Bill Crowder

You are here:
ការស្គាល់ និងការស្រឡាញ់

បទ​ចម្រៀង​ដែល​ច្រៀង​ថា “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ​ណាស់ ព្រះ​គម្ពីរ​សម្តែង​យ៉ាង​ច្បាស់” ស្ថិត​ក្នុង​ចំណោម​បទ​ចម្រៀងគ្រីស្ទ​បរិស័ទ​ដែល​មាន​ភាព​យូរ​អង្វែង​ជាង​គេ ជា​ពិសេស​សម្រាប់​ក្មេង​ៗ។ បទ​ចម្រៀង​នេះ ត្រូវ​បាន​និពន្ធ​ដោយ​អ្នក​ស្រី អានណា ប៊ី វននើរ(Anna B. Warner) ក្នុង​ទសវត្សរ៍​ឆ្នាំ១៨០០។ បទ​ចម្រៀង​នេះ​បាន​ថ្លែង​បញ្ជាក់​អំពី​ទំនាក់​ទំនង​របស់​យើង យ៉ាង​ស្រទន់​ថា ព្រះ​យេស៊ូវ​ស្រឡាញ់​យើង​ណាស់​។ មាន​មនុស្ស​ម្នាក់​បាន​ឲ្យ​ផ្លាក​មួយ​សន្លឹក មក​ភរិយា​ខ្ញុំ សម្រាប់​ដាក់​តាំង​ក្នុង​ផ្ទះ​យើង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​បទ​ចម្រៀង​នេះ។ នៅ​លើ​ផ្លាក​នោះ គេ​បាន​សរសេរ​ត្រឡប់​ពាក្យ​ថា “ព្រះ​យេស៊ូវ ស្គាល់ ខ្ញុំ ខ្ញុំ​ស្រឡាញ់​ទ្រង់​ណាស់”។ ការ​នេះ​បាន​ប្រាប់​យើង​ថា ទ្រង់​មិន​គ្រាន់​តែ​ស្រឡាញ់​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ស្គាល់​យើង​យ៉ាង​ច្បាស់។ នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ អ្នក​គង្វាល​ចៀម​ស្រឡាញ់ ហើយ​ស្គាល់​ចៀម​គាត់ គឺ​ខុស​ពី​អ្នក​ស៊ី​ឈ្នួល​ឃ្វាល​ចៀម ដើម្បី​តែ​ប្រាក់​កំរៃ។ អ្នក​គង្វាល​ចៀម​ចំណាយ​ពេល​ជា​ច្រើន ជា​មួយ​ចៀម​គាត់ ធ្វើ​ឲ្យ​គាត់​មាន​មនោសញ្ចេតនា​ចំពោះ​ចៀម​គាត់ ហើយ​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ អំពី​ពួក​វា។​ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ … ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:១៤,២៧)។ ទ្រង់​ស្គាល់​យើង ហើយ​ក៏​ស្រឡាញ់​យើង​ផង! យើង​អាច​ទុក​ចិត្ត​ថា ព្រះ​យេស៊ូវ​មាន​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​សម្រាប់​យើង ​ហើយ​អាច​សម្រាក​ក្នុង​ព្រះ​បន្ទូល…

Read article
ការលះបង់ក្នុងថ្ងៃណូអែល

រឿង​និទាន​របស់​លោក​អូ ហេនរី(O Henry) ដែល​មាន​ចំណង​ជើង​ថា “អំណោយ​របស់​អ្នកប្រាជ្ញ” និយាយ​អំពី​លោក​ជីម(Jim) និង​អ្នក​ស្រីដេឡា(Della) ដែល​ជា​ប្តី​ប្រពន្ធ​វ័យ​ក្មេងមួយ​គូរ ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ។ នៅ​ពេល​បុណ្យ​ណូអែល​ជិត​មក​ដល់ ពួក​គេ​ចង់​ទិញ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ ដោយ​សារ​ការ​ខ្វះ​ខាត ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ប្រើ​មធ្យោ​បាយ​ដ៏​ពិបាក​មួយ។ លោក​ជីម​មាន​នាឡិការ​ដៃ​ពណ៌​មាស ដ៏​មាន​តម្លៃ​មួយ​គ្រឿង ចំណែក​ឯ​អ្នក​ស្រី​ដេឡា​វិញ មាន​សក់​វែង​អន្លាយ​ដ៏​ស្រស់​ស្អាត។​ ដូច​នេះ លោក​ជីម​ក៏​បាន​លក់​នា​ឡិកា​គាត់ ដើម្បី​ទិញ​ក្រាស់​សិត​សក់​ឲ្យ​អ្នក​ស្រី​ដេឡា ខណៈ​ពេល​ដែល​អ្នក​ស្រីដេឡា​បាន​ទៅ​កាត់​សក់​លក់​ឲ្យ​គេ ដើម្បី​ទិញ​ខ្សែ​នាឡិការ​ឲ្យ​លោកជីម។ រឿង​នៃ​ក្តី​ស្រឡាញ់​នេះ បាន​រំឭក​យើង​ថា ការ​លះ​បង់​គឺ​ជាចំណុច​ស្នូល នៃ​សេចក្តី​ស្រឡាញ់​ដ៏​ពិត ហើយ​ការ​លះ​បង់​ជា​ខ្នាត​រង្វាស់​ដ៏​ពិត នៃ​សេចក្តី​ស្រឡាញ់។ នេះ​ជា​ការ​​ពិត​មែន ជា​ពិសេស ​នៅ​ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល ពីព្រោះ​ការ​លះ​បង់ ជា​អត្ថ​ន័យ​ដ៏​សំខាន់​បំផុត នៃ​កំណើត​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ប្រសូត្រ ដើម្បី​សុគត គឺ​សុគត​ដើម្បី​យើង​រាល់​គ្នា។ ហេតុ​នេះ​ហើយបាន​ជា​ទេវតា​បាន​ប្រាប់​យ៉ូសែប​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ មុន​ពេល​ព្រះ​គ្រីស្ទ​ប្រសូត្រ ព្រះ​គម្ពីរ​បាន​ថ្លែង​ទំនាយ​ថា ទ្រង់​នឹង​យាង​មក​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប​របស់​យើង បាន​សេចក្តី​ថា យើង​មិន​អាច​យល់​ច្បាស់​អំពីតម្លៃ​នៃ​ស្នូក​សត្វ​ដែល​ព្រះ​ឱរស​យេស៊ូវ​បាន​ផ្ទុំ​នោះ​ឡើយ ដរាប​ណា យើង​មិន​បាន​ស្វែង​យល់​អំពីអត្ថ​ន័យ​នៃ​ឈើ​ឆ្កាង​ទេ​នោះ។…

Read article
អាថ៌កំបាំងនៃពិធីបុណ្យណូអែល

លោក​ឆាលស៍ ឌីកឃិន(Charles Dickens) បាន​និពន្ធ​រឿង ដែល​មាន​ចំណង​ជើង​ថា​ បទចម្រៀង​ណូអែល ដែល​និយាយ អំពី​អាថ៌​កំបាំង​របស់​លោក​អេបេនេហ្សឺ ស្រ្គូជ(Ebenezer Scrooge)។ ហេតុ​អ្វី​តួ​អង្គ​ម្នាក់​នេះ ជា​មនុស្ស​ចិត្តអាក្រក់​ម្ល៉េះ? តើ​ហេតុ​អ្វី​បាន​ជាគាត់​ក្លាយ​ជា​មនុស្ស​អាត្មា​និយម? បន្ទាប់​មក បន្តិច​ម្តង​ៗ ពេល​ដែល​អត្ថ​ន័យ​នៃ​បុណ្យ​ណូអែល បាន​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​គាត់។​ មាន​ឥទ្ធិ​ពល​ម្យ៉ាង ដែល​បាន​ធ្វើ​ឲ្យ​គាត់​ប្រែ​ក្លាយ​ពី​យុវ​ជន​ដែល​មាន​សុភ​មង្គល ទៅ​ជា​មនុស្ស​អាត្មា​និយម ដែល​គ្មាន​អំណរ ក្នុង​ជីវិត។ គាត់​មាន​ភាព​ឯក​កោ និង​ខូច​ចិត្ត។​ តែ​បន្ទាប់​ពី អាថ៌​កំបាំង​របស់​គាត់ ត្រូវ​បាន​ទំលាយ​ហើយ គាត់​ក៏​បាន​រក​ឃើញ​ផ្លូវ​ទៅ​រក​ការ​ស្អាង​ឡើង​វិញ។​ គាត់​ប្រែ​ជា​ចេះខ្វល់​ពី​អ្នក​ដទៃ ហើយ​ការ​នេះ​ក៏​បាន​នាំ​គាត់​ចេញ​ពី​ភាព​ងងឹត ចូល​ទៅ​ក្នុង​ជីវិត​ដែល​មាន​ក្តី​អំណរ​ជា​ថ្មី។ មាន​រឿង​អាថ៌​កំបាំង​មួយ ដែល​សំខាន់​ជាង​នេះ​ទៀត ហើយ​ក៏ពិបាក​ពន្យល់​ជាង​រឿង​ខាង​លើ​ផង។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ក្នុង​បទ​គម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិត​ប្រាកដ​ជា​សេចក្តី​អាថ៌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល​ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដ៏ទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកិយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរីល្អ​វិញ”។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់! ព្រះ​ទ្រង់ “បាន​លេច​មក​ក្នុង​សាច់​ឈាម”។ យ៉ាង​ណា​មិញ អាថ៌​កំបាំង​នៃ​បុណ្យ​ណូអែល គឺ​ជា​ការ​ដែល​ព្រះ​អាច​យក​កំណើត​ជា​មនុស្ស ​តែ​នៅ​តែ​រក្សា​ភាព​ជា​ព្រះ​ទាំង​ស្រុង​ដដែល។ មនុស្ស​មិន​អាច​បក​ស្រាយ​អំពី​អាថ៌​កំបាំង​នេះ​បាន​ទេ តែ​ក្នុង​ប្រាជ្ញា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ…

Read article
ក្មេងប្រុសវាយស្គរ

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា “ក្មេង​តូច​វាយ​ស្គរ” ជា​បទ​ចម្រៀង​ណូអែល​ដ៏​ពេញ​និយម ​ដែល​ត្រូវ​បាន​និពន្ធ​ក្នុង​ឆ្នាំ ១៩៤១។ ពី​ដើម​ឡើយ បទ​នេះ​មាន​ចំណង​ជើង​ថា​ “ចទ​ចម្រៀងណូអែល​សរសើរ​ដំកើង ដោយ​វាយ​ស្គរ” ហើយ​ផ្អែក​ទៅ​លើ​បទ​ចម្រៀង​ណូអែល តាម​ប្រពៃណី​ជន​ជាតិ​ឆេកូ។ ទោះ​បី​ជា​រឿង​ដើម​កំណើត​ណូអែល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១-២ និង​លូកា ២ មិន​បាន​និយាយ អំពី​ក្មេង​វាយ​ស្គរ​ក៏​ដោយ ក៏​បទ​ចម្រៀង​ណូអែល​មួយ​នេះ បាន​បង្ហាញ​ពី​អត្ថ​ន័យ​នៃ​ពិធី​បុណ្យ​ណូអែល។ បទ​ចម្រៀង​ណូអែល​នេះ បាន​ពិពណ៌​នា អំពី​ក្មេង​ប្រុស​វាយ​ស្គរ​ម្នាក់ ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ឲ្យ មក​កន្លែង​ព្រះគ្រីស្ទ​ប្រសូត្រ។ ខុស​ពី​ពួក​អ្នក​ប្រាជ្ញ ក្មេង​តូច​ម្នាក់​នេះ គ្មាន​ដង្វាយ​អ្វី​ថ្វាយ​ព្រះ​យេស៊ូវ​ឡើយ បាន​ជា​វា​ថ្វាយ​ទ្រង់​នូវ​អ្វី​ដែល​វា​មាន។ គឺ​វា​បាន​វាយ​ស្គរ​​ថ្វាយ​ទ្រង់ ដោយ​និយាយ​ថា “ខ្ញុំ​នឹង​វាយ​ស្គរ​ឲ្យ​ពិរោះ​អស់​ពី​លទ្ធ​ភាព​ថ្វាយ​ទ្រង់”។ រឿង​នេះ​ជា​រឿង​ប្រឌិត តែ​ខ្លឹម​សារ​របស់​វា​បាន​និយាយ អំពី​ការ​ថ្វាយ​បង្គំ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ស្រ្តី​មេម៉ាយ និង​ប្រាក់​ពីរ​ស្លឹង​យ៉ាង​ដូច​នេះ​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័លក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្តី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង”(លូកា ២១:៣-៤)។ ក្មេង​ប្រុស​វាយ​ស្គរ​គ្មាន​អ្វី​ក្រៅ​ពី​ស្គរ ហើយ​ស្រ្តី​មេម៉ាយ​ក្រី​ក្រ​ក៏​មាន​តែ​ប្រាក់​ពី​រស្លឹង តែ​ព្រះ​ដែល​ពួក​គេ​បាន​ថ្វាយ​បង្គំ ទ្រង់​សក្តិ​សម​នឹង​ទទួល​របស់​ទាំង​ប៉ុន្មាន​នោះ ដែល​ពួក​គេ​មាន ជា​ជាង​របស់​សំណល់​ដែល​គេ​យក​មក​ថ្វាយ​ទ្រង់។ ទ្រង់​ក៏​សក្តិ​សម​នឹង​ទទួល​របស់​ទំាង​ប៉ុន្មាន​ដែល​យើង​មាន​ផង​ដែរ ដ្បិត​ទ្រង់​បាន​លះ​បង់​គ្រប់​យ៉ាង ដើម្បី​យើង​រាល់​គ្នា។-Bill…

Read article
ការសម្រាកថ្ងៃបុណ្យណូអែល

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត។ ដោយ​សារ​កាសែត​នោះ ជា​កាសែត​ពត៌​មាន​ពេល​ព្រឹក ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៣​ទៀត​ភ្លឺ ជា​រៀង​រាល់ថ្ងៃ ដើម្បី​ឲ្យ​ខ្ញុំ​អាច​យក​កាសែត​១៤០​ច្បាប់ ទៅ​ដាក់​នៅ​តាម​ផ្ទះ ឲ្យ​បាន​ត្រឹម​ត្រូវ មុន​ម៉ោង​៦​ព្រឹក។ តែ​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ខ្ញុំ​ មាន​ថ្ងៃ​មួយ​ដែល​ខុស​ពី​ថ្ងៃ​ផ្សេង​ទៀត។ ខ្ញុំ​ត្រូវ​យក​កាសែត​ពត៌​មាន​ពេល​ព្រឹក​ទៅ​ដាក់​ឲ្យ​គេ នៅ​ថ្ងៃ​មុន​ពេល​​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ មាន​ន័យ​ថា មាន​តែ​នៅ​ពេលព្រឹក​ថ្ងៃ​បុណ្យ​ណូអែល​ទេ ដែល​ខ្ញុំ​អាច​គេង ហើយ​សម្រាក​ដូច​មនុស្ស​ទូទៅ​បាន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អបអរ​ពិធី​បុណ្យ​ណូអែល ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ដែល​ក្នុង​នោះ ខ្ញុំ​បាន​រាប់​ថ្ងៃ​នោះ​ជា​ថ្ងៃពិសេស ដោយ​សារ​វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​សម្រាក។ កាល​នោះ ខ្ញុំ​មិន​ទាន់​យល់​ច្បាស់ អំពី​អត្ថ​ន័យ​នៃ​ការ​សម្រាកដ៏​ពិត ដែល​ពិធី​បុណ្យ​ណូអែល​បាន​ផ្តល់​ឲ្យ​នោះ​ឡើយ។ ព្រះ​គ្រីស្ទ​បាន​យាង​មក នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង ដើម្បី​ប្រទាន​នូវ​ការ​សម្រាក តាម​រយៈ​ការ​អត់​ទោស​បាប​របស់​ទ្រង់ ដល់​អស់​អ្នក​ដែល​ស្ថិត​ក្រោម​បន្ទុក​នៃ​ក្រឹត្យ​វិន័យ ដែល​ពួក​គេ​មិន​អាច​ប្រព្រឹត្ត​តាម ឲ្យ​បាន​សព្វ​គ្រប់​នោះ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុង​លោកិយ ដែល​អំពើ​បាប​មាន​ទម្ងន់​ធ្ងន់​ក្រៃ មិន​អាច​ឲ្យ​យើង​លីសែង​តែ​ម្នាក់​ឯង​បាន ព្រះ​គ្រីស្ទ​បាន​យាង​មក នាំ​យើង​ចូល​ទៅ​ក្នុង​ទំនាក់​ទំន​ងជា​មួយ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​ក្នុង​ទ្រង់។-Bill Crowder

Read article
ការជួយរំលែកទុក្ខលំបាក

ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០១៥ ជា​ថ្ងៃ​គំរប់​ខួប​១០០​ឆ្នាំ នៃ​ទិវា​អានហ្សាក។ ប្រទេស​អូស្រ្តាលី និង​ប្រទេស​ញូហ្សៀឡិន​បាន​ប្រារព្ធ​ធ្វើ​ទិវា​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ ជា​ការ​គោរព​ដល់​កង​ពល​នៃ​ប្រទេស​អូស្រ្តាលី និង​ញូហ្សៀឡិន​ដែល​ហៅ​កាត់​ថា អានហ្សាក(ANZAC) ដែល​បាន​ប្រយុទ្ធ​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​១។ ទិវា​នេះ​ជា​ការ​រំឭក​អំពី​ពេល​មួយ ដែល​ប្រទេស​ទាំង​ពីរ​មិន​បាន​ប្រឈម​មុខ​ដាក់​គ្រោះ​ថ្នាក់ ក្នុង​សង្រ្គាម​​តែ​ម្នាក់​ឯង​ឡើយ ពោល​គឺ​កង​ទ័ព​មក​ពី​ប្រទេស​ទាំង​ពីរ បាន​ប្រកៀក​ស្មា​គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​សត្រូវ​រួម ក្នុង​សង្រ្គាម​លោក​លើក​ទី១។ ការ​ជួយ​រំលែក​ទុក្ខ​លំបាក​ក្នុង​ជីវិត ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​មូល​ដ្ឋាន​គ្រឹះ នៃ​របៀប​នៃ​ការ​រស់​នៅ​របស់​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​ស្រប​តាម​ការ​ត្រាស​ហៅ​របស់​ទ្រង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យ​វិន័យ​នៃ​ព្រះគ្រីស្ទ”(កាឡាទី ៦:២)។ យើង​អាច​ជួយ​ពង្រឹង​ជំនឿ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​មាន​ទុក្ខ​លំបាក ដោយ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ជម្នះ​បញ្ហា​ក្នុង​ជីវិត។ កាល​ណា​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ការ​ពិបាក​ក្នុង​ជីវិត នឹង​នាំ​យើង​ឲ្យ​ចូល​ទៅ​ជិតព្រះ និង​ទៅ​ជិត​គ្នា បាន​សេចក្តី​ថា យើង​មិន​នៅ​តែ​ឯង ពេល​មាន​ទុក្ខ​លំបាក​ឡើយ។ កាល​ណា​យើង​ជួយ​រំលែក​ទុក្ខ​លំបាក ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​យក​តម្រាប់​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​បទ​គម្ពីរ​អេសាយ​បាន​ចែង​ថា “ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត”(អេសាយ ៥៣:៤)។ ទោះ​យើង​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​មិន​ឲ្យយើង​ប្រឈ​មុខ​ដាក់​បញ្ហា តែ​ម្នាក់​ឯង​ឡើយ។-Bill Crowder

Read article
ឈើឆ្កាង និងមកុដ

ព្រះវិហារ​វែស​មិន​ស្ទ័រ អាបេយ នៅ​ទីក្រុង​ឡុងដ៍ មាន​ប្រវត្តិ​សាស្រ្ត​ដ៏​សម្បូរ​បែប។ នៅ​សតវត្សរ៍​ទី​១០ ពួក​សង្ឃ​បេនេ​ឌីកធីន ​បាន​ចាប់​ផ្ដើម​ទំនៀម​ទម្លាប់​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ប្រចាំថ្ងៃ ​នៅ​ទី​នោះ ដែល​គេ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ។ ព្រះ​វិហារ​អាបេយ ក៏​ជា​ទីកន្លែង​បញ្ចុះ​សព​នៃ​មនុស្ស​ល្បីៗ​ជា​ច្រើ​ន​ផង​ដែរ ហើយ​ស្តេច​នៃ​ប្រទេស​អង់​គ្លេស ​សុទ្ធ​តែ​បាន​ទទួល​ពិធី​អភិសេក​បំពាក់​ម្កុដ​គ្រង​រាជ្យ ​នៅ​ព្រះ​វិហារ​អាបេ​យ​នេះ​គ្រប់​អង្គ ចាប់​តាំង​ពី​ឆ្នាំ ១០៦៦។ តាម​ពិត ​ក្នុង​ចំណោម​ក្សត្រ​ទាំង​អស់​នោះ មាន​ក្សត្រ​ចំនួន​១៧​អង្គ​ក៏​​ត្រូវ​បាន​បញ្ចុះ​សព​នៅ​ទីនោះ​ផង​ដែរ ​មាន​ន័យ​ថា ព្រះ​រាជ​កិច្ច​របស់​ពួក​ទ្រង់​ ត្រូវ​បាន​បញ្ចប់​ នៅ​ត្រង់​កន្លែង​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម​នោះ​ដែរ។ ទោះ​ការ​បញ្ចុះ​សព​របស់​ស្តេច​ទំាង​នោះ មាន​ភាព​ធំ​សម្បើមហួស​ហេតុ​យ៉ាង​ណា​ក៏​ដោយ ​ក៏​មេដឹក​នាំ​ក្នុង​ពិភព​លោក មាន​ពេល​ឡើង​កាន់​អំណាច និង​មាន​ពេល​ដែល​ត្រូវ​ចុះ​ចេញ។ ពួក​គេ​បាន​រស់​នៅ ហើយ​ក៏​បាន​ស្លាប់​ទៅ​វិញ ជា​រឿង​ធម្មតា។ ប៉ុន្តែ មាន​ព្រះមហាក្សត្រ​មួយ​អង្គ ព្រះ​នាម យេស៊ូវ​បាន​សុគត​តែ​ម្ដង តែ​ព្រះ​សព​របស់​ទ្រង់​មិន​នៅ​ក្នុង​ផ្នូរ​ទៀត​ទេ។ នៅ​ពេល​ដែល​ទ្រង់​បានយាង​មក​ផែន​ដី​ជា​លើក​ទីមួយ ​គេ​បំពាក់​ផួង​បន្លា​ឲ្យ​ទ្រង់ ធ្វើ​ជា​មកុដ រួច​ត្រូវ​គេ​ធ្វើ​គុត​នៅ​លើ​ឈើ​ឆ្កាង ក្នុង​នាម​ជា “ស្ដេច​សាសន៍​យូដា”(យ៉ូហាន ១៩:៣,១៩)។ ដោយ​ព្រោះ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ដោយ​ជ័យ​ជម្នះ នោះ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ​ព្រះ​អង្គ ក៏​មាន​សេចក្តី​សង្ឃឹមថា ​នឹង​មិន​ស្លាប់​ជា​រៀង​រហូត​ឡើយ ហើយ​ក៏​មាន​ការ​ធា​នា​ច្បាស់​ថា យើង​នឹង​បាន​រស់​ឡើង​វិញ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា “ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ…

Read article
ប្រយោជន៍របស់បរាជ័យ

អ្នក​ស្រី​ដារ៉ា តូរេស(Dara Torres) ជា​កីឡាករ​ហែល​ទឹក​របស់​អាមេរិក ដែល​មាន​អាជីព​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​គាត់​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​​កីឡា​អូឡាំ​ពិក​៥​លើក ចាប់​ពី​ឆ្នាំ ​១៩៨៤ ដល់ ឆ្នាំ ២០០៨។ ក្នុង​ដំណាក់​កាល​បន្ទាប់ ក្នុង​អាជីព​របស់​អ្នក​ស្រី​តូរេស គាត់​បាន​បំបែក​ឯកត្ត​កម្ម​របស់​អាមេរិក ក្នុង​ការ​ហែល​សេរី ចម្ងាយ​៥០​ម៉ែត្រ បន្ទាប់​ពី​គាត់​បាន​កំណត់​ឯកត្តកម្ម​នេះ បាន​២៥​ឆ្នាំ។ គាត់​មិន​តែង​តែ​បាន​មេដាយ សម្រាប់​ការ​បំបែក​ឯកត្ត​កម្ម​ទាំង​នោះ​ឡើយ។ អ្នក​ស្រី​តូរេស​ក៏​បាន​ជួប​ឧបស័គ្គ​ជា​ច្រើន ក្នុង​អាជីព​ជា​កីឡា​ករ ដែល​មាន​ដូច​ជា ការ​មាន​របួស ការ​វៈ​កាត់ និង​ការ​ប្រកួត​ជា​មួយ​កីឡាករ​ភាគ​ច្រើន ដែល​មាន​អាយុ​តិច​ជាង​គាត់​ស្ទើរ​តែ​ពីរ​ដង។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឈ្នះ ក្នុង​គ្រប់​ការ​ទាំង​អស់ ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ខ្ញុំ​នៅ​ក្មេង… ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​បរា​ជ័យ ក៏​មាន​ប្រយោជន៍​ផង​ដែរ គឺ​វា​អាច​ជួយ​បញ្ឆេះ​ឲ្យ​យើង​មាន​ក្តី​ស្រមៃ​ថ្មី”។ នេះ​ជា​មេរៀន​ដ៏​ប្រសើរ សម្រាប់​ជីវិត។ អ្នក​ស្រី​តូរេស​បាន​ខិត​ខំលើក​ទឹក​ចិត្ត​ខ្លួន​ឯង ឲ្យ​ឈាន​ទៅ​ដល់​ជ័យ​ជម្នះ​មាន​កំរិត​កាន់​តែ​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​មិញ នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​តស៊ូ​ផង​ដែរ។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។ ការ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​នេះ ពេល​ជីវិត​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ តែ​វា​មាន​ភាព​ចាំ​បាច់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង។…

Read article
រលកនៃក្តីសង្ឃឹម

កាល​ពី​ឆ្នាំ ១៩៦៦ លោក​រ៉ូបឺត ខេនេឌី((Robert Kennedy) ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​ដ៏​មាន​ឥទ្ធិ​ពល មក​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ នៅ​ពេល​នោះ គាត់​ក៏​បាន​ថ្លែង​ពាក្យ​ពេចន៍​នៃ​សេចក្តី​សង្ឃឹម ដល់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​បែង​ចែក​ពូជ​សាសន៍ ក្នុង​ការ​ថ្លែង​សន្ទរ​កថា ដ៏​ល្បី​ល្បាញ​ដែល​មាន​ចំណង​ជើង​ថា “រលក​នៃ​ក្តី​សង្ឃឹម” នៅ​សកល​វិទ្យាល័យ​ខេព ថោន។ ក្នុង​ការ​ថ្លែង​សន្ទរក​ថា​នោះ គាត់​បាន​ប្រកាស​ថា “រៀង​រាល់​ពេល​ដែល​មនុស្ស​ម្នាក់ ក្រោក​ឈរ​ឡើង ដើម្បី​ឧត្តម​គតិ​របស់​ខ្លួន ឬ​ធ្វើ​សកម្ម​ភាព ដើម្បី​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ឬ​ក៏​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​អយុត្តិ​ធម៌ គឺ​មាន​ន័យ​ថា គាត់​បាន​បញ្ជូន​រលក​ដ៏​តូច​នៃ​ក្តី​សង្ឃឹម​ចេញ​ទៅ ហើយ​ទី​ប្រជុំ​ផ្សេង​ៗ​រាប់​លាន របស់​ថាម​ពល និង​សេចក្តី​ក្លាហាន ក៏បាន​បញ្ចេញ​រលក​នៃ​ក្តី​សង្ឃឹម​ជា​ច្រើន​ឲ្យ​ប្រសព្វ​គ្នា បង្កើត​ជា​ចរន្ត​ទឹក​មួយ ដែល​អាច​ផ្តួល​រំលំ​ជញ្ជាំង​ដ៏​ខ្លាំង​បំផុត​នៃ​ការ​គៀប​សង្កត់ និង​ការ​តស៊ូ”។ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ ក្តី​សង្ឃឹម​ហាក់​ដូច​ជា​ក្សត់​ណាស់។ តែ​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ មាន​សម្រាប់​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ជា​និច្ច។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ”(១ពេត្រុស ១:៣)។ ដោយ​សារ​ព្រះ​គ្រីស្ទ​ពិត​ជា​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន នោះ​កូន​របស់​ព្រះ​មាន​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ គឺ​លើស​ពី​រលក​នៃ​ក្តី​សង្ឃឹម​ទៅ​ទៀត។ ក្តី​សង្ឃឹម​នោះ ជា​ចរន្ត​ទឹក​ដែល​គ្មាន​អ្វី​អាច​ទប់​បាន  នៃ​ការ​ទុក​ចិត្ត​លើ​ភាព​ស្មោះ​ត្រង់ របស់​ព្រះ​មួយ​អង្គ​ដែល​បាន​ឈ្នះ​សេចក្តី​ស្លាប់ ដើម្បី​យើង​រាល់​គ្នា។ ព្រះ​យេស៊ូវ​បាន​ឈ្នះ​សេចក្តី​ស្លាប់…

Read article
ធ្វើដំណើរជាមួយអ្នកដែលមាន​ទុក្ខ

ពេល​ដែល​ខារ៉ូល(Carole) ប្អូន​ស្រី​ខ្ញុំ ទៅ​ពិនិត្យ​ជម្ងឺ​រក​ឃើញ​ថា នាង​មាន​ជម្ងឺ​មហា​រីក​សុដន់ ក្រុម​គ្រួសារ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ការ​ពិនិត្យ​ជម្ងឺ ការ​វះ​កាត់ និង​ការ​ព្យាបាល​ជម្ងឺ​នេះ នាំ​ឲ្យ​យើង​មាន​ការ​បារម្ភ​ពី​សុខ​ភាព​នាង បាន​ជា​យើង​នាំ​គ្នាអធិស្ឋាន​ឲ្យ​នាង។  ជា​ច្រើន​ខែ​ក្រោយ​មក យើង​ក៏​បាន​ទទួល​ដំណឹង អំពី​ការ​ព្យា​បាល​ដ៏​ពិបាក​របស់​នាង។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ក៏​បាន​អប​អរ ពេល​បាន​ដឹង​ថា ការ​វះ​កាត់ និង​ការ​ព្យា​បាន​​​ទទួល​ជោគ​ជ័យ​​។ ខារ៉ូល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ជា​សៈ​ស្បើយ! បន្ទាប់​មក មិន​ទាន់​បាន​១​ឆ្នាំផ​ង លីនដា(Linda) ប្អូន​ស្រីរបស់​ខ្ញុំ​ម្នាក់​ទៀត ក៏​បាន​ជួប​នឹង​រឿង​ដូច​គ្នា​នេះ​ទៀត។ ភ្លាម​ៗ​នោះ ​ខារ៉ូល​ក៏​បាន​មក​ក្បែរ​លីន​ដា ដើម្បី​ជួយ​ឲ្យ​នាង​យល់ អំពី​ការ​អ្វី​ខ្លះ​ដែល​ត្រូវ​រំពឹង​ថា នឹង​កើត​ឡើង និង​ពី​របៀប​ត្រៀម​ខ្លួន​សម្រាប់​រឿងដែល​នាង​ត្រូវ​ប្រឈម​មុខ។​ បទ​ពិសោធន៍​របស់​ខារ៉ូល​បាន​ជួយ​ឲ្យ​នាង​មាន​លទ្ធភាព រួម​ដំណើរ​ជា​មួយ​លីនដី ជួយ​ឲ្យ​នាង​ឆ្លង​កាត់​ការ​ពិបាក។​ យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​យ៉ាងដូច​នេះ​ឯង គឺ​ដូច​ដែល​បទ​គម្ពីរ ២កូរិនថូស ១:៣-៤ បាន​ចែង​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ”។ សូម​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​ទ្រង់​មិន​បាន​ខ្ជះ​ខ្ជាយ​ការ​អ្វី​ឡើយ។ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង  ជា​ឱកាស ដើម្បី​ឲ្យ​យើង​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​បើក​ផ្លូវ​ឲ្យ​យើង…

Read article