Bill Crowder

You are here:
ការឈរដោយចិត្តក្លាហាន

កាល​អ្នក​ស្រី​ថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅ​ក្នុង​វ័យ​ជំទង់ ពួក​កង​ទ័ព​ណាហ្ស៊ី បាន​លើក​ទ័ព​ពី​ប្រទេស​អាឡឺម៉ង់ ចូល​ឈ្លាន​ពាន​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​កំណើត​របស់​គាត់ នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​លោក​លើក​ទី២​។ ពេល​នោះ​ជា​ពេល​ចាប់​ផ្តើមនៃ​អំពើ​ប្រល័យ​ពូជ​សាសន៍ នៅ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា​(ឬ​ជ្វីប) បាន​ចាប់​ផ្តើម​បាត់​ខ្លួន ដោយ​ពួក​ណាហ្ស៊ី​បាន​ចាប់​ខ្លួន។ ដូច​នេះ អ្នក​ស្រី​ថេរីសា និង​ជន​រួម​ជាតិ​ប៉ូឡូញ​របស់​គាត់ បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ជិត​ខាង​ទាំង​នោះ ឲ្យ​រួច​ពី​តំបន់​ដែល​មាន​ការ​រើស​អើង ក្នុង​ទីក្រុង​វ៉រសរ និង​ការ​សម្លាប់​រង្គាល​របស់​ពួក​ណាហ្ស៊ី។ អ្នក​ស្រី​ថេរីសា​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រវត្តិ​សាស្រ្ត​សង្គ្រាម និង​ប្រល័យ​ពូជ​សាសន៍ ដ៏​ឈាន​មុខ ប៉ុន្តែ គឺ​ដោយ​សារ​តែ​គាត់​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​តតាំង​នឹង​ជំនន់​នៃ​ការ​អាក្រក់ នោះ​គេ​ក៏​បាន​រាប់​បញ្ចូល​ឈ្មោះ​គាត់ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​សុចរិតក្នុង​ចំណោម​ប្រជា​ជាតិ នៅ​ឯ​សារៈ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​យ៉ាត យ៉ាសេម ក្នុង​ទីក្រុង​យេរូសាឡិម។ យើង​ចាំ​បាច់​ត្រូវ​មាន​សេចក្តី​ក្លាហាន ដើម្បី​ឈរ​តតាំង​នឹង​ការ​អាក្រក់។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទីក្រុង​អេភេសូរ​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃសេ​ចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ”(អេភេសូរ ៦:១២)។ ជា​ការ​ពិត​ណាស់ ការ​អាក្រក់​ទាំង​អស់​នេះ គឺ​លើស​ពី​លទ្ធ​ភាព​ ដែល​យើង​អាច​តតាំង​ម្នាក់​ឯង ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​យើង នូវ​ធន​ធាន​ខាង​វិញ្ញាណ​ដ៏​ចាំ​បាច់(គឺ​គ្រឿង​សឹក​ទាំង​មូល​របស់​ព្រះ) ដើម្បី​ឲ្យ​យើង​អាច “​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(ខ.១១)។ តើ​ការ​ឈរ​តតាំង ដោយ​ចិត្ត​ក្លាហាន អាច​រាប់​បញ្ចូល​ការ​អ្វី​ខ្លះ? គឺ​អាច​រាប់​បញ្ចូល…

Read article
តើមានអ្វីខ្លះ នៅក្នុងព្រះនាមព្រះជាម្ចាស់?

“ហ្គីប” ហាឌីន (“Gip”Hardin) ជា​គ្រូ​គង្វាល នៃ​ព្រះវិហារ​មេតូឌីស ដែល​បាន​ដាក់​ឈ្មោះ​កូន​ប្រុស​របស់​គាត់ តាម​លំនាំ​ឈ្មោះ​គ្រូ​អធិប្បាយ​ដ៏​ល្បី​ល្បាញ​ម្នាក់ ឈ្មោះ ចន វេសលី(John Wesley)។ គាត់​សង្ឃឹម​ថា កូន​ប្រុស​របស់​គាត់ នឹង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ឈ្មោះ​នេះ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ពេល​កូន​ប្រុស​របស់​គាត់ គឺ​លោក ចន វេសលី ហាដីន (John Wesley Hardin) ធំ​ឡើង គេ​បាន​ជ្រើស​រើស​យក​ផ្លូវ​ដើរ​ខុស​ឆ្ងាយ ពី​ការងារ​បម្រើ​ព្រះ ដែល​សក្តិ​សម​នឹង​ឈ្មោះ​របស់​គាត់។ គាត់បាន​អះ​អាង​ថា គាត់​បាន​សម្លាប់​មនុស្ស អស់​៤២​នាក់ ហើយ​ក៏​បាន​ក្លាយ​ជា​ខ្មាន់​កាំ​ភ្លើង ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ក្រៅ​ច្បាប់ ដែល​មាន​ឈ្មោះ​អាក្រក់​បំផុត នៅ​ចុង​ទសវត្សរ៍ ឆ្នាំ១៨០០ នៅ​តំបន់​អាមេរិក​ភាគ​ខាង​លិច។ នៅ​ក្នុង​ព្រះ​គម្ពីរ ក៏​ដូច​ជា​នៅ​ក្នុង​វប្បធម៌​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​នេះ ឈ្មោះ​មាន​សារៈ​សំខាន់​ជា​ពិសេស។  នៅ​ពេល​ទេវតា​ប្រកាស​ពី​កំណើត នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ ទ្រង់​ក៏​បាន​បង្គាប់​លោក​យ៉ូសែប ឲ្យ​ដាក់​ឈ្មោះ​ឲ្យ​បុត្រ​របស់​នាង​ម៉ារា​ថា “យេស៊ូវ  ព្រោះ​បុត្រ​នោះ​ នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប” (ម៉ាថាយ ១:២១)។ ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ  ​គឺ​មាន​ន័យ​ថា “ព្រះ​អង្គ​សង្រ្គោះ”។ អត្ថ​ន័យ​នៃ​ព្រះ​នាម​ទ្រង់…

Read article
សួនច្បារអាកាស

កាល​ដែល​យើង​នៅ​ទីក្រុង​ឡុងដ៍ មិត្ត​ភក្ដិ​របស់​យើង​ម្នាក់​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ និង​ម៉ាលីន ភរិយា​របស់​ខ្ញុំ​ទៅ​ទស្សនា​សួន​អាកាស​។ សួន​អាកាស​នោះ​ស្ថិត​នៅ​ជាន់​លើ​បំផុត នៃ​អគារ​កម្ពស់​៣៥​ជាន់ នៅ​សង្កាត់​ពាណិជ្ជ​កម្ម​នៃ​ទីក្រុង​ឡុង។ គេ​បាន​ដាំ​រុក្ខ​ជាតិ​តូច​ៗ និង​ដើម​ឈើ ព្រម​ទាំង​ផ្កា​ស្រស់​បំព្រង នៅ​ក្នុង​សួន​ច្បារ​នោះ ដែល​មាន​កញ្ចក់​ហុម​ព័ទ្ធ​ជុំវិញ។ ប៉ុន្តែ អ្វី​ដែល​​យើង​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​យើង​អាច​គយ​គន់​ពី​ខាង​លើ​អគារ ដែល​មាន​កម្ពស់​១៥២ ម៉ែត្រ ដោយ​ស្ងើច​សរសើរ ព្រះ​វិហារ​ធំ​សន្តប៉ុល ព្រម​ទាំង​ប៉ម​ទីក្រុង​ឡុងដ៍ និង​អ្វី​ៗ​ជា​ច្រើន​ទៀត។ ទេសភាព​នៃ​រាជ​ធានី​ទាំង​មូល ពិត​ជា​គួរ​ឲ្យ​ពិច​ពិល​រមិល​មើល​ណាស់ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​ទត​មើល​មក​យើង​រាល់​គ្នា។ ព្រះ​នៃ​យើង​ទ្រង់​ទត​ឃើញ​ការ​ទាំង​អស់​ ដែល​យើង​ជួប​ប្រទះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់ គឺ​ព្រះយេហូវ៉ា​បាន​ទត​ពី​ស្ថានសួគ៌​មក ពិចារណា​មើល​ផែនដី ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយ ហើយ​នឹង​ស្រាយ​លែង​អស់​អ្នក ​ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​ស្លាប់” (ទំនុក​ដំកើង ១០២:១៩-២០)។ ជា​រឿយ​ៗ ​យើង​រាល់​គ្នា​ជាប់​ខ្លួន ក្នុង​ពេល​បច្ចុប្បន្ន​កាល​ ដែល​ពេញ​ទៅ​ដោយ​ការ​ពិបាក ធ្វើ​ឲ្យ​យើង​មាន “ដំងូរ” ដោយ​ភាព​អស់​សង្ឃឹម គឺ​មិន​ខុស​ពី​មនុស្ស ដែល​កំពុង​ឈឺ​ចាប់ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០២ ប៉ុន្មាន​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​ទត​ឃើញ និង​ជ្រាប​ អំពី​ជីវិត​របស់​យើង…

Read article
ការលៃយកឱកាស

នៅ​ក្នុង​សៀវ​ភៅ​ដែល​លោក​អូស ហ្គីនណេស(Os Guniness) បាន​និពន្ធ មាន​ចំណង​ជើង​ថា មនុស្ស​ដែល​មិន​អាច​ធ្វើ​បាន គាត់​បាន​ដក​ស្រង់​សុភាសិត​អាហ្រ្វិក ដែល​ចែង​ថា​ “ពួក​បច្ចិម​ប្រទេស​មាន​នាឡិការ។ ជន​ជាតិ​អាហ្វ្រិក​មាន​ពេល​វេលា”។  សុភាសិត​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា អំពី​ពេល​ជា​ច្រើន​ដង ដែល​ខ្ញុំ​បាន​ឆ្លើយ​តប ទៅ​កាន់​ការ​ស្នើរ​សុំ​របស់​អ្នក​ដទៃ ដោយ​ពាក្យ​ថា “ខ្ញុំ​គ្មាន​ពេល​ទេ”។ ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​បន្ទាន់​ជា​ច្រើន ដែល​មិន​អាច​ជៀស​រួច និង​អំពី​កាល​វិភាគ និង​ការ​កំណត់​ពេល ដែល​បាន​គ្រប់​គ្រង​ជីវិត​ខ្ញុំ។ យ៉ាង​ណា​មិញ លោក​ម៉ូសេ​បាន​អធិ​ស្ឋាន ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៩០ ថា “ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ខ.១២)។ ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា “ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា …ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។ សាវ័ក​ប៉ុល និង​លោក​ម៉ូសេ​ប្រាកដ​ជា​ជឿ​ថា ការ​ប្រើ​ពេល​វេលា​ឲ្យ​បាន​ឆ្លាត​វ័យ គឺ​មិន​អាស្រ័យ​ទៅ​លើ​ការ​មើល​នាឡិការ​តែ​ម្យ៉ាង​នោះ​ឡើយ។  ស្ថាន​ភាព​របស់​យើង ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​ធ្វើ​កាល​វិភាគ​ដ៏​មមា​ញឹក ឬ​ជំរុញ​ឲ្យ​យើង​ផ្តល់​ឲ្យ​នូវ​អំណោយ​នៃ​ពេល​វេលា​របស់​យើង​ជា​បន្ថែម ដល់​នរណា​ម្នាក់។ យើង​មាន​ពេល​ខ្លី​ណាស់ ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ថ្វាយ​ព្រះ​គ្រីស្ទ ក្នុង​ជីវិត​យើង ហើយ​យើង​ចាំ​បាច់​ត្រូវ​ឆក់​ឱកាសឲ្យ​បាន​ជា​អតិ​បរមា។ ការ​នេះ​អាច​មាន​ន័យ​ថា យើង​ចាំ​បាច់​ត្រូវ​ឈប់​ខ្វល់​អំពី នាឡិការ និង​ផែនការ​យើង​មួយ​រយៈសិន…

Read article
នាឡិការ និងប្រតិទិន

លោក​ឪពុក​ខ្ញុំ​បាន​លា​ចាក​លោក នៅ​វ័យ​៥៨​ឆ្នាំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​ខួប​នៃ​មរណៈ​ភាព​របស់​គាត់​មក​ដល់ ខ្ញុំ​បាន​នៅ​ស្ងៀម​មួយ​រយៈ​ពេល ដើម្បី​នឹក​ចាំ​អំពី​គាត់  និង​អំពី​ឥទ្ធិ​ពល​ដែល​គាត់​មាន​មក​លើ​ជីវិត​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​រស់​នៅ​ដោយ​គ្មាន​ឪពុក​ខ្ញុំ ច្រើន​ជាង​រស់​នៅ​ដោយ​មាន​គាត់ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ជញ្ជឹង​គិត អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត​ខ្ញុំ។ យើង​អាច​មាន​ការ​ពិបាក ដោយ​សារ​ហេតុ​ការណ៍ ដែល​កើត​ឡើង​នៅ​ពេល​ណា​មួយ ក៏​ដូច​ជា​ពិបាក ដោយ​សារ​អារម្មណ៍ ដែល​ទទួល​បាន​ពី​ហេតុ​ការណ៍​នោះ។ យើង វាស់​ស្ទង់ ពេល​វេលា ដោយ​ប្រើ​នាឡិការ និង​ប្រតិ​ទិន ប៉ុន្តែ យើង ចង​ចាំ អំពី​ពេល​វេលា ដោយ​សារ​តែ​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ក្នុង​កាលៈ​ទេសៈ​នៃ​ជីវិត​យើង ដែល​បាន​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​បំផុត  យើង​អាច​ពិសោធន៍​នឹង​ក្តី​អំណរ ការ​បាត់​បង់ ព្រះ​ពរ ការ​ឈឺ​ចាប់ ជោគ​ជ័យ និង​បរាជ័យ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ជន​ទាំងឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ច ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេច​ដាវីឌ​មិន​បាន​ពោល​ពាក្យ​ដ៏​មាន​ទំនុក​ចិត្ត​នេះ  នៅ​ពេល​សុខ​ស្រួល​នោះ​ឡើយ។ កាល​នោះ ទ្រង់​កំពុង​តែ​ត្រូវ​ពួក​ខ្មាំង​សត្រូវ​ឡោម​ព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅ​តែ​ចង់​ចាំ ដោយ​ស្ងាត់​ស្ងៀម នៅ​ចំពោះ​ព្រះ(ខ.១,៥) ដោយ​រំឭក​យើង​ថា សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ (ខ.១២) ធំ​ជាង​ពេល​ដែល​យើង​មាន​ការ​ពិបាក។…

Read article
នារីអាថ៌កំបាំង

នារី​បាប៊ូស្កា ស្ថិត​នៅ​ក្នុង​ចំណោម​អាថ៌​កំបាំង​ជា​ច្រើន ជុំវិញ​រឿង​ឃាត​កម្ម​ប្រធានាធិបតី​អាមេរិក លោក​ចន អែហ្វ ខេនេឌី(John F. Kennedy)។ នៅ​ថ្ងៃ​គេ​ធ្វើ​ឃាត​លោក​ខេនេឌី កាំមីរ៉ា​ដែល​បាន​ថត​ហេតុការណ៍ ចាប់​បាន​រូប​ភាព​ស្រ្តី​ម្នាក់​នោះ ដែល​កំពុង​តែ​កាន់​កាំមីរ៉ា​ថត​រូប​លោកខេនេឌី។ គេ​បាន​ព្យាយាម​ស្វែង​រក​នាង ដោយ​ការ​ពិបាក​យ៉ាង​ខ្លាំង។ នៅ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​ស្រ្តី​អាថ៌​កំបាំង​នោះ​ មាន​ស្លៀក​អាវ​វែង​សម្រាប់​ពាក់​ពី​ក្រៅ និង​ក្បាល​គ្រប​កន្សែង(ដែលមើល​ទៅ​ដូច នារីបាប៊ូស្កា​របស់​ជន​ជាតិ​រូស្ស៊ី)។ គេ​នៅ​តែ​មិន​អាច​រក​ឃើញ​អត្ត​សញ្ញាណ​របស់​នាង ហើយ​វីដេអូ​ដែលនាង​បាន​ថត​នឹង​កាំមីរ៉ា​របស់​នាង នៅ​ថ្ងៃ​នោះ ក៏​គេ​មិន​ដែល​បាន​យក​មក​មើល ឬ​បញ្ចាំង​ដែរ។ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​អ្នក​ប្រវត្តិ​សាស្រ្ត និង​អ្នក​ឯក​ទេស​ទាំង​ឡាយ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នារី​បាប៊ូស្កា​នោះ ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច បាន​ជា​គាត់​មិន​ព្រម​ចេញ​មុខ​មក​បក​ស្រាយ​រឿង​របស់​នាង នៅ​ថ្ងៃដ៏​ងងឹង នៃ​ខែ​វិច្ឆិការ ដែល​គេ​បាន​ធ្វើ​ឃាត​លោក​ខេនេឌី។ យ៉ាង​ណា​មិញ គេ​មិន​ចាំ​បាច់​ធ្វើ​ការ​ប្រមើល​មើល​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​លាក់​ខ្លួន​នោះ​ទេ។ ពួក​គេ​ត្រូវ​បាន​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់ គឺ​ដោយ​សារ​តែ​ពួក​កាន់​អំណាច បាន​ប្រហារ​ជីវិត​គ្រូ​របស់​ពួក​គេ​(យ៉ូហាន ២០:១៩) បាន​ជា​ពួក​គេ​មិន​ហ៊ាន​ចេញ​មុខ ធ្វើ​ទី​បន្ទាល់​អំពី​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​ជា​មួយ​ទ្រង់។ ប៉ុន្តែ បន្ទាប់​មក ព្រះយេស៊ូវ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ មិន​យូរ​ប៉ុន្មាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​យាង​ចុះ​មក ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​អ្វី​អាច​បំភ័យ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ ឲ្យ​ឈប់​ផ្សាយ​ព្រះ​បន្ទូល​ឡើយ ទោះ​កាល​ពី​មុន​ពួក​គេ​ធ្លាប់​មាន​ភាព​ទន់​ខ្សោយ​ក៏​ដោយ។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​បាន​ទទួល​អំណាច​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយក៏​បាន​ប្រកាស​ឡើង​ថា…

Read article
ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន

រឿង​នោះ​មិន​សាមញ្ញ ដូច​ការ​ឆ្លង​ទន្លេ​ឡើយ។ តាម​ច្បាប់ គ្មាន​មេទ័ព​នៃ​ចក្រ​ភព​រ៉ូម៉ាំង​ណា ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ ដឹក​នាំ​ទ័ព​ដែល​ប្រដាប់​ដោយ​អាវុធ​ចូល ទៅ​ក្នុង​ទីក្រុង​រ៉ូម​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​ដែល​ស្តេច​ជូលា ​សេសារ(Julius Caesar)ដឹក​នាំ​កង​ពល​ទី​១៣​របស់​ទ្រង់ ឆ្លង​កាត់​ទន្លេ​រូប៊ីខុន ហើយ​ចូល​ទៅ​ក្នុង​ទឹក​ដី​អ៊ីតាលី ក្នុង​ឆ្នាំ៤៩ មុន​គ្រីស្ទ​សក​រាជ គេ​ក៏​បាន​ចាត់​ទុក​ទង្វើរ​នេះ ជា​ការ​ក្បត់​ជាតិ។ ឥទ្ធិ​ពល​នៃ​ការ​សម្រេច​ចិត្ត​របស់​ស្តេច​សេសា​នៅពេល​នោះ មិន​អាច​បក​មក​ក្រោយ​វិញ​បាន​ឡើយ ដោយ​បណ្តាល​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល​អស់​ជា​ច្រើន​ឆ្នាំ មុន​ពេល​ដែល​មេទ័ព​ដ៏​អស្ចារ្យ​រូប​នេះ ក្លាយ​ជា​អធិ​រាជ​នៃ​ចក្រ​ភព​រ៉ូម៉ាំង។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ក្នុង​ភាសា​អង់​គ្លេស គេ​បាន​ប្រើ​ពាក្យ “ឆ្លង​កាត់​ទន្លេ​រូប៊ីខុន” ក្នុង​ន័យ​ធៀប​ថា “គេ​បាន​ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ”។ ជួន​កាល ពាក្យ​សម្តី​ដែល​យើង​និយាយ​ជ្រុល​ហើយ មិន​ខុស​ពី​ការ​ដែល​ស្តេច​សេសារ​បាន​ឆ្លង​ទន្លេ​រូប៊ីខុស​នោះ​ឡើយ ពោល​គឺ​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ។ ពេល​ដែល​ពាក្យ​សម្តី​ទាំង​នោះ បាន​ចេញ​ពី​បបូរ​មាត់​យើង​ហើយ វា​អាច​ជួយ​គេ ហើយ​កម្សាន្ត​ចិត្ត​គេ ឬ​អាច​នាំ​ឲ្យ​មាន​ការ​ខូច​ខាត ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​អាច​បក​ក្រោយ​វិញ​បាន ដូច​ការ​ដែល​ស្តេច​សេសារ​ដឹក​នាំ​ទ័ព​ចូល​ទីក្រុង​រ៉ូម​យ៉ាង​ដូច្នោះ​ដែរ។ លោក​យ៉ាកុប​បាន​ធ្វើ​ការ​ពិពណ៌នា​ក្នុង​ន័យ​ប្រៀបធៀប យ៉ាង​ដូច​នេះ​ថា “អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ”(យ៉ាកុប ៣:៦)។ ពេល​ដែល​យើង​បាន​ធ្វើ ឬ​និយាយ​អ្វី ចំពោះ​នរណា​ម្នាក់ ហើយ​ខ្លាច​ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន យើង​អាច​សូម​ការ​អត់​ឱន​ទោស​ពី​ពួក​គេ និង​ពី​ព្រះ(ម៉ាថាយ…

Read article
តើយូរប៉ុណ្ណា?

ក្នុង​រឿង​និទាន​របស់​លោក​លូវីស ខារ៉ូល(Lewis Carroll) ដែល​មាន​ចំណង​ជើង​ថា អាលីស នៅ​ក្នុង​ទឹក​ដី​អស្ចារ្យ តួរ​អង្គ​អាលីស​បាន​សួរ​ថា “តើ​ជា​រៀង​រហូត ជា​រយៈ​ពេល​ដែល​យូរ​ប៉ុណ្ណា?” សត្វ​ទន្សាយ​ពណ៌ស​ក៏​បាន​ឆ្លើយ​ថា “ជួន​កាល វា​មាន​រយៈ​ពេល​តែ​១​វិនាទី​ប៉ុណ្ណោះ”។ ខ្ញុំ​មាន​អារម្មណ៍​ថា ពេល​វេលា​មាន​រយៈ​ពេល​យូរ​យ៉ាង​ដូច​នេះឯ​ង ពេល​ដែល​ដាវីឌ ប្អូន​ប្រុស​ខ្ញុំ​បាន​បាត់​បង់​ជីវិត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ពីធី​បុណ្យ​រំឭក​នៃ​មរណៈ​ភាព​របស់​គាត់​កំពុង​តែ​ខិត​ចូល​មក យើង​មាន​អារម្មណ៍​សោក​សៅ​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​ការ​បាត់​បង់​គាត់។ រយៈ​ពេល​មួយ​វិនាទី ហាក់​ដូច​ជា​វែង​ណាស់។ យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​បាន​រៀប​រាប់​អំពី​អារម្មណ៍​ដ៏​ពិបាក​ដូច​នេះ​ដែរ ដោយ​បន្លឺ​សម្លេង​ច្រៀង​ថា “ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់ ពី​ទូល​បង្គំ​ដល់​កាល​ណា? តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ ខ្មាំងសត្រូវ​នឹង​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូលបង្គំ​ដល់​កាល​ណា​ទៅ? (ទំនុកដំកើង ១៣:១-២)។ ទ្រង់​បាន​សួរ​នូវ​ពាក្យ​ដដែល​បួន​ដង​ថា “ដល់​កាល​ណា​ទៀត? ក្នុង​ខគម្ពីរ​ទាំង​ពីរ​នេះ។ ជួន​កាល ការ​ឈឺ​ចាប់​ក្នុង​ជីវិត ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពេល​យើង​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ចូល​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន និង​ការ​ថែ​រក្សា​របស់​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដូច​ស្តេច​ដាវីឌ​ដែរ ដោយ​ដឹង​ថា ទ្រង់​នឹង​មិន​ដែល​ចាក​ចេញ​ពី​យើង ឬ​បោះ​បង់​យើង​ចោល​ឡើយ(ហេព្រើ ១៣:៥)។ ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​នេះ ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះ​នឹង​មិន​បោះ​បង់​ទ្រង់​ចោល បាន​ជា​ទ្រង់​ពោល​ទំនួញ​របស់​ទ្រង់​នៅ​ដើម​ឃ្លា​ដំបូង ហើយ​បន្ទាប់​មក…

Read article
តំបន់ទូរស័ព្ទ

សព្វ​ថ្ងៃ​នេះ យើង​អាច​មាន​លទ្ធ​ភាព​ទាក់​ទង​ទៅ​អ្នក​ដទៃ ដែល​នៅ​ឆ្ងាយ​ពី​យើង ដោយ​សេរី តាម​រយៈ​ទូរ​ស័ព្ទ​ដៃ។ នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​មួយ ក្នុង​ចំណោម​អត្ថ​ប្រយោជន៍​ជា​ច្រើន​របស់​ទូរ​ស័ព្ទ​ដៃ។ ហេតុ​នេះ​ហើយ​ បាន​ជា​មនុស្ស​ជា​ច្រើន ​បាន​និយាយ​តាម​ទូរ​ស័ព្ទ ឬ​ថែម​ទាំង​ផ្ញើ​សារ​ទៅ​អ្នក​ដទៃ ពេល​កំពុ​ងបើ​ក​បរ ហើយ​ជា​ញឹក​ញាប់ ការ​នេះ​បាន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សា​ហាវ។ ដើម្ប​ជាស​វាង​មហន្ត​រាយ​ដូច​នេះ មាន​តំបន់​ជា​ច្រើន​ក្នុង​ពិភព​លោក បាន​បង្កើត​ច្បាប់ ហាម​មិ​នឲ្យ​ប្រើ​ទូរស័ព្ទ​ពេល​កំពុង​បើក​បរ។ ​ជា​តួ​យ៉ាង នៅ​សហ​រដ្ឋ​អាមេរិក នៅ​តាម​ផ្លូវ​ហាយ​វេយ មាន​ផ្លាក​​សញ្ញា​ចរាចរណ៍ ដែល​រំឭក​អ្នក​បើក​បរ​ទាំង​ឡាយ​ថា ពួក​គេ​បាន​មក​ដល់​តំបន់​ពិសេស សម្រាប់​ទូរស័​ព្ទ​ដៃ​ហើយ​ ដែ​ល​នៅ​ទីនោះ ពួក​គេ​អាច​បើក​អែប​ខាង​ហើយ​ឈប់​ឡាន ដើម្បី​និយាយ​តាម​ទូរ​ស័ព្ទ ឬ​ផ្ញើសារ ដោយ​សេរី។ ការ​ហាម​មិន​ឲ្យ​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ ពេល​កំពុង​បើក​បរ គឺ​ជា​គំនិត​ដ៏​ល្អ ប៉ុន្តែ មាន​ទំនាក់​ទំនង​មួយ​ប្រភេទ​ទៀត ​ដែល​គ្មាន​អ្វី​អាច​ហាម​ឃាត់​បាន​ឡើយ គឺ​ការ​អធិ​ស្ឋាន។ ព្រះ​ទ្រង់​បាន​អញ្ជើញ​យើង ឲ្យ​អធិ​ស្ឋាន​ទៅ​​រក​ទ្រង់ ទោះ​ជា​យើ​ង​កំពុង​ធ្វើ​ដំណើរ​ទៅម​ក កំពុ​ង​ជាប់​រវល់​ដៃ ឬ​កំពុង​អង្គុ​យ​នៅ​ស្ងៀម​ក៏​ដោយ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្រៀន​មនុស្ស​ម្នា​ក់​ៗ ដែល​ចង់​ទំនាក់​ទំន​ងជា​មួយ​ព្រះ ឲ្យ “អធិស្ឋាន​ឥត​ឈប់​ឈរ” (១ថែស្សាឡូនិច ៥:១៧)។ នៅ​ក្នុង​ការ​បង្រៀន​ឲ្យ​អធិ​ស្ឋាន សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “អរ​សប្បាយ​ជា​និច្ច”(ខ.១៦) ហើយ “អរ​ព្រះ​គុណ​ព្រះ…

Read article
សូមដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព!

“អ្នក​បើក​បរ​យន្ត​ហោះ ក៏បា​ន​បើក​ភ្លើង​សញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព ដើម្បី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​កំពុង​តែ​ចូល​ក្នុង​កន្លែង​​រលា​ក់​​ហើយ។ សូម​វិល​ត្រឡប់ ទៅ​កាន់​កន្លែង​អង្គុយ​របស់​អ្នក​​ជា​បន្ទាន់ ហើយ​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព​របស់​អ្នក ឲ្យ​ជាប់”។ អ្នក​បម្រើ​យន្ត​ហោះ​បាន​ផ្តល់​ឲ្យ នូវ​ការដា​ស់​តឿន​ដូច​នេះ នៅ​ពេល​ដែល​ចាំបា​ច់ ព្រោះ​ពេល​យន្ត​ហោះបើ​កចូល​ដល់​កន្លែង​មាន​ខ្យល់​រលាក់ អ្នក​ដំណើរ​ដែល​មិន​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព អាច​មាន​គ្រោះ​ថ្នាក់។ ពេល​ដែល​ពួក​គេ​នៅ​អង្គុយ​នៅ​កៅ​អី​របស់​ខ្លួន ដោយ​ដាក់​ខ្សែ​ក្រវ៉ាត់​ជាប់ ពួក​គេ​អាច​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​រលាក់ ដោយ​សុវត្ថិ​ភាព។ ​នៅក្នុង​ការ​រស់​នៅ យើង​មិន​តែង​តែ​​ទទួល​បាន​នូវ​ការ​ដាស់​តឿន អំពី​រឿង​មិន​ល្អ ដែល​កំពុង​មក​រក​យើង​ឡើយ។ ប៉ុន្តែ ព្រះ​វរ​បិតា​​នៃ​​យើង ដែល​​មា​ន​​ក្តី​​ស្រឡាញ់ ទ្រង់​​ជ្រាប ហើយ​​​ក៏​យក​ព្រះ​​ទ័យ​​ទុ​ក​ដាក់ ចំពោះ​ទុក្ខ​លំបាក​របស់​យើង ហើយ​​ទ្រង់​​ក៏​​បា​ន​អញ្ជើញ​​យើង ឲ្យ​​ថ្វាយ​​ការ​​ខ្វល់​​ខ្វាយ ការ​​ឈឺចា​​ប់ និង​​ការ​​ភ័​យ​ខ្លា​ច​​ដល់​​ទ្រង់។ ព្រះ​​គម្ពីរ​​បា​ន​ប្រាប់​យើង​​ថា “ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើរ ៤:១៥-១៦)។ នៅ​ក្នុង​ពេល​ដែល​មាន​ភាព​រំជើប​រំជួល ការ​ទៅ​រក​ព្រះ​វរ​បិតា ដោយការ​អធិ​ស្ឋាន ជា​ការ​ប្រសើរ​បំផុត ដែល​យើង​អាច​ធ្វើ។ ឃ្លា​ដែល​ថា “ព្រះ​គុណ​សម្រាប់​នឹង​ជួយ” គឺ​មាន​ន័យ​ថា ក្នុង​ព្រះ​វត្ត​មាន​ទ្រង់…

Read article