្គជាព្រះ

បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត។ យ៉ូហាន ២០:៣១ ពេល​ដែល​អ្នកស្រី ដូរីស ខឺន ហ្គូដវីន(Doris Kearns Goodwin) បានសម្រេច​ចិត្ត​និពន្ធ​សៀវភៅ​មួយ​ក្បាល អំពី​លោក​ប្រធានាធិបតី​អ័ប្រាហាំ លីនខិន(Abraham Lincoln) នាង​មានការ​ភ័យខ្លាច ដោយសារ​ការពិត​ដែល​ថា មាន​សៀវភៅ១ម៉ឺន៤ពាន់​ក្បាល ដែលគេ​បាន​និពន្ធ​អំពី​ប្រធានាធិបតី​ទី១៦រូប​នេះ។ មាន​សៀវភៅ​ជាច្រើន​បាន​និពន្ធ​អំពី​គាត់​ហើយ តើ​នៅ​មាន​ចំណុច​អ្វី​ទៀត ដែល​នាង​អាច​សរសេរ​អំពី​អ្នកដឹកនាំ​ជាទីស្រឡាញ់​នេះ? នាង​មិន​បណ្តោយ​ឲ្យ​រឿង​នេះ​ធ្វើជា​ឧបសគ្គ​រារាំង​នាង​​ឡើយ។ ទីបំផុត អ្នក​ស្រី​ហ្គូដ​វី​ន​ក៏​សម្រេច​បានការ​និពន្ធ​សៀវភៅ មាន​ចំណង​ជើង​ថា គូរ​ប្រជែង​មួយ​ក្រុម : អ្នកប្រាជ្ញ​នយោបាយ អ័ប្រា​ហាំ លីនខិន។ ទស្សនៈ​ថ្មី​ៗ​ដែល​នាង​បាន​បង្ហាញ​ក្នុង​សៀវភៅ​នេះ អំពី​របៀប​នៃ​ការដឹកនាំ​របស់​លោក​លីនខិន បាន​នាំឲ្យ​សៀវភៅ​នេះ​ក្លាយជា​សៀវភៅ​ដែល​បាន​ទទួល​ពិន្ទុ​ច្រើនជាង​គេ និង​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើនជាង​គេ​ផង​ដែរ។ សាវ័ក​យ៉ូហាន​បាន​ជួប​បញ្ហា​ប្រឈម​ដែល​ខុសពី​នេះ កាល​គាត់​កត់ត្រា​អំពី​ព្រះរាជកិច្ច និង​ដួង​ព្រះទ័យ​របស់​ព្រះយេស៊ូវ​ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹងល្អ​យ៉ូហាន។ ខ​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ចែងថា “មានការ​ជាច្រើន​ទៀត ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើនឹង​សរសេរ​ទុក ដោយលំដាប់​តមក នោះ​លោកីយ៍​ទាំងមូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បីនឹង​ដាក់​អស់ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។ ដូចនេះ មាន​សេចក្តី​ជាច្រើន​ទៀត ដែល​សាវ័ក​យ៉ូហាន​អាច​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ​នេះ។ ដូចនេះ ក្នុង​ការ​និពន្ធ​កណ្ឌ​គម្ពីរ​នេះ…

Read article
ហ៊ានប្រឈមមុខដាក់ហ្វូងមនុស្ស

ដ្បិត​ខ្ញុំ​ស្ទើរតែ​នឹង​សូមឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បងប្អូន​ជា​ញាតិសន្តាន​របស់ខ្ញុំ ខាង​ឯ​សាច់ឈាម។ រ៉ូម ៩:៣ ទស្សនវិទូ និង​អ្នកនិពន្ធ​ឈ្មោះ ហាណា អ័​រេ​ន(Hannah Arendt ឆ្នាំ ១៩០៦-៧៥) បាន​ធ្វើការ​សង្កេតឃើញ​ថា “គេ​បាន​រក​ឃើញថា មាន​មនុស្ស​ដែល​ហ៊ាន​ប្រឆាំង​នឹង​ស្តេច​ដែល​មានអំណាច​បំផុត ហើយ​បាន​បដិសេធន៍​មិន​ក្រាប​បង្គំ នៅ​ចំពោះ​ស្តេច​ទាំងនោះ”។ គាត់​បាន​មានប្រសាសន៍​ទៀត​ថា “ប៉ុន្តែ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ហ៊ាន​ប្រឆាំង​នឹង​ហ្វូង​មនុស្ស ដោយ​ប្រកាន់​គោលជំហរ​តែម្នាក់ឯង នៅចំពោះមុខ​មនុស្សជា​ច្រើន​សន្ធឹក​ដែល​កំពុង​វង្វេង ដោយ​ប្រឈមមុខ​ដាក់​ភាព​វឹកវរ​របស់​ពួក​គេ ដោយ​គ្មាន​អាវុធ”។ ក្នុងនាម​គាត់​ជា​ជនជាតិយូដា ឬ​ជ្វីប អ័រេន​បាន​ជួប​រឿង​នេះ​ដោយ​ផ្ទាល់ ក្នុង​ប្រទេស​អា​ឡឺម៉​ង ដែល​ជា​ប្រទេសកំណើត​របស់​គាត់។ ការដែល​ហ្វូង​មនុស្ស​បដិសេធន៍​គាត់​ដូចនេះ គឺ​ពិតជា​គួរឲ្យ​ភ័យខ្លាច​ណាស់។ សាវ័ក​ប៉ុល​បាន​ជួបប្រទះ​ការ​បដិសេធន៍​ដូចនេះ​ផង​ដែរ។ គាត់​បាន​ទទួលការ​អប់រំ​ក្លាយជា​ពួក​ផា​រិ​ស៊ី និង​គ្រូ​ក្រឹត្យវិន័យ ហើយ​ជីវិត​គាត់​ក៏បាន​ក្រឡាប់​ចក្រ ពេល​ដែល​គាត់​បាន​ជួប​ព្រះយេស៊ូវ ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ។ កាលនោះ គាត់​កំពុង​ធ្វើដំណើរ​ទៅ​ទីក្រុង​ដា​ម៉ាស ដើម្បី​បៀតបៀន​អ្នកជឿ​ព្រះគ្រីស្ទ(កិច្ចការ ៩)។ បន្ទាប់ពី​គាត់​បាន​ទទួល​ជឿ​ព្រះអង្គ​ហើយ គាត់​ក៏បាន​ទទួលរង​ការ​បដិសេធន៍​ពី​ប្រជាជន​គាត់។ ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ ២កូរិនថូស សាវ័ក​ប៉ុល​បាន​រំឭក អំពី​ទុក្ខ​លំបាក​ដែល​ពួក​គេ​បាន​បង្កឡើង ក្រៅពី​ការ​ទទួលរង​ការ​វាយដំ និង​ការ​ចាប់​គាត់​ដាក់គុក(៦:៥)។ គាត់​មិនបាន​ឆ្លើយតប ចំពោះ​ការ​បដិសេធន៍​ដូចនេះ ដោយ​កំហឹង ឬ​ចិត្ត​ល្វីងជូរចត់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ…

Read article
ខ្ញុំបានឮជួងណូអែល

ឱ​ព្រលឹង​អញ​អើយ ហេតុអ្វីបានជា​ត្រូវ​បង្អោន ហើយ​រសាប់រសល់​នៅក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ។ ទំនុកដំកើង ៤៣:៥ បទចម្រៀង “ខ្ញុំ​ឮ​សម្លេង​ជួង នៅ​ថ្ងៃ​ណូអែល” ត្រូវ​បាន​និពន្ធ​ឡើង ផ្អែក​ទៅលើ​បទ​កំណាព្យ ដែល​លោក​ហេ​នរី វ៉ា​ដវើត ឡង​ហ្វេ​ឡូ (Henry Wadsworth Longfellow) បាន​និពន្ធ នៅ​ឆ្នាំ១៨៦៣។ បទចម្រៀង​នេះ​ជា​បទចម្រៀង​ថ្ងៃ​ណូអែល ដែល​ពិតជា​មាន​លក្ខណៈ​ចម្លែក។ បទចម្រៀង​នេះ​មិនបាន​រៀបរាប់​អំពី​ក្តី​អំណរ​នៅ​ថ្ងៃ​ណូអែល ដូច​ការ​រំពឹងគិត​នោះ​ទេ តែ​ផ្ទុយទៅវិញ មាន​លក្ខណៈ​ជា​បទ​ទំនួញ ដែល​ប្រែ​សម្រួល​មក​មានន័យថា “​ខ្ញុំ​ឈ្ងោកមុខ​ដោយ​អស់សង្ឃឹម ខ្ញុំ​ថា គ្មាន​សន្តិភាព​នៅ​លើ​ផែនដី​ទេ ព្រោះ​សេចក្តី​សម្អប់​ជន់ជោរ​ខ្លាំង​ណាស់ ហើយ​បាន​ចំអក​ឲ្យ​បទចម្រៀង អំពី​សន្តិភាព​នៅ​លើ​ផែនដី និង​បំណង​ព្រះទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​មនុស្ស​ទាំងឡាយ”។ ទោះជាយ៉ាងណា​ក៏ដោយ បទ​ទំនួញ​នេះ​បាន​បោះជំហាន​ទៅមុខ​ចូលក្នុង​ក្តី​សង្ឃឹម ដោយ​ធានា​យើង​​យ៉ាងដូច​នេះ​ថា “ព្រះ​ទ្រង់​មិន​ស្លាប់​ទេ ហើយក៏​មិន​ផ្ទំ​លក់​ផង។ ការ​អាក្រក់​នឹង​បរាជ័យ អំពើល្អ​នឹង​ឈ្នះ ដោយសន្តិភាព​នៅ​លើ​ផែនដី នេះ​ជា​បំណង​ព្រះទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​មនុស្ស”។ យើង​អាច​រក​ឃើញ​គំរូ​នៃ​សេចក្តី​សង្ឃឹម ចេញពី​ទំនួញ នៅក្នុង​បទ​ទំនុក​ដំកើង​បែប​ទំនួញ​នៃ​ព្រះគម្ពីរ។ ជាក់ស្តែង បទ​គម្ពីរ​ទំនុកដំកើង ជំពូក៤៣ ចាប់ផ្តើម​ដោយ​អ្នកនិពន្ធ​ពោល​ទំនួញ អំពី​ខ្មាំងសត្រូវ ដែល​វាយប្រហារ​គាត់(ខ.១) និង​អំពី​ព្រះ​របស់​គាត់ ដែល​ហាក់ដូចជា​បាន​ភ្លេច​គាត់​ហើយ(ខ.២)។…

Read article
ត្រៀមខ្លួនឆ្លើយសំណួររបស់អ្នកមិនជឿ

ហើយ​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥ កាលពី​ឆ្នាំ១៩៤១ ក្លិប​លោក​សូ​ក្រាត​ត្រូវ​បាន​គេ​បង្កើត​ឡើង នៅ​សកលវិទ្យាល័យ​អក់​ស្វឺ​ត នៅ​ប្រទេស​អង់គ្លេស ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ជជែកវែក​ញែក រវាង​អ្នកជឿ​ព្រះយេស៊ូវ​ ជាមួយ​អ្នក​មិន​ជឿ​ថា ​ព្រះ​មាន​មែនឬអត់។ ការ​ជជែកវែក​ញែក​អំពី​ជំនឿ​សាសនា នៅ​សកលវិទ្យាល័យ​របស់​អ្នក​មិន​ជឿ​ព្រះ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ តែ​អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ លោក​ស៊ីអេស លូ​អ៊ី​ស(C. S. Lewis) ជា​អ្នកប្រាជ្ញ​គ្រីស្ទបរិស័ទ​ដ៏​ល្បីល្បាញ បាន​ធ្វើជា​ប្រធាន​របស់​ក្លិប​នេះ អស់​រយៈពេល១៥ឆ្នាំ។ គាត់​បាន​ស្ម័គ្រចិត្ត​ឲ្យ​គេ​ចោទសួរ អំពី​ជំនឿ និង​ទស្សនៈ​របស់​គាត់ ដោយ​គាត់​ជឿ​ថា ជំនឿ​លើ​ព្រះគ្រីស្ទ​អាច​ប្រឈមមុខ​ដាក់​ការ​ចោទសួរ​ដែល​ពិបាក​ៗ​បាន។ គាត់​ដឹង​ថា យើង​មាន​ភស្តុតាង​ដែល​អាច​ទទួលយក​បាន និង​សម​ហេតុផល សម្រាប់​ឲ្យ​យើង​ជឿ​ព្រះយេស៊ូវ​។ ត្រង់​ចំណុច​នេះ លោក​លូ​អ៊ីស​កំ​ពុង​អនុវត្ត​តាម​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ដល់​អ្នកជឿ​សម័យ​ដើម ដែល​កំពុង​រស់នៅ​ខ្ចាត់ខ្ចាយ ដោយ​រំឭក​ពួក​គេ​ “​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​” របស់​ពួកគេ(១ពេត្រុស ៣:១៥)។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ពេត្រុស​បាន​បង្ហាញ​ចំណុច​គន្លឹះ​ពីរ​យ៉ាង​គឺ : យើង​មានហេតុ​ផល​ដ៏​ល្អ ដែល​ត្រូវ​មាន​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ ហើយ​យើង​ត្រូវ​បង្ហាញ​ហេតុផល​របស់​យើង ដល់​អ្នកចោទ​សួរ ដោយចិត្ត​សុភាព និង​ការគោរព។…

Read article
ចិត្តដែលមានកំហឹង

សូម្បីតែ​អ្នកណា​ដែល​ខឹង​នឹង​បងប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ដែរ។ ម៉ាថាយ ៥:២២ គើ​រនី​ខា ជា​ឈ្មោះ​ផ្ទាំងគំនូរ​ផ្នែក​នយោបាយ ដ៏​សំខាន់​បំផុត​របស់​លោក​ប៉ាប្លូ ពីកាសូ(Pablo Picasso) ដែល​ពិពណ៌នា អំពី​ការ​បំផ្លិច​បំផ្លាញ​ទី​ក្រុង​គើរនីខា ជាទី​ក្រុង​តូច​មួយ​នៅ​ប្រទេស​អេស្ប៉ាញ។ ក្នុង​អំឡុង​សម័យ​បដិវត្តន៍​នៅ​ប្រទេស​អេស្ប៉ាញ ដែល​ជិតដល់​សម័យ​សង្គ្រាម​លោក​លើក​ទី២ កងទ័ព​ជាតិនិយម​របស់​អេស្ប៉ាញ​បាន​អនុញ្ញាត​ឲ្យ​ពួក​ណា​ហ្ស៊ី​អាឡឺម៉ង់​ប្រើ​ទីក្រុង​នេះ សម្រាប់​ការ​ហ្វឹក​ហាក់​ទម្លាក់​គ្រាប់បែក។ រឿង​ទម្លាក់​គ្រាប់បែក​ដ៏​ចម្រូង​ចម្រាស់​នេះ​បាន​ឆក់​យកជីវិត​មនុស្សជា​ច្រើន ដោយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​សហគមន៍​អន្តរជាតិ​ឲ្យ​មានការ​ព្រួយបារម្ភ អំពី​ភាព​អសីលធម៌​នៃ​ការ​ទម្លាក់​គ្រាប់បែក​មក​លើ​គោលដៅ​ជនស៊ីវិល។ ផ្ទាំងគំនូរ​របស់​លោក​ពី​កា​សូ​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ស្រមៃ​របស់​ពិភពលោក​ដែល​កំពុង​មើល​មក​ព្រឹត្តិ​ការណ៍​នោះ ហើយក៏​បាន​ក្លាយជា​កត្តា​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​គ្នា អំពី​សមត្ថភាព​របស់​មនុស្ស នៅក្នុង​ការបំផ្លាញ​គ្នា ទៅវិញទៅមក។ សម្រាប់​អ្នក​ដែល​មានទំនុក​ចិត្ត​ថា ខ្លួន​នឹង​មិន​បង្ហូរឈាម​អ្នកដទៃ ដោយ​ចេតនា ពួក​គេ​គួរតែ​នឹក​ចាំ ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​បង្រៀន​ថា “អ្នករាល់គ្នា​បានឮ​សេចក្តី​ដែល​សំដែង​ដល់​មនុស្ស​ពី​បុរាណ ថា«កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យសោះ» បើ​អ្នកណា​សំឡាប់​មនុស្ស នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ហើយ តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ដូច្នេះ​វិញ ថា សូម្បីតែ​អ្នកណា​ដែល​ខឹង​នឹង​បងប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ដែរ”(ម៉ាថាយ ៥:២១-២២)។ ទោះ​យើង​មិនបាន​សម្លាប់​គេ តែ​ចិត្ត​ដែល​ចង់​ឲ្យ​គេ​ស្លាប់ នោះ​ក៏បាន​រាប់​ជា​បាប​ទៅ​ហើយ។ ពេលណា​សេចក្តី​កំហឹង​មក​លើ​អ្នកដទៃ​កំពុងតែ​ស៊ី​បំផ្លាញ​យើង យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ និង​គ្រប់គ្រង​ចិត្ត​យើង ដើម្បីឲ្យ​ផល​ផ្លែ​ខាង​សាច់ឈាម ត្រូវ​បាន​ជំនួស​ដោយ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ(កាឡាទី ៥:១៩-២៣)។ បន្ទាប់មក ទំនាក់ទំនង​របស់​យើង អាច​មាន​សេចក្តី​ស្រឡាញ់ អំណរ​អរ និង​សេចក្តី​សុខសាន្ត។—BILL CROWDER តើ​ទំនាក់ទំនង​របស់​អ្នកជា​មួយ​អ្នកដទៃ…

Read article
គម្រោងសាងសង់ធំបំផុត

ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិនដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ។ ម៉ាថាយ ១៦:១៨ កាលពី​ឆ្នាំ១៨៨៩ គម្រោង​សាងសង់​ផ្ទះ​ឯកជន​មួយ ដែល​មាន​មហិច្ឆតា​បំផុត បាន​ចាប់ផ្តើម នៅ​សហរដ្ឋអាមេរិក។ គេ​បាន​ផលិត​ឥដ្ឋ​នៅ​ការដ្ឋាន​សំណង់​នោះ ដោយ​ផ្ទាល់ ក្នុង​មួយថ្ងៃ បាន៣ម៉ឺន២ពាន់​ដុំ។ គេ​ក៏បាន​បន្ត​ការសាងសង់ “ផ្ទះ​រដូវ​ក្តៅ” របស់​លោក​ចន វែន​ឌ័​របីល ទី២(George Vanderbilt II) រហូតដល់​ចប់​សព្វគ្រប់ ក្នុង​រយៈពេល​៦ឆ្នាំ ហើយ​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នោះ នៅ​ទីក្រុង​អា​សេ​វីល រដ្ឋ​ឃែ​រ៉ូ​ឡាយ​ណា ខាងជើង​ថា គេហដ្ឋាន ប៊ី​លមរ។ រហូតមកដល់​សព្វថ្ងៃ​នេះ ផ្ទះ​នោះ​នៅតែ​ជា​លំនៅ​ដ្ឋាន​ឯកជន​ដែល​ធំជាង​គេ​បំផុត នៅ​សហ​ដ្ឋ​អាមេរិក ដែល​មាន២៥០បន្ទប់(បន្ទប់គេង៣៥ និង​បន្ទប់ទឹក៤៣) ហើយ​ផ្ទៃ​បាត​ដ៏​ធំ​សម្បើម​របស់​វា មាន​ក្រឡាផ្ទៃ ១៦២២៦ ម៉ែត្រការ៉េ។ វា​ជា​គម្រោង​សាងសង់ ដែល​មាន​មហិច្ឆតា​ខ្ពស់ តែ​មិន​អាច​ប្រៀបផ្ទឹម​នឹង “សំណង់” ដែល​ព្រះយេស៊ូវ​​បាន​ប្រកាស ដល់​ពួក​សាវ័ក​ព្រះអង្គ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក១៦។ នៅពេល​ដែល​លោក​ពេត្រុស​បាន​បញ្ជាក់​ថា ព្រះយេស៊ូវ​​ ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(ខ១៦) ព្រះយេស៊ូវ​​ក៏​បាន​ប្រកាស​ថា “អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិនដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ”(ខ.១៨)។ យើង​អាច​ដឹង​ថា ហេតុអ្វី​ព្រះយេស៊ូវ​​បាន​ប្រើ​ពាក្យ…

Read article
មិនមែនដើរ ដោយមើលឃើញ

ដ្បិត​យើងខ្ញុំ​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​មើលឃើញ​ទេ។ ២កូរិនថូស ៥:៧ សត្វ​ឈ្លូស​អ៊ី​មផា​ឡា ស្ថិត​ក្នុង​អំបូរ​ឈ្លូស ដែល​អាច​លោត​បាន​កម្ពស់៣ម៉ែត្រ និង​ចម្ងាយ៩ម៉ែត្រ។ នេះ​ជា​សមត្ថភាព​ដែល​មិន​គួរឲ្យ​ជឿ ហើយក៏​មាន​សារៈសំខាន់​ចំពោះ​ការរស់រាន​របស់​ពួក​វា ក្នុង​តំបន់​ព្រៃ​នៅ​ទ្វីប​អាហ្វ្រិក។ តែ​នៅក្នុង​សួនសត្វ​ជាច្រើន ដែលគេ​ចិញ្ចឹម​សត្វ​ឈ្លូស​អ៊ី​មផា​ឡា អ្នក​នឹង​ឃើញ​គេ​បាន​ដាក់​ពួក​វា​ក្នុង​បរិវេណ​ដែល​មាន​របង​កម្ពស់​តែ​១ម៉ែត្រ​ប៉ុណ្ណោះ។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​របង​ដែល​ទាប​ៗ​ដូច​នេះ អាច​ការពារ​សត្វ​ដែល​ពូកែ​លោត​នេះ មិន​ឲ្យ​ចេញទៅ​ខាងក្រៅ? គេ​អាច​ធ្វើ​ដូចនេះ​បាន ដោយសារ​សត្វ​ឈ្លូស​អ៊ី​ផា​ឡា​មិនព្រម​ផ្លោះ​របង​សោះ​ឡើយ ទាល់តែ​ពួក​វា​អាច​មើលឃើញ​កន្លែង​ដែល​វា​អាច​លោត​ទៅដល់។ របង​នោះ​អាច​រារាំង​ពួក​វា​មិន​ឲ្យ​ចេញពី​បរិវេណ​នោះ​បាន ព្រោះ​របង​នោះ​បាន​បាំង​មិន​ឲ្យ​ពួក​វា​មើល​ឃើញ ដី​ដែល​នៅ​ខាងក្រៅ​បរិវេណ។ ក្នុងនាម​យើង​ជា​មនុស្ស យើង​ក៏​មិន​ខុសពី​សត្វ​ឈ្លូស​អ៊ី​មផា​ឡា​ឡើយ។ យើង​ក៏​ចង់​ដឹង​អំពី​លទ្ធផល​នៃ​រឿង​ដែល​យើង​ចង់​ធ្វើ មុននឹង​យើង​ចាប់ផ្តើម​ធ្វើ​វា។ ទោះជាយ៉ាងណា​ក៏ដោយ កា​រស់នៅ​ដោយ​ជំនឿ​កម្រ​នឹង​មានដំណើរ​ការ​ដូចនេះ​ណាស់។ កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូរិនថូស គាត់​បាន​រំឭក​ពួក​គេ​ថា “យើងខ្ញុំ​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​មើលឃើញ​ទេ​”(២កូរិនថូស ៥:៧)។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “សូមឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ “(ម៉ាថាយ ៦:១០)។ តែ​មិនមែន​មានន័យថា យើង​នឹង​ដឹង​លទ្ធផល​ជាមុន​នោះ​ទេ។ ការរស់នៅ​ដោយ​ជំនឿ គឺ​មានន័យថា យើង​ជឿជាក់​លើ​បំណង​ព្រះទ័យ​ដ៏​ល្អ​របស់​ព្រះអង្គ ពេលណា​បំណង​ព្រះទ័យ​ព្រះអង្គ​មាន​ភាព​អាថ៌កំបាំង។ ក្នុង​ពេល​ដែល​ជីវិត​មាន​ភាព​មិន​ច្បាស់លាស់ យើង​អាច​មានការ​ជឿ​ទុកចិត្ត​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​របស់​ព្រះអង្គ។ ទោះ​ជីវិត​យើង​មានរឿង​អ្វីក៏ដោយ ចូរ​យើង​សង្វាត​ឲ្យបាន​គាប់​ព្រះទ័យ​ព្រះអង្គ (២កូរិនថូស ៥:៩)។—Bill Crowder តើ​ក្នុង​ផ្នែក​ណាខ្លះ​នៃ​ជីវិត​អ្នក ដែល​ពិបាក​មើលឃើញ​ជំហាន​បន្ទាប់?…

Read article
ការចំហចិត្តទទួលការបង្រៀន

  ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំទាំ។ សុភាសិត ១:៥ ការ​ទទួល​ការ​រិះគន់ និង​ការ​កែ​តម្រង់ ពី​អ្នក​ដទៃ មាន​សារៈ​សំខាន់​ណាស់។ រឿង​នេះ​ក៏​អាច​កើត​ឡើង ក្នុង​ចំណោម​អ្នក​និពន្ធ​ផង​ដែរ។ ហេតុនេះ​ហើយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​លោក​រីឆាត ប៊ី ហេយ(Richard B. Hays) ដែល​ជា​បណ្ឌិត និង​ទេវវិទូ បាន​សរសេរ​អត្ថបទ​មួយ ដើម្បី​កែ​សម្រួល​សំណេរ ដែល​គាត់​បាន​សរសេរ​ខុស​កាល​ប៉ុន្មាន​ឆ្នាំ​មុន។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សន: ដែល​គាត់​ធ្លាប់​មាន​កាល​ពី​អតីត​កាល ដោយ​សព្វ​ថ្ងៃ​នេះ គាត់​បាន​ប្ដេជ្ញា​ចិត្ត​រៀន​សូត្រ​ពី​អ្នក​ដទៃ ពេញ​មួយ​ជីវិត។ នៅ​ក្នុង​សេចក្តី​ផ្តើម​នៃ​កណ្ឌ​គម្ពីរ​សុភាសិត ស្តេច​សាឡូម៉ូន បាន​រៀប​រាប់​ត្រួស​ៗ អំពី​គោល​បំណង នៃ​ការ​និពន្ធ​សុភាសិត​។ តែ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ជំរុញ​ផង​ដែរ​ថា ទ្រង់​បាន​និពន្ធ​សុភាសិត​ទាំង​នោះ “ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំទាំ”(សុភាសិត ១:៥)។ ស្តេច​សាឡូម៉ូន​បាន​ជំរុញ​ពួក​អ្នក​ប្រាជ្ញ ឲ្យ​ស្តាប់ រៀន​សូត្រ និង​បន្ត​លូត​លាស់​ផង​ដែរ។​ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល ដែល​បាន​អះ​អាង​ថា ទោះ​គាត់​បាន​ដើរ​តាម​ព្រះយេស៊ូវ​អស់​រាប់​សិប​ឆ្នាំ​ហើយ​ក្តី ក៏​គាត់​នៅ​តែ​ព្យាយាម​ស្គាល់​ព្រះយេស៊ូវ​ជា​និច្ច(ភីលីព ៣:១០)។ គ្មាន​នរណា​ម្នាក់​រង​គ្រោះ ដោយសារ​ការ​បន្ត​បើក​ចំហ​ចិត្ត​ទទួល​ការ​បង្រៀន​ដ៏​ត្រឹមត្រូវ​នោះ​ឡើយ ។ ខណៈ​ពេល​ដែល​យើង​ព្យាយាម​បន្ត​លូតលាស់…

Read article
ញែកចេញ ឲ្យមានសេចក្តីសម្លូត

ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។ ម៉ាថាយ ១១:២៩ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ១៧៤២ មាន​កុប្បកម្ម​មួយ បាន​ផ្ទុះ​ឡើង នៅ​ទីក្រុង​ស្តាហ្វ៊តស៊ែរ ប្រទេស​អង់​គ្លេស ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សារ​នៃ​ដំណឹង​ល្អ ដែល​លោក​ឆាល វេសលី(Charles Wesley) កំពុង​តែ​បង្រៀន​។ លោក​ឆាល និង​លោក​ចន ដែល​ជា​បង​ប្រុស​គាត់ ហាក់​ដូច​ជា​កំពុង​តែ​ធ្វើ​ការ​កែ​ប្រែ​ប្រពៃណី​ពួកជំនុំ​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ ហើយ​អ្នក​ក្រុង​នោះ​ហាក់​ដូច​ជា​មិន​អាច​ទ្រាំ​ទ្រ​បាន​ទៀត​ទេ។ ពេល​ដែល​លោក​ចន វេសលី(John Wesley)  បាន​ទទួល​ដំណឹង អំពី​កុប្បកម្ម​នេះ គាត់​ក៏​ប្រញាប់​ទៅ​ទីក្រុង​ស្តាហ្វ៊តស៊ែរ ដើម្បី​ជួយ​ប្អូន​ប្រុស​គាត់។ មិន​យូរ​ប៉ុន្មាន ហ្វូង​មនុស្ស​ដ៏​រញ៉េរញ៉ៃ​ក៏​បាន​លោមព័ទ្ធ​កន្លែង​ដែល​លោក​ចន កំពុង​ស្នាក់​នៅ។ គាត់​ក៏​បាន​ចេញ​ទៅ​ជួប​អ្នក​ដឹក​នាំ​ពួកគេ ដោយ​ផ្ទាល់ ដោយ​ចិត្ត​ក្លាហាន ដោយ​និយាយ​ទៅ​កាន់​ពួក​គេ ដោយ​ចិត្ត​សុភាព​យ៉ាង​ខ្លាំង បាន​ជា​អាច​បំបាត់​កំហឹង​របស់​ពួក​គេ ម្តង​ម្នាក់​ៗ។ ហ្វូង​មនុស្ស​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ការ​ប្រឆាំង ក្លាយ​ជា​អំពើ​ហិង្សា តែ​វិញ្ញាណ​ដ៏​សុភាព និង​ស្រគត់ស្រគំ​​របស់​លោក​ចន វេសលី​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ស្ងប់រម្ងាប់។ តែ​វា​មិន​មែន​ជា​ភាព​សម្លូត ដែល​មាន​ក្នុង​ចិត្ត​គាត់​ពី​កំណើត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​បាន​កើត​ចេញ​ពី​ដួង​ព្រះទ័យ​របស់​ព្រះ​អង្គ​សង្គ្រោះ ដែល​គាត់​បាន​ដើរ​តាម យ៉ាង​ជិត​ស្និទ្ធ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត…

Read article
ព្រះនៃយើងទ្រង់ធំប្រសើរ!

អស់​ទាំង​ស្នាដៃ​នៃ​ព្រះយេហូវ៉ា​សុទ្ធ​តែ​ធំ​វិសេស គួរ​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ទាំង​នោះ បាន​ស្វែង​រក​តាម។ ទំនុកដំកើង ១១១:២ គេ​បាន​ប្រើ​ស្នាម​ម្រាមដៃ ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ គេ​ក៏​អាច​ធ្វើ​ស្នាម​ម្រាម​ដៃ​ក្លែង​ក្លាយ ដោយ​ចម្លង​ស្នាម​ម្រាម​ដៃ​ពិត។ ស្រដៀង​គ្នា​នេះ​ដែរ គំរូ​ខុស​គ្នា​នៅ​ក្នុង​ប្រស្រី​ភ្នែក​មនុស្ស​ម្នាក់​ៗ ជា​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស ប៉ុន្តែ ក្រោយ​មក មាន​គេ​ចម្លង​គំរូ​នៅ​ក្នុង​ប្រស្រី​ភ្នែក យក​ទៅ​ដាក់​នៅ​លើ​កញ្ចក់​សម្រាប់​ពាក់​ពី​លើ​កែវ​ភ្នែក ដើម្បី​ធ្វើ​ការ​ក្លែង​បន្លំ​ផង​ដែរ។ ការ​ប្រើ​រូបភាព ឬ​ស្លាក​ស្នាម​នៅ​លើ​រូបកាយ​មនុស្ស ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស អាច​បរាជ័យ។ ដូចនេះ តើ​មនុស្ស​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ដែល​គេ​អាច​កំណត់​អត្តសញ្ញាណ​បាន? ទីបំផុត គេ​ក៏​បាន​រក​ឃើញ​ថា គំរូ​នៃ​រូបរាង​របស់​សរសៃ​ឈាម​របស់​មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​ពិសេស​ខុស​ៗ​គ្នា ហើយ​គេ​មិន​អាច​ក្លែង​បន្លំ​បាន​ទេ។ សរសៃ​ឈាម​ដែល​រត់​ខ្វាត់​ខ្វែង​ដូច​ផែនទី ពេញ​រូបកាយ​របស់​អ្នក គឺ​ជា​កត្តា​កំណត់​អត្ត​សញ្ញាណ​ដ៏​ពិសេស ដែល​ធ្វើ​ឲ្យ​អ្នក​ខុស​ពី​អ្នក​ដទៃ នៅ​លើ​ផែន​ដី​នេះ ដោយ​មិន​អាច​ក្លែង​បន្លំ​បាន។ ពេល​ណា​យើង​ពិចារណា អំពី​ភាព​ចាក់​ស្រេះ​នៃ​សរីរាង្គ​មនុស្ស យើង​ប្រហែល​ជា​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​ចង់​ថ្វាយ​បង្គំ និង​កោត​ស្ញប់​ស្ញែង​ព្រះ​អាទិករ ដែល​បាន​បង្កើត​យើង​មក។ ស្តេច​ដាវីឌ​បាន​រំឭក​យើង ដោយ​មាន​បន្ទូល​ថា “​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ព្រះ​អាទិករ​សក្ដិសម​នឹង​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​មក​លើ​ព្រះអង្គ លើស​ស្នា​ព្រះហស្ត​ព្រះអង្គ​ទៅ​ទៀត។ ខណៈ​ពេល​ដែល​យើង​សរសើរ​ដំកើង​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ យើង​ក៏​ត្រូវ​តែ​សរសើរ​ដំកើង​ព្រះ​អង្គ​ផង​ដែរ! កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​អស្ចារ្យ…

Read article